ចលនាយុវជនកម្ពុជា ក១៥៧ ខេត្តកំពង់ឆ្នាំង

  • Home
  • Cambodia
  • Kampong Chnang
  • ចលនាយុវជនកម្ពុជា ក១៥៧ ខេត្តកំពង់ឆ្នាំង

ចលនាយុវជនកម្ពុជា ក១៥៧ ខេត្តកំពង់ឆ្នាំង បេះដូងគុណធម៌

សូមក្រាបបង្គំទូលថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោ...
19/04/2026

សូមក្រាបបង្គំទូលថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់ដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាថែរក្សាឆ្នាំថ្មី ជាពិសេសព្រះរាជគុណូបការៈ និងបុណ្យកុសលដែល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានចំពោះបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា សូមព្រះមេត្តាប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ទទួលការព្យាបាលដោយជោគជ័យ បានឆាប់ជាសះស្បើយពីព្រះរោគ និងទទួលព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ដើម្បីយាងនិវត្តន៍បន្តគង់ប្រថាប់ ក្នុងព្រះបរមរាជសម្បត្តិ ជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរគ្រប់រូបជាអង្វែងតរៀងទៅ។

សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាប្រោស ទទួលនូវគារវភក្តីដ៏មហាខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមគោរពជូនពរ លោក គូរ ដារា ប្រធានប្រតិបត្តិ សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ខេ...
14/04/2026

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមគោរពជូនពរ លោក គូរ ដារា ប្រធានប្រតិបត្តិ សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ខេត្តកំពង់ឆ្នាំង សូមប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ក្នុងការលេងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី ពិសេស សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនអាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច។

សូមសមប្រកបដោយសេចក្តីសុខ​ សុវត្ថិភាព​ សុខភាពល្អប្រសេីរ​ និងពរជ័យទាំងបួនប្រការកុំបីឃ្លាងឃ្លាតឡេីយ។

គោរពជូនពរពីលោកថៃ មករា អនុប្រធានរដ្ឋបាលក្រុម១៥៧ ខេត្ត

ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ៖ នារសៀល ថ្ងៃពុធ ១៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមេសា ...
04/04/2026

ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ៖ នារសៀល ថ្ងៃពុធ ១៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ។ លោកគូរ ដារា ប្រធានប្រតិបត្តិ ច.យ.ក (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង បានចាត់ លោក ថៃ មករា អនុប្រធានរដ្ឋបាល និង លោក សួង ប៊ុនសុង ធ្វើការប្រគល់សំបកកង់ឡានចាស់ៗ ជូនដល់បងៗកងកម្លាំងជួរមុខ ដែលសំបកកង់ឡានចាស់ៗនេះ គឺយកទៅជួសជុល និងបំពេញបន្ថែមនូវលេណដ្ឋានដែលបានខូចខាតនាពេលកន្លងមក។ បន្ថែមពីនោះក្រុមការងារក៏បានប្រគល់នូវ៖
-ថវិកា ចំនួន ១,០០០,០០០ រៀល
-ត្រីងៀត ១០ គីឡូក្រាម
-ត្រីឆ្អើរ ១កេស
ដែលជាការឧបត្ថម្ភរបស់លោក លោកស្រី សមាជិក សមាជិកា នៃ ច.យ.ក (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង ជូនបងៗកងកម្លាំងយើងផងដែរ។

ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី...
15/03/2026

ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ។ លោកគូរ ដារា ប្រធានប្រតិបត្តិ ច.យ.ក (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង បានចាត់ លោក ថៃ មករា អនុប្រធានរដ្ឋបាល និង លោក សួង ប៊ុនសុង រួមទាំងលោក លោកស្រី សមាជិក សមាជិកា នៃ ច.យ.ក (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង ធ្វើការទទួល និងប្រមូលសំបកកង់ឡានចាស់ៗ ពីបងប្អូនប្រជាពលរដ្ឋនៅ ចំណតរថយន្តក្រុងកំពង់ឆ្នាំង តបតាមសំណើពីបងៗកម្លាំងជួរមុខ ដែលសំបកកង់ឡានចាស់ៗនេះ គឺយកទៅជួសជុល និងបំពេញបន្ថែមនូវលេណដ្ឋានដែលខូចខាតនាពេលកន្លងទៅ ។

 #ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៖ នាព្រឺក ថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១...
14/03/2026

#ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៖ នាព្រឺក ថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។ យោងតាមលិខិតអញ្ជើញរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង លោកគូរ ដារា ប្រធានប្រតិបត្តសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង បានចាត់ លោក ថៃ មករា អនុប្រធានរដ្ឋបាល និង លោក ម៉ក់ មុតឌីយ៉ាម៉ង់ រួមទាំងលោក លោកស្រីសមាជិក សមាជិកា នៃសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង បានចូលរួមកម្មវិធី អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ ‘’សាមគ្គីដើម្បីទីក្រុងស្អាត‘’ ក្រោមអធិបតីភាព លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង
នៅសួនសម្តេចចៅហ្វាវាំង គង់ សំអុល ក្រុងកំពង់ឆ្នាំង ។

ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២...
14/03/2026

ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ។ លោកគូរ ដារា ប្រធានប្រតិបត្តសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង បានចាត់ លោក ថៃ មករា អនុប្រធានរដ្ឋបាល និង លោក សួង ប៊ុនសុង រួមទាំងលោក លោកស្រី សមាជិក សមាជិកា នៃសមាគម ច.យ.ក (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភ ឳពុករបស់លោក អ៊ុក ណារិទ្ធ ដែលជាសមាជិកសកម្ម ច.យ.ក (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង ដែលបច្ចុប្បន្នគាត់កំពុងមានជម្ងឺជាទំងន់ និងសម្រាកព្យាបាលនៅផ្ទះ ក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

អំណោយដែលបានប្រគល់ជូនរួមមាន៖
១ ទឹកផ្លែឈើ ២កេស
២ ទឹកសុទ្ធ ២កេស
៣ ថវិកា ១,០០០,០០០ រៀល (មួយលានរៀលគត់)

សូមបញ្ជាក់ផងដែរ  ជំនួយទាំងនេះបានមកពីសប្បុរសជនក្នុង និងក្រៅប្រទេស តាមរយៈលោកស្រីគន់ កកក្កដា អនុប្រធានហេរញ្ញឹកនៃក្រុម១៥៧ខេត្តកំពង់ឆ្នាំង

ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៖នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ...
03/03/2026

ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៖

នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ #លោកសេងវិចិត្រអភិបាលនៃគណៈអភិបាលស្រុករលាប្អៀរ រួមជាមួយចលនាយុវជនកម្ពុជា(ក្រុម១៥៧)ខេត្តកំពង់ឆ្នាំង ដឹកនាំដោយ #លោកគូរដារា បានចូលរួមអមដំណើរ #លោកជំទាវកែច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខ យកសម្ភារៈប្រើប្រាស់ គ្រឿងបរិភោគ រួមទាំងថវិការ ជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន១គ្រួសារ ស្ថិតនៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្នុងនោះដែរក្រុមការងារក៏បានប្រគល់ជូននូវថវិការចំនួន ៥៥០,០០០‌‌៛(ប្រាំរយហាសិបពាន់រៀល) ដើម្បីរំលែកនូវការលំបាកជាមួយគ្រួសាររងគ្រោះផងដែរ។

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ...
01/03/2026

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក គូរ ដារា ប្រធានប្រតិបត្តិ ច.យ.ក (ក.១៥៧) សាខាខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ និងចូលរួមចែកអំណោយសប្បុរសធម៌ជូនដល់​ប្រជាពលរដ្ឋដែលមានជីវភាពខ្វះ​ខាត​ ចំនួន ៣០គ្រួសារ និងគ្រួសារកងទ័ព ចំនួន ១៨គ្រួសារ ស្ថិតនៅភូមិប្រាំបីឆោម ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព #លោកជំទាវកែចន្ទ័មុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និង លោក សេង វិចិត្រ អភិបាលនៃគណៈអភិបាលស្រុករលាប្អៀរ ។

អំណោយដែលចែកជូនរួម​មាន៖
១/ គ្រួសារកងទ័ព១៨គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន ៖ អង្ករ : 20kg ទឹកសុីអុីវ : 1 យួរ ទឹកត្រី. : 1 យួរ ត្រីខ : 1 យួរ មីជាតិ : 1 កេស ក្រម៉ា : 1 ថវិកា : 200,000 ៛ (ពីររយពាន់រៀលគត់)

២/ សម្រាប់ប្រជាពលរដ្ឋ ៣០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន ៖ អង្ករ : 20kg ទឹកសុីអុីវ : 1 យួរ ទឹកត្រី. : 1 យួរ ត្រីខ : 1 យួរ មីជាតិ : 1 កេស ក្រម៉ា : 1 ថវិកា : 20,000៛ (ម្ភៃពាន់រៀលគត់)
ក្នុងពិធីនេះដែរក្រុមការងារក៏បានជូនថវិកា មេឃុំ ក្រុមប្រឹក្សាឃុំ និង ប្រជាការពារភូមិផងដែរ ។
សរុបជាថវិកា : ៩,២៨០,០០០ រៀល(ប្រាំបួនលាន ពីររយប៉ែតសិបពាន់រៀលគត់)

សូមបញ្ចាក់ផងដែរថាអំណោយខាងលើគឺជាការឧបត្ថម្ភរបស់សប្បុរស​ជន​ដូចមានរាយនាមខាងក្រោម ៖
១ លោកស្រី លី លីនដា 1,000$
២ លោកស្រី ញ៉ែមលីលី 549$
៣ លោកស្រី ឡាច គីមយ៉ុង 100$
៤ លោកស្រី សន សុភា 450$
៥ អ្នកនាង គន់ កក្កដា 500$
៦ លោក ទូច វិចិត្ត 150$
៧ លោក ឈិន វ៉ាន់ស អង្ករ ៦០០ គ.ក

លោកជំទាវ កែ ចន្ទ័មុនី ក៏បានមានប្រសាសន៍សំណេះសំណាល និងថ្លែងអំណរគុណចំពោះក្រុមការងារ ច.យ.ក (ក.១៥៧) ខេត្តកំពង់ឆ្នាំង ដែលបានជួយជ្រោមជ្រែង និងយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋជួបការលំបាក គ្រួសារកងទ័ព ក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង និងលើកទឹកចិត្តឲ្យក្រុមការងារបន្តសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ និងជូនពរឲ្យបងប្អូនជួបតែពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ថ្ងៃអាទិត្យ ៨រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នា...
11/01/2026

ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ថ្ងៃអាទិត្យ ៨រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦៖

លោក គូរ ដារា ប្រធានប្រតិបត្តិ ច.យ.ក (ក្រុម១៥៧ ) សាខាខេត្តកំពង់ឆ្នាំង បានចាត់តាំង លោកភាព ភារិទ្ធិ និងភរិយា លោក ស្រ៊ន គីមឆៃ (Kim) ជាអនុប្រធានលេខាធិការដ្ឋាន លោកថៃ មករា អនុប្រធានរដ្ឋបាល លោក លោកស្រី ដែលជាសមាជិក សមាជិកា បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរៈកងទ័ពជួរមុខ មានទីលំនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

អំណោយដែលប្រគល់ជូនរួមមាន៖
១ .អនុសេនីយ៍ត្រី ម៉ុម មឿន ឈរជើងទិសភ្នំខ្មោច ខេត្តព្រះវិហារ ដោយទទួលបាន
-ថវិកា ១,៥១០,០០០រៀល
-អង្ករ ៨០ គីឡូក្រាម
-ទឹកសុទ្ធ ១កេស ២យួរ
-មី. ១កេស
២.អនុសេនីយ៍ត្រី ព្រំ សីហា ឈរជើងតំបន់ថ្មដូន ទិសឧត្តរមានជ័យ ដោយទទួលបាន
- ថវិកា. ៤៥០,០០០រៀល
- អង្ករ ៨០ គីឡូក្រាម
-ទឹកសុទ្ធ ១កេស ២យួរ
- មី ១កេស

លោកទាំងពីរបានប្តេជ្ញាថែរក្សាការពារទឹកដីឲ្យអស់ពីកម្លាំងកាយចិត្ត និងសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរត្រូវចេះសាមគ្គីរួបរួមគ្នាដើម្បីឈ្នះសត្រូវឈ្លានពាន ។

ខេត្តព្រះវិហារ៖ ថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ សមាគមចលនាយុ...
11/01/2026

ខេត្តព្រះវិហារ៖ ថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក គូ ដារា ជាប្រធានប្រតិបត្តិ សហការជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ-អាមេរិកាំង រស់នៅទីក្រុង Lowell រដ្ឋ Massachusetts តំណាងដោយលោកស្រី ស៊ី សុគន្ធារី បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ មកជូនបងប្អូនវីរកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងរឹងមាំក្នុងខេត្តព្រះវិហារ។

អំណោយដែលបានប្រគល់ជូនកងទ័ពរួមមាន ៖
-អង្ករ : 5 តោន
-ត្រីងៀត 100kg
-ទឹកសុទ្ធ : 100 កេស
-មី 30 កេស
-ខោអាវរងា 250ឈុត
-កាហ្វេ 500 កញ្ចប់
-ទឹកដោះគោ 500 កំប៉ុង
-នំបុ័ង 500 ដើម
-បារី 4 ប៊ិច
-បាយកំប៉ុង 72 កំប៉ុង
-ចេកក្រៀម ៤កេស
-ត្រីឆ្អើរ 300 ចង្កាក់
-អង្ករ ៥បេ
-សាច់ក្រក និងត្រីងៀត ៥០កញ្ចប់
-ឆៃប៉ូវផ្អែម ៥០កញ្ចប់
-ផ្លែឈើចម្រុះ សម្ងួត ៥០កញ្ចប់
-នំចម្រុះ ១កេស
-សាច់ជ្រូកផាត់ (បាក់យ៉ុង) ១៦កំប៉ុង
-ទឹកសុទ្ធ ៥០យួរ
-ថវិកាជូនវីរកងទ័ព ៨០មុឺនរៀល

សរុបថវិកា : 10,305$

20/12/2025

Address

No. 5
Kampong Chnang
040000

Alerts

Be the first to know and let us send you an email when ចលនាយុវជនកម្ពុជា ក១៥៧ ខេត្តកំពង់ឆ្នាំង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share