ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

  • Home
  • Cambodia
  • Dâmbê
  • ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ, Community Organization, តំបែរ, Dâmbê.

27/03/2026
នៅព្រឹកថ្ងៃសុក្រ ទី២៧  ខែមីនា ឆ្នាំ២០២៦ លោក រ៉េត បូរ៉ាន់ ប្រធានយុវជនគណបក្សស្រុក បានចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សប...
27/03/2026

នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦ លោក រ៉េត បូរ៉ាន់ ប្រធានយុវជនគណបក្សស្រុក បានចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំត្រីមាសទី១ ទិសដៅភារកិច្ចការងារគណបក្សប្រចាំត្រីមាសទី២ ឆ្នាំ ២០២៦ ក្រោមអធិបតីភាព លោក នាដ្ឋ រ៉ាវុធ ប្រធានគណៈកម្មាធិការគណបក្សស្រុក លោក សុខ សារិទ្ធ លោក លឹម ទ្រីន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក និងមានការអញ្ជើញចូលរួម ពីលោក លោកស្រីសមាជិកគណៈអចិន្ត្រៃយ៍គណៈ កម្មាធិការគណបក្សស្រុក លោកលោកស្រីសមាជិកគណៈកម្មាធិការគណបក្សស្រុក លោកប្រធាន អនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សឃុំគ្រប់ឃុំ សរុបចំនួន ៥៤នាក់ ស្រី០៨នាក់ ។

ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ បានអមដំណើរ លោកជំទាវបណ្ឌិត...
17/01/2026

ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ បានអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ក្នុងកម្មវិធីសួរសុខទុក្ខ គោរពវិញ្ញាណក្ខន្ធ និងនាំយកអំណោយសប្បុរសធម៌ ព្រមទាំងថវិកា ជូនដល់គ្រួសារយុទ្ធជនពលីចំនួន ៦រូប ដល់គេហដ្ឋានផ្ទាល់ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំផងដែរ។

ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានដឹកនាំប្រតិភូក្រសួង គោរពវិញ្ញាណក្ខ...
22/12/2025

ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានដឹកនាំប្រតិភូក្រសួង គោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ទោ អ៊ាន សុខ នៅខេត្តត្បូងឃ្មុំ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅលើសមរភូមិទិសប្រាសាទតាក្របី កាលពីថ្ងៃ ថ្ងៃពុធ ១២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។

នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខដោយក្តីសោកសង្រេង ជាទីបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ អនុសេនីយ៍ទោ អ៊ាន សុខ សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

20/12/2025
សូមគោរពអរគុណ ឯកឧត្តម ជួន កក្កដា ដែលបានផ្ញើមូលនិធិវត្តប្រាសាទនាងខ្មៅ​ ឧបត្ថម្ភដល់វីរៈកងទព័ និងសូមជូនពរបង​វីរៈកងទ័ពនិងសប្ប...
20/12/2025

សូមគោរពអរគុណ ឯកឧត្តម ជួន កក្កដា ដែលបានផ្ញើមូលនិធិវត្តប្រាសាទនាងខ្មៅ​ ឧបត្ថម្ភដល់វីរៈកងទព័ និងសូមជូនពរបង​វីរៈកងទ័ពនិងសប្បុរសដែលបានបរិច្ចាគថវិកា​ បានសុខចម្រេីនទាំងអស់គ្នា​🙏🙏🙏🇰🇭❤️️

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ...
20/12/2025

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ និងលោកប្រធានមន្ទីរធម្មការនិងសាសនា ព្រមទាំង ឧកញ៉ា ឡុង ណាលី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យិន ផារ៉ាដាយ និងសប្បុរសជន បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេច ធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ប្រគល់និងចែកជូនដល់វីរៈកងទ័ព វីរៈនគរបាលជាតិ ដែលកំពុងប្រយុទ្ធការពារទឹកដីយ៉ាងអង់អាចក្លាហាន ប្រឆាំងនឹងខ្មាំងសត្រូវឈ្លានពាននៅសមរភូមិមុខ និងជូនជនភៀសសឹកចំនួនជាង ១ ០០០គ្រួសារ។

ក្នុងពិធីនេះមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ប្រធានថេរសភា នៃព្រះពុទ្ធសាសនា និងព្រះសុមង្គសិលាចារ្យ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប និងលោក លី សារីអភិបាលរងតំណាងឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក អ៊ុន សុភ័ក្តិ អភិបាលរងតំណាងឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងអាជ្ញាធរ មូលដ្ឋាន។

ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋា...
18/12/2025

ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូង បានដឹកនាំប្រតិភូក្រសួង គោរពវិញ្ញាណក្ខន្ធ ឯកឧត្តមសេនីយ៍ត្រី សុខ ផល នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅលើសមរភូមិប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៨:៥០នាទីយប់ ក្នុងជន្មាយុ៥៥ឆ្នាំ។

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥  លោក នាដ្ឋ រ៉ាវុធ ប្រធានគណៈកម្មាធិការគណបក្សស្រុក លោក សុខ សារិទ្ធ អនុប្រធានគណៈកម្មាធិការគណបក្...
15/12/2025

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោក នាដ្ឋ រ៉ាវុធ ប្រធានគណៈកម្មាធិការគណបក្សស្រុក លោក សុខ សារិទ្ធ អនុប្រធានគណៈកម្មាធិការគណបក្សស្រុក អមដំណើរដោយលោក សយ សុផាត អនុប្រធានគណៈកម្មាធិការគណបក្សស្រុក លោក រ៉េត បូរ៉ាន់ ប្រធានយុវជនគណបក្សស្រុក និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ និងលោកជំទាវ ឧបត្ថម្ភជូនភរិយាវីរៈកងទ័ពជួរមុខ នៃវរសេនាតូចថ្មើរជើងលេខ២១៣ ចំនួន២គ្រួសារ ដែលទើបសម្រាលកូន
អំណោយឧបត្ថម្ភជូន ក្នុងម្នាក់ៗទទួលបានអង្ករ៥០គីឡូ មី១កេស ត្រីខ១យួរ និងថវិកាមួយចំនួន។ វីរៈកងទព័ខ្មែរឈ្នះៗ🙏❤️

នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា  និងជាអនុប្រធានក្រុមការងា...
15/12/2025

នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំប្រតិភូក្រសួងធម្មការនិងសាសនា នៃក្រុមការងារគណបក្សចុះមូលដ្ឋាន ដើម្បីដាក់កម្រងផ្កា និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារសពលោកអនុសេនីយ៍ត្រី ពេជ្រ បូរ៉ែន ជាវីរៈយុទ្ធជនដែលបានពលីជីវិតក្នុងសមរភូមិការពារបូរណភាពទឹកដី កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ។
ពិធីគោរពវិញ្ញាណក្ខន្ធនេះបានប្រព្រឹត្តទៅនៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ ២១៤ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ចាយ បូរិន បានចូលរួមថវិកាមួយចំនួន។
បន្ទាប់មកឯកឧត្តមបណ្ឌិត ចាយ បូរិន និងប្រតិភូអមដំណើរ បានអញ្ជើញអុចធួបចូលរួមរំលែកមរណទុក្ខដល់គ្រួសារសពលោកវរៈសេនីយ៍ត្រី កេន សារ៉េត មេបញ្ជាការកងអនុសេនាតូច១ អនុសេនាធំ២ វរៈសេនាតូចកាំភ្លើងធំយុទ្ធភូមិភាគទី២ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដីនៅសមរភូមិមុខ ។ ក្នុងឱកាសនោះផងដែរឯកឧត្តមបណ្ឌិត ចាយ បូរិន បានឧបត្ថម្ភថវិកាមួយចំនួនដល់គ្រួសារសព និងបានឧបត្ថម្ភថវិកាមយយចំនួន ដល់មេបញ្ជាការវរៈសេនាតូចថ្មើជើងលេខ ២១៤ផងដែរ។

ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកស្រុកតំបែរតែងតែយក...
05/09/2024

ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកស្រុកតំបែរតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្នុងស្រុកតំបែរ🙏❤️❤️❤️

ថ្ងៃអាទិត្យ ៩កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក...
14/07/2024

ថ្ងៃអាទិត្យ ៩កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ អញ្ជើញជាអធិបតី ចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន៧០គ្រួសារ ក្នុងឃុំចំនួន៣គឺឃុំត្រពាំងព្រីង ឃុំគោកស្រុក និងឃុំចុងជាច ដែលអំណោយទទួលបានក្នុងឱកាសនោះមានអង្ករ១បេ ២៥គីឡូ មី១កេស និងថវិកាចំនួនផងដែរ៕ ឯកឧត្តមតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជានិច្ច🙏❤️❤️

Address

តំបែរ
Dâmbê
250102

Telephone

+85512282008

Website

Alerts

Be the first to know and let us send you an email when ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share