អ្នកកំពង់ចាម - Kampong Cham

អ្នកកំពង់ចាម - Kampong Cham ចូលរួមចែករំលែកពីខេត្តយើងទាំងអស់គ្នា!

📍រង្វង់មូលនាគព័ន្ធ​ស្ថិតនៅគល់ស្ពានគីហ្សូណា
12/09/2024

📍រង្វង់មូលនាគព័ន្ធ​ស្ថិតនៅគល់ស្ពានគីហ្សូណា

📍ក្រុមកំពង់ចាម, ខេត្តកំពង់ចាម💡ទីក្រុង​ស្អាត​ផ្តើមចេញពី​យើងទាំងអស់គ្នា​ដែល​តម្រូវឱ្យ​ចូលរួម​អនុវត្ត​កាតព្វកិច្ច ​ជា​ពិ​​ស...
11/09/2024

📍ក្រុមកំពង់ចាម, ខេត្តកំពង់ចាម
💡ទីក្រុង​ស្អាត​ផ្តើមចេញពី​យើងទាំងអស់គ្នា​ដែល​តម្រូវឱ្យ​ចូលរួម​អនុវត្ត​កាតព្វកិច្ច ​ជា​ពិ​​សេស​ពលរដ្ឋ​រស់នៅក្នុងមូលដ្ឋានដែលត្រូវ​តែមានការយកចិត្តទុកដាក់ទៅលើការ​វេច​ខ្ចប់​កាកសំណល់​រឹង​ និង​រាវ មានការយល់ដឹងពីការបែងចែក និងទុកដាក់សំរាម​ឱ្យមាន​របៀបរៀបរយ រួមជាមួយការ​​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ តាម​ដងផ្លូវ​ពីសំណាក់អាជ្ញាធរមូលដ្ឋាន សំដៅ​ដល់​ភាពស្អាត​ដោយ​ទេស​​ភាពស្រស់​ត្រកាល និងបរិស្ថានល្អប្រសើរ។

📍ស្ពានកោះប៉ែនឆ្លងកាត់ទន្លេមេគង្គពីភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ទៅកាន់កោះកំពង់ត្រុំ ក្នុងភូមិសាស្ត្រ ឃុ...
09/09/2024

📍ស្ពានកោះប៉ែនឆ្លងកាត់ទន្លេមេគង្គពីភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ទៅកាន់កោះកំពង់ត្រុំ ក្នុងភូមិសាស្ត្រ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានបណ្តោយប្រវែង ៧៧៩ម៉ែត្រ ទទឹង ៩,២ម៉ែត្រ កម្ពស់ពី ២៣ ទៅ ២៤ម៉ែត្រ និង អាចផ្ទុកទម្ងន់បានចន្លោះពី ២០ ទៅ៣០តោន។

កាលពីមិនទាន់មានស្ពាននេះប្រជាពលរដ្ឋរស់នៅ កោះប៉ែន, កោះមិត្ត និង កោះត្រុំជាដើម ពួកគាត់ត្រូវធ្វើដំណើរដោយឆ្លងទូកដរនៅរដូវវស្សា និងស្ពានឬស្សីនៅរដូវប្រាំង។

អន្សមជ្រូក គឺជានំដែលប្រជាជនខ្មែរនិយមធ្វើតាំងពីបុរាណមកម្ល៉េះ។ តាមទំនៀមទម្លាប់ គេច្រើនធ្វើនំអន្សមជ្រូកនៅពេល បុណ្យភ្ជុំបិណ្...
08/09/2024

អន្សមជ្រូក គឺជានំដែលប្រជាជនខ្មែរនិយមធ្វើតាំងពីបុរាណមកម្ល៉េះ។ តាមទំនៀមទម្លាប់ គេច្រើនធ្វើនំអន្សមជ្រូកនៅពេល បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរ និងក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជា ... ។

សព្វថ្ងៃ នំនេះត្រូវគេធ្វើអាជីវកម្មនៅលើទីផ្សារ។

📍ក្រុងកំពង់ចាម គឺជា​ទីរួមខេត្តនៃខេត្តកំពង់ចាមនៅភាគខាងកើតនៃប្រទេសកម្ពុជា។ក្រុងនេះជាទីក្រុងធំជាងគេលំដាប់ទី១២ ក្នុងប្រទេសកម...
06/09/2024

📍ក្រុងកំពង់ចាម គឺជា​ទីរួមខេត្តនៃខេត្តកំពង់ចាមនៅភាគខាងកើតនៃប្រទេសកម្ពុជា។

ក្រុងនេះជាទីក្រុងធំជាងគេលំដាប់ទី១២ ក្នុងប្រទេសកម្ពុជា ដែលមានប្រជាជនចំនួន ៦១,៧៥០នាក់ (គិតត្រឹមឆ្នាំ២០២១) ហើយមានទីតាំងនៅលើដងទន្លេមេគង្គ។

ខេត្តកំពង់ចាមគឺជាទឹកដីដ៏ចំណាស់មួយមានស្លាកស្នាមប្រវត្តិសាស្រ្តសម័យមុនអង្គរ និងសម័យក្រោយមកទៀតដ៏ច្រើនសន្ធឹកសន្ធាប់។ ខេត្តកំ...
05/09/2024

ខេត្តកំពង់ចាមគឺជាទឹកដីដ៏ចំណាស់មួយមានស្លាកស្នាមប្រវត្តិសាស្រ្តសម័យមុនអង្គរ និងសម័យក្រោយមកទៀតដ៏ច្រើនសន្ធឹកសន្ធាប់។

ខេត្តកំពង់ចាមមានប្រាសាទបុរាណ ទួលបុរាណ ព្រមទាំងបុរាណវត្ថុផ្សេងៗនៅសេសសល់ជាច្រើនកន្លែងណាស់នៅក្នុងទឹកដីខេត្តមួយនេះ។

ខេត្តកំពង់ចាម មានតំបន់ទេសចរណ៍ដូចជា ប្រាសាទនគរបាជ័យ ប្រាសាទភ្នំជើងព្រៃ ប្រាសាទភ្នំហាន់ជ័យ ប្រាសាទព្រះធាតុទឹកឆា ភ្នំប្រុស ភ្នំស្រី កសិទេសចរណ៍ថ្មដាទឹកឆា និងឆ្នេរខ្សាច់កោះប៉ែនជាដើម សុទ្ធសឹងជាសមិទ្ធិផលដ៏វិសេសវិសាលក្នុងដែនដី ដ៏ចំណាស់មួយនេះ៕

📍ប្រាសាទនគរបាជ័យ មានវ័យចំណាស់ជិត១.០០០ឆ្នាំ ដែលបានស្ថាបនាដោយព្រះមហាវីរក្ស័ត្រព្រះបាទជ័យវរ្ម័នទី៧ តាមលំនាំរចនាបថបាយ័ន។ 🛣️ម...
04/09/2024

📍ប្រាសាទនគរបាជ័យ មានវ័យចំណាស់ជិត១.០០០ឆ្នាំ ដែលបានស្ថាបនាដោយព្រះមហាវីរក្ស័ត្រព្រះបាទជ័យវរ្ម័នទី៧ តាមលំនាំរចនាបថបាយ័ន។
🛣️មានចម្ងាយ២គ.ម ពីទីរួមខេត្តកំពង់ចាម

Address

Kampong Cham

Website

Alerts

Be the first to know and let us send you an email when អ្នកកំពង់ចាម - Kampong Cham posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share