01/09/2026
☘️✨នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ សាលាក្តីញញឹម បានរៀបចំកម្មវិធី «ពិព័រណ៍អាហារ និងឱកាសស្វែងយល់លើការអប់រំបច្ចេកទេសវិជ្ជាជីវៈ សតវត្សទី២១ ក្នុងសាលាលក្ដីញញឹម របស់អង្គការ BSDA លើកទី៣ »
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម (តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម) ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំ BSDA ដៃគូសហការ វិស័យឯកជន លោកគ្រូ-អ្នកគ្រូ អាណាព្យាបាល និងសិស្ស-និស្សិត សរុបជាង ៥០០នាក់។
🎯 គោលបំណងសំខាន់នៃកម្មវិធី៖
លើកកម្ពស់ការអប់រំ និងជំនាញ (TVET)៖ ជំរុញការយល់ដឹងពីការអប់រំបច្ចេកទេសវិជ្ជាជីវៈ សតវត្សទី២១ ដើម្បីបង្កើនឱកាសការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់យុវជន។
ជួបជុំដៃគូសហការ៖ បង្កើតឱកាសជួបជុំរវាងអង្គការ អាជ្ញាធរ វិស័យឯកជន និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។
កៀរគរការគាំទ្រ៖ ជំរុញឱ្យគ្រប់មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ បន្តសហការ និងផ្តល់ការគាំទ្រដល់សាលាក្តីញញឹម និងអង្គការ BSDA ឱ្យកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត។
សកម្មភាព និងលទ្ធផលសំខាន់ៗ៖
- ការថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់៖ ឯកឧត្តមអភិបាលរងខេត្តកំពង់ចាម បានកោតសរសើរយ៉ាងខ្លាំងចំពោះស្នាដៃ និងសមិទ្ធផលជាង ២០ឆ្នាំរបស់អង្គការ BSDA និងសាលាក្តីញញឹម ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងស្នើឱ្យគ្រប់ភាគីបន្តជួយគាំទ្រយ៉ាងសកម្ម។
- បទពិសោធន៍ និងការប្រកួតប្រជែង៖ មានការចែករំលែកបទពិសោធពីអតីតសិស្ស ការប្រកួតប្រជែងជំនាញ (បដិសណ្ឋារកិច្ច សាឡន និងជួសជុលម៉ូតូ) និងការពិព័រណ៍ស្នាដៃសិស្ស។
- ស្តង់អាហារ៖ ការតាំងបង្ហាញ និងភ្លក់អាហារ បង្អែម ភេសជ្ជៈយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្រោមជំនួយឧបត្ថម្ភពីអង្គការ EcoSolidar (ប្រទេសស្វីស)។
សាលាក្តីញញឹម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស និងដៃគូសហការទាំងអស់ ដែលបានចូលរួមគាំទ្រឱ្យកម្មវិធីនេះដំណើរការទៅយ៉ាងរលូន សូមអរគុណ ❤️🙏🏻
#សាលាក្តីញញឹម #ឱកាសការងារ #អប់រំវិជ្ជាជីវៈ #ពិព័រណ៍អាហារ #កំពង់ចាម #ការអភិវឌ្ឍយុវជន #ជំនាញសតវត្សទី២១