24/07/2026
អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងដល់ពុក ម៉ែ បង ប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងអស់ឱ្យបានជ្រាបថា៖ ក្នុងសប្ដាហ៍នេះ(២០-២៤ ខែកក្កដា) អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម បានទទួលប័ណ្ណកម្មសិទ្ធិចំនួន ៣៦៧ប័ណ្ណពីមន្ត្រីជំនាញ សម្រាប់ធ្វើការផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលបានមកដាក់ពាក្យស្នើសុំ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលោកភួង វិបុល មន្ត្រីទទួល-ប្រគល់ឯកសារសម្រាប់ធ្វើការមកទទួលយកប័ណ្ណនៅអង្គភាពច្រកចេញចូលតែមួយតាមរយៈលេខទូរស័ព្ទ 855 96 444 4187។ ដោយឡែកសម្រាប់ការផ្ដល់ប័ណ្ណកម្មសិទ្ធិមានលក្ខណៈជាប្រព័ន្ធ ម្ចាស់កម្មសិទ្ធិនៅសល់៥.០៦៧ ប័ណ្ណទៀតមិនទាន់បានមកធ្វើការទំនាក់ទំនងដើម្បីយកទៅធ្វើការបង់ព័ន្ធប្រថាប់ត្រា នៅសាខាពន្ធដារ ដើម្បីឈានដល់ការប្រគល់ប័ណ្ណតែម្ដង ហេតុនេះសូមពុក ម៉ែ បង ប្អូនធ្វើការទំនាក់ទំនងលោកស្រី ហ៊ាន ស៊ាងហួយ តាមរយៈលេខទូរស័ព្ទ ០១២ ២៤ ៣០ ២៣។ សូមអរគុណ🙏❤️