អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍-Phnom Srey Organization For Development

  • Home
  • Cambodia
  • Kâmpóng Cham
  • អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍-Phnom Srey Organization For Development
Directions Website Contact the organization

អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍-Phnom Srey Organization For Development psod

11/10/2026
[English Below][សកម្មភាពផ្លូវការ] កិច្ចសន្ទនារបស់យុវជន ស្តីពីគោលនយោបាយ និងស្វែងរកការគាំទ្រមតិ ត្រូវបានរៀបចំឡើងយ៉ាងជោគជ័យ...
09/10/2026

[English Below]
[សកម្មភាពផ្លូវការ] កិច្ចសន្ទនារបស់យុវជន ស្តីពីគោលនយោបាយ និងស្វែងរកការគាំទ្រមតិ ត្រូវបានរៀបចំឡើងយ៉ាងជោគជ័យនៅក្នុងខេត្តរតនគិរី! 🎊👏👏👏
✨📣កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ (PSOD) ដោយមានការគាំទ្រថវិកានិងបច្ចេកទេសពីអង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia) ក្រោមគម្រោង «យើងរួមគ្នាដើម្បីកិច្ចការពារកុមារ» ព្រមទាំងមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្តរតនគិរី បានរៀបចំ «កិច្ចសន្ទនារបស់យុវជន ស្តីពីគោលនយោបាយ និងស្វែងរកការគាំទ្រមតិ» នៅសកលវិទ្យាល័យបៀលប្រាយ ។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចក់ មើល សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ (គ.ក.ស.ក) ខេត្តរតនគិរី ដោយមានសមាសភាពចូលរួមសរុបចំនួន ៥១ នាក់ (ស្រី ២៧ នាក់) រួមមានតំណាងមន្ទីរកិច្ចការនារី, មន្ទីរសង្គមកិច្ច, មន្ទីរអប់រំ យុវជន និងកីឡា, ស្នងការដ្ឋាននគរបាលខេត្ត, អាជ្ញាធរមូលដ្ឋាន, គណៈគ្រប់គ្រងសាលារៀន, តំណាងក្លឹបកុមារនិងយុវជន និងប្រជាពលរដ្ឋដែលជាតំណាងមាតាបិតា/អាណាព្យាបាលតាមភូមិ។
🎯 សកម្មភាពសំខាន់ៗ និងលទ្ធផលទទួលបាន៖
-​ បទបង្ហាញពីលទ្ធផលសិក្សាស្រាវជ្រាវ៖ តំណាងក្លឹបកុមារ និងយុវជនមកពីឃុំគោលដៅទាំង៥ (អូរជុំ, សាមគ្គី, លុងឃុង, ស៊ើង និងកិះចុង) បានឡើងធ្វើបទបង្ហាញយ៉ាងច្បាស់លាស់ពីទិន្នន័យ ហេតុផល និងផលប៉ះពាល់នៃបញ្ហាអាទិភាពចំនួន៣៖ ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ, ការបោះបង់ការសិក្សា និងអំពើហិង្សាលើកុមារ।
-​ កិច្ចពិភាក្សាតុមូល (Panel Discussion)៖ សម្របសម្រួលដោយយុវជនផ្ទាល់ ជាមួយវាគ្មិនកិត្តិយសមកពីមន្ទីរជំនាញជុំវិញខេត្ត ដើម្បីដេញដោលលើសំណួរជុំវិញយន្តការការពារកុមារ សេវាជួយសង្គ្រោះ និងការបង្កើតបរិយាកាសសុវត្ថិភាពក្នុងសាលារៀន និងសហគមន៍។
-​ ការសម្តែងរឿងខ្លីអប់រំ៖ យុវជនបានសម្តែងរឿងខ្លីឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតនៃការបង្ខំកុមារឱ្យរៀបអាពាហ៍ពិពាហ៍ទាំងវ័យក្មេង និងផលប៉ះពាល់ដល់អនាគតការសិក្សារបស់យុវតី ដែលបានធ្វើឱ្យអង្គពិធីទាំងមូលរំជួលចិត្តយ៉ាងខ្លាំង।
- ការប្រគល់សេចក្តីថ្លែងការណ៍៖ តំណាងយុវជនបានឡើងអាន និងប្រគល់ «សេចក្តីថ្លែងការណ៍របស់យុវជន» ជាផ្លូវការជូនទៅតំណាងមន្ទីរកិច្ចការនារី មន្ទីរសង្គមកិច្ច និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បីពិចារណានិងឆ្លើយតប।
ជាលទ្ធផល លោកជំទាវ ចក់ មើល ប្រធាន គ.ក.ស.ក ខេត្តរតនគិរី បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការនាំយកនូវរាល់កង្វល់ និងសំណូមពររបស់យុវជន ទៅបញ្ចូលក្នុងផែនការសកម្មភាព និងគោលនយោបាយឆ្លើយតបនៅថ្នាក់មូលដ្ឋាន ដើម្បីធានាថាកុមារនិងយុវជនគ្រប់រូបក្នុងខេត្តរតនគិរីទទួលបានការការពារ និងឱកាសអភិវឌ្ឍដោយស្មើភាពគ្នា! 🤝✨

[Official Event] Youth Policy Dialogue and Advocacy Forum Successfully Held in Ratanakiri Province! 🎊👏👏👏
✨📣On September 30, 2026, Phnom Srey Organization for Development (PSOD), with financial and technical support from Plan International Cambodia under the "We Protection" project, and in close collaboration with the Ratanakiri Provincial Administration, organized the "Youth Policy Dialogue and Advocacy Forum" at Build Bright University, Ratanakiri Campus.
The event was presided over by H.E. Chak Meur, Provincial Council Member and the Chairperson of the Provincial Consultative Committee for Women and Children (CCWC) of Ratanakiri Province, with a total of 51 participants (27 females). Attendees included representatives from the Provincial Department of Women’s Affairs, Department of Social Affairs, Department of Education, Youth and Sports, Provincial Police Headquarters, district and commune CCWCs, school management, Youth and Child Club leaders, Representative of Parents/Caregivers, as well as staff from PSOD and Plan International Cambodia.
🎯 Key Highlights & Outcomes:
- Presentation of Findings: Youth leaders representing 5 target communes (Ou Chum, Samaki, Lung Khung, Saeung, and Ke Chong) presented local research findings detailing data, root causes, and impacts of 3 priority issues: Child Marriage, School Dropout, and Child Abuse.
- Youth-Led Panel Discussion: Youth moderators facilitated a panel discussion with key provincial line departments to address mechanisms for child protection, rescue and psychosocial support services, and strategies to prevent school dropouts while creating safe learning environments.
- Educational Drama Performance: Youth members performed a compelling short drama portraying the reality of child marriage and its impact on young girls' education and future, deeply moving the audience.
- Handover of Youth Statement: Youth representatives formally read and submitted the official "Youth Statement" to provincial representatives from the Department of Women’s Affairs, Department of Social Affairs, and Department of Education, Youth and Sports for review and action.
In response, H.E. Chak Meur, Chairperson of the Provincial CCWC, firmly committed to integrating the youth’s concerns and requests into local action plans and provincial response policies, ensuring that all children and youth in Ratanakiri are protected and granted equal opportunities for development! 🤝✨
#អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍

[English Below]អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ (PSOD) ដោយមានការគាំទ្រថវិកានិងបច្ចេកទេសពី អង្គការភ្លែនអន្តរជាតិកម្ពុជា (Pl...
28/09/2026

[English Below]
អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ (PSOD) ដោយមានការគាំទ្រថវិកានិងបច្ចេកទេសពី អង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia) ក្រោមគម្រោង «យើងរួមគ្នាដើម្បីកិច្ចការពារកុមារ» បានរៀបចំ «វេទិកាការជជែកដេញដោលរបស់យុវជន» ចំនួន ៣លើក ប្រកបដោយជោគជ័យបិទបញ្ចប់យ៉ាងរលូន! 👏✨🎉
វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពគិតវិភាគ ការនិយាយជាសាធារណៈ ការធ្វើការជាក្រុម ការគោរពទស្សនៈផ្សេងគ្នា និងលើកកម្ពស់ការចូលរួមប្រកបដោយអត្ថន័យរបស់យុវជនក្នុងការពិភាក្សាបញ្ហាសង្គមសំខាន់ៗ។
📍 សមិទ្ធផលនៃការចុះរៀបចំតាមទីតាំងនីមួយៗរួមមាន៖
1️⃣ លើកទី១៖ ធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាអនុវិទ្យាល័យកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយមានអ្នកចូលរួមសរុប ៥០នាក់ (ស្រី ៣០នាក់)។
2️⃣ លើកទី២៖ ធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ នៅអនុវិទ្យាល័យកោះស្នែង ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដោយមានអ្នកចូលរួមសរុប ៣៧នាក់ (ស្រី ២៦នាក់)។
3️⃣ លើកទី៣៖ ធ្វើឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាល័យប៊ូថងអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ដោយមានអ្នកចូលរួមសរុប ៤៦នាក់ (ស្រី ៣៣នាក់)។
📊 សរុបលទ្ធផលរួម៖
ការរៀបចំវេទិកាទាំង ៣លើកនេះ ទទួលបានអ្នកចូលរួមសរុប ១៣៣នាក់ (ស្រី ៨៩នាក់) ដែលរួមមានអាជ្ញាធរមូលដ្ឋាន តំណាង គ.ក.ស.ក ស្រុក តំណាង គ.ក.ន.ក ឃុំ តំណាងមាតាបិតា លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងក្រុមយុវជនប្រកួតប្រជែងយ៉ាងសកម្ម!
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងដៃគូពាក់ព័ន្ធទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម និងគាំទ្រយ៉ាងពេញទំហឹង ដើម្បីធ្វើឱ្យកម្មវិធីនេះសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់! ❤️🙏

The Phnom Srey Organization for Development (PSOD), in collaboration with Plan International Cambodia under the project "We Act Together for Child Protection," has successfully conducted 3 sessions of the "Youth Debate Forum" in Stung Treng and Ratanakiri provinces! 👏✨🎉
The primary objective of this forum was to strengthen youth critical thinking skills, public speaking, teamwork, respect for diverse perspectives, and meaningful participation in discussing important social issues.
📍 Session Highlights by Location:
1️⃣ 1st Session: Held on September 26, 2026, at Kang Cham Lower Secondary School, Kang Cham Commune, Thala Barivat District, Stung Treng Province, with a total of 50 participants (30 females).
2️⃣ 2nd Session: Held on September 27, 2026, at Koh Snaeng Lower Secondary School, Koh Snaeng Commune, Borei O'Svay Sen Chey District, Stung Treng Province, with a total of 37 participants (26 females).
3️⃣ 3rd Session: Held on September 28, 2026, at Bou Thang Ou Chum High School, Ou Chum Commune, Ou Chum District, Ratanakiri Province, with a total of 46 participants (33 females).
📊 Overall Summary:
Across all 3 sessions, the forum successfully engaged a total of 133 participants (89 females), including local authorities, DCCC / CCWC representatives, parent representatives, teachers, students, and enthusiastic youth debaters!
We would like to express our heartfelt gratitude to local authorities, teachers, students, and all partners for their active participation and support in making this event a complete success! ❤️🙏
#អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍

[English Below]ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង:អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ (PSOD) ក្រោមការគាំទ្រថវិកា និងបច្ចេកទេសពី ...
28/09/2026

[English Below]
ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង:
អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ (PSOD) ក្រោមការគាំទ្រថវិកា និងបច្ចេកទេសពី អង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia) និងដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក.) មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងខេត្តស្ទឹងត្រែង បានរៀបចំដោយជោគជ័យនូវ វគ្គបណ្តុះបណ្តាលឯកទេសរំលឹកឡើងវិញ ស្តីពីនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់កិច្ចការពារកុមារ (SOP)។
វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅនៅក្នុងខេត្តទាំងពីរ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងតួអង្គការពារកុមារថ្នាក់ក្រោមជាតិ សរុបចំនួន ៦៦នាក់ (ស្រី ៣២នាក់) ដើម្បីពង្រឹងចំណេះដឹង និងជំនាញជាក់ស្តែងលើការគ្រប់គ្រងករណីកិច្ចការពារកុមារ និងយន្តការបញ្ជូនករណី។
📍 ខេត្តរតនគិរី៖ វគ្គបណ្តុះបណ្តាលត្រូវបានរៀបចំនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមសរុប ២៦នាក់ (ស្រី ១២នាក់)។
📍 ខេត្តស្ទឹងត្រែង៖ វគ្គបណ្តុះបណ្តាលត្រូវបានរៀបចំនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមសរុប ៤០នាក់ (ស្រី ២០នាក់)។
សិក្ខាកាមដែលបានចូលរួមរួមមាន តំណាងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក.) ថ្នាក់ខេត្ត និងស្រុក ការិយាល័យសង្គមកិច្ចស្រុក ក្រុមប្រឹក្សាឃុំ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ (គ.ក.ន.ក.) អាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមបានពង្រឹងការយល់ដឹង និងជំនាញអនុវត្តលើ នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់កិច្ចការពារកុមារ (SOP) ដោយផ្តោតជាពិសេសលើដំណើរការគ្រប់គ្រងករណីកិច្ចការពារកុមារ យន្តការសម្របសម្រួល និងការបញ្ជូនករណី ព្រមទាំងតួនាទី និងការទទួលខុសត្រូវរបស់តួអង្គពាក់ព័ន្ធនានា។ លើសពីនេះ សិក្ខាកាមក៏បានបង្កើនចំណេះដឹងអំពីច្បាប់ប្រឆាំងការជួញដូរមនុស្ស និងវិធានការការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញផងដែរ។
តាមរយៈការពង្រឹងសមត្ថភាពដល់តួអង្គជួរមុខក្នុងកិច្ចការពារកុមារ និងអាជ្ញាធរមូលដ្ឋាន វគ្គបណ្តុះបណ្តាលនេះបានចូលរួមចំណែកក្នុងការលើកកម្ពស់កិច្ចសម្របសម្រួល ការឆ្លើយតបទៅនឹងករណីកិច្ចការពារកុមារប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ព្រមទាំងធានាបាននូវសុវត្ថិភាព សុខុមាលភាព និងឧត្តមប្រយោជន៍របស់កុមារនៅក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។
🤝 រួមគ្នាពង្រឹងប្រព័ន្ធកិច្ចការពារកុមារ និងកសាងសហគមន៍ដែលមានសុវត្ថិភាពសម្រាប់កុមារគ្រប់រូបនៅកម្ពុជា។

Phnom Srey Organization for Development (PSOD), with financial and technical support from Plan International Cambodia, and in close collaboration with Provincial Consultative Committee for Women and Children (PWCCC), the Provincial Departments of Social Affairs, Veterans and Youth Rehabilitation, and the Provincial Police Commissariats of Ratanakiri and Stung Treng, successfully organized a Refresher Training on the Standard Operating Procedures (SOP) for Child Protection.

The training brought together a total of 66 local authority representatives and sub-national child protection actors (32 females) from both provinces to strengthen their knowledge and practical skills in child protection case management, referral pathways, and inter-agency coordination.

📍 Ratanakiri Province: The training was conducted on 17 September 2026 with 26 participants (12 females).

📍 Stung Treng Province: The training was conducted on 23 September 2026 with 40 participants (20 females).

Participants included representatives from the Provincial and district Consultative Committee for Women and Children, District Social Affairs Offices, Commune Councils, Commune Committees for Women and Children (CCWC), local authorities, and Commune Administrative Police Posts.
Throughout the training, participants enhanced their understanding of the Standard Operating Procedures (SOP) for Child Protection, with a particular focus on child protection case management, coordination and referral mechanisms, and the roles and responsibilities of key child protection actors. The sessions also deepened participants’ knowledge of anti-human trafficking legislation and measures to protect children from online sexual exploitation and abuse.
By strengthening the capacity of frontline child protection actors and local authorities, the training contributes to improved coordination, more timely and effective responses to child protection concerns, and the promotion of the safety, wellbeing, and best interests of children across Ratanakiri and Stung Treng provinces.
🤝 Together, we are strengthening child protection systems and building safer communities for every child in Cambodia.

13/09/2026

ទំពាំងដ៏ល្អ💝💝💝

សេចក្តីជូនដំណឹងអង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ (PSOD) សូមជូនដំណឹងដល់ក្រុមក្លឹបកុមារនិងយុវជនក្នុងខេត្តស្ទឹងត្រែង និងខេត្តរ...
25/08/2026

សេចក្តីជូនដំណឹង

អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ (PSOD) សូមជូនដំណឹងដល់ក្រុមក្លឹបកុមារនិងយុវជនក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដែលចងក្រងឡើង ក្រោមការសម្របសម្រួលនិងផ្តល់បច្ចេកទេស ពីអង្គការPSOD អំពីការបើកទទួលពាក្យស្នើសុំ «មូលនិធិភ្ជាប់ទំនាក់ទំនងយុវជន» សម្រាប់អនុវត្តគម្រោងខ្នាតតូចបែបច្នៃប្រឌិត និងជួយដោះស្រាយបញ្ហាសង្គម ជាពិសេសបញ្ហាកុមារនិងយុវជន។ កម្មវិធីនេះនឹងផ្តល់ថវិកាគាំទ្រចំនួន ៥០០ ដុល្លារ ក្នុងមួយក្រុម ជូនដល់ក្រុមយុវជនជ័យលាភីសរុបចំនួន ១២ ក្រុម ដើម្បីអនុវត្តសកម្មភាពជាក់ស្តែងក្នុងរយៈពេល ១០ ខែ ចាប់ពីខែកញ្ញា ឆ្នាំ២០២៦ ដល់ ខែមិថុនា ឆ្នាំ២០២៧។ ប្អូនៗយុវជន និងភាគីពាក់ព័ន្ធដែលមានចំណាប់អារម្មណ៍ អាចពិនិត្យមើលលក្ខខណ្ឌ តម្រូវការនៃការដាក់ពាក្យ និងកាលបរិច្ឆេទលម្អិត នៅក្នុងសេចក្តីជូនដំណឹងដែលបានភ្ជាប់ជូននេះ ឬទាក់ទងមកកាន់ការិយាល័យអង្គការផ្ទាល់សម្រាប់ព័ត៌មានបន្ថែម។ សូមអរគុណ!
#អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ #កិច្ចការពារកុមារ #ក្លឹបកុមារនិងយុវជន

អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍បានរៀបចំវគ្គបណ្ដុះបណ្តាលរំលឹកឡើងវិញដល់ក្រុមតំណាងក្លឹបកុមារនិងយុវជន ខេត្តតរនគិរី ។វគ្គបណ្ដុ...
24/08/2026

អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍បានរៀបចំវគ្គបណ្ដុះបណ្តាលរំលឹកឡើងវិញដល់ក្រុមតំណាងក្លឹបកុមារនិងយុវជន ខេត្តតរនគិរី ។វគ្គបណ្ដុះបណ្ដាលនេះផ្តោតទៅលើមេរៀនសំខាន់ៗដូចជា សិទ្ធិកុមារ អំពើហិង្សាលើកុមារ ការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងរបៀបសរសេរសំណើគម្រោង។
Plan International Cambodia

🔊កាលពីថ្ងៃទី ២០ និង ២១ ខែសីហា ឆ្នាំ២០២៦ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពី “កិច្ច...
24/08/2026

🔊កាលពីថ្ងៃទី ២០ និង ២១ ខែសីហា ឆ្នាំ២០២៦ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពី “កិច្ចការពារកុមារ និងការរៀបចំសំណើគម្រោង” ជូនដល់សមាជិកក្លឹបកុមារ និងយុវជន សរុបចំនួន ២៤ នាក់ (ស្រី ១៨ នាក់) ដែលមកពីឃុំចំនួន ៥ ក្នុងស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ប្រធានបទសំខាន់ៗនៃវគ្គបណ្តុះបណ្តាល៖

📜 សិទ្ធិកុមារ៖ យល់ដឹងពីសិទ្ធិមូលដ្ឋាន និងការការពារខ្លួន

🛡️ ការទប់ស្កាត់អំពើហិង្សា៖ ការពារកុមារពីអំពើហិង្សាគ្រប់ទម្រង់

🌐 សុវត្ថិភាពអនឡាញ៖ ការពារការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត

💍 ការទប់ស្កាត់អាពាហ៍ពិពាហ៍វ័យកុមារ៖ លើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃការរៀបការវ័យក្មេង

📝 ជំនាញសរសេរសំណើគម្រោង៖ ពង្រឹងសមត្ថភាពដឹកនាំ និងការធ្វើផែនការអភិវឌ្ឍន៍សហគមន៍

តំណាងក្លឹបកុមារ និងយុវជនដែលបានចូលរួម៖

ក្លឹបកុមារនិងយុវជនឃុំអូរម្រះ

ក្លឹបកុមារនិងយុវជនឃុំអន្លង់ភេ

ក្លឹបកុមារនិងយុវជនឃុំសំអាង

ក្លឹបកុមារនិងយុវជនឃុំកាំងចាម

ក្លឹបកុមារនិងយុវជនឃុំចំការលើ

វគ្គបណ្តុះបណ្តាលនេះបានផ្តល់នូវចំណេះដឹង និងបំណិនជីវិតយ៉ាងសំខាន់ដើម្បីឱ្យយុវជនយើងក្លាយជាបណ្តាញដឹកនាំ និងជាភ្នាក់ងារផ្លាស់ប្តូរវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគាត់! 👏✨
#ក្លឹបកុមារនិងយុវជន #អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍

Address

Kampong Cham
340404

Alerts

Be the first to know and let us send you an email when អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍-Phnom Srey Organization For Development posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍-Phnom Srey Organization For Development:

Shortcuts

Share