គម្រោង BMZ REACH

គម្រោង BMZ REACH Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from គម្រោង BMZ REACH, Non-Governmental Organization (NGO), Kâmpóng Cham.

គោលបំណងរួមគឺរួមចំណែកធ្វើឱ្យសម្រេចបាននូវគោលដៅផែនការយុទ្ធសាស្រ្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០១៤-២០១៨ ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពអប់រំជាសកលសម្រាប់ទាំងអស់គ្នានៅបឋមសិក្សាដោយផ្តោតទៅលើការអនុវត្តសកម្មភាព និង​ការអភិវឌ្ឍគោលនយោបាយ ។

📚 ពិធីប្រកួតអំណានថ្នាក់ដំបូង នៅសាលាបឋមសិក្សាក្ដុល 📚នៅថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2026 សាលាបឋមសិក្សាក្ដុល បានរៀបចំពិធីប្រកួត...
12/06/2026

📚 ពិធីប្រកួតអំណានថ្នាក់ដំបូង នៅសាលាបឋមសិក្សាក្ដុល 📚

នៅថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2026 សាលាបឋមសិក្សាក្ដុល បានរៀបចំពិធីប្រកួតអំណានថ្នាក់ដំបូង (Literacy Contest) ដោយមានការចូលរួមពី គណៈកម្មការគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ អ្នកពាក់ព័ន្ធផ្នែកអប់រំ និងមាតាបិតាសិស្ស។

សិស្សថ្នាក់ទី 1 ទី 2 និងទី 3 សរុប 60 នាក់ (ស្រី 38 នាក់) បានចូលរួមក្នុងកម្មវិធីនេះយ៉ាងសកម្ម។

គោលបំណងនៃកម្មវិធី គឺដើម្បីលើកកម្ពស់ទម្លាប់អាន និងពង្រឹងសមត្ថភាពអាន-សរសេររបស់សិស្ស ព្រមទាំងធ្វើឱ្យសាលារៀនក្លាយជាកន្លែងរៀនសប្បាយ មិនមែនត្រឹមតែការបង្រៀនប៉ុណ្ណោះទេ។

តាមរយៈការប្រកួតនេះ លោកគ្រូអ្នកគ្រូអាចវាស់វែងសមត្ថភាពសិស្ស និងតាមដានការរីកចម្រើនក្រោយការសិក្សា។

មាតាបិតា និងអ្នកពាក់ព័ន្ធក៏បានចូលរួមគាំទ្រសាលា ដោយជួយទាំងថវិកា និងសម្ភារៈ សម្រាប់ការអភិវឌ្ឍសាលា។

ការរៀបចំកម្មវិធីនេះបានធ្វើឡើងយ៉ាងល្អ ដោយមានការត្រៀមជាច្រើនសប្ដាហ៍ និងធានាថាការប្រកួតមានភាពយុត្តិធម៌ តម្លាភាព និងការគ្រប់គ្រងល្អ។ សិស្សទាំងអស់បានចូលរួមយ៉ាងក្លាហាន ទោះបីមិនឈ្នះ ក៏ទទួលបានបទពិសោធន៍ល្អ។

អ្នកឈ្នះទទួលបានរង្វាន់ និងការលើកទឹកចិត្ត ដើម្បីបន្តខិតខំរៀនសូត្រ។

ក្នុងពិធីនេះ លោកមេឃុំបានថ្លែងអំណរគុណដល់ KAPE​​ តាមរយៈគម្រោង CLASS និងសាលា ដែលបានរៀបចំកម្មវិធីលើកកម្ពស់ការអានសម្រាប់កុមារ។ លោកបានរំឭកថា កាលពីអតីតកាល ដោយសារសង្គ្រាម ការសិក្សាមានការលំបាក និងគ្មានឱកាសដូចសព្វថ្ងៃទេ។

លោកក៏បានអរគុណ KAPE ដែលបានគាំទ្រសាលាតាំងពីឆ្នាំ 2019 មក និងបានជួយអភិវឌ្ឍសាលា និងសមត្ថភាពសិស្សយ៉ាងច្រើន។

យើងសង្ឃឹមថា កុមារជំនាន់ក្រោយ នឹងបន្តខិតខំរៀនសូត្រ និងរួមចំណែកអភិវឌ្ឍសហគមន៍ ជាពិសេសនៅតំបន់ជនបទដូចយើង។

📖 ខ្ញុំជឿថា ការអប់រំអាចផ្លាស់ប្តូរពិភពលោកបាន។

KAPE CLASS, Kampong Chhnang province.

10/06/2026

គំរូ Prompt 02៖ មុខវិជ្ជាអក្សសាស្ត្រនៅអនុវិទ្យាល័យ
"ខ្ញុំបង្រៀនភាសាខ្មែរថ្នាក់ទី៧ ហើយត្រូវការមេរៀនស្តីពីការវិភាគការលើកទឹកចិត្ត តួអង្គក្នុងរឿងប្រឌិតសហសម័យ។ សិស្ស ២៨នាក់ របស់ខ្ញុំទើបតែអានចប់រឿង 'កុលាបប៉ៃលិន' និពន្ធដោយលោក ញ៉ុក ថែម។ ជួយធ្វើកិច្ចតែងការបង្រៀនរយៈ ពេល ៥០នាទី ដែល៖
- ចាប់ផ្តើមជាមួយការសរសេរខ្លី ៧ នាទី
- រួមបញ្ចូលការងារក្រុមតូចៗ ២០ នាទី
- មាន ១៥ នាទីនៃការងារក្រុមធ្វើផែនទីគំនិតលើកទឹកចិត្តតួអង្គ។
- ផ្តល់ឯកសារយោង និងទំព័រជាក់លាក់ សំណួរពិភាក្សាចំនួន ៣
នៅកម្រិតវិភាគ និងរង្វាយតម្លៃតាមប៊ូមតាក់សូណូមី"។
https://sala.moeys.gov.kh/kh/library/00007760

10/06/2026
08/06/2026

Address

Kampong Cham
855

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Alerts

Be the first to know and let us send you an email when គម្រោង BMZ REACH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share