គណនេយ្យភាពសង្គម-Social Accountability

Call Directions Website Contact the organization

គណនេយ្យភាពសង្គម-Social Accountability គណនេយ្យភាពសង្គមធ្វើឱ្យសេវាសាធារណៈកាន់តែប្រសើរឡើង
Social Accountability for Better Service Delivery

20/10/2026
20/10/2026

តើអ្នកដឹងទេថាលាងសម្អាតដៃរបស់អ្នក អាចបង្ការការចម្លងរោគដល់អ្នក និងគ្រួសារ?
------------------------------------------------------------------------

កិច្ចប្រជុំតាមអនឡាញ “ប្រមូលធាតុចូលសម្រាប់រៀបចំសេចក្តីថ្លែងការណ៍ និងរបាយការណ៍ជូនអភិបាលខេត្ត”......................នៅថ្ងៃទ...
20/10/2026

កិច្ចប្រជុំតាមអនឡាញ “ប្រមូលធាតុចូលសម្រាប់រៀបចំសេចក្តីថ្លែងការណ៍ និងរបាយការណ៍ជូនអភិបាលខេត្ត”......................
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ បានសហការជាមួយអង្គការទស្សនៈពិភពលោក រៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងប្រមូលធាតុចូលពាក់ព័ន្ធនឹងបញ្ហាប្រឈម សំណូមពរ និងអនុសាសន៍នានា ដើម្បីចងក្រងជាសេចក្តីថ្លែងការណ៍ និងរបាយការណ៍គោរពជូនឯកឧត្តមអភិបាលខេត្តសៀមរាប និងឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ នាពេលខាងមុខ។

កិច្ចប្រជុំនេះក្រោមការដឹកនាំ និងបើកកម្មវិធីដោយលោក ឈន តុលា ប្រធានតំបន់ទិសពាយ័ព្យ ទទួលបន្ទុកខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីក្រុមអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ប្រមាណ ១៥០នាក់។

អ្នកចូលរួមមកពីឃុំចំនួន ១០៤ ក្នុងស្រុកគោលដៅចំនួន ១២ នៃខេត្តទាំងពីរ បានចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងសំណូមពរពាក់ព័ន្ធនឹងការអនុវត្តការងារគណនេយ្យភាពសង្គម ព្រមទាំងផ្តល់អនុសាសន៍សម្រាប់ពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ លើកកម្ពស់ការឆ្លើយតបរបស់អ្នកផ្តល់សេវាសាធារណៈ និងធានានិរន្តរភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់មូលដ្ឋាន។

ធាតុចូល និងលទ្ធផលដែលប្រមូលបានពីកិច្ចប្រជុំនេះ នឹងត្រូវយកទៅចងក្រងជាមូលដ្ឋានសម្រាប់រៀបចំសេចក្តីថ្លែងការណ៍ និងរបាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត ដើម្បីរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ តម្លាភាព គណនេយ្យភាព និងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

#គណនេយ្យភាពសង្គម

19/10/2026
16/10/2026
15/10/2026

គម្រប់ខួបលើកទី១៤ នៃទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​ សម្តេច​ព្រះ នរោត្តម សីហនុ
ព្រះមហាវីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ "ព្រះបរមរតនកោដ្ឋ"
…………….
១៥ តុលា ២០១២ - ១៥ តុលា​ ២០២៦

ក្នុងឧកាសទិវាប្រារព្ធព្រះរាជពិធីគោរពព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ គម្រប់ខួប ១៤ឆ្នាំ​ (១...
15/10/2026

ក្នុងឧកាសទិវាប្រារព្ធព្រះរាជពិធីគោរពព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ គម្រប់ខួប ១៤ឆ្នាំ​ (១៥ តុលា ២០១២ - ១៥ តុលា ២០២៦) 🙏💙
------------------------
គណៈគ្រប់គ្រង និងបុគ្គលិកគម្រោងគណនេយ្យភាពសង្គមនៃអង្គការទស្សនៈពិភពលោកទាំងអស់ សូមចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរក្នុងឱកាសរំលឹកខួបនៃការសោយទិវង្គតរបស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ និងចងចាំជានិច្ចនូវវីរភាព និងស្នាព្រះហស្ដដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ! 👑🇰🇭

14th Anniversary Commemoration Day of the King Father, Norodom Sihanouk, October 15, 2012 - October 15, 2026 🙏💙
--------------------------------------
The management and all staff of Smart Company commemorate the late King Father Norodom Sihanouk and honor his enduring legacy! 👑🇰🇭

11/10/2026

🌸 រីករាយទិវាកុមារីអន្តរជាតិ ឆ្នាំ ២០២៦

នៅ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា យើងជឿជាក់ថា កុមារីគ្រប់រូបសមនឹងទទួលបានឱកាសក្នុងការសិក្សា ដឹកនាំ និងអភិវឌ្ឍខ្លួនឱ្យឈានដល់សក្តានុពលពេញលេញរបស់ខ្លួន។ យើងបន្តប្តេជ្ញាលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការឆ្លើយតបទៅនឹងតម្រូវការជាក់លាក់របស់កុមារី និងកុមារា ការប្រឈមនឹងទម្លាប់ និងទស្សនៈសង្គមដែលបង្កផលប៉ះពាល់អវិជ្ជមាន ព្រមទាំងការបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាព និងបរិយាបន្ន ដើម្បីឱ្យកុមារីអាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបានពេញលេញ និងរួមចំណែកកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់មនុស្សគ្រប់រូប។

🌸 Happy International Day of the Girl Child 2026!

At World Vision International Cambodia, we believe that every girl deserves the opportunity to learn, lead, and thrive. We are committed to promoting gender equality by addressing the unique needs of girls and boys, challenging harmful social norms, and creating safe, inclusive spaces where girls can reach their full potential and shape a brighter future for all. ✨

#ទិវាអន្តរជាតិនារីកុមារ #កុមារីជាអនាគតរបស់យើង

🎊🎈សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ!-------------------------------------នាឱកាសដ៏មហានក្ខត្តឫក្ស...
10/10/2026

🎊🎈សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ!
-------------------------------------
នាឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយកតញ្ញូកតវេទិតាធម៌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ធំ និងថ្លៃថ្លារបស់ប្រជាជនកម្ពុជា គម្រោងគណនេយ្យភាពសង្គមនៃអង្គការទស្សនៈពិភពលោក សូមសម្តែងនូវការគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះភាគីពាក់ព័ន្ធ និងដៃគូយុទ្ធសាស្ត្រទាំងអស់ដែលបានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋនាពេលកន្លងមក។ការលើកកម្ពស់សេវាសាធារណៈប្រកបដោយបរិយាបន្ន និងភាពជិតស្និទ្ធរវាងពលរដ្ឋ និងអ្នកផ្តល់សេវា គឺជាផ្លែផ្កាដ៏ត្រចះត្រចង់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា។

កិច្ចការងារទាំងអស់នេះ អាចសម្រេចទៅបានដោយសារមានការឧបត្ថម្ភគាំទ្រថវិកាពីរាជរដ្ឋាភិបាលអូស្ត្រាលីនៃនាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្ម (DFAT) តាមរយៈមូលនិធិបរធនបាលកិច្ចរបស់ធនាគារពិភពលោក (World Bank-Trust Fund) ក្នុងការគាំទ្រដល់ដំណើរការគម្រោងគណនេយ្យភាពសង្គមផ្នែកតម្រូវការ។

មួយវិញទៀត ក្នុងឱកាសឈប់សម្រាកជួបជុំគ្រួសារបងប្អូននេះ យើងសូមគោរពជូនពរដល់លោក លោកស្រី បងប្អូន CAF ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយ និងបានជួបជុំក្រុមគ្រួសារ សាច់ញាតិមិត្តភក្តិដោយស្នាមញញឹម និងសប្បាយរីករាយ!
សូមអរគុណ!

#គណនេយ្យភាពសង្គម #បុណ្យភ្ជុំបិណ្ឌ

Address

GIA Tower, 16th Floor, Street Sopheak Mongkol Road
Chrouy Changvar
12207

Alerts

Be the first to know and let us send you an email when គណនេយ្យភាពសង្គម-Social Accountability posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to គណនេយ្យភាពសង្គម-Social Accountability:

Shortcuts

Share