24/08/2025
អត្ថបទផ្ញើឱ្យជនជាតិថៃ និងកូនខ្មែរត្រូវយល់ដឹង !
១.ជនជាតិថៃ តែងតែលើកយកគុណសម្បត្តិ រឿងបង្កើតជំរុំជនភៀសខ្លួនខ្មែរនៅលើទឹកដីថៃ ! បើមិនទទួលបានប្រយោជន៍ទេ ស្មានតែថៃចិត្តល្អមែន?
២.សេដ្ឋកិច្ចជាតិថៃទទួលបានអត្ថប្រយោជន៍ពីថវិកាដ៏ច្រើន ដែលទីភ្នាក់ងារជំនួយអន្តរជាតិបានចំណាយលើកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ចន្លោះឆ្នាំ១៩៧៩-១៩៨២ បានចំណាយប្រាក់ចំនួន៣៥០លានដុល្លារនៅក្នុងប្រទេសថៃ។ UNBRO បានចំណាយ៩០% ចំនួន៣៦លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗនៅក្នុងប្រទេសថៃ។ (ទសវត្សរ៍១៩៨០ ទឹកប្រាក់លានៗដុល្លារគឺមិនតិចទេ ជួយសេដ្ឋកិច្ចជាច្រើនណាស់)
៣.នៅឆ្នាំ១៩៨២ ហ៊្វុនស៊ិនប៉ិច បានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនកាប់ឈើរបស់ថៃសម្រាប់ផ្គត់ផ្គង់ឈើចំនួន ២.០០០ លានបាត (១០០ លានដុល្លារ) មានឈើធម្មតាចំនួន៦៥០.០០០ម៉ែត្រគូប និងឈើប្រណីតចំនួន៣៥០.០០០ម៉ែត្រគូប។
៤.យើងមិនទាន់និយាយពីកិច្ចព្រមព្រៀងជាមួយខ្មែរក្រហម លើការកាប់ឈើ និងយកត្បូងរាប់សិបលានដុល្លារផ្សេងទៀត។ បើកុំតែអន្តរជាតិសង្កត់កឯង ស្មានតែឯងចង់ឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែរឬទេ? គឺអត់ទេ ! កំពុងបូមយកធនធានធម្មជាតិខ្មែរឡើងរង្គើព្រៃ រញ្ជួយធរណី !
នៅពេលដែលថៃមិនទាន់ទទួលបានផលប្រយោជន៍ ថៃបានដឹកប្រជាជនខ្មែរមកទម្លាក់ជ្រោះ និងចាក់ចោលលើចម្ការមីន ! (រឿងនេះនឹងនិយាយនៅពេលក្រោយ)
ប្រាប់ប៉ុនហ្នឹងសិន នៅមានច្រើនទៀត ! ២៤ សីហា ២០២៥ !
...........................................................................
A Message for the Thai People and the Khmer Youth to Understand
1. The Thai nation often emphasizes its “virtue” in hosting Cambodian refugee camps on Thai territory. But if there had been no benefits in return, would Thailand truly have acted out of goodwill?
2. The Thai economy significantly benefited from the vast funds spent by international aid agencies on humanitarian relief. Between 1979–1982, a total of USD 350 million was disbursed within Thailand. The United Nations Border Relief Operation (UNBRO) alone spent about 90% of its USD 36 million annual budget inside Thailand. (In the 1980s, such millions of dollars were far from negligible and contributed greatly to the Thai economy.)
3. In 1982, FUNCINPEC concluded an agreement with a Thai logging company, granting concessions worth 2 billion baht (USD 100 million). This included 650,000 cubic meters of ordinary timber and 350,000 cubic meters of luxury timber.
4. This does not yet account for agreements with the Khmer Rouge involving logging and gemstone extraction, valued at tens of millions of dollars. Without international pressure, would Thailand have ever agreed to the Paris Peace Agreements? Certainly not. Instead, Thailand was actively exploiting Cambodia’s natural resources—stripping the forests and destabilizing the land.
“At a time when Thailand had not yet derived any benefit, it transported Cambodian people to the cliffs and abandoned them in the minefields. (This issue will be discussed later.)”
24 August 2025