15/07/2026
ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២៦ សកម្មភាពស្ដីអំពីកម្មវិធីសន្សំប្រាក់នៅ វិទ្យាល័យ ហ៊ុនសែនត្រសេកកោង នឹង បឹងព្រះ នឹង អនុវិទ្យាល័យ វត្តភ្នំស និងស្ទឹងកែវ ជាគោលការណ៍របស់អង្គការគាំទ្រសាមគ្គីភាពក្នុងមូលដ្ឋាន ក្នុងគោលបំណងជួយសិស្សឲ្យចេះសន្សំសំចៃ កុំចាយខ្ជះខ្ជាយ ដើម្បីក្លាយជាទម្លាប់ល្អនៅថ្ងៃអនាគត ។ សកម្មភាពនេះបានអនុវត្តជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ។ ការសន្សំមានរយៈពេល ០៩ ខែក្នុងឆ្នាំសិក្សា ។ សិស្សម្នាក់ៗអាចសន្សំប្រាក់ជារៀងរាល់ខែ ក្នុងបរិមាណយ៉ាងតិច ២,០០០ រៀល និង យ៉ាងច្រើនឥតកំណត់ ដែលនឹងទទួលបានប្រាក់លើកទឹកចិត្ត (ការប្រាក់) ២% កំរិតក្រោម ១៥០,០០០ រៀល និង ០.៣% ចំពោះចំនួនដែលលើសពី ១៥០,០០០ រៀល ។
ប្រាក់ដែលប្រមូលបាន អង្គការសាមគ្គី យកទៅផ្ញើរនៅ ធនាគារប្រៃសណីយ៍កម្ពុជា (CP Bank ) និង ធនាគារអិលអូអិលស៊ី (LOLC ) សាខាខេត្តកំពត ។
នៅដំណាច់ឆ្នាំសិក្សាសិស្សម្នាក់ៗនឹងទទួលបានប្រាក់ដែលខ្លូនបានសន្សំ រូមទាំងការប្រាក់ នឹងប្រាក់លើកទឹកចិត្ត ៤,០០០៛ ចំពោះសិស្សដែលសន្សំរាល់ខែ និង ២,000៛ ចំពោះសិស្សដែលអាក់ខាន ១ខែ ។ ប្រាក់ដែលសន្សំបាន ពួកគេយកទៅប្រើប្រាស់សម្រាប់ការសិក្សាក្នុងឆ្នាំបន្ត ឬចំណាយផ្សេងៗតាមតម្រូវការចាំបាច់ ។❤️🙏