មជ្ឈមណ្ឌលយុវជនខេត្តកំពង់ចាម

Directions Website

មជ្ឈមណ្ឌលយុវជនខេត្តកំពង់ចាម Government sector

អបអរសាទរក្រុមប្រឹក្សាយុវជនកម្ពុជាវិទ្យាល័យសម្ដេចជួនណាត តំណាងខេត្តកំពង់ចាម ចំនួន ៥ នាក់ ស្រី ០៤ នាក់ និងគ្រូដឹកនាំ ១នាក់ ...
23/10/2026

អបអរសាទរក្រុមប្រឹក្សាយុវជនកម្ពុជាវិទ្យាល័យសម្ដេចជួនណាត តំណាងខេត្តកំពង់ចាម ចំនួន ៥ នាក់ ស្រី ០៤ នាក់ និងគ្រូដឹកនាំ ១នាក់ ស្រី១ ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងកម្មវិធីប្រកួតគម្រោងផែនការសកម្មភាពក្រុមប្រឹក្សាយុវជនកម្ពុជា ២៥ រាជធានី-ខេត្តដោយម្នាក់ៗទទួលបានប័ណ្ណសរសើរ និងមេដាយសំរិទ្ធិ ចំនួនម្នាក់១។

កិច្ចប្រជុំណែនាំស្ដីពីការរៀបចំពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៦-២០២៧កំពង់ចាម នាព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ...
16/10/2026

កិច្ចប្រជុំណែនាំស្ដីពីការរៀបចំពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៦-២០២៧
កំពង់ចាម នាព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំតូច មន្ទីរអប់រំ យុវជន និងកីឡាខេត្ដកំពង់ចាម បានរៀបចំកិច្ចប្រជុំណែនាំស្ដីពីការរៀបចំពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៦-២០២៧ ក្រោមអធិបតីភាពលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡខេត្ដកំពង់ចាម និងមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យទាំង១៣ ក្រោមឱវាទមន្ទីរ លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុងកំពង់ចាម នាយក នាយិកា គ្រប់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនក្នុងក្រុងកំពង់ចាម សរុបចំនួន ៧០នាក់។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីបែងចែកតួនាទីភារកិច្ចគ្រប់គណៈកម្មការ ដើម្បីធានាប្រសិទ្ធិភាពដំណើរការកម្មវិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ដែលនឹងរៀបចំឡើងនៅវិទ្យាល័យព្រះសីហនុក្រុងកំពង់ចាម នាពេលខាងមុខ។

08/10/2026
ក្នុងនាមថ្នាក់ដឹកនាំមជ្ឈមណ្ឌលយុវជនខេត្ដកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សាលាពន្លឺវិជ្ជាអន្តរជាតិ (P*S) សាខា...
03/10/2026

ក្នុងនាមថ្នាក់ដឹកនាំមជ្ឈមណ្ឌលយុវជនខេត្ដកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សាលាពន្លឺវិជ្ជាអន្តរជាតិ (P*S) សាខាកំពង់ចាមដែលបានផ្ដល់ស្នាមញញឹមថ្មីដល់កុមារា កុមារី និងយុវជន នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម ដែលជាការរួមចំណែកមួយផ្នែក គាំទ្រការអនុវត្ដគម្រោង កម្ពុជាក្នុងបេះដូងខ្ញុំ របស់ប្អូនៗក្លឹបមនសិការពលរដ្ឋល្អខេត្ដកំពង់ចាម។
សូមគោរពជូនពរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកទាំងអស់នៃសាលាពន្លឺវិជ្ជាអន្ដរជាតិ ជួបប្រទះនូវពុទ្ធពរ ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ (កូនល្អ សិស្សល្អ មិត្ដល្អ)របស់យុវជន និងកុមារថ្នាក់ខេត្ដឆ្នាំសិក្សា២០២៥-២០២៦និងលើ...
30/09/2026

កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ (កូនល្អ សិស្សល្អ មិត្ដល្អ)របស់យុវជន និងកុមារថ្នាក់ខេត្ដឆ្នាំសិក្សា២០២៥-២០២៦និងលើកទិសដៅសកម្មភាពឆ្នាំសិក្សា២០២៦-២០២៧
កំពង់ចាម នាព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលយុវជនខេត្ដកំពង់ចាម លោក កុក​ ស៊ីជឿន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ដកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ (កូនល្អ សិស្សល្អ មិត្ដល្អ)របស់យុវជន និងកុមារថ្នាក់ខេត្ដឆ្នាំសិក្សា២០២៥-២០២៦និងលើកទិសដៅសកម្មភាពឆ្នាំសិក្សា២០២៦-២០២៧ ដែលមានការចូលរួមពីលោក លោកស្រីអនុប្រធានការិយាល័យយុវជន តំណាងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង/ស្រុកទាំង១០ នាយក នាយិកាវិទ្យាល័យ អនុវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាយុវជនកម្ពុជា និងកុមារកម្ពុជា មកពីគ្រឹះស្ថានអប់រំក្នុងខេត្ដសរុបចំនួន ៨៩នាក់។

សិក្ខាសាលាស្ដីពីការបណ្ដុះបណ្ដាលកម្មវិធីការស្ម័គ្រចិត្ដដើម្បីសហគមន៍ខ្ញុំកម្រិតវិទ្យាល័យកំពង់ចាម នាព្រឹកថ្ងៃសុក្រ ១៤កើត ខែ...
25/09/2026

សិក្ខាសាលាស្ដីពីការបណ្ដុះបណ្ដាលកម្មវិធីការស្ម័គ្រចិត្ដដើម្បីសហគមន៍ខ្ញុំកម្រិតវិទ្យាល័យ
កំពង់ចាម នាព្រឹកថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលយុវជនខេត្ដកំពង់ចាម បានបើកវគ្គសិក្ខាសាលាស្ដីពីការបណ្ដុះបណ្ដាលកម្មវិធីការស្ម័គ្រចិត្ដដើម្បីសហគមន៍ខ្ញុំកម្រិតវិទ្យាល័យ ក្រោមអធិបតីភាព ឯកឧត្ដម ចឹក លីម អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន លោក អ៊ុយ គា អនុប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន លោកកុក ស៊ីជឿន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ដកំពង់ចាម។
កម្មវិធីនេះរៀបចំដោយនាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន មានរយៈពេលពីរថ្ងៃ ដែលសិក្ខាកាមចូលរួមមានដូចជាតំណាងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកកំពង់សៀម កងមាស កោះសូទិន និងព្រៃឈរ ព្រមទាំងលោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ សរុបចំនួន ៨០នាក់។

សិក្ខាសាលាការងារក្រុមប្រឹក្សាយុវជនកម្ពុជា និងកុមារកម្ពុជា និងប្រព័ន្ធកម្មវិធីបណ្តុះបណ្តាលកាយរឹទ្ធិកម្ម កំពង់ចាម នាព្រឹកថ...
21/09/2026

សិក្ខាសាលាការងារក្រុមប្រឹក្សាយុវជនកម្ពុជា និងកុមារកម្ពុជា និងប្រព័ន្ធកម្មវិធីបណ្តុះបណ្តាលកាយរឹទ្ធិកម្ម
កំពង់ចាម នាព្រឹកថ្ងៃចន្ទ ១០ កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាល័យ ហ៊ុនសែន ខ្ចៅ ស្រុកកងមាស បានបើកវគ្គសិក្ខាសាលាការងារក្រុមប្រឹក្សាយុវជនកម្ពុជា និងកុមារកម្ពុជា និងប្រព័ន្ធកម្មវិធីបណ្តុះបណ្តាលកាយរឹទ្ធិកម្ម ក្រោមអធិបតីភាពលោក ឃុន សំរស់ ប្រធានការិយាល័យយុវជន ដែលមានសិក្ខាកាមចូលរួមសរុបចំនួន១១២នាក់ ស្រី ៣៣នាក់។

នាព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ស្រូយ សុជាតិ អគ្គន...
06/09/2026

នាព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន អញ្ជើញត្រួតពិនិត្យការសាងសង់ អគារមជ្ឈមណ្ឌលយុវជនខេត្ដកំពង់ចាម (ថ្មី) ដែលស្ថិតក្នុងបរិវេណនៅក្នុងមជ្ឈមណ្ឌលយុវជនខេត្ដកំពង់ចាម។ កម្មវិធីនេះដែលមានការចូលរួមពីលោក កុក ស៊ីជឿន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ដ លោក ឃុន សំរស់ ប្រធានមជ្ឈមណ្ឌលយុវជនខេត្ដកំពង់ចាម លោក លោកស្រីអនុប្រធាន និងមន្ដ្រីមជ្ឈមណ្ឌលផងដែរ។

អបអរសាទរបេក្ខជន កម្មវិធីជជែកដេញដោលយុវជនថ្នាក់ខេត្ដឆ្នាំ២០២៤ ខេត្ដកំពង់ចាម ទាំង៨ក្រុម ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុត...
05/09/2026

អបអរសាទរបេក្ខជន កម្មវិធីជជែកដេញដោលយុវជនថ្នាក់ខេត្ដឆ្នាំ២០២៤ ខេត្ដកំពង់ចាម ទាំង៨ក្រុម ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ១០ សីហា ២០២៦ គ្រប់ៗគ្នា ពិសេសទទួលបាននិទ្ទេសA ចំនួន7នាក់។

កម្រងរូបភាពបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកមន្ទីរអប់រំ យុវជន និងកីឡាខេត្ដកំពង់ចាម ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ពេលរសៀ...
04/09/2026

កម្រងរូបភាពបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកមន្ទីរអប់រំ យុវជន និងកីឡាខេត្ដកំពង់ចាម ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ពេលរសៀល ផ្នែកទី៤

Address

XFR4+V52, Preah Bat Chey Reachea, Kampong Cham City
Kampong Cham

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Alerts

Be the first to know and let us send you an email when មជ្ឈមណ្ឌលយុវជនខេត្តកំពង់ចាម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share