Khmer Readers

Khmer Readers Khmer Readers delivers accurate Local & International News. As independent media, we are committed to factual reporting from reliable sources. No bias. Verified

Just the truth.

អតីតសង្ឃបួសសន្សំទ្រព្យឡុង សុភាព ស្ងាត់បាត់មាត់ឈឹងក្រោយប្រមុខបក្ស LDP ដាក់បណ្ដឹងទៅតុលាការ លែងហ៊ានចេញឃ្លីបអន្ទិតឡុង សុភាពដ...
01/06/2026

អតីតសង្ឃបួសសន្សំទ្រព្យឡុង សុភាព ស្ងាត់បាត់មាត់ឈឹងក្រោយប្រមុខបក្ស LDP ដាក់បណ្ដឹងទៅតុលាការ លែងហ៊ានចេញឃ្លីប

អន្ទិតឡុង សុភាពដែលធ្លាប់តែបួសស្រួលមានគេគោរពប្រគេនលុយកាក់ បានក្លាយជាផ្ទាំងស៊ីបសម្រាប់សមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្រោយចេញឃ្លីបហូរហែរដៀមដាម ឌឺដងដល់លោកពូ ខឹម វាសនា ។ ក្រោយពីចេញឃ្លីបជាបន្ដបន្ទាប់តាមលេខរៀង មកដល់ឃ្លីបទី១៩ ស្រាប់តែបាត់ស្រមោលឈឹង ព្រោះតែលោកប្រមុខបក្សបានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការពីបទបង្កាច់កេរ្តិ៍ ដែលចោទលោកពីបទបោកប្រាសសមាជិកបក្សខ្លួន ។

លោកប្រមុខ បាននិយាយក្នុងឡាយផ្សាយបន្ដផ្ទាល់ថា ដោយសារតែនិយាយពន្យល់ស្ដាប់គ្នាមិនបាន លោកក៏សម្រេចដាក់ទៅតុលាការតែម្ដង ឲ្យអន្ទិតឡុងសុភាព ទៅបកស្រាយនៅតុលាការទៅចុះ ។ លោកបាននិយាយពាក្យដែលចាស់ៗពីដើមនិយាយថា ឈាមស្រែកស្បែកហៅ ទៅកាន់បុគ្គលឡុង សុភាពនេះ ដោយសារតែនៅមិនសុខឥឡូវដល់គន្លាក់ដែលត្រូវមានទោសក្ដីក្ដាំដោយសារសម្ដី ។

បើទោះបីជាចេញឃ្លីបចោទសួរថាប្ដឹងរឿងអី ពីបទអីក៏ដោយក៏លោកប្រមុខបក្សឲ្យអន្ទិតឡុង សុភាពទៅបកស្រាយនៅតុលាការទៅចុះ ថាលោកបោករឿងអី? អ្នកណាខ្លះជាសាក្សីក្នុងការចោទប្រកាន់លោក ដោយលោកនឹងផ្ដល់ប្រាក់១លានដុល្លារ ទៅបុគ្គលជាសាក្សីនោះទៀតផង ឲ្យតែប្រាកដថាជា LDP ដែលធ្លាប់ចាញ់បោកលុយមែនពិសេសក្នុងព្រឹត្តិការណ៍ទឹកលិចលោក ។

មកទល់នឹងពេលនេះ អន្ទិតឡុង សុភាព លែងហ៊ានចេញឃ្លីបបន្ដ និងសម្ងំស្ងៀម សង្ស័យទំនងសាកសួររកខ្សែល្ហរដើម្បីជាទីអាងក្នុងការតតាំងរឿងក្ដីមួយនេះ ទើបមិនទាន់បានផុស ។ តើជីវិតរបស់អន្ទិតឡុង សុភាពមានរឿងអ្វីទៀត សូមរង់ចាំតាមដានបន្ដ ៕

Here is the English translation of the text, formatted for clarity and readability:

Former Monk Long Sopheap Goes Completely Silent After LDP Chief Files Lawsuit; No Longer Dares to Post Videos
Long Sopheap, a former monk who once enjoyed a comfortable monastic life with people respecting him and offering him money, has become a prime target for members of the League for Democracy Party (LDP).

This came after he released a continuous series of videos mocking and sarcastically targeting "Uncle" Khem Veasna. After releasing a succession of numbered videos up to the 19th clip, he suddenly vanished from the spotlight. This disappearance occurred because the party chief filed a defamation lawsuit against him after he accused the leader of defrauding his own party members.

During a live broadcast, the party chief stated that because reasoning with him was impossible, he decided to take the matter to court, leaving the former monk to explain himself before the judiciary. He applied the old traditional saying, "Blood cries out, skin calls" (meaning one's actions will catch up to them/justice will prevail) to Long Sopheap, noting that because he couldn't leave well enough alone, he has now reached a critical turning point where his own words have brought legal trouble upon him.

Despite Long Sopheap previously releasing a video questioning what the lawsuit was about and what charges he faced, the party chief insisted that the former monk should just go explain it in court—specifically, what fraud he was referring to and who the witnesses are to back up these accusations. The leader even offered $1 million to any witness who could definitively prove that they were an LDP member who had been defrauded of money, particularly during his highly publicized "Doomsday flood" event.

As of now, Long Sopheap no longer dares to release further videos and has gone completely quiet. It is suspected that he might be lying low to seek influential connections or legal backing to rely on in this upcoming court battle, which is why he hasn't posted anything yet.

What will happen next in the life of the former monk Long Sopheap? Please stay tuned for further updates.

រលកកំដៅខ្លាំងកំពុងវាយលុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍រលកកំដៅដ៏ធ្ងន់ធ្ងរកំពុងជះឥទ្ធិពលដល់តំបន់ជាច្រើនក្នុងអាស៊ីខាងត...
26/05/2026

រលកកំដៅខ្លាំងកំពុងវាយលុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍
រលកកំដៅដ៏ធ្ងន់ធ្ងរកំពុងជះឥទ្ធិពលដល់តំបន់ជាច្រើនក្នុងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលធ្វើឱ្យសីតុណ្ហភាពនៅពេលថ្ងៃហក់ឡើងខ្ពស់ខ្លាំង ខណៈកម្រិតកំដៅជាក់ស្តែងដែលរាងកាយមនុស្សទទួលរង (Feel's like) មានសភាពកាន់តែហប់ និងក្តៅជាងមុន ដោយសារតែឥទ្ធិពលនៃសំណើមបរិយាកាស។

ប្រទេសកម្ពុជា៖ កំពុងជួបប្រទះអាកាសធាតុក្តៅហប់ខ្លាំង។ ទោះបីជាសីតុណ្ហភាពវាស់នៅលើទែម៉ូម៉ែត្របង្ហាញកម្រិតប្រហាក់ប្រហែល ៣៥ អង្សាសេ (35°C) ក៏ដោយ ប៉ុន្តែដោយសារតែសំណើមខ្ពស់ បានធ្វើឱ្យកម្រិតកំដៅជាក់ស្តែងដែលរាងកាយមានអារម្មណ៍ដឹង ហក់ឡើងដល់ ៤០ ទៅ ៤១ អង្សាសេ (40°C - 41°C)។

ប្រទេសឥណ្ឌា៖ ស្ថានភាពរលកកំដៅកំពុងវាយលុកយ៉ាងខ្លាំងក្លានៅភាគកណ្តាល និងភាគពាយព្យនៃប្រទេស។ សីតុណ្ហភាពពិតប្រាកដនៅតាមតំបន់ភាគច្រើនបានកើនឡើងហួស ៤៤ អង្សាសេ (44°C) (ខណៈក្រុងមួយចំនួនដូចជា Prayagraj និង Kolkata បង្ហាញរហូតដល់ ៤៦ អង្សាសេ នៅលើផែនទី)។ ដោយសារតែខ្យល់ស្ងួតពីវាលខ្សាច់ និងកំដៅថ្ងៃខ្លាំង បានធ្វើឱ្យកម្រិតកំដៅជាក់ស្តែងដែលមនុស្សទទួលរង ក្តៅខ្លាំងដូចជា ៥០ អង្សាសេ (50°C)។

ការណែនាំអំពីសុវត្ថិភាព៖ ប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងពីរត្រូវបានណែនាំឱ្យជៀសវាងការចេញក្រៅផ្ទះក្នុងអំឡុងពេលថ្ងៃត្រង់ ឬពេលរសៀលដែលជាពេលក្តៅខ្លាំង ត្រូវពិសារទឹកឱ្យបានច្រើន និងប្រុងប្រយ័ត្នចំពោះការកើតជំងឺជំងឺគាំងបេះដូង ឬសន្លប់ដោយសារកំដៅថ្ងៃ (Heat stroke)។

Severe Heatwave Grips South and Southeast Asia
A punishing heatwave is currently impacting large swaths of South and Southeast Asia, driving daytime temperatures well above normal levels and significantly increasing the "real feel" factor due to humidity and intense solar radiation.

Cambodia: The region is experiencing intense, stifling heat. While actual thermometer readings hover around 35°C, high humidity makes the atmosphere feel much more severe, with a real feel temperature reaching 40°C to 41°C.

India: A critical and severe heatwave has gripped central and northwest India. Actual daytime temperatures are heavily breaching the 44°C mark (with several cities like Prayagraj and Kolkata looking at 46°C on the map). Because of dry, blistering desert winds and intense sun exposure, the heat index makes it feel like a scorching 50°C.

Precautionary Note: Residents in both regions are highly advised to minimize outdoor exposure during peak afternoon hours, stay constantly hydrated, and watch for symptoms of heat exhaustion or heat stroke.

ក្រសួងព័ត៌មានប្រកាសជនឆបោកដែលមានផេក ឆាយ ផល្លីន ដែលការឆបោកគឺធ្វើឡើងតាមរយៈបង្ហោះសារគួរឲ្យអាណិតផ្សេងៗពីជនរងគ្រោះ ហើយទម្លាក់ ...
22/05/2026

ក្រសួងព័ត៌មានប្រកាសជនឆបោកដែលមានផេក ឆាយ ផល្លីន ដែលការឆបោកគឺធ្វើឡើងតាមរយៈបង្ហោះសារគួរឲ្យអាណិតផ្សេងៗពីជនរងគ្រោះ ហើយទម្លាក់ QR Code ផ្ទាល់ខ្លួនក្នុងខមិន បើទោះជាយ៉ាងនេះក្ដី នៅមិនទាន់មានចំណាត់ការណាមួយនោះឡើយ ។ គួរបញ្ជាក់ថាជនឆ្លៀតឱកាសនេះបានធ្វើសកម្មភាពជាច្រើនឆ្នាំមកហើយ ហើយប្រភពខ្លះបញ្ជាក់ថាជននេះកំពុងរស់នៅក្នុងប្រទេសថៃ ។ ព័ត៌មានយើងខ្ញុំបានចុះផ្សាយម្ដងរួចមកហើយកាលពីដើមខែឧសភា ខណៈជនឆ្លៀតឱកាសនេះបានធ្វើសកម្មភាពបង្ហោះរូបជនរងគ្រោះ ហើយទម្លាក់ QR Code ។

នេះជាព័ត៌មានយើងចុះផ្សាយកាលពីថ្ងៃទី០៤ ឧសភា កន្លងទៅ ៖ https://www.facebook.com/share/p/18fa8L5n57/

ផ្ទុះការរិះគន់ផ្អើលបណ្តាញសង្គម៖ បែកធ្លាយវីដេអូគ្រូសូត្រស្តាំវត្តចេកនាំស្រីចូលផ្ទះសំណាក់ ធ្វើឱ្យមហាជនខកចិត្ត និងនឹកឃើញពាក...
21/05/2026

ផ្ទុះការរិះគន់ផ្អើលបណ្តាញសង្គម៖ បែកធ្លាយវីដេអូគ្រូសូត្រស្តាំវត្តចេកនាំស្រីចូលផ្ទះសំណាក់ ធ្វើឱ្យមហាជនខកចិត្ត និងនឹកឃើញពាក្យ «ចោរថង់យាម»

មហាជននៅលើបណ្តាញសង្គម កំពុងសម្តែងការហួសចិត្ត និងរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីមានការទម្លាយវីដេអូអាស្រូវមួយ បង្ហាញពីសកម្មភាពលោកសង្ឃមួយអង្គ ព្រះនាម សុខា ដែលត្រូវជាគ្រូសូត្រស្តាំនៃ វត្តចេក បានលួចលាក់នាំស្រ្តីម្នាក់ចូលសម្រាកនៅក្នុងផ្ទះសំណាក់ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិន័យសង្ឃ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា វីដេអូអាស្រូវនៅក្នុងផ្ទះសំណាក់នេះ បានកើតឡើងតាំងពីព្រឹកព្រលឹម ម៉ោង ៦:០០ នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ មកម៉្លេះ។ ប៉ុន្តែ វីដេអូនេះត្រូវបានទម្លាយ និងបង្ហោះជាសាធារណៈនៅលើបណ្តាញសង្គម កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះ ដោយគណនីឈ្មោះ «ម៉ែ កុលាប» ដែលជាអ្នកលក់គ្រឿងកែសម្ផស្ស និងជាអ្នកផលិតមាតិកាអនឡាញម្នាក់។ ជាមួយគ្នានោះ ម្ចាស់គណនីក៏បានអំពាវនាវយ៉ាងទទូចដល់ ក្រសួងធម្មការ និងសាសនា ដើម្បីឱ្យមានចំណាត់ការតាមវិន័យសាសនា និងច្បាប់ជាធរមានលើបុគ្គលសង្ឃអង្គនេះផងដែរ។

ក្រោយការបែកធ្លាយនេះ អ្នកលេងបណ្តាញសង្គមជាច្រើនបានសម្តែងការខកចិត្ត និងអស់ជំនឿលើបុគ្គលសង្ឃមួយចំនួននាសម័យបច្ចុប្បន្ន ដោយពួកគេបានប្រើប្រាស់ពាក្យធ្ងន់ៗ រហូតដល់ហៅបុគ្គលសង្ឃនោះថា «ចោរថង់យាម» ឬ «អាង៉ោល» ពេញៗមាត់។

គួរបញ្ជាក់ផងដែរថា ពាក្យ «ចោរថង់យាម» នេះ គឺជាពាក្យដ៏ពេញនិយមមួយកាលពីពេលមុន ដែលត្រូវបានបង្កើត និងប្រើប្រាស់ដោយលោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) និងសមាជិករបស់លោក ដើម្បីហៅសំដៅលើសង្ឃក្លែងក្លាយ ឬសង្ឃដែលប្រព្រឹត្តខុសវិន័យ។ កាលណោះ ពាក្យនេះបានធ្វើឱ្យពុទ្ធសាសនិក និងគណៈសង្ឃទូទាំងប្រទេសសម្តែងការខឹងសម្បារយ៉ាងខ្លាំង និងបានស្នើឱ្យរាជរដ្ឋាភិបាលមានចំណាត់ការលើរូបលោក។

ទោះជាយ៉ាងណាក៏ដោយ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចហ៊ុន សែន ធ្លាប់បានលើកឡើង និងពន្យល់ការពារថា លោក ខឹម វាសនា ជេរតែ «ចោរថង់យាម» (សង្ឃខិលខូច) ប៉ុណ្ណោះ មិនមែនជេរប្រមាថព្រះសង្ឃទូទៅនោះទេ ដែលការលើកឡើងនេះធ្លាប់ធ្វើឱ្យមហាជនមួយចំនួនសង្ស័យពីទំនាក់ទំនងនយោបាយរវាងអ្នកទាំងពីរ។ ប៉ុន្តែក្រឡេកមកមើលទិដ្ឋភាពបច្ចុប្បន្នវិញ មហាជនយល់ថា រឿងអាស្រូវរបស់បុគ្គលសង្ឃខិលខូច ហាក់កំពុងបន្តធ្លាយជាបន្តបន្ទាប់ ទំនងមានច្រើនជាច្រើនទៀត ដែលលាក់កំបាំងមិនទាន់ទម្លាយ ទំនងបានប្រយោជន៍ក្នុងទំនាក់ទំនងនេះនៅឡើយ ៕

Headline: Social Media Outrage: Leaked Video Exposes Senior Monk in Guesthouse Scandal, Reviving "Bag-Carrying Thief" Controversy

A major scandal has erupted on Cambodian social media following the leak of a video showing a senior Buddhist monk inside a guesthouse with a woman, triggering widespread public backlash and serious concerns over monastic discipline.

The monk has been identified as Sokha, the "Kru Sotr Sdam" (right-hand chanter/senior monk) of Wat Chek. According to reports, the footage was originally recorded inside a guesthouse at around 6:00 AM on March 10, 2026. However, the video was only leaked and made public on May 21, 2026, by an online content creator and cosmetics vendor known as "Mae Kolap." Along with the video, she issued an urgent appeal to the Ministry of Cults and Religion to take immediate legal and disciplinary action against the monk.

The leak has sparked fierce criticism from netizens, many of whom expressed deep disappointment and a loss of faith in certain modern-day monks. In their reactions, many online users openly labeled the disgraced monk with derogatory terms such as "Ah Ngol" (the bald guy) and "Chor Thong Neam" (bag-carrying thief).

The phrase "Chor Thong Neam" holds notable political and cultural weight in Cambodia. It was originally popularized by Khem Veasna, the leader of the League for Democracy Party (LDP), and his followers to describe corrupt or fake monks. At the time, the term caused immense outrage among Buddhist devotees and the monastic committee nationwide, leading to widespread calls for the government to take action against Khem Veasna for insulting the religion.

However, the former Prime Minister, Samdech Hun Sen, once publicly defended the context of the speech, clarifying that Khem Veasna was only criticizing "bag-carrying thieves" (fake/corrupt monks) rather than insulting the monkhood as a whole. While that defense previously led netizens to suspect a political alliance between the two leaders, the public now notes that recent events have seen more corrupt monks being gradually exposed. However, looking at the current reality, the public believes that scandals involving rogue monks are continuing to surface one after another. It is widely suspected that many more cases remain hidden and have yet to be exposed, likely because the parties involved are still benefiting from these illicit relationships.

វិបត្តិអាកាសធាតុសកល បាតុភូត អែលនីញ៉ូ (El Niño)ដ៏សាហាវ នាអំឡុងឆ្នាំ ១៨៧០ សម្លាប់មនុស្ស៣០-៦០លាននាក់ ជិតឈានចូលមកដល់ថ្មីក្នុ...
17/05/2026

វិបត្តិអាកាសធាតុសកល បាតុភូត អែលនីញ៉ូ (El Niño)ដ៏សាហាវ នាអំឡុងឆ្នាំ ១៨៧០ សម្លាប់មនុស្ស៣០-៦០លាននាក់ ជិតឈានចូលមកដល់ថ្មីក្នុងឆ្នាំ២០២៦នេះ

គ្រោះមហន្តរាយអាកាសធាតុដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្រទំនើប គឺគ្រោះទុរភិក្សដ៏ធំធេងនាឆ្នាំ ១៨៧៦-១៨៧៨ ដែលមានប្រភពដើមចេញពីមហាសមុទ្រប៉ាស៊ីហ្វិក។ គ្រោះរាំងស្ងួតធ្ងន់ធ្ងរបានវាយប្រហារលើតំបន់ជាច្រើនជុំវិញពិភពលោក បណ្តាលឱ្យបាត់បង់ទឹកភ្លៀងមូសុងនៅឥណ្ឌា ការខូចខាតដំណាំនៅភាគខាងជើងប្រទេសចិន ភាពស្ងួតហួតហែងនៅភាគឦសានប្រទេសប្រេស៊ីល និងការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរនៅអាហ្វ្រិក។ វិបត្តិនេះបានសម្លាប់ជីវិតមនុស្សចន្លោះពី ៣០ ទៅ ៦០ លាននាក់នៅទូទាំងពិភពលោក ដោយក្នុងនោះប្រទេសឥណ្ឌាតែមួយអាចនឹងបាត់បង់ជីវិតមនុស្សពី ១២ ទៅ ២៩ លាននាក់។

កត្តាជំរុញពីមហាសមុទ្រដែលបង្កឱ្យមានគ្រោះទុរភិក្ស
ការស្រាវជ្រាវទំនើបដឹកនាំដោយលោកស្រី Deepti Singh និងសហការីនៅសាកលវិទ្យាល័យ Columbia បានរកឃើញថា មហន្តរាយពិភពលោកនេះកើតឡើងដោយសារបាតុភូត អែលនីញ៉ូ (El Niño) ដ៏ខ្លាំងក្លាបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ កំដៅដ៏មហិមាដែលបានសន្សំទុកក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចបានប្រែប្រួលភ្លាមៗ ដោយបង្កើតឱ្យមានការរំខានដល់ចរន្តបរិយាកាសពិភពលោក។ ជាងនេះទៅទៀត វាបានរួមផ្សំជាមួយលក្ខខណ្ឌមហាសមុទ្រដទៃទៀត រួមមានភាពខុសគ្នានៃសីតុណ្ហភាពខ្លាំងបំផុតនៅក្នុងមហាសមុទ្រឥណ្ឌា (positive Indian Ocean Dipole) និងកំដៅកម្រិតកំណត់ត្រានៅមហាសមុទ្រអាត្លង់ទិកខាងជើង ដែលបង្កឱ្យមានគ្រោះរាំងស្ងួតអាក្រក់បំផុតក្នុងរយៈពេលជាង ៨០០ ឆ្នាំនៅផ្នែកខ្លះនៃទ្វីបអាស៊ី។

ហានិភ័យនាពេលអនាគត និងភាពធន់ក្នុងឆ្នាំ ២០២៦
តាមរយៈគំរូអាកាសធាតុបានបង្ហាញថា លក្ខខណ្ឌដែលស្រដៀងគ្នា ឬអាចលើសពីបាតុភូតអែលនីញ៉ូឆ្នាំ ១៨៧៧ នេះ អាចនឹងលេចឡើងនៅក្នុងឆ្នាំ ២០២៦។ ទោះបីជាឧបករណ៍ទំនើបៗនាពេលបច្ចុប្បន្ន ដូចជាការទស្សន៍ទាយអាកាសធាតុ ប្រព័ន្ធពាណិជ្ជកម្មស្បៀងអាហារសកល និងប្រព័ន្ធជំនួយសង្គ្រោះបន្ទាន់ ផ្តល់នូវភាពធន់ជាងមុនឆ្ងាយបើធៀបនឹងសតវត្សទី១៩ ក៏ដោយ ក៏ការកើនឡើងកំដៅផែនដីជាបន្តបន្ទាប់អាចនឹងធ្វើឱ្យផលប៉ះពាល់នៃគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរទៅៗនៅថ្ងៃអនាគត។

The Deadly 1876–1878 Global Climate Crisis
The deadliest climate-related disaster in modern history, known as the Great Famine of 1876–1878, originated in the Pacific Ocean and triggered severe droughts across the globe. Monsoon rains failed in India, while northern China, northeast Brazil, and large regions of Africa suffered catastrophic crop failures and acute food shortages. By the end of this environmental crisis, an estimated 30 to 60 million people perished worldwide, with India alone losing between 12 and 29 million lives.

The Powerful Ocean Drivers Behind the Famine
Modern research led by Deepti Singh and colleagues at Columbia University reveals that the tragedy was driven by one of the most intense El Niño events ever recorded. Prior to the disaster, enormous heat had accumulated in the western Pacific before suddenly shifting and disrupting global atmospheric circulation. This was compounded by a "perfect storm" of oceanic conditions, including the strongest recorded temperature contrast in the Indian Ocean (a powerful positive Indian Ocean Dipole) and record warmth in the North Atlantic, causing parts of Asia to endure their worst drought in over 800 years.

Future Risks and Modern Resilience in 2026
Climate models indicate that environmental conditions resembling or even surpassing the catastrophic 1877 El Niño could emerge in 2026. Although contemporary society possesses greater resilience due to advanced forecasting, global food trade, and emergency aid systems, scientists warn that ongoing global warming could still intensify the severity of drought impacts in the future.

ប្រមុខបក្ស LDP ហៅអតីតសង្ឃបួសសន្សំទ្រព្យ ឡុង សុភាព ថាជាមនុស្ស "ក្ររហាម" ស្រេកឃ្លានរហូតដល់បួសបោកគេលោកពូ ខឹម វាសនា ប្រមុខបក...
12/05/2026

ប្រមុខបក្ស LDP ហៅអតីតសង្ឃបួសសន្សំទ្រព្យ ឡុង សុភាព ថាជាមនុស្ស "ក្ររហាម" ស្រេកឃ្លានរហូតដល់បួសបោកគេ

លោកពូ ខឹម វាសនា ប្រមុខបក្ស LDP បានតិះដៀលទៅកាន់អតីតសង្ឃឡុង សុភាព ដែលធ្លាប់បួស ហើយថាជាមនុស្សក្ររហាមមិនធ្លាប់មានលុយចាយពេញៗដៃ ស្រេកឃ្លានរហូតយកភេទជាសង្ឃបោកគេ ។ លោកពូ ខឹម វាសនាបានបង្ហោះនិងសរសេរនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនលោកបែបនេះ បន្ទាប់ពីអតីតសង្ឃរូបនេះបានបង្ហោះឌឺដងជាវីដេអូ និងចង់អះអាងថាខ្លួនមិនក្ររហាមដូចដែលសមាជិកបក្ស LDP បានចោទប្រកាន់ ដែលជាក់ស្ដែងខ្លួនមានលុយចាយគ្រប់គ្រាន់ និងឆីរបស់ឆ្ងាញ់ៗ ។ លោកប្រមុខបានសរសេរយ៉ាងដូច្នេះថា ៖

«ហេតុអីយើងហៅវាថាអាល្ហាម ព្រោះអារម្មណ៍មានខ្លួនជាសត្វ អារម្មណ៍សត្វដែលធ្លាប់តែល្ហាម ដល់បានសល់លុយពីបោកយាយតាកាលនៅបួសជាលោក ខំបោកសន្សំៗបានលុយប៉ុណ្ណឹង សឹកមកភ្លាមសល់លុយប៉ុនវារាល់ថ្ងៃហ្នឹង អារម្មណ៍បានប៉ុណ្ណឹងអរចង់អួតគេណាស់ អញ្ចឹងហើយបានជាពេលនេះវាមានលុយប៉ុណ្ណឹងក៏យើងនៅតែហៅវាថាល្ហាម ព្រោះអារម្មណ៍សត្វធ្លាប់តែល្ហាម ស្រេកឃ្លានរហូតយកភេទជាសង្ឃបោកគេ ក៏ធ្វើទៅកើតដែរ ហើយពេលបោកបានលុយប៉ុណ្ណឹងវាមានអារម្មណ៍ថាមានអស្ចារ្យណាស់។ អារម្មណ៍ថាប៉ុណ្ណឹងមានអស្ចារ្យណាស់ ព្រោះហេតុអ្វីទៅ ព្រោះហេតុអារម្មណ៍មានខ្លួនជាសត្វហើយធ្លាប់តែល្ហាម បានប៉ុណ្ណឹងទោះបោកគេបាន ក៏មានអារម្មណ៍ថាអស្ចារ្យចង់អួតគេណាស់។ បើមិនមែនចិត្តមានខ្លួនជាសត្វ ទោះធ្លាំប់ក្រលំបាក ក៏មិនបោកគេដើម្បីមានបាន ហើយដល់ពេលមានបាន ក៏គ្មានចិត្តចង់អួតសំញ៉ែងដូចចិត្តអត្តាហើយធ្លាប់តែល្ហាមដែរ។ សរុបចិត្តបានមានបាន ទោះអំពើដើម្បីបានលុយនោះថោកទាបយ៉ាងណាក៏ធ្វើកើតដែរ ហើយដល់តែបានមានបាន មានចិត្តចង់បង្អួតសំញ៉ែងគេ គឺចិត្តអត្តាធ្លាប់តែល្ហាមហ្នុងហើយ អត់ខុសទេ អាធ្លាប់តែល្ហាមហ្នុងហើយ ហាហាហា»

មិនតែប៉ុណ្ណោះទេ លោកប្រមុខបក្ស បានតបតទៅអតីតសង្ឃរូបនេះផងដែរនៅក្នុងវីដេអូផ្សាយបន្ដផ្ទាល់លើបណ្ដាញសង្គម អំពីពាក្យដែលចោទលោកថាជាព្រហ្មកន្ទប ដោយលោកបាននិយាយថា លុយដែលលោកឲ្យគេម្ដងមានពេលខ្លះរហូតដល់១០ម៉ឺនដុល្លារឯណោះ ហើយលោកអះអាងថាលុយលោកចាយមួយថ្ងៃស្មើនឹងអន្ទិតរូបនេះចាយមួយឆ្នាំទៀតផង ហើយលោកតែងតែពន្យល់ មិនមែនចេញមកចង់ថាឲ្យគេ គឺថាយកៗដូចអតីតសង្ឃឡុងសុភាពនេះនោះឡើយ ៕

LDP President Labels Wealth-Accumulating Ex-Monk Long Sopheap "Insatiably Deprived," Claiming He Ordained Only to Scam People

Uncle Khem Veasna, President of the League for Democracy Party (LDP), has lambasted ex-monk Long Sopheap, describing him as a wretched individual who never had significant wealth and whose greed led him to use the monkhood as a tool for deception. Uncle Khem Veasna posted this critique on his personal social media after the ex-monk shared a provocative video attempting to prove he is not "starvingly poor" as LDP members had accused, showing off his current lifestyle of fine dining and financial stability. The LDP leader wrote:

"Why do we call him 'Al-Ham' (the insatiably deprived)? Because of his animalistic spirit—the mindset of an animal that has always been starved. Having scraped together money by scamming the elderly while he was a monk, he left the monkhood with that sum, and now he is so excited he wants to boast to everyone. That is why we still call him 'Al-Ham' even now that he has money; his animalistic nature remains starved. He was desperate enough to use the monkhood to scam people, and now that he has the money, he feels great about it. Why does he feel so great? It is because of that animalistic ego that has always been deprived; even though the money was gained through deception, he still feels so proud that he has to show it off. If his heart wasn't that of an animal, he wouldn't scam others to get rich even if he were poor. And once rich, he wouldn't have the desire to show off like an ego that has always been starved. In summary, a mind focused only on gaining wealth will commit even the lowliest acts for money, and once successful, the desire to boast is exactly that 'starved ego' at work. It’s not wrong; it’s exactly that insatiable nature. Hahaha."

Furthermore, the Party President responded to the ex-monk in a live broadcast regarding the label "Brahm Kantop" (Brahma in a diaper), which the ex-monk had used against him. Uncle Khem Veasna stated that he sometimes gives away up to $100,000 at a time, claiming that his daily spending is equivalent to what this ex-monk spends in an entire year. He clarified that his purpose is always to explain and educate, not simply to hurl insults at others as Long Sopheap does.

ដំណឹងមរណភាព៖ ពលករខ្មែរម្នាក់បានទទួលមរណភាពក្នុងបន្ទប់ស្នាក់នៅ នាប្រទេសកូរ៉េខាងត្បូងមានរឿងដ៏ក្រៀមក្រំមួយបានកើតឡើងចំពោះពលករ...
12/05/2026

ដំណឹងមរណភាព៖ ពលករខ្មែរម្នាក់បានទទួលមរណភាពក្នុងបន្ទប់ស្នាក់នៅ នាប្រទេសកូរ៉េខាងត្បូង

មានរឿងដ៏ក្រៀមក្រំមួយបានកើតឡើងចំពោះពលករខ្មែរដែលកំពុងបំពេញការងារនៅប្រទេសកូរ៉េខាងត្បូង ដោយលោកពូដែលមានឈ្មោះថា ម៉ុក បានទទួលមរណភាពកាលពីយប់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៦។ តាមប្រភពព័ត៌មានបានឱ្យដឹងថា លោកពូបានដេកស្លាប់នៅក្នុងបន្ទប់ស្នាក់នៅ ខណៈដែលលោកកំពុងធ្វើការនៅក្នុងតំបន់ Jinyeong (진영)។

យោងតាមអត្តសញ្ញាណដែលទទួលបាន លោកពូ ម៉ុក មានស្រុកកំណើតនៅ ភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ គិតមកទល់ពេលនេះ សាច់ញាតិ ឬក្រុមគ្រួសាររបស់លោកពូមិនទាន់បានជ្រាបដំណឹងនេះនៅឡើយទេ។

អាស្រ័យហេតុនេះ សូមបងប្អូនមហាជនមេត្តាជួយចែករំលែក (Share) ដំណឹងនេះបន្ត ដើម្បីឱ្យសាច់ញាតិ ឬប្រពន្ធកូនរបស់លោកពូបានដឹង និងអាចរៀបចំចាត់ចែងបញ្ជូនសពត្រឡប់មកស្រុកកំណើតវិញតាមប្រពៃណី។

Tragic News: Cambodian Migrant Worker Passes Away in South Korea

A heartbreaking report has emerged regarding a Cambodian migrant worker, identified as Uncle Mok (Pu Mok), who passed away in his sleep on the night of May 11, 2026, in South Korea. Uncle Mok was reportedly working in the Jinyeong (진영) area at the time of his passing.

According to available information, Uncle Mok hailed from Ta Mom Village, Me Toek Commune, Bakan District, Pursat Province.

The community is urgently seeking to contact his family, wife, or children to inform them of this tragic loss. Social media users are encouraged to share this information so that his relatives can be reached and the necessary arrangements can be made to bring him home.

#ពលករខ្មែរនៅកូរ៉េ #ដំណឹងមរណភាព #ខេត្តពោធិ៍សាត់

ផេក Facebook ឈ្មោះ "ផ្សារធម្មជាតិកសិករខ្មែរ" ម្ចាស់ឈ្មោះយ៉ាដាដែលរកស៊ីកុហកគេថាទុរ៉េនកំពង់ចាមពីមុនអ្នកលេងបណ្ដាញសង្គមតាមទាន...
06/05/2026

ផេក Facebook ឈ្មោះ "ផ្សារធម្មជាតិកសិករខ្មែរ" ម្ចាស់ឈ្មោះយ៉ាដាដែលរកស៊ីកុហកគេថាទុរ៉េនកំពង់ចាមពីមុនអ្នកលេងបណ្ដាញសង្គមតាមទាន់ម្ដងហើយដោយឲ្យឈ្មោះថា "ផ្សារគីមីកសិករយួន" ឥឡូវអ្នកលេងបណ្ដាញសង្គមឲ្យប្ដូរឈ្មោះទៅ "ផ្សារធម្មជាតិកសិករថៃ" វិញ ដោយសារតែយករបស់ថៃមកលក់ សង្ស័យអាជ្ញាធរទៅអប់រំ អត់រាងចាល លុយចាយមិនក្រាស់ល្អដូចវគ្គទុរ៉េនក៏ត្រឡប់មកសាកបន្លំអ្នកទិញម្ដងទៀត តែក៏នៅអស់លក្ខណ៍ដដែល ទំនងលឿនពេកប្រញ៉ាប់កើបលុយ ខណៈទុរ៉េនកំពង់ចាមខ្លះកំពុងនៅលើដើមមិនទាន់ជ្រុះដល់ដី ។ បើតាមទិន្នន័យអ្នកលេងបណ្ដាញសង្គមចូលជេរប្រទេច និងឌឺដងក្នុងន័យស្អប់ខ្ពើមទង្វើខូចនេះ ស្ទើរមានគ្រប់ផុស អ្នកខ្លះបានចាំរឿងរបស់អ្នកលក់ស្រីម្នាក់នេះតាំងតែពីឆ្នាំមុនៗមកម្លេះ ថាម្នាក់ស្រីនេះ ល្បីរាល់ឆ្នាំ(រឿងថោកទាបរបៀបនេះ) ។ ប៉ុន្តែអ្វីដែលកត់សម្គាល់នោះ គឺអ្នកលក់ម្នាក់នេះនៅតែមានសកម្មភាពផុសលក់ជាធម្មតា ខណៈឆ្លើយតបខមិនអ្នកឌឺវិញថា ប៉ូលីសចូលទៅណែនាំឆ្នាំមុននោះ គឺ"ណែនាំឲ្យចេះរកស៊ី" ទំនងលុយក្រែល ខ្នងក្រាស់ទើបមិនមានទោសទាន់ធំដុំ ។ រឿងនេះគឺសម្រេចលើប្រជាពលរដ្ឋខ្មែរខ្លួនឯង ពិចារណា និងសម្រេច ព្រោះប្រសិនបើបន្ទោសមន្រ្តីយាមច្រក អ្នកនាំចូល ឬអ្នកបញ្ជាទិញដុំពីថៃតាមរយៈឈ្មួញកណ្ដាលក៏ដោយ ក៏មិនអាចបញ្ឈប់ការបោកប្រាសបាននោះដែរ ៕

«យ៉ាដា» ក្រៅពីជំពាក់លុយគេហើយទម្លាយសំឡេង «អាឡែន» គឺជាមុខសញ្ញាចាស់ធ្លាប់លួចនាំចូលទុរេនវៀតណាមមានផ្ទុកសារធាតុគីមីពុលកាលពីឆ្ន...
06/05/2026

«យ៉ាដា» ក្រៅពីជំពាក់លុយគេហើយទម្លាយសំឡេង «អាឡែន» គឺជាមុខសញ្ញាចាស់ធ្លាប់លួចនាំចូលទុរេនវៀតណាមមានផ្ទុកសារធាតុគីមីពុលកាលពីឆ្នាំមុន

រឿងរ៉ាវរបស់ស្រ្តីលក់អនឡាញនៅខេត្តកំពង់ចាមឈ្មោះ «យ៉ាដា» កាន់តែផ្ទុះការចាប់អារម្មណ៍ខ្លាំងឡើងៗ បន្ទាប់ពីការរកឃើញថា នាងមិនត្រឹមតែជាអ្នកនៅពីក្រោយការទម្លាយខ្សែអាត់សំឡេងរបស់ «អាឡែន» ដើម្បីគេចវេសពីបំណុលទុរេន ៤ លានរៀល និងបោកប្រាស់ភូតកុហកអតិថិជនថាយកទុរេនថៃមកលក់ជាទុរេនខ្មែរប៉ុណ្ណោះទេ។

អ្វីដែលធ្វើឱ្យមហាជនកាន់តែហួសចិត្ត និងព្រួយបារម្ភពីសុខភាពថែមទៀតនោះ គឺយោងតាមប្រភពព័ត៌មានលម្អិតបានលាតត្រដាងថា ស្រ្តីឈ្មោះ យ៉ាដា រូបនេះ គឺជា «មុខសញ្ញាចាស់» ដែលធ្លាប់រងការសង្ស័យ និងជាគោលដៅរឹតបន្តឹងរបស់អាជ្ញាធរកាលពីឆ្នាំកន្លងទៅ ជុំវិញករណីលួចនាំចូលផ្លែទុរេនមកពីប្រទេសវៀតណាម ដែលមានផ្ទុកសារធាតុគីមីពុលបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពអ្នកប្រើប្រាស់។

ប្រភពដដែលបានបន្តថា យ៉ាដា ធ្លាប់បានលួចនាំចូលទុរេនវៀតណាមទាំងនោះមកបន្លំលក់នៅលើទីផ្សារ ហើយកាលណោះក៏រងការរិះគន់ និងតាមដានយ៉ាងក្តៅគគុកផងដែរ។ ការធ្លាយប្រវត្តិអាស្រូវចាស់លាយឡំនឹងល្បិចកលថ្មីនេះ បានធ្វើឱ្យមហាជនសម្តែងការមិនពេញចិត្តជាខ្លាំង និងអំពាវនាវឱ្យមានការចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះអាជីវកររូបនេះ ។

Sordid Past Exposed: Audio Leaker "Yada" Revealed as Notorious Vendor Tied to Toxic Chemical-Laced Vietnamese Durian Imports Last Year

The scandal surrounding Kampong Cham-based vendor "Yada" has deepened significantly with shocking revelations about her past illegal activities. Beyond leaking "Alen's" private audio to evade a 4-million Riel debt and deceiving customers by passing off imported Thai durians as local Cambodian ones, she is now revealed to be a serial offender.

According to sources, Yada was already a prime target of investigation last year for smuggling high-chemical durians from Vietnam. Those shipments were reportedly laced with hazardous, ripening-accelerating chemicals and industrial dyes (banned substances heavily restricted due to cancer risks).

Despite last year's scrutiny, she apparently continued her deceptive trade practices by switching to smuggled Thai stock through Alen. The exposure of her history of importing chemically tainted fruits has sparked immense public outrage, with consumers demanding immediate and severe legal action against her for repeatedly putting public health at risk for personal gain.

#យ៉ាដាកំពង់ចាម #ប្រវត្តិល្មើសច្បាប់ #ទុរេនវៀតណាមគីមី #មុខសញ្ញាចាស់ #បោកប្រាស់អ្នកប្រើប្រាស់

ចាំបាច់អីនាំចូលទុរ៉េនថៃ/វៀតណាម នាំប៉ះពាល់សុខភាព នាំពិបាកសម្គាល់ ចម្ការទុរ៉េនពូហាក់ នៅខេត្តត្បូងឃ្មុំ មួយអាទិត្យទៀតចាប់ផ្...
06/05/2026

ចាំបាច់អីនាំចូលទុរ៉េនថៃ/វៀតណាម នាំប៉ះពាល់សុខភាព នាំពិបាកសម្គាល់ ចម្ការទុរ៉េនពូហាក់ នៅខេត្តត្បូងឃ្មុំ មួយអាទិត្យទៀតចាប់ផ្ដើមលក់បានហើយ ធានាទុរ៉េនចម្ការសុទ្ធ មិនក្លែងបន្លំនាំចូលពីប្រទេសជិតខាង ។ ម្ចាស់ទុរ៉េនឈ្មោះហាក់ មានចម្ការទុរ៉េននៅភូមិស្រែកក់ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ សម្រាប់ការកុម្មង់ទិញបាននៅលើផេកក្រុមការងារក្នុងតម្លៃលក់រាយ និងដុំផងដែរ ៕

Address

Battambang

Alerts

Be the first to know and let us send you an email when Khmer Readers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Khmer Readers:

Share