02/10/2026
វេទិកាសាធារណៈស្តីពីការបែងចែក និងប្រើប្រាស់ថវិកាឃុំ/សង្កាត់ ឆ្លើយតបនឹងយេនឌ័រ សេវាសង្គម អនាម័យ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ
ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ អង្គការសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រ(កូហ្វាព) អង្គការកូដិច និងអង្គការហូម ក្រោមកម្មវិធិធីសិទ្ធិមូលដ្ឋាន និងគម្រោងជំរើសដឹកនាំដោយស្ត្រីដើម្បីបន្សុំានឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលីតាមរយៈកម្មវិធីសហប្រតិបត្តិការអង្គការមិនមែនរដ្ឋាភិបាលអូស្ត្រាលី និងគំាទ្រដោយអង្គការអាក់សិនអេតកម្ពុជា បានរៀបចំវេទិកាសាធារណៈ ពីការបែងចែក និងប្រើប្រាស់ថវិកាឃុំ/សង្កាត់ ឆ្លើយតបនឹងយេនឌ័រ សេវាសង្គម អនាម័យ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដោយមានការចូលរួមពីតំណាងក្រុមប្រឹក្សាខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន គណៈកម្មាធិការកិច្ចការស្ត្រី និងកុមារ មណ្ឌលសុខភាព សាលារៀន ស្ត្រីឆ្នើម យុវជន សហគមន៍ និងអង្គការជាតិ-អន្តរជាតិ ប្រមាណ ១០០ នាក់។ វេទិកានេះមានគោលបំណងចំបងៗចំនួន៣គឺ៖
១.បង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋ ពីតួនាទី និងការសម្របសម្រួលអាជ្ញារធរថ្នាក់ក្រោមជាតិអំពីមូលនិធិ ឃុំ/សង្កាត់ ឆ្លើយតបនឹងយេនឌ័រ សេវាសង្គម អនាម័យ និងបរិស្ថាន
២.ចែករំលែកពីបទពិសោធន៍នៃ កាវិភាជថវិកា ការប្រើប្រាស់ថវិកាឃុំ/សង្កាត់ ដែលមានតម្លាភាព និងគណនេយ្យភាពនិងឆ្លើយតបតាមតម្រូវការដល់ប្រជាពលរដ្ឋជាពិសេសជនងាយរងគ្រោះស្រ្តី ស្រ្តីមានផ្ទៃពោះ កុមារ មនុស្សចាស់ ជនមានពិការភាព និងគ្រួសារក្រីក្រ និងអ្នកនៅតាមតំបន់ដាច់ស្រយាល។
៣.ផ្សព្វផ្សាយចែករំលែក ពីយន្តការរបស់ឃុំ/សង្កាត់ ក្នុងការជម្រុញអោយមាន ការផ្តល់សេវាសាធារណៈឆ្លើយតបនឹងយេនឌ័រ។
កម្មវិធីក៏មានការចែករំលែកលទ្ធផល និងអនុសាសន៍ពីការស្រាវជ្រាវស្តីពីការប្រើប្រាស់មូលនិធិឃុំ/សង្កាត់ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការចូលរួមរបស់ស្ត្រីក្នុងការរៀបចំផែនការថវិកា ព្រមទាំងវេទិកាតុមូលក្រោមប្រធានបទ «សារៈសំខាន់នៃការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ ពិនិត្យ និងតាមដានថវិកាឃុំ/សង្កាត់ លើសេវាសង្គម អនាម័យ បរិស្ថាន និងបរិយាបន្ន»។
Public Forum on Commune/Sangkat Budget Allocation and Response to Gender, Social Services, Sanitation, Environment, and Climate Change
On 2 October 2026, COFAP, CODEC, and HOM, under the Local Rights Program (LRP) and Women-led Alternatives to Climate Change in Cambodia (WLACC), funded by the Australian Government through the Australian NGO Cooperation Program (ANCP) and supported by ActionAid Cambodia., organized a public forum on Commune/Sangkat Budget Allocation and Response to Gender, Social Services, Sanitation, Environment, and Climate Change. The event was attended by approximately 100 participants, including representatives from the provincial council, Department of Planning and Investment, local authorities, Department of Women's Affairs, Committees for Women and Children, health centers, schools, women's champion network, youth, communities, police administration, and national and international organizations. The forum had three main objectives:
1)Raise public awareness regarding the roles of sub-national authorities and their coordination concerning Commune/Sangkat funds for gender responsiveness, social services, sanitation, and the environment.
2)Sharing experiences regarding the transparent and accountable allocation and utilization of commune/sangkat budgets that respond to the needs of citizens—particularly vulnerable groups such as women, pregnant women, children, the elderly, persons with disabilities, poor families, and those living in remote areas.
3)Disseminate information regarding Commune/Sangkat mechanisms to promote the delivery of gender-responsive public services.
The event also featured the sharing of research findings and recommendations regarding the use of Commune/Sangkat funds for climate change response and women's participation in budget planning, as well as a roundtable discussion on the topic: "The Importance of Citizen Participation in the Preparation, Review, and Monitoring of Commune/Sangkat Budgets for Social Services, Sanitation, Environment, and Inclusivity."
#ស្ត្រីឆ្នើម