16/09/2026
ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជានាយកមូលនិធិជនពិការ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ សាខា និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ខេត្តកំពង់ចាម បានទទួលបដិសណ្ឋារកិច្ចព្រះតេជគុណចំនួន ៣០អង្គ ជាព្រះគ្រូចៅអធិការវត្ត និងជាព្រះគ្រូសូត្រតំណាងវត្តដែលបានអនុញ្ញាតឱ្យសាខា ដាក់ហិបសប្បុរសធម៌មូលនិធិជនពិការ និមន្តមកទស្សនកិច្ចនៅមជ្ឈមណ្ឌលស្តារ ដោយមានការសម្របសម្រួល និងអញ្ជើញចូលរួមពីលោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត។
ដំណើរទស្សនកិច្ចសិក្សានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យព្រះគ្រូចៅអធិការវត្តទាំង៣០វត្ត បានជ្រាបកាន់តែច្បាស់ និងឃើញជាក់ស្តែងនូវការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារ ជូនបងប្អូនមានពិការភាព និងដើម្បីផ្សព្វផ្សាយបន្ត ពិសេសកៀរគរមូលនិធិទាំងសម្ភារៈ និងថវិកាបន្ថែមជួយដល់មជ្ឈមណ្ឌល។
ជាមួយគ្នានោះ ព្រះតេជគុណគ្រប់ព្រះអង្គ និងលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត សម្តែងការចាប់អារម្មណ៍ពីការផ្តល់សេវារបស់មជ្ឈមណ្ឌល ព្រមទាំងបានផ្តាំផ្ញើរថានឹងយកទៅផ្សព្វផ្សាយបន្ត ពិសេសកៀរគរសប្បុរសជនជួយដាក់បច្ច័យក្នុងហិប ថែរក្សាហិប និងជួយឧបត្ថម្ភគាំទ្រតាមលទ្ធភាព។