Great Peace Cambodia (태화복지재단 캄보디아 지부)

Great Peace Cambodia (태화복지재단 캄보디아 지부) Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Great Peace Cambodia (태화복지재단 캄보디아 지부), Nonprofit Organization, Battambang.

•Mission:
Actualize Great Harmony in the world by improving the quality of life in an underprivileged neighbor with the spirit of serving and sharing.
•Vision 2030:
GPC becomes best Social Work Organization to provide social work services to enhance self-reliance of vulnerable individuals, families and communities by 2030.
•Strategy Goal:
To enhance capacity of self-reliance of vulnerable individuals, families and communities through strengthening social work profession and operation systems.

[ #វគ្គបណ្ដុះបណ្ដាលគ្រូសម្របសម្រួល/ School Coordinator Training][English Below]នៅថ្ងៃអង្គារ-ថ្ងៃពុធ ១២-១៣កើត ខែពិសាខ ឆ្ន...
11/05/2026

[ #វគ្គបណ្ដុះបណ្ដាលគ្រូសម្របសម្រួល/ School Coordinator Training]
[English Below]

នៅថ្ងៃអង្គារ-ថ្ងៃពុធ ១២-១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០២៦ អង្គការគ្រិតភីសកម្ពុជា (ជីភីស៊ី) បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូសម្របសម្រួល សម្រាប់សាលាសហការទាំង៩។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់គ្រូសម្របសម្រួល និងថ្នាក់ដឹកនាំសាលា ក្រោមប្រធានបទចំនួន៣ គឺ “ជំនាញនៃការផ្ដល់ប្រឹក្សាយោបល់កម្រិតខ្ពស់ ការកៀរគរធនធានកម្រិតខ្ពស់ និងការបង្កើតបណ្ដាញកម្រិតខ្ពស់” ដែលសុទ្ធសឹងតែជាប្រធានបទដែលមានសារៈសំខាន់ក្នុងការប្រតិបត្តិការសាលាររៀនឱ្យកាន់តែមានប្រសិទ្ធភាព។ ជាចុងក្រោយ អង្គការគ្រិតភីសកម្ពុជា សូមថ្លែងអំណរគុណទៅដល់ ថ្នាក់ដឹកនាំសាលារៀន គ្រូសម្របសម្រួល និងគ្រូបណ្ដុះបណ្ដាល ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមវគ្គបណ្ដុះបណ្ដាលនេះ និងសូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា KOICA ដែលបានគាំទ្រឱ្យមានកម្មវិធីនេះឡើង។ សូមអរគុណ សូមព្រះប្រទានពរ!
[សកម្មភាពនេះត្រូវបានគាំទ្រដោយសាធារណរដ្ឋកូរ៉េ!]

On 28-29 April 2026, Great Peace Cambodia (GPC) conducted school coordinator training for 9
cooperative schools. This training was conducted in order to strengthen capacity of school coordinators and school leaders on 3 topics such as “Advance counselling, Advance resource mobilization, and Advance community networking Resource Mobilization” which were the important
topics for improving the operation of school. Lastly, GPC would like to thank school leaders, school coordinators and trainers that spent their valuable time for attending this program and thank Donor Korea International Cooperation Agency (KOICA) to support this program. Thank you so much, May God Bless You!
[This activity is supported by Republic of Korea!]

[English below] 📚 កុមារគ្រប់រូបសមនឹងទទួលបានឱកាសដើម្បីបន្តការសិក្សា។ ការបរិច្ចាគតិចតួចរបស់អ្នកអាច ជួយឱ្យអនាគតរបស់ពួកគេភ្ល...
11/05/2026

[English below] 📚 កុមារគ្រប់រូបសមនឹងទទួលបានឱកាសដើម្បីបន្តការសិក្សា។ ការបរិច្ចាគតិចតួចរបស់អ្នកអាច ជួយឱ្យអនាគតរបស់ពួកគេភ្លឺស្វាង។ ✨
💵១$ = ប្រាក់ហោប៉ៅ (អាហារពេលព្រឹក/ អាហារសម្រន់)
🍚៥$ = អង្ករ ១០ គីឡូក្រាម
🎒១០$ = សម្ភារៈសិក្សា/ឯកសណ្ឋាន
👉ស្កេន QR ដើម្បីបរិច្ចាគឥឡូវនេះ!
-
📚 Every child deserves the chance to keep learning. Your small donation can light up their future. ✨
💵$1 = Pocket money (breakfast/snack)
🍚$5 = 10 kg of rice
🎒$10 = Study materials / uniform
👉Scan QR & Donate now!
#គ្រួសារសប្បាយរីករាយ #កុមារកម្ពុជា #ការអនុគ្រោះ #태화복지재단

08/05/2026

Campaign StoryEducation in Cambodia is the very sustainable way to tackle poverty and other issues for long-term development in individuals, families and community. It starts from individual children ...

 #បដាព្រលឹងវិញ្ញាណប្រចាំខែឧសភាSpiritual banner for May
04/05/2026

#បដាព្រលឹងវិញ្ញាណប្រចាំខែឧសភា
Spiritual banner for May

24/04/2026

Education in Cambodia is the very sustainable way to tackle poverty and other issues for long-term development in individuals, families and community. It starts from individual children who have opportunities, particularly poor children from vulnerable families in inclusive education. This needs ind

[ #វគ្គតម្រង់ទិសស្ដីពីការរៀបចំសំណើរថវិកាអភិវឌ្ឍបរិស្ថានសាលារៀន/School Proposal Environment Development Orientation] [Eng...
22/04/2026

[ #វគ្គតម្រង់ទិសស្ដីពីការរៀបចំសំណើរថវិកាអភិវឌ្ឍបរិស្ថានសាលារៀន/School Proposal Environment Development Orientation]
[English Below]

នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ អង្គការ
គ្រិតភីសកម្ពុជា ក្នុងគម្រោងសាលាសហការ បានរៀបចំវគ្គតម្រង់ទិសស្ដីពីការរៀបចំសំណើរថវិកាអភិវឌ្ឍបរិស្ថានសាលារៀននៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង សម្រាប់សាលាសហការចំនួន៤ នៅដំណាក់កាលទី២ រួមមាន វិទ្យាល័យសម្ដេចឪ អនុវិទ្យាល័យវត្តដំរី ស អនុវិទ្យាល័យហ៊ុនសែនបវេលសាមគ្គី និងអនុវិទ្យាល័យអំពិលប្រាំដើម។ ក្នុងគោលបំណងចែករំលែកពីនីតិវិធី ដំណើរការ និងទំនួលខុសត្រូវរបស់ភាគីពាក់ព័ន្ធឱ្យបានកាន់តែច្បាស់លាស់។ ជាចុងក្រោយ អង្គការគ្រិតភីសកម្ពុជា សូមថ្លែងអំណរគុណទៅដល់ ថ្នាក់ដឹកនាំសាលារៀន គ្រូសម្របសម្រួល និងលោក/លោកស្រីជាគណៈកម្មការគ្រប់គ្រងសាលា ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមវគ្គតម្រង់ទិសនេះ និងសូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា KOICA ដែលបានគាំទ្រឱ្យមានកម្មវិធីនេះឡើង។ សូមព្រះប្រទានពរ!

[សកម្មភាពនេះត្រូវបានគាំទ្រដោយសាធារណរដ្ឋកូរ៉េ🇰🇷]

On 09 April 2026, Great Peace Cambodia (GPC) conducted School Proposal Environment Development Orientation at PoE for 4 cooperative schools in phase II, including Samdech Euv high school, Wat Damdeysor, Hunsen Bavelsamaki and Ampil Bramdaeum Secondary Schools, in order to share procedures, process and responsibilities of stakeholders. Lastly, GPC would like to thank school leaders, school coordinators and SMC members that spent their valuable time for attending this orientation and thank Donor Korea International Cooperation Agency (KOICA) to support this program. May God Bless You!
[This activity is supported by Republic of Korea🇰🇷]

 #កិច្ចប្រជុំប្រចាំត្រីមាសទី១របស់គ្រូសម្របសម្រួល/ School Coordinator 1st Quarterly Meeting][English Below]នៅថ្ងៃពុធ ព្រហ...
22/04/2026

#កិច្ចប្រជុំប្រចាំត្រីមាសទី១របស់គ្រូសម្របសម្រួល/ School Coordinator 1st Quarterly Meeting]
[English Below]

នៅថ្ងៃពុធ ព្រហស្បតិ៍ សុក្រ ៨-១០ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០២៦ វិទ្យាល័យក្តុលដូនទាវ អនុវិទ្យាល័យវត្តដំរីស វិទ្យាល័យសម្តេចឪ អនុវិទ្យាល័យវត្តគរ ក្នុងក្រុងបាត់ដំបង និងវិទ្យាល័យល្វា អនុវិទ្យាល័យព្រៃខ្ពស់ អនុវិទ្យាល័យហ៊ុនសែនបវេលសាមគ្គី អនុ
វិទ្យាល័យអំពិលប្រាំដើម និងអនុវិទ្យាល័យខ្នាចរមាស ក្នុងស្រុកបវេល បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី១របស់គ្រូសម្របសម្រួល ដែលមានការគាំទ្រពីអង្គការគ្រិតភីសកម្ពុជា(GPC)។ កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងកំណត់ផែនការអភិវឌ្ឍសាលាសម្រាប់ឆ្នាំ ២០២៦ និងចែករំលែកលទ្ធផលសម្រេចបានក្នុងត្រីមាសទី១ បញ្ហាប្រឈម ដំណោះស្រាយ និងផែនការសម្រាប់ត្រីមាសបន្ទាប់។ ជាលទ្ធផលគ្រូសម្របសម្រួលនៃសាលាសហការទាំង៩ ចំនួន ៩នាក់ បានចូលរួម (ស្រី ៣នាក់)។ ជាចុងក្រោយ អង្គការគ្រិតភីសកម្ពុជា សូមថ្លែងអំណរគុណទៅដល់ ថ្នាក់ដឹកនាំសាលារៀន និងគ្រូសម្របសម្រួល ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមកិច្ចប្រជុំនេះ និងសូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា KOICA ដែលបានគាំទ្រឱ្យមានកម្មវិធីនេះឡើង។ សូមព្រះប្រទានពរ!

[សកម្មភាពនេះត្រូវបានគាំទ្រដោយសាធារណរដ្ឋកូរ៉េ🇰🇷]

On 11-13 March 2026, Kdol Dounteav High School, Wat Damrey Sor Secondary School, Samdech Euv High School, Watkor Secondary School in Battambang City and Lvea High School, Prey Khpos Secondary School, Hunsen Bavelsamaki Secondary School, Ampil Pramdaeum Secondary School, Knach Romeas Secondary School in Bavel District, conducted school coordinator (SC) 1st quarterly meeting which was supported by Great Peace Cambodia (GPC). This meeting was held to set the annual development plan and share the result of 1st quarter, challenges, solutions, and the next quarter's plan. As a result, all of the SC of 9 schools attended the meeting (F=3). Lastly, GPC would like to thank school leaders and school coordinators that spent their valuable time for attending this meeting and thank Donor Korea International Cooperation Agency (KOICA) to support this program. May God Bless You!
[This activity is supported by Republic of Korea🇰🇷]

 #កម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងឆ្នាំ២០២៦/Khmer New Year in 2026[English below] កាលពីថ្ងៃសុក្រ ៨រោច ខែចេត្រ ...
10/04/2026

#កម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងឆ្នាំ២០២៦/Khmer New Year in 2026

[English below]
កាលពីថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦​ អង្គការគ្រិតភីសកម្ពុជា ហៅកាត់ថា ជីភីស៊ី បានបង្កើតកម្មវិធី “ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ” ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំរបស់អង្គការផ្ទាល់។ ទន្ទឹមនឹងនោះផងដែរក៏មានកម្មវិធីសំខាន់ៗដូចជា ការចែកកាដូសម្រាប់បុគ្គលិក និងប្រកបអាហារសាមគ្គីរួមគ្នាផងដែរ។ បុគ្គលិកទាំងអស់របស់អង្គការគ្រិតភីសកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការគ្រិតភីសកម្ពុជាដែលបានរៀបចំកម្មវិធីអបអរសាទរក្នុងឱកាសចូលឆ្នាំថ្មីនេះ។
សូមព្រះប្រទានពរដល់ថ្នាក់ដឹកនាំរបស់អង្គការគ្រិតភីសកម្ពុជា និងទីស្នាក់ការកណ្តាលឲ្យមាន កម្លាំងសុខភាព កម្លាំងប្រាជ្ញា និងជោគជ័យគ្រប់ភារកិច្ច។
សូមអធិស្ឋានសម្រាប់កម្លាំងសុខភាពនិងកម្លាំងប្រាជ្ញាពីព្រះអម្ចាស់ ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់រូបក្នុងការបំពេញការងារឲ្យបានជោគជ័យ ដើម្បីជួយដល់អតិថិជនក្នុងសហគមន៍។
On 10th April, 2026, Great Peace Cambodia Organization (GPC) conducted ceremony “Khmer New Year” at Great Harmony Hall in GPC. Meanwhile, there were some important programs such as gift-giving and solidarity Dinner. All Staff members would like to express deep sincere thanks to Great Peace Cambodia for such meaningful celebration for Khmer New Year.
Please God bless the management group of Great Peace Cambodia and Great Peace Headquarters strength, wisdom, good health, and success in all missions.

10/04/2026

[ #វគ្គតម្រង់ទិសគណៈកម្មការគ្រប់គ្រងសាលារៀន/ School Management Committee Orientation]
[English Below]
ថ្ងៃពុធ-សុក្រ ៩-១១ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៥-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការគ្រិតភីសកម្ពុជា (GPC) បានសហការជាមួយសាលាសហការចំនួន៩ រួមមាន វិទ្យាល័យក្តុលដូនទាវ អនុវិទ្យាល័យវត្តដំរីស វិទ្យាល័យសម្តេចឪ អនុវិទ្យាល័យវត្តគរ ក្នុងក្រុងបាត់ដំបង និងវិទ្យាល័យល្វា
អនុវិទ្យាល័យព្រៃខ្ពស់ អនុវិទ្យាល័យហ៊ុនសែនបវេលសាមគ្គី អនុវិទ្យាល័យអំពិលប្រាំដើម និងអនុវិទ្យាល័យខ្នាចរមាស ក្នុងស្រុកបវេល ក្នុងការរៀបចំវគ្គតម្រង់ទិស ស្ដីអំពី តួនាទី និងទំនួលខុសត្រូវរបស់គណៈកម្មការគ្រប់គ្រងសាលារៀន ទៅកាន់ប្រជាជននៅក្នុងសហគមន៍ ដែលមានចំណាប់អារម្មណ៍ចូលរួមអភិវឌ្ឍ
សាលារៀន។ ជាលទ្ធផល វគ្គតម្រង់ទិសនេះ មានប្រជាជននៅក្នុងសហគមន៍ចូលរួមសរុបចំនួន ២៧៨នាក់ (ស្រី ១២៦នាក់) ។ ជាចុងក្រោយ អង្គការគ្រិតភីសកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំសាលា គ្រូសម្របសម្រួល នៃសាលាសហការ និងប្រជាជននៅក្នុងសហគមន៍ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមវគ្គតម្រង់ទិសនេះ និងម្ចាស់ជំនួយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា (KOICA)ដែលបានគាំទ្រឲ្យមានកម្មវិធីនេះឡើង។ សូមអរគុណ សូមព្រះប្រទានពរ !

On 25-27 February 2026, Great Peace Cambodia (GPC) cooperated with 9 cooperative schools such Kdol Dounteav High School, Wat Damrey Sor Secondary School, Samdech Euv High School, Watkor Secondary School in Battambang City and Lvea High School, Prey Khpos Secondary School, Hunsen Bavelsamaki Secondary School, Ampil Pramdaeum Secondary School, Knach Romeas Secondary School in Bavel District for conducting school management committee (SMC) Orientation on topic of Role and Responsibilities of SMC with community people who interested in participating in school development. As a result of this orientation, there were 278 (Female:126) community people participated. Lastly, GPC would like to thank 9 school leadership groups, school coordinators and community people for spending their precious time to attend this orientation and donor of Korea International Cooperation Agency (KOICA) to support this program. May God Bless You All!

ការឧបត្ថម្ភគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ/Daily Necessity Distribution][English Below]កាលពីថ្ងៃពុធ ៦រោច រហូតដល់ ថ្ងៃព្រហស្បត...
10/04/2026

ការឧបត្ថម្ភគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ/Daily Necessity Distribution]
[English Below]
កាលពីថ្ងៃពុធ ៦រោច រហូតដល់ ថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី ០៨ រហូតដល់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦។ អង្គការគ្រិតភីសកម្ពុជា បានរៀបចំកម្មវិធីចែកគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ រួមមានដូចជា ស្ករស ប៊ីចេង ទឹកស៊ីអ៊ីវ ទឹកត្រី ខ្លាញ់ រ៉តឌី សាប៊ូលាងចាន ប៉ុងលាងចាន សាប៊ូបោកខោអាវ ជូនទៅដល់គ្រួសារងាយរងគ្រោះចំនួន៨០គ្រួសារដែលស្ថិតនៅឃុំអូរតាគីនិងឃុំអន្លង់រុន ក្រោមគម្រោងសហការរវាងអង្គការគ្រិតភីសកម្ពុជាជាមួយអង្គការហ្គូដណេប៊ឺសកម្ពុជា។ គោលបំណងក្នុងការចែកគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃនេះគឺដើម្បីធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចគ្រួសារ តាមរយៈការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ ចំនួន១ដងក្នុងមួយឆ្នាំពីគម្រោងគ្រប់គ្រងករណី។លើសពីនេះទៅទៀត អង្គការគ្រិតភីសកម្ពុជាបាននឹងកំពុងតែបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងទៅកាន់គ្រួសារងាយរងគ្រោះ ទាំង៨០គ្រួសារ តាមរយៈការចុះសួរសុខទុក្ខជារៀងរាល់ខែក៏ដូចជាតាមដានផែនការសកម្មភាពរបស់អតិថិជនដែលបានរៀបចំពីដើមឆ្នាំផងដែរ។
On 08th to 09th April, 2026. Great Peace Cambodia conducted daily necessity distribution such as sugar, Seasoning (MSG), soy sauce, fish sauce, Oil, Ros dee powder, dish washing, sponge and detergent to 80 vulnerable families at Otaki and Anlongrun commune under the project cooperation between Great Peace Cambodia and Good neighbors Cambodia. The purpose of daily necessity distribution program is to improve economic capacity of family through daily necessity support for 1 time per year from case management service. Moreover, Case Management services has supported 80 vulnerable families by providing home visiting every month and follow up their annual services plan which they prepare in the beginning of the year as well.

[ #ពិធីតែងតាំងគណៈកម្មការគ្រប់គ្រងសាលារៀន/ School Management Committee Appointment Ceremony] [English Below] នៅថ្ងៃព្រហស្...
10/04/2026

[ #ពិធីតែងតាំងគណៈកម្មការគ្រប់គ្រងសាលារៀន/ School Management Committee Appointment Ceremony]
[English Below]
នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៦ អង្គការគ្រិតភីសកម្ពុជា បានរៀបចំពិធីតែងតាំងគណៈកម្មការគ្រប់គ្រងសាលារៀនជាផ្លូវការ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង, ការិយាល័យអប់រំក្រុង ស្រុក សម្រាប់សាលាសហការចំនួន៩ រួមមាន វិទ្យាល័យក្តុលដូនទាវ អនុវិទ្យាល័យវត្តដំរីស វិទ្យាល័យសម្តេចឪ អនុវិទ្យាល័យវត្តគរ ក្នុងក្រុងបាត់ដំបង និងវិទ្យាល័យល្វា អនុវិទ្យាល័យព្រៃខ្ពស់ អនុវិទ្យាល័យហ៊ុនសែនបវេលសាមគ្គី អនុ
វិទ្យាល័យអំពិលប្រាំដើម និងអនុវិទ្យាល័យខ្នាចរមាស ក្នុងស្រុកបវេល ក្នុងគោលបំណងលើកទឹកចិត្ត និងផ្តល់ឱកាសដល់គណៈកម្មការគ្រប់គ្រងសាលារៀនធ្វើការទំនាក់ទំនងជាមួយថ្នាក់ដឹកនាំសាលា ដើម្បីអភិវឌ្ឍសាលារៀន ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពសិក្សា។ ជាលទ្ធផលគណៈកម្មការគ្រប់គ្រងសាលារៀនចំនួន ៥១ នាក់ (ស្រី ១៤ នាក់ ) បានចូលរួមក្នុងកម្មវិធីនេះ ។ ក្នុងនោះតំណាងគណៈកម្មការគ្រប់គ្រង ក៏បានប្ដេជ្ញាចិត្តចូលរួមអភិវឌ្ឍសាលា ក្នុងនាមជាគណៈកម្មការគ្រប់គ្រងសាលារៀនផងដែរ។
ជាចុងក្រោយ អង្គការគ្រិតភីសសូមថ្លែងអំណរគុណថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ការិយាល័យអប់រំក្រុង ស្រុក ថ្នាក់ដឹកនាំសាលារៀន គ្រូសម្របសម្រួល និងលោក/លោកស្រីដែលជាគណៈកម្មការគ្រប់គ្រងសាលារៀននៃសាលាសហការទាំង៩ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមកម្មវិធីនេះ និងសូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា KOICA ដែលបានគាំទ្រឲ្យមានកម្មវិធីនេះឡើង។ សូមព្រះប្រទានពរ!

On April 09 2026, GREAT PEACE CAMBODIA (GPC) officially conducted SMC Appointment Ceremony that attended as presidency by leaders of PoE & DoE for 9 cooperative schools in such as Kdol Dounteav High School, Wat Damrey Sor Secondary School, Samdech Euv High School, Watkor Secondary School in Battambang City and Lvea High School, Prey Khpos Secondary School, Hunsen Bavelsamaki Secondary School, Ampil Pramdaeum Secondary School, Knach Romeas Secondary School in Bavel District in purpose to encourage and provide opportunity to SMC to communicate with school leaders to develop the school in terms of infrastructure and quality of education. As the result, there were 51 SMC members (Female:14) attended. In addition, representative of SMC shared their commitment on school development as well.
Lastly, GPC would like to express thank to PoE, DoE, School Leaders, School Coordinators and SMCs for spending valuable time to attend this program and thank Donor Korea International Cooperation Agency (KOICA) to support this program. May God Bless You!

Address

Battambang
P.OBOX372

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85553953742

Alerts

Be the first to know and let us send you an email when Great Peace Cambodia (태화복지재단 캄보디아 지부) posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Great Peace Cambodia (태화복지재단 캄보디아 지부):

Share