Veuk Samaun Officail

  • Home
  • Veuk Samaun Officail
Call Directions

Veuk Samaun Officail សីល សមាធិ បញ្ញា ជាមេរៀនជីវិតដ៏ប្រសើរបំផុតលើត្រៃលោក

11/07/2026

អំណោយសប្បុរសជន ដល់សិស្សានុសិស្សក្រីក្រ

Send a message to learn more

កិច្ចពិភាក្សាតាមអនឡាញស្តីពី៖ សមាធិ និងសុភមង្គលក្នុងគ្រួសារថ្ងៃពុធទី២៤ ខែមិថុនា ឆ្នាំ២០២៦ ម៉ោង៧៖៣០នាទីយប់ ដល់ម៉ោង៩៖៣០យប់ ...
23/06/2026

កិច្ចពិភាក្សាតាមអនឡាញស្តីពី៖ សមាធិ និងសុភមង្គលក្នុងគ្រួសារ
ថ្ងៃពុធទី២៤ ខែមិថុនា ឆ្នាំ២០២៦ ម៉ោង៧៖៣០នាទីយប់ ដល់ម៉ោង៩៖៣០យប់ តាម Zoom Meeting
☆គោលបំណងកិច្ចពិភាក្សា៖
1. យល់ដឹងពីការគ្រប់គ្រងអារម្មណ៍
2. ឥរិយាបថទំនាក់ទំនងសមាធិ
3. បង្កើនសុភមង្គលក្នុងគ្រួសារ
4.យល់ដឹងពីព្រះធម៌ និងគ្រួសារល្អ
☆☆ សំណួរក្នុងកិច្ខពិភាក្សារួមមានៈ
១-ដូចម្ដេចដែលហៅថា សុភមង្គល និងគ្រួសារ?
២- តើសុភមង្គលក្នុងគ្រួសារមានទំនាក់ទំនងបែបណាជាមួយសមាធិ?
៣- នៅក្នុងគ្រួសារមួយដែលទទួលបានសុភមង្គល តើអាស្រ័យលើកត្តាអ្វីខ្លះ?
៤-តើព្រះធម៌ និងគ្រួសារជាករណីផ្សេងៗពីគ្នា ឬត្រូវមានទាំងព្រមជាមួយគ្នា?

https://us06web.zoom.us/j/89507546050?pwd=JGaIwMwiKO4XtfaoxcySFGWZ2f85dU.1

23/06/2026

សិក្សាឈ្វេងយល់ពីពុទ្ធប្បវត្តិ តាមរយៈវីដេអូនេះ ពិតជាគួរឱ្យជ្រះថ្លារីករាយ

កម្មវិធីកិច្ចភិភាក្សាស្តីពី៖ សមាធិ និងការប្រកបអាជីវកម្មបែបសម្មាអាជីវៈថ្ងៃពុធទី១៧ ខែមិថុនា ឆ្នាំ២០២៦ ម៉ោង៧៖៣០នាទីយប់ ដល់ម...
16/06/2026

កម្មវិធីកិច្ចភិភាក្សាស្តីពី៖ សមាធិ និងការប្រកបអាជីវកម្មបែបសម្មាអាជីវៈ
ថ្ងៃពុធទី១៧ ខែមិថុនា ឆ្នាំ២០២៦ ម៉ោង៧៖៣០នាទីយប់ ដល់ម៉ោង៩៖៣០យប់ តាម Zoom Meeting
គោលបំណងកិច្ចពិភាក្សា៖
1. យល់ដឹងពីការគ្រប់គ្រងចិត្តដោយប្រើសមាធិ
2. ចិត្តសាស្រ្តអាជីវកម្ម តាមមាគ៌ាព្រះពុទ្ធសាសនា
3. ការដោះស្រាយបញ្ហាអាជីវកម្មបែបព្រះពុទ្ធសាសនា
4. សមាធិមិនត្រឹមតែជួយអភិវឌ្ឍអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងជួយផ្លូវចិត្តឱ្យមោះមុតក្នុងការងារ
https://us06web.zoom.us/j/89888366163...
ចូលរួមស្ដាប់តាមលីង Zoom Meeting ដោយសេចក្តីជ្រះថ្លារៀងៗខ្លួន។ See less

សូមអនុមោទនាបុណ្យ ថ្ងៃនេះជាថ្ងៃអាទិត្យ ១៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ទៅនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦  ថ្ង...
31/05/2026

សូមអនុមោទនាបុណ្យ ថ្ងៃនេះជាថ្ងៃអាទិត្យ ១៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ទៅនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ថ្ងៃនេះគឺជាថ្ងៃសីល ១៥កើតពេញបូរណ៌មី🙏🙏🙏🪷🍒💐

សតិ និង សម្បជញ្ញៈ គឺជាធម៌ដ៏សំខាន់ ដែលតែងតែដើរទន្ទឹមគ្នាជានិច្ច (ហៅថា "ធម៌មានឧបការៈច្រើន") ដើម្បីជួយគ្រប់គ្រងចិត្ត និងដឹក...
31/05/2026

សតិ និង សម្បជញ្ញៈ គឺជាធម៌ដ៏សំខាន់ ដែលតែងតែដើរទន្ទឹមគ្នាជានិច្ច (ហៅថា "ធម៌មានឧបការៈច្រើន") ដើម្បីជួយគ្រប់គ្រងចិត្ត និងដឹកនាំការរស់នៅប្រចាំថ្ងៃឲ្យប្រកបដោយសេចក្តីស្ងប់ និងបញ្ញា។

១. សតិ (ការរលឹកដឹង) គឺការរលឹកបាន ការមិនភ្លេចតួ ឬការតាំងស្មារតីនឹកឃើញនូវអ្វីដែលកំពុងធ្វើនៅក្នុងពេលបច្ចុប្បន្ន។
- សតិមានតួនាទីប្រៀបបាននឹង "ខ្សែចំណង" ឬ "យុថ្កា" ដែលចងចិត្តឲ្យនៅនឹងនរ មិនឲ្យរសាត់អណ្តែតទៅតាមអារម្មណ៍អតីតកាល ឬក្តីបារម្ភក្នុងអនាគតកាល។
ឧទាហរណ៍ជាក់ស្តែង: ពេលកំពុងដើរ ដឹងថាកំពុងដើរ។ ពេលកំពុងខឹង ដឹងថាកំពុងមានអារម្មណ៍ខឹងនៅក្នុងចិត្ត។

២. សម្បជញ្ញៈ (ការដឹងខ្លួនច្បាស់) គឺជាការដឹងខ្លួនជុំវិញ ដឹងច្បាស់លាស់ដោយប្រាជ្ញា យល់ពីហេតុផល ល្អ ឬអាក្រក់ ខុស ឬត្រូវ នៃសកម្មភាព ឬអារម្មណ៍នោះ។
- សម្បជញ្ញៈមានតួនាទីប្រៀបបាននឹង "អ្នកបញ្ជាទិសដៅ" ឬ "ចៅក្រម" ដែលពិចារណាទៅលើអ្វីដែលសតិបានចាប់យក ថាតើវាមានប្រយោជន៍ ស័ក្តិសម ឬគួរធ្វើបន្តទៀតដែរឬទេ។
ឧទាហរណ៍ជាក់ស្តែង: ពេល សតិ ដឹងថាកំពុងខឹង សម្បជញ្ញៈ នឹងយល់ដឹងភ្លាមថា ការខឹងនេះជារឿងអកុសល នាំឲ្យខូចប្រយោជន៍ ហើយដាស់តឿនចិត្តឲ្យចេះទប់ ឬរំងាប់អារម្មណ៍នោះវិញ។

- សតិ: ជាអ្នក ចាប់យកអារម្មណ៍ (ដឹងថាមានអ្វីកើតឡើង)។
- សម្បជញ្ញៈ ជាអ្នក វាយតម្លៃ និងចាត់ការបន្ត (ដឹងថាគួរឆ្លើយតបបែបណាដោយប្រាជ្ញា)។

21/05/2026

សមាធិ ថែទាំសុខភាព សម្រាប់ថ្ងៃនេះយើងសិក្សាក្នុងគាថាធម្មបទប្រែ ត្រង់ជរាវគ្គទ១១ ទី១ រឿងនាងវិសាខាសហាយិកា ទី២រឿងនាងរូបនន្ទាថេរី
ទី៣ រឿងមហាធនសេដ្ឋីបុត្រ ជាខ្លឹមសាររឿងទាក់ទងជីវិតប្រចាំថ្ងៃ។

✍️លោកុត្តរបដិច្ចសមុប្បាទ (Lokuttara Paṭiccasamuppāda) ឬហៅថា បដិច្ចសមុប្បាទផ្នែករំលត់ទុក្ខ គឺជាខ្សែចង្វាក់នៃសភាវធម៌ដែលនាំ...
11/05/2026

✍️លោកុត្តរបដិច្ចសមុប្បាទ (Lokuttara Paṭiccasamuppāda) ឬហៅថា បដិច្ចសមុប្បាទផ្នែករំលត់ទុក្ខ គឺជាខ្សែចង្វាក់នៃសភាវធម៌ដែលនាំទៅរកការរួចផុតចាកទុក្ខ (ព្រះនិព្វាន)។ ខុសពីបដិច្ចសមុប្បាទ ១២ ដែលនាំឱ្យវិលវល់ក្នុងសង្សារវដ្ត ផ្នែកនេះបង្ហាញពីផ្លូវឡើងទៅលើវិញ។តាមគម្ពីរឧបនិសសុត្ត (Upanisa Sutta) ធម៌ទាំង ១១ ឬ ១២ យ៉ាងនោះរួមមាន៖
១- សទ្ធា (Faith): ការជឿជាក់លើព្រះរតនត្រ័យ (កើតចេញពីការយល់ដឹងអំពីទុក្ខ)
២- បាមោជ្ជៈ (Gladness): សេចក្តីរីករាយក្នុងចិត្ត
៣- បីតិ (Rapture): សេចក្តីឆ្អែត
៤- ចិត្តបស្សទ្ធិ (Tranquility): សេចក្តីស្ងប់ចិត្ត
៥- ចិត្តសុខៈ (Happiness): សេចក្តីស្រួលចិត្ត
៦- សមាធិ (Concentration): ការតាំងចិត្តមាំ
៧- យថាភូតញាណទស្សនៈ (Knowledge of things as they are): ការដឹងឃើញតាមសេចក្តីពិត
៨- និព្វិទា (Disenchantment): សេចក្តីនឿយណាយក្នុងសង្ខារ
៩- វិរាគៈ (Dispassion): ការប្រាសចាកតម្រេក
១០-វិមុត្តិ (Liberation): ការរួចចាកកិលេស (ចិត្តមានសេរីភាព)
១១- ខយញាណ (Knowledge of destruction of the taints): ឬ វិមុត្តិញាណទស្សនៈ ការដឹងថាអស់កិលេសហើយ
💡 ចំណុចគន្លឹះ៖
លោកិយបដិច្ចសមុប្បាទ = ចាប់ផ្តើមពី អវិជ្ជា នាំទៅរក ទុក្ខ។
💡លោកុត្តរបដិច្ចសមុប្បាទ = ចាប់ផ្តើមពី ទុក្ខ នាំទៅរក សទ្ធា រហូតដល់ ការរំលត់ទុក្ខ។

តាមមាគ៌ាក្នុងព្រះពុទ្ធសាសនា (អានណ្យសូត្រ) សេចក្តីសុខរបស់គ្រហស្ថ ឬអ្នកគ្រប់គ្រងផ្ទះមាន ៤ យ៉ាងគឺ៖១. អត្ថិសុខ (សុខកើតពីការម...
06/05/2026

តាមមាគ៌ាក្នុងព្រះពុទ្ធសាសនា (អានណ្យសូត្រ) សេចក្តីសុខរបស់គ្រហស្ថ ឬអ្នកគ្រប់គ្រងផ្ទះមាន ៤ យ៉ាងគឺ៖
១. អត្ថិសុខ (សុខកើតពីការមានទ្រព្យ)ជាសេចក្តីសប្បាយចិត្តដែលខ្លួនមានទ្រព្យសម្បត្តិ។ទ្រព្យនោះត្រូវតែរកមកបានដោយសុចរិត និងដោយកម្លាំងញើសឈាមរបស់ខ្លួន។
២. ភោគសុខ (សុខកើតពីការប្រើប្រាស់ទ្រព្យ)ជាសេចក្តីសប្បាយចិត្តដែលបានចាត់ចែងទ្រព្យនោះ។យកទៅចិញ្ចឹមជីវិត គ្រួសារ មាតាបិតា និងធ្វើបុណ្យទានផ្សេងៗ។
៣. អនណសុខ (សុខកើតពីការមិនមានបំណុល)ជាសេចក្តីសប្បាយចិត្តដែលមិនជំពាក់បំណុលគេ។មិនមានការព្រួយបារម្ភ ឬតក់ស្លុតដោយសារការទាមទារពីម្ចាស់បំណុល។
៤. អនវជ្ជសុខ (សុខកើតពីការងារដែលគ្មានទោស)ជាសេចក្តីសុខដែលខ្ពង់ខ្ពស់បំផុតក្នុងចំណោមទាំង ៤។សំដៅលើការប្រព្រឹត្តល្អតាមផ្លូវកាយ វាចា និងចិត្ត (មិនធ្វើខុសច្បាប់ ឬខុសធម៌)។💡 ចំណាំ៖ ទោះបីមានទ្រព្យច្រើនយ៉ាងណា បើខ្វះ "អនវជ្ជសុខ" (សុខពីអំពើគ្មានទោស) នោះជីវិតក៏មិនអាចរកសេចក្តីសុខពិតប្រាកដឃើញដែរ។
- ការអនុវត្តក្នុងជីវិតរស់នៅប្រចាំថ្ងៃ
- របៀបសន្សំទ្រព្យតាមបែបព្រះពុទ្ធសាសនា
- ទំនាក់ទំនងរវាងសេចក្តីសុខទាំង ៤ នេះពិតជាផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់អ្នកគោរពប្រតិបត្តិ។

សីល សមាធិ បញ្ញា អប់រំចិត្តឱ្យសុខស្ងប់
01/04/2026

សីល សមាធិ បញ្ញា អប់រំចិត្តឱ្យសុខស្ងប់

Address


Telephone

+85577704776

Website

Alerts

Be the first to know and let us send you an email when Veuk Samaun Officail posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your organization to be the top-listed non profit organization?

Share