Karuna Battambang Organization

Karuna Battambang Organization Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Karuna Battambang Organization, Nonprofit Organization, St. 606, Battambang.

អបអរសាទរខួប២៦ឆ្នាំនៃការតែងតាំងជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង និងខួប ៣៤ឆ្នាំ នៃការតែងតាំងជាបូជាចារ្យ របស់លោកអភិ...
02/07/2026

អបអរសាទរខួប២៦ឆ្នាំនៃការតែងតាំងជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង និងខួប ៣៤ឆ្នាំ នៃការតែងតាំងជាបូជាចារ្យ របស់លោកអភិបាល អេនរីគេ ហ្វីការេដូ។

Congratulations on the 26th anniversary of the episcopal ordination of Msgr. Enrique Figaredo, Apostolic Prefecture of Battambang, and the 34th anniversary of his priestly ordination.

នាថ្ងៃពុធ ១០កើត ដល់១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ គម្រ...
02/07/2026

នាថ្ងៃពុធ ១០កើត ដល់១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ គម្រោងសមត្ថភាពជនពិការរបស់អង្គការករុណាបាត់ដំបង បានរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ “ការធ្វើកិច្ចតែងការបង្រៀន និងការគ្រប់គ្រងអាកប្បកិរិយាចំពោះកុមារមានពិការភាពសតិបញ្ញា និងអូទីស្សឹម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី លោក ម៉ែន សោភ័ណ អភិបាលរងនៃគណៈអភិបាលក្រុងសេរីសោភ័ណ​ ​លោក ដឿន ចាន់ដេត​ នាយកផ្នែកសង្គម នៃអង្គការកុមារមេគង្គ និង លោក ទុំ ឈៀត នាយកប្រតិបត្តិអង្គការករុណាបាត់ដំបង។
សិក្ខាសាលានេះ បានប្រារព្ធធ្វើនៅសាលប្រជុំសាលាសន្តសាវីយេ ខេត្តបន្ទាយមានជ័យ និងមានគោលបំណងពង្រឹងសមត្ថភាព និងបង្កើនការយល់ដឹងរបស់អ្នកចូលរួមអំពីកុមារមានពិការភាពសតិបញ្ញា និងអូទីស្សឹម ជាពិសេសលើការកំណត់អត្តសញ្ញាណ លក្ខណៈសម្គាល់ សមត្ថភាពមុខងារ និងការលូតលាស់របស់កុមារ។ លើសពីនេះ សិក្ខាសាលាក៏បានផ្តល់ឱកាសឱ្យអ្នកចូលរួមស្វែងយល់បន្ថែមអំពីវិធីសាស្ត្រ និងការអនុវត្តរបស់គម្រោងសមត្ថភាពជនពិការ ក្នុងការជួយគាំទ្រ និងធ្វើការជាមួយកុមារមានពិការភាពសតិបញ្ញា និងអូទីស្សឹមទាំងនោះ។ សិក្ខាសាលានេះមានអ្នកចូលរួមសរុបប្រមាណ៣៩ រូប ដែលអញ្ជើញមកពីសាលាគោលដៅទាំង១៥ ក្នុងក្រុងសេរីសោភ័ណ ព្រមទាំងបុគ្គលិកគម្រោង។ ​

From June 24 to 25, 2026, the Enhancing the Quality of Life of People with intellectual disabilities and Autism Project, SAM Project, of the Karuna Battambang Organization hosted an experience-sharing workshop entitled “Lesson Planning and Behavior Management for Children with Intellectual Disabilities and Autism.” under the distinguished presidency of Mr. Men Saophoan, the governor of Serei Saophoan city, Mr. Doeurn Chandeth, director of Social Program of Enfants du Mékong and Mr. TOM Chheat, KBO executive director,
This event took place in the conference hall of Saint Xavier School in Banteay Meanchey Province and aimed to enhance the capacities of participants by improving their knowledge and understanding of children with intellectual disabilities and autism. It focused on identifying the characteristics, functional abilities, and developmental progress of these children, as well as deepening participants’ understanding of the approaches and methodologies used by the SAM Project when working with them. A total of approximately 39 participants attended the workshop, including representatives from 15 target schools in Serei Saophoan City, along with project staff.

នាថ្ងៃចន្ទ ១៥កើត ដល់ថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ អ...
02/07/2026

នាថ្ងៃចន្ទ ១៥កើត ដល់ថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ អង្គការករុណាបាត់ដំបង តាមរយៈគម្រោងករុណាអប់រំ បានរៀបចំសិក្ខាសាលាដល់សិស្សានុសិស្សកំពុងសិក្សាថ្នាក់វិទ្យាល័យ ទទួលអាហារូបករណ៍ពីគម្រោងក្រោមប្រធានបទ “ការពង្រឹងភាពជាអ្នកដឹកនាំរបស់យុវជន ដើម្បីត្រៀមខ្លួនសម្រាប់ជីវិតនាពេលអនាគត” សហការជាមួយអ្នកជំនាញបណ្តុះបណ្តាលផ្នែកអប់រំ ក្នុងគោលបំណង៖ ១)ពង្រឹងភាពជាអ្នកដឹកនាំ និងជំនាញទន់របស់យុវជន ២) បង្កើនសមត្ថភាពក្នុងការកំណត់គោលដៅ និងគ្រប់គ្រងពេលវេលា ៣) លើកកម្ពស់សុខមាភាពផ្លូវចិត្ត និងការប្រាស្រ័យទាក់ទងក្នុងសង្គម និង ៤) ជម្រុញលទ្ធផលការសិក្សា និងជំនាញនាពេលអនាគត

“Strengthening Youth Leadership for Future Readiness.”

The workshop was conducted in collaboration with an education training specialist and aimed to:
Strengthen youth leadership and soft skills.
Enhance students’ ability to set goals and manage their time effectively.
Promote mental well-being and effective social communication.
Encourage improved academic performance and the development of skills needed for future success.


នាថ្ងៃអង្គារ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ គម្រោងករុណាអប់រំ នៃអង្គការករុណ...
26/06/2026

នាថ្ងៃអង្គារ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ គម្រោងករុណាអប់រំ នៃអង្គការករុណាបាត់ដំបងបានសហការជាមួយសាលាគោលដៅក្នុងគម្រោង បានរៀបចំកម្មវិធីប្រកួតប្រជែងអំណានកម្រិតបឋមក្រោមប្រធានបទ “ការអានអំណានរឿងខ្លីៗ” នៅមណ្ឌលស្វាគមន៍សិស្សមានពិការភាព ឡាប៉ាឡូម៉ា ក្នុងភូមិសុភី២ ឃុំរតនៈ ស្រុកបាត់ដំង ខេត្តបាត់ដំបង ក្រោមអធិបតេយ្យភាព លោកអភិបាល ទេព ច័ន្ទពិសិដ្ឋ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង និងជាប្រធាននៃអង្គការករុណាបាត់ដំបង និងមានការចូលរួមពីសំណាក់ប្រធានការិយាល័យអប់រំស្រុក មន្រ្តីតំណាងការិយាល័យអប់រំស្រុក នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួនដប់ក្នុងស្រុកចំនួនប្រាំ ស្រុកគាស់ក្រឡ ស្រុកសង្កែ ស្រុកឯកភ្នំ ស្រុកបវេល និងស្រុកបាណន់ ។
ការប្រកួតប្រជែងនេះមានគោលបំណង៖
១) ស្វែងយល់ពីបច្ចេកទេសក្នុងការអាន
២) ពង្រឹង និងបង្កើនការអាន
៣) បង្កើតទម្លាប់ វប្បធម៌ការអានក្នុងសាលារៀន និងក្នុងសហគមន៍
៤) លើកទឹកចិត្ត ជម្រុញ និងលើកកម្ពស់ក្នុងការអានរបស់កុមារ។

នាថ្ងៃពុធ ១១កើត​ ដល់ ថ្ងៃ ព្រហស្បតិ៍ ១២កើត  ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៧ ដល់ ២៨ ខែឧសភា ឆ្នាំ២០២៦ គម...
02/06/2026

នាថ្ងៃពុធ ១១កើត​ ដល់ ថ្ងៃ ព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៧ ដល់ ២៨ ខែឧសភា ឆ្នាំ២០២៦ គម្រោងសមត្ថភាពជនពិការរបស់អង្គការករុណាបាត់ដំបង បានរៀបចំសិក្ខាសាលាចែករំលែក✍️ក្រោមប្រធានបទ
“ការគ្រប់គ្រងអកប្បកិរិយាកុមារមានពិការភាពសិបញ្ញា អូទីស្សឹម”
📍កម្មវិធីសិក្ខាសាលាចែករំលែកនេះ ប្រារព្ធ នៅ ក្នុងបរិវេណព្រះសហគមន៍កាតូលិកបាត់ដំបង ក្នុងភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
🧿គោលបំណងរួម គឺឈ្វេងយល់អំពីប្រភេទពិការភាព និងការផ្លាស់ប្តូបទពិសោធបង្រៀន អំពីការគ្រប់គ្រងអកប្បកិរិយា កុមារដែលមានពិការភាពសតិបញ្ញាអូទីស្សឹម។
🤝ចែករំលែកដោយ៖
👩‍🏫លោកស្រី តាប់ សុផុន មន្ត្រីត្រួតពិនិត្យបច្ចេកទេសបង្រៀនអប់រំពិសេស របស់គម្រោងសមត្ថភាពជនពិការ នៃអង្គការករុណាបាត់ដំបង
👩🏼‍🏫 Dr. Lucia ជាគ្រូពេទ្យជំនាញផ្នែកពិការភាព មកពីប្រទេស
អេស្ប៉ាញ
អ្នកចូលរួមប្រមាណ ៣០ រូប រួមមាន លោកគ្រូ អ្នកគ្រូអប់រំពិសេសនៃអង្គការករុណាបាត់ដំបង និងលោកគ្រូអ្នកគ្រូមកពីសាលាគោលដៅថ្នាក់សមាហរណកម្ម និងបរិយាបន្ន ស្រុកឯកភ្នំ និង ស្រុកសង្កែ៖
🏫សាលាបឋមសិក្សា ព្រែកនរិន្ទ
🏫សាលាបឋមសិក្សា ស្តី
🏫សាលាបឋមសិក្សា អូស្រឡៅ
🏫សាលាបឋមសិក្សា តាហែន
🏫សាលាបឋមសិក្សា អូមុន្នី
🏫សាលាបឋមសិក្សា ដំបូកបុណ្យ

🙏🏻អបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី៧៧ ទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦...
01/06/2026

🙏🏻អបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី៧៧ ទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

«សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ» 🙏🏻

នាថ្ងៃពុធ ១១កើត​ ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ដល់ ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃ...
30/05/2026

នាថ្ងៃពុធ ១១កើត​ ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ដល់ ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៧ ដល់ ២៨ ខែឧសភា ឆ្នាំ២០២៦ គម្រោងករុណាអប់រំ របស់អង្គការករុណាបាត់ដំបង បានរៀបចំទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ការអនុវត្ត​សាលារៀនគម្រូ និងឆ្លុះបញ្ចាំង របស់នាយក នាយិកា មកកាន់សាលាបឋមសិក្សា សម្តេច ជា ស៊ីម និង សាលាបឋមសិក្សា បោះពោធិ៍ ដើម្បីសិក្សាឈ្វេងយល់ស៊ីជម្រៅលើប្រធានបទ៖

១)​ បរិស្ថាន​សាលារៀនស្អាត និងអនាម័យ
២) ថ្នាក់រៀនគម្រូ
៣) អាហារដ្ឋាន
៤) បណ្ណាល័យគម្រូ
៥) ក្រុមប្រឹក្សាកុមារ

គោលបំណងទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍នេះគឺ ​ ផ្តល់ឱកាសឱ្យនាយក នាយិកា ក្នុងគម្រោងធ្វើការដកស្រង់បទពិសោធន៍ ចំណេះដឹង និងភាពជាអ្នកដឹកនាំ​ដើម្បីអនុវត្ត និងអភិវឌ្ឍនៅសាលាគោលដៅឱ្យមានភាពល្អប្រសើរ
ព្រមទាំងលើកស្ទួយគុណភាពវិស័យអប់រំក្នុងតំបន់ដាច់ស្រយាល ជាការចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា​​ឱ្យស្របតាមកំណែទម្រង់វិស័យអប់រំអាណត្តិទី៥៖ ១)​កំណែទម្រង់កម្មវិធីសិក្សា ២)​ លើកកម្ពស់គុណភាពគ្រូបង្រៀន ៣)​ ពង្រីកអាហារូបករណ៍ និងឱកាសទទួលការអប់រំ ៤)ជំរុញការស្រាវជ្រាវ និងនវានុវត្តន៍ និង ៥) ពង្រឹងកិច្ចសហការរវាងការអប់រំ និងវិស័យការងារ/ឧស្សាហកម្ម។

ទស្សនកិច្ចសិក្សានេះមានការអញ្ញើញចូលរូមពីនាយក នាយិកា តំណាងមន្ត្រីការិយាល័យអប់រំស្រុកក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលមានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់នាយក នាយិកា លោកគ្រូ អ្នកគ្រូ សហការី ព្រមទាំងសិស្សានុសិស្សពីសាលាបឋមសិក្សា សម្តេចជា ស៊ីម និងពីសាលាបឋមសិក្សា បោះពោធិ៍។

តំណាងអង្គការករុណាបាត់ដំបង សូមថ្លែងអំណរគុណចំពោះសាលាបឋមសិក្សា សម្តេចជា ស៊ីម និងសាលាបឋមសិក្សា បោះពោធិ៍ ដែលបានផ្តល់ឱកាសឱ្យនាយក នាយិកា សិក្សារៀនសូត្រ ព្រមទាំទទួលស្វាគមន៍យ៉ាងកក់ក្តៅ។

On May 27–28, 2026, the Karuna Education Project of Karuna Battambang Organization organized an experience-sharing and reflection study visit on Model School implementation for school principals and vice principals to Samdech Chea Sim Primary School and Bos Poh Primary School. The purpose was to gain in-depth learning and understanding on the following topics:

1. Clean and hygienic school environment
2. Model classroom
3. School canteen
4. Model library
5. Children’s Council

The objective of this experience-sharing study visit was to provide opportunities for principals and vice principals within the project to learn from practical experiences, acquire knowledge, and strengthen leadership skills to implement and improve practices in their target schools. It also aimed to promote the quality of education in remote areas in collaboration with the Royal Government of Cambodia, in line with the 5th Educational Reform Mandate, including:

1. Curriculum Enhancement
2. Teacher Quality Improvement
3. Scholarship Expansion
4. Research and innovation promotion
5. Stronger education–industry collaboration

This study visit was attended by school principals, vice principals, and representatives of District Education Offices from Battambang and Banteay Meanchey provinces. The participants received a warm welcome from the principals, teachers, staff members, and students of Samdech Chea Sim Primary School and Bos Poh Primary School.

On behalf of Karuna Battambang Organization, we would like to express our sincere appreciation to Samdech Chea Sim Primary School and Bos Poh Primary School for providing this valuable learning opportunity for the participating principals and vice principals, and for their warm hospitality and welcoming reception.

ថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ដល់ ថ្ងៃអាទិត្យ ១១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ង...
01/04/2026

ថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ដល់ ថ្ងៃអាទិត្យ ១១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ដល់ ២៩ ខែមីនា ឆ្នាំ២០២៦ អង្គការករុណាបាត់ដំបង តាមរយៈគម្រោងករុណាអប់រំ បានរៀបចំសិក្ខាសាលាដល់សិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់វិទ្យា
ល័យ ជាសិស្សទទួលអាហារូបករណ៍ពីគម្រោងក្រោមប្រធានបទ “ជម្រុញគុណភាពការសិក្សា និងបំណិនជីវិត” សហការជាមួយអ្នកជំនាញបណ្តុះបណ្តាលផ្នែកអប់រំ ក្រោមអធិបតីភាព លោកអភិបាល ទេព ច័ន្ទពិសិដ្ឋ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង និងជាប្រធានអង្គការករុណាបាត់ដំបង។
គោលបំណងនៃ សិក្ខាសាលានេះរួមមាន៖

១) ការអភិវឌ្ឍជំនាញគ្រប់គ្រងពេលវេលា និងការកំណត់គោលដៅដើម្បីជម្រុញការសិក្សា
២) យល់ដឹងពីសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយរបស់យុវវ័យ
៣) ពង្រឹងជំនាញទំនាក់ទំនង ការងារជាក្រុម និងការប្រាស្រ័យទំនាក់ទំនងក្នុងសង្គម
៤) ការណែនាំអំពីការអប់រំ និងការជ្រើសរើសជំនាញសិក្សានាពេលអនាគត

ឆ្លៀតក្នុងឲកាសនេះ លោកអភិបាលបានក៏បានចូលរួមចែករំលែក ក៏ដូចជាការលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យមានការខិតខំប្រឹងប្រែងរៀនសូត្រ និងធ្វើជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អជួយដល់សង្គមជាតិដោយយកសត្វកវែង ជាគម្រូដែលសត្វមានបេះដូងធំ ចិត្តទូលាយ សុភាពរាបសារ ព្រមទាំងរស់នៅចុះសម្រុងជាមួយអ្នកដទៃដោយសន្តិភាព។ សត្វ កវែង ជាសត្វមួយដែលមាន ក វែង មានទស្សនវិស័យ អាចមើលបានវែងឆ្ងាយ និងដឹកនាំ អ្នកដទៃចេញពីបញ្ហាដោយសន្តិវិធី។

From Saturday 28th to Sunday 29th March, 2026—Karuna Battambang Organization, through its Education Project, organized a workshop for high school students who are scholarship recipients of the project under the theme “Strengthening Learning Performance and Life Skills.” The workshop was conducted in collaboration with educational training experts and presided over by Bishop Tep Chanpisith, Apostolic Prefect of the Catholic Church in Battambang and President of Karuna Battambang Organization.
The objectives of the workshop included:
1. Developing time management and goal-setting skills to enhance learning
2. Raising awareness of teenagers’ mental and physical health
3. Strengthening communication, teamwork, and social interaction skills
4. Providing guidance on future education and academic/career pathways
On this occasion, Bishop also shared insights and offered encouragement to the students to strive in their studies and become good children, good students, and responsible citizens who contribute to society. He used the giraffe as a model—an animal with a big heart, kindness, gentleness, and the ability to live harmoniously with others in peace. The giraffe, with its long neck, symbolizes vision and foresight, able to see far ahead and guide others out of difficulties in a peaceful manner.

Address

St. 606
Battambang
02000

Opening Hours

Monday 08:00 - 17:00
Tuesday 00:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Alerts

Be the first to know and let us send you an email when Karuna Battambang Organization posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Karuna Battambang Organization:

Shortcuts

Share