HelpAge Cambodia

HelpAge Cambodia HelpAge Cambodia helps older people claim their rights, challenge discrimination, and overcome poverty.

We have worked in Cambodia since 1992 and now focus our efforts on 120 rural villages in Battambang and Banteay Meanchey provinces, where we:
- Support village-based older people's associations - groups that foster social bonds and help older people to look after and empower each other.
- Offer an effective and sustainable model for providing care at home for the most vulnerable older people.
- He

lp older people become financially independent through income-generating activities such as agriculture training, training in pesticide-free farming methods and the provision of agriculture tools, quality seeds and cash grants.

[English below]តើអ្នកធ្លាប់គិតដែរឬទេថា សក្ដានុពល និងភាពធន់មិនបានបាត់បង់នោះទេ នៅពេលឈានចូលវ័យចាស់? ✨👵👴តាមរយៈអង្គការមនុស្សច...
25/04/2026

[English below]

តើអ្នកធ្លាប់គិតដែរឬទេថា សក្ដានុពល និងភាពធន់មិនបានបាត់បង់នោះទេ នៅពេលឈានចូលវ័យចាស់? ✨👵👴

តាមរយៈអង្គការមនុស្សចាស់អាល្លឺម៉ង់ អង្គការមនុស្សចាស់កម្ពុជា បាននឹងកំពុងសិក្សា និងប្រមូលទិន្នន័យស្ដីពី "ចំណាប់អារម្មណ៍ការងាររបស់មនុស្សវ័យចាស់" នៅក្នុងតំបន់គោលដៅទាំង ១៤រាជធានី-ខេត្ត។ នាពេលថ្មីៗនេះ យើងបានសហការជាមួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាមន្ទីរពាក់ព័ន្ធ ដើម្បីរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់មួយ ក្នុងឱកាសអបអរសាទរទិវាសុខភាពពិភពលោក ថ្ងៃទី០៨ មេសា ២០២៦ ដោយមានសកម្មភាពលេចធ្លោដូចជា៖
📊 បទបង្ហាញអំពីមូលដ្ឋានទិន្នន័យពាក់ព័ន្ធទៅនឹងចំណាប់អារម្មណ៍ការងាររបស់មនុស្សវ័យចាស់។
📝 ការណែនាំអំពីនីតិវិធីចុះឈ្មោះ និងការសាកល្បងបំពេញទម្រង់បែបបទ។
🤝 ការពិភាក្សាផ្លាស់ប្តូរយោបល់ និងស្វែងយល់អំពីកិច្ចសហការក្នុងការផ្សព្វផ្សាយបន្តនៅតាមសហគមន៍។

ការងារនេះ មិនត្រឹមតែជាការប្រមូលទិន្នន័យប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបើកទ្វារឱកាស និងផ្តល់តម្លៃដល់បទពិសោធន៍ដ៏សម្បូរបែបរបស់មនុស្សវ័យចាស់នៅក្នុងប្រទេសកម្ពុជាយើង។

---

Have you ever wondered if potential and resilience disappear when entering old age? ✨👵👴

With support from HelpAge Germany, HelpAge Cambodia has been conducting research and collecting data on the "Employment Interests of Older People" across 14 target provinces and cities. Recently, we collaborated with the Ministry of Social Affairs, Veterans and Youth Rehabilitation (MoSVY) and relevant departments to host an important workshop in celebration of World Health Day on April 8, 2026, featuring key activities such as:
📊 Database Presentation: Showcasing data related to the employment interests of older people.
📝 Guidance: Instructions on registration procedures and practical exercises in filling out forms.
🤝 Collaboration: Discussions to exchange ideas and explore ways to continue dissemination and cooperation within the community.

This initiative is more than just data collection; it is about opening doors of opportunity and honoring the wealth of older people's experience in Cambodia.

[English below]តាមរយៈកិច្ចសហការរវាងអង្គការមនុស្សចាស់កម្ពុជា និង Futuresense Foundation បានរៀបចំស្តង់ពិនិត្យសុខភាពបឋមជូនទ...
24/04/2026

[English below]

តាមរយៈកិច្ចសហការរវាងអង្គការមនុស្សចាស់កម្ពុជា និង Futuresense Foundation បានរៀបចំស្តង់ពិនិត្យសុខភាពបឋមជូនទៅដល់អ្នកចូលរួម ក៏ដូចជាមនុស្សចាស់ និងដើម្បីបង្ហាញពីសកម្មភាពការងារជាមួយសមាគមមនុស្សចាស់ចំនួនបី នាពេលកន្លងមក ដោយបានលើកឡើងពីគំនិតផ្តួចផ្តើមសំខាន់ៗ រួមមាន៖ ការផ្តល់សេវាសុខភាពចល័ត ការពិនិត្យភ្នែក ការវះកាត់ភ្នែកឡើងបាយ ការបណ្តុះបណ្តាលជំនួយសង្គ្រោះបឋម និងកិច្ចសន្ទនាអន្តរជំនាន់ផងដែរ​ នាទិវាសុខភាពពិភពលោក ថ្ងៃទី០៧ មេសា ២០២៦ កន្លងទៅនេះ។✨

ការពិនិត្យសុខភាពបឋម គឺមានសារៈសំខាន់បំផុតសម្រាប់មនុស្សគ្រប់វ័យ ពិសេសមនុស្សចាស់។ មិនមែនមានន័យថាទាល់តែយើងឈឺទើបទៅជួបគ្រូពេទ្យនោះទេ ប៉ុន្តែវាគឺជាវិធីសាស្ត្រ "ការពារប្រសើរជាងព្យាបាល" អាចឱ្យយើងយល់ដឹងពីស្ថានភាពរាងកាយ រកឃើញជំងឺទាន់ពេល កាត់បន្ថយចំណាយ ហើយបង្កើនគុណភាពជីវិត។🩺💛

---

HelpAge Cambodia, in collaboration with the FutureSense Foundation, organized a primary health screening booth to showcase their work with three Older People’s Associations (OPAs), highlighting initiatives such as pop-up clinics, eye screenings and cataract surgeries, first aid training, and intergenerational dialogue, at the World Health Day event on April 7, 2026. ✨

Primary health screening is essential for people of all ages, especially older people. It does not mean we should only visit a doctor when we are ill; rather, it is a "prevention is better than cure" approach that allows us to understand our physical condition, detect illnesses early, reduce medical costs, and improve our overall quality of life. 🩺💛

[English below]កន្លងទៅថ្មីៗនេះ អង្គការមនុស្សចាស់កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលយ៉ាងមានសារៈសំខាន់ស្តីពី "ការស្វែងរកការគា...
24/04/2026

[English below]

កន្លងទៅថ្មីៗនេះ អង្គការមនុស្សចាស់កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលយ៉ាងមានសារៈសំខាន់ស្តីពី "ការស្វែងរកការគាំទ្រ និងសិក្ខាសាលាបណ្ដាញមនុស្សវ័យចាស់កម្ពុជា"​ នាឱកាសទិវាសុខភាពពិភពលោក ថ្ងៃទី០៨ មេសា ២០២៦។ ✨

វគ្គបណ្តុះបណ្តាលនេះ បានផ្ដោតសំខាន់លើការចែករំលែកវិធីសាស្ត្រ និងការអនុវត្តល្អៗ ដើម្បីឱ្យបណ្តាញមនុស្សវ័យចាស់ប្រើប្រាស់នូវវិធីសាស្រ្តផ្សេងៗ​ ជាពិសេសបច្ចេកវិទ្យាឌីជីថល ក្នុងការស្វែងរកការគាំទ្រ ក៏ដូចជាលើកកម្ពស់សិទ្ធិមនុស្សចាស់ឱ្យកាន់តែមានប្រសិទ្ធភាព។💪✨

គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះរួមមាន៖
✅ ការឆ្លុះបញ្ចាំង៖ ចែករំលែកបទពិសោធន៍ សមិទ្ធផល និងដោះស្រាយបញ្ហាប្រឈមដែលជួបប្រទះក្នុងការងារស្វែងរកការគាំទ្រ។
✅ ការកសាងសមត្ថភាព៖ ពង្រឹងសមត្ថភាពសមាជិកបណ្តាញ និងសមាគមក្នុងតំបន់គោលដៅ ឱ្យចេះប្រើប្រាស់វិធីសាស្ត្រថ្មីៗតាមបែបឌីជីថល។
✅ ការកំណត់ទិសដៅ៖ ពិភាក្សា និងរៀបចំផែនការសកម្មភាពបន្ត ដើម្បីពង្រីកសក្តានុពលនៃការងារគាំទ្រមនុស្សចាស់ឱ្យកាន់តែទូលំទូលាយ។

---

Recently, HelpAge Cambodia organized an important training session on "Age Demands Action (ADA) and the Workshop of Cambodian Ageing Network" in World Health Day on April 8, 2026. ✨

This training focused on sharing methodologies and best practices to enable older people to utilize various approaches, especially digital technology, for effective age demand action and to promote the rights of older people more efficiently.

Key objectives of this session included:
✅ Reflection: Sharing experiences, achievements, and addressing the challenges encountered in advocacy work.
✅ Capacity Building: Strengthening the capabilities of network members and associations in target areas to utilize new digital methods.
✅ Setting Directions: Discussing and preparing follow-up action plans to expand the potential of advocacy efforts for older people.

[English below]បច្ចុប្បន្ន មនុស្សវ័យចាស់ជាច្រើនកំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន ទាំងផ្នែកជីវភាព សុខភាព ការខ្វះអ្នកថែទាំ និ...
23/04/2026

[English below]

បច្ចុប្បន្ន មនុស្សវ័យចាស់ជាច្រើនកំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន ទាំងផ្នែកជីវភាព សុខភាព ការខ្វះអ្នកថែទាំ និងបន្ទុកក្នុងការមើលថែចៅៗ ដែលជាកត្តាតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសការគាំទ្រផ្នែកច្បាប់ និងគោលនយោបាយ។👵👴

ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ អង្គការមនុស្សចាស់កម្ពុជា សហការជាមួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំ សិក្ខាសាលាស្តីពីការពិនិត្យ និងពិភាក្សាទៅលើវឌ្ឍនៈភាពនៃការអនុវត្តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ នាទិវាសុខភាពពិភពលោក ថ្ងៃទី០៧ មេសា​ ២០២៦។ ✨

សិក្ខាសាលានេះមានការចូលរួមយ៉ាងផុសផុលពីមន្ទីរសង្គមកិច្ចទាំង ២៥ រាជធានី-ខេត្ត, អនុគណៈកម្មាធិការដើម្បីមនុស្សចាស់ខេត្តបាត់ដំបង, UNFPA, ដៃគូអភិវឌ្ឍន៍ និងសហគមន៍មនុស្សវ័យចាស់ ដើម្បីពង្រឹងការងារនេះឱ្យកាន់តែមានប្រសិទ្ធភាព។

📌 គោលបំណងសំខាន់នៃសិក្ខាសាលា៖
✅ លើកកម្ពស់ការយល់ដឹងអំពីទិដ្ឋភាពរួមនៃគោលនយោបាយ និងការវាយតម្លៃពាក់កណ្តាលអាណត្តិ។
✅ ជំរុញកិច្ចសន្ទនា និងសាមគ្គីភាពអន្តរជំនាន់ រវាងមនុស្សចាស់ និងយុវជន ដើម្បីរួមចំណែកផ្តល់ធាតុចូលសំខាន់ៗ ក្នុងការអនុវត្តគោលនយោបាយជាតិឱ្យទទួលបានជោគជ័យ។

---

Currently, many older people face many challenges related to their livelihoods, health, lack of consistent caregivers, and the responsibility of caring for grandchildren. These factors require​ more attention from all sectors, especially legal and policy support. 👵👴

To address these issues, HelpAge Cambodia, in collaboration with the Ministry of Social Affairs, Veterans and Youth Rehabilitation (MoSVY), organized a workshop to review and discuss the progress of the National Policy on Elderly People (2017–2030) on World Health Day, April 7, 2026. ✨

The workshop saw active participation from Provincial Departments of Social Affairs across all 25 provinces and the capital, the Sub-Committee on Older People of Battambang Province, UNFPA, development partners, and community members, all working together to strengthen the effectiveness of these efforts.

📌 Key objectives of the workshop:
✅ Increase awareness regarding the overall scope of the policy and the mid-term evaluation process.
✅ Foster dialogue and intergenerational solidarity between older people and youth to contribute valuable input for the successful implementation of the national policy.

[English below]ការថែទាំភ្នែកមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់វ័យ ជាពិសេសនៅពេលឈានចូលដល់វ័យចាស់ ការយកចិត្តទុកដាក់ល...
23/04/2026

[English below]

ការថែទាំភ្នែកមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់វ័យ ជាពិសេសនៅពេលឈានចូលដល់វ័យចាស់ ការយកចិត្តទុកដាក់លើសុខភាពភ្នែកគឺជារឿងចាំបាច់បំផុត។ ពេទ្យភ្នែកបាត់ដំបង ប៊ី.អូ.ស៊ី/ BOC Eye Clinic បានសហការយ៉ាងជិតស្និទ្ធជាមួយ អង្គការមនុស្សចាស់កម្ពុជា ដើម្បីរៀបចំស្តង់កម្មវិធីផ្តល់សេវាថែទាំ និងពិនិត្យសុខភាពភ្នែកដោយឥតគិតថ្លៃ ជូនដល់បងប្អូនអ្នកចូលរួម ជាពិសេសមនុស្សវ័យចាស់ ក្នុងឱកាសទិវាសុខភាពពិភពលោក ថ្ងៃទី០៧ មេសា ២០២៦ កន្លងទៅនេះ។💛

តាមរយៈសកម្មភាពនេះ យើងសង្កេតឃើញថាមនុស្សចាស់មានភាពសប្បាយរីករាយ ពេលទទួលបានការពិនិត្យ ក៏ដូចជាយកចិត្តទុកដាក់ដល់សុខភាពភ្នែករបស់ពួកគាត់! 👁✨

---

Eye care is very important for people of all ages, and it becomes even more essential as we grow older. To mark World Health Day on April 7, 2026, the BOC Eyes Clinic collaborated closely with HelpAge Cambodia to host a booth providing free eye care services and screenings to all participants, with a special focus on older people.

Through this initiative, we were delighted to see how happy the seniors were to receive these check-ups and the attention paid to their eye health! 👁✨

[English below]តាមរយៈវេទិកាវាគ្មិន "សេវាគាំទ្រសុខភាព និងមុខងាររាងកាយ" អង្គការសុខភាពត្រចៀកកម្ពុជា  All Ears Cambodia បានច...
22/04/2026

[English below]

តាមរយៈវេទិកាវាគ្មិន "សេវាគាំទ្រសុខភាព និងមុខងាររាងកាយ" អង្គការសុខភាពត្រចៀកកម្ពុជា All Ears Cambodia បានចែករំលែកនូវបេសកកម្មដ៏សំខាន់ទាក់ទងនឹងការថែទាំសុខភាពត្រចៀកសម្រាប់ទាំងកុមារ និងមនុស្សចាស់នៅក្នុងប្រទេសកម្ពុជា នាឱកាសទិវាសុខភាពពិភពលោក ថ្ងៃទី០៧ មេសា ២០២៦ កន្លងទៅនេះ។

✨ តើអ្នកដឹងទេថាភាពខ្សោយការស្តាប់នៅវ័យចាស់មានលក្ខណៈដូចម្តេច?
ជាទូទៅ ការបាត់បង់ការស្តាប់តាមអាយុកាល គឺជាការថយចុះការស្តាប់ដែលកើតមានលើត្រចៀកទាំងសងខាង ដែលភាគច្រើនចាប់ផ្តើមពីអាយុ ៦០ ឆ្នាំឡើងទៅ និងចាប់ផ្តើមបាត់បង់ការស្តាប់បន្តិចម្តងៗ ជារឿយៗតែងមានអមមកជាមួយសម្លេងហ៊ឹងៗក្នុងត្រចៀក។👂

នៅក្នុងកម្មវិធីនេះ ក៏មានការបើកឱកាសឱ្យអ្នកចូលរួមធ្វើការពិភាក្សា និងសាកសួរចម្ងល់នានាពាក់ព័ន្ធនឹងបញ្ហាប្រឈមដែលពួកគាត់កំពុងជួបប្រទះផងដែរ ព្រោះថាការថែទាំសុខភាពត្រចៀក ពិតជាមានសារៈសំខាន់សម្រាប់គ្រប់វ័យ ជាពិសេសមនុស្សចាស់! 👴👵
🩺🤝

---

During the speaker forum on "Health and Physical Function Support Services " held on World Health Day on April 7, 2026, All Ears Cambodia shared an important mission regarding ear healthcare for both children and older people in Cambodia.

✨ Do you know what age-related hearing loss is like?
Generally, age-related hearing loss is a decline in hearing that affects both ears, typically beginning from age 60 onwards. It starts gradually and is often accompanied by a ringing sensation in the ears. 👂

The event also provided an opportunity for participants to engage in discussions and ask questions regarding the challenges they are facing, because ear health care is truly important for all ages, especially for the older people! 👴👵 🩺🤝

តើអ្វីទៅជា "ការព្យាបាល ថែទាំសម្រន់"? ហើយវាមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព? 🤔🏥[English below]ការថែទាំសុខភាពមិនមែនមានន័...
22/04/2026

តើអ្វីទៅជា "ការព្យាបាល ថែទាំសម្រន់"? ហើយវាមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព? 🤔🏥

[English below]

ការថែទាំសុខភាពមិនមែនមានន័យត្រឹមតែការព្យាបាលជំងឺរាងកាយប៉ុណ្ណោះទេ ប៉ុន្តែសុខភាពផ្លូវចិត្តក៏ជាកត្តាសំខាន់ដែលយើងមិនគួរមើលរំលង!
នាឱកាសទិវាសុខភាពពិភពលោក ថ្ងៃទី០៧ មេសា ២០២៦ អង្គការមនុស្សចាស់កម្ពុជា បានសហការជាមួយអង្គការបំបាត់ការឈឺចាប់គ្មានព្រំដែន Douleurs Sans Frontières Cambodia ដើម្បីចែករំលែកចំណេះដឹងអំពី "សេវាគាំទ្រផ្លូវចិត្ត និងការថែទាំសម្រន់" ដែលជាសេវាគាំទ្រដ៏សំខាន់សម្រាប់អ្នកជំងឺមហារីក និងក្រុមគ្រួសារ។

✨ ការព្យាបាល ថែទាំសម្រន់ គឺជាវិធីសាស្រ្តមួយដែលធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិតរបស់អ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេតាមរយៈ៖
✅ ការទប់ស្កាត់ និងបន្ធូរបន្ថយការឈឺចាប់
✅ ការរកឃើញអាការៈទាន់ពេលវេលា និងការវាយតម្លៃត្រឹមត្រូវ
✅ ការព្យាបាលដែលគ្របដណ្តប់លើផ្នែករាងកាយ ផ្លូវចិត្ត សង្គម និងផ្នែកវិញ្ញាណ។

ការថែទាំនេះមិនមែនមានន័យថាការបោះបង់ចោលការតស៊ូជាមួយជំងឺនោះទេ ប៉ុន្តែវាគឺជាការផ្តល់ភាពកក់ក្តៅ និងការគាំទ្រ ដើម្បីឱ្យអ្នកជំងឺអាចរស់នៅដោយមានសេចក្តីសង្ឃឹម និងកាត់បន្ថយការឈឺចាប់បានយ៉ាងមានប្រសិទ្ធភាព។ 💪❤️

---

What is "Palliative Care"? And what are its benefits for health? 🤔🏥

Healthcare does not just mean treating physical ailments; mental health is also a crucial factor that we should not overlook!
On the occasion of World Health Day on April 7, 2026, HelpAge Cambodia collaborated with Douleurs Sans Frontières Cambodia to share knowledge about "Psychological Support Services and Palliative Care," which are vital support services for cancer patients and their families.

✨ Palliative Care is an approach that improves the quality of life for patients and their families through:
✅ Prevention and relief of suffering.
✅ Timely detection of symptoms and accurate assessment.
✅ Treatment that encompasses physical, psychological, social, and spiritual aspects.

This care does not mean giving up the fight against the disease, but rather providing warmth and support so that patients can live with hope and manage their pain effectively. 💪❤️

👴👵 រួមគ្នាដើម្បីសុខភាពល្អ និងគុណភាពជីវិតសម្រាប់មនុស្សវ័យចាស់🏥🩺[English below]តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាង ក្រសួងសុ...
21/04/2026

👴👵 រួមគ្នាដើម្បីសុខភាពល្អ និងគុណភាពជីវិតសម្រាប់មនុស្សវ័យចាស់🏥🩺

[English below]

តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាង ក្រសួងសុខាភិបាល និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមការសហការណ៍គាំទ្រពីអង្គការមនុស្សចាស់កម្ពុជា "ការថែទាំរួមបញ្ចូលគ្នាសម្រាប់មនុស្សចាស់ (ICOPE)" ត្រូវបានអនុវត្ត ដែលគោលបំណងចម្បងនៃ ICOPE គឺដើម្បីប្តូរពីប្រព័ន្ធសុខាភិបាលដែលផ្ដោតតែលើ "ការព្យាបាលជំងឺតែម្យ៉ាង" មកជាការ "វាយតម្លៃសមត្ថភាពរាងកាយរួម" របស់មនុស្សចាស់ ដើម្បីឱ្យពួកគាត់រស់នៅដោយឯករាជ្យ និងមានគុណភាពជីវិត អាយុវែងប្រកបដោយសុខភាពល្អ។ 🤝✨

នាឱកាសទិវាសុខភាពពិភពលោកថ្ងៃទី០៧ មេសា​ ២០២៦នេះ អង្គការមនុស្សចាស់កម្ពុជា បានរៀបចំកម្មវិធីសិក្ខាសាលា ស្តីពីការអនុវត្ត ការថែទាំរួមបញ្ចូលសម្រាប់មនុស្សចាស់នេះឡើងដើម្បី៖
✅លើកកម្ពស់ការយល់ដឹងអំពីការថែទាំសុខភាព និងមុខងាររាងកាយសំខាន់ៗ
✅ ចែករំលែក និងរំលឹកលើការថែទាំរួមបញ្ជូលសម្រាប់មនុស្សវ័យចាស់ (ICOPE)
✅ សាកល្បងអនុវត្តទម្រង់ និងនិតិវិធីដែលបានសម្រួលដល់អ្នកចូលរួមជាពិសេសមណ្ឌលសុខភាព និងអ្នកស្មគ្រចិត្ត
✅ ពិភាក្សាបន្ថែមពីបញ្ហាប្រឈម និងក្តីបារម្ភនានាដែលអាចមាន
✅ ចែករំលែកពីផែនការបន្ទាប់លើការអនុវត្ត និងវឌ្ឍភាពនានានូវថ្នាក់ជាតិ និងថ្នាក់តំបន់

---

Through collaboration between the Ministry of Health and the Ministry of Social Affairs, Veterans and Youth Rehabilitation, with the support of HelpAge Cambodia, the "Integrated Care for Older People (ICOPE)" program is being implemented. The primary objective of ICOPE is to shift from a healthcare system focused solely on "treating individual diseases" to " assessment of physical capacity" for older people, enabling them to live independently and maintain a high-quality, long, and healthy life. 🤝✨

On World Health Day on April 7, 2026, HelpAge Cambodia organized a workshop on the implementation of this integrated care program to:
✅ Raise awareness regarding healthcare and key physical functions.
✅ Share and reinforce knowledge on Integrated Care for Older People (ICOPE).
✅ Pilot test simplified forms and procedures for participants, especially health centers and volunteers.
✅ Discuss potential challenges and concerns that may arise.
✅ Share updates on future plans and progress at both the national and regional levels.

[English below]តើអ្វីទៅជាកសិអេកូឡូសុី?​ តើវាផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់សហគមន៍?🌾ដើម្បីលើកកម្ពស់ការយល់ដឺងបន្ថែមទៅដល់អ្នកចូល...
21/04/2026

[English below]

តើអ្វីទៅជាកសិអេកូឡូសុី?​ តើវាផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់សហគមន៍?🌾

ដើម្បីលើកកម្ពស់ការយល់ដឺងបន្ថែមទៅដល់អ្នកចូលរួម ជាពិសេសកសិករវ័យចំណាស់របស់យើង​ឱ្យបានស្គាល់អំពីប្រព័ន្ធផលិតកម្ម កសិកម្មស្បៀងអាហារសម្រាប់ទ្រទ្រង់ជីវិតរស់នៅរបស់មនុស្សជាតិ និងរក្សាបាននូវគុណភាពបរិស្ថានល្អប្រសើរ ដែលគេហៅថាកសិអេកូឡូសុី ដែលផ្ដល់តម្លៃដល់ ជីវចម្រុះ និងដំណើរប្រព្រឹត្តិទៅនៃប្រព័ន្ធអេកូឡូសុីធម្មជាតិ ហើយអាចទាក់ទាញចំណាប់អារម្មណ៍មហាជនតាមរយៈចលនាសង្គមនានា។​ ការចែករំលែកចំណេះដឹងនេះបានធ្វើឡើងតាមរយៈការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយរបស់ សមាគមនិរន្តរភាព ដីដើម្បីជីវិត - Soil for Life នាទិវាសុខភាពពិភពលោកថ្ងៃទី០៧ មេសា ២០២៦ កន្លងទៅនេះ។

សកម្មភាពនេះមិនត្រឹមតែជួយកសិកររបស់យើង ក៏ដូចជាអ្នកចូលរួមឱ្យចេះធ្វើកសិកម្មដែលស្រលាញ់ធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគន្លឹះដ៏សំខាន់ក្នុងការកសាងអនាគតមួយដែលពោរពេញដោយសុខភាព និងបរិស្ថានល្អប្រសើរ។ 🌿💪

---

What is Agroecology? And what benefits does it bring to the community? 🌾

To promote greater understanding among our participants, particularly our older farmers, about food production systems that sustain human life while preserving environmental quality, known as Agroecology, we explored its importance. Agroecology places value on biodiversity and the natural functioning of ecosystems, and it has the power to capture public interest through various social movements. This knowledge was shared through an insightful presentation by the Sustainable Soil for Life Association (SSLA) during the World Health Day celebration on April 7, 2026.

This activity not only helps our farmers and participants learn how to farm in harmony with nature, but it also serves as a crucial key to building a future filled with health and a better environment. 🌿💪

The 2026 Asia-Pacific Regional Conference on Population Ageing is ready for registration.
15/04/2026

The 2026 Asia-Pacific Regional Conference on Population Ageing is ready for registration.

Registrations for the 2026 Asia-Pacific Regional Conference on Population Ageing will open soon!

This high-level policy forum brings together governments, parliamentarians, academics, international organisations, civil society, organisations of older people, and the private sector to explore how societies across Asia and the Pacific can respond to population ageing and its wide-ranging social and economic impacts.

This year, the conference will take place for the first time in China, in the city of Hangzhou, offering a unique opportunity to engage with China’s experience of rapid population ageing and its global relevance.

Widely recognised as a leading platform on ageing, the conference fosters dialogue, learning, and exchange on the implications of longer lives for economies, systems, and societies.

Join the conversation and be part of shaping inclusive, forward-looking responses to ageing in the region and beyond.

Subscribe for updates here:
https://ow.ly/XbaJ50YJ9WK

[English below]ដើម្បីលើកកម្ពស់ការយកចិត្តទុកដាក់ និងបង្កើនការយល់ដឹងអំពីបញ្ហាសុខភាព អង្គការមនុស្សចាស់កម្ពុជា បានរៀបចំសិក្ខ...
14/04/2026

[English below]

ដើម្បីលើកកម្ពស់ការយកចិត្តទុកដាក់ និងបង្កើនការយល់ដឹងអំពីបញ្ហាសុខភាព អង្គការមនុស្សចាស់កម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី "ការថែទាំសុខភាព និងសុវត្ថិភាពចំណីអាហារសម្រាប់មនុស្សចាស់ "។ កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយអំពីសារៈសំខាន់នៃសុខភាព ជាពិសេសពេលស្ថិតក្នុងវ័យចាស់ និងកត្តារួមចំណែកផ្សេងៗដើម្បីទទួលបានសុខភាពល្អ ជូនដល់អ្នកចូលរួម ក៏ដូចជាសាធារណៈជនទូទៅ។

សិក្ខាសាលានេះទទួលបានការចូលរួម និងចែករំលែកចំណេះដឹងពី លោកវេជ្ជបណ្ឌិត ឈួម សុផាត តំណាងមកពីមន្ទីរសុខាភិបាលខេត្តបាត់ដំបង ក្រោមប្រធានបទ "កត្តាហានិភ័យនៃជំងឺមិនឆ្លង" ក្នុងឱកាសអបអរសាទរទិវាសុខភាពពិភពលោក ០៧ មេសា ២០២៦។✨

ខ្លឹមសារសំខាន់ៗនៃបទបង្ហាញរួមមាន៖
🩺 ប្រភេទនៃជំងឺមិនឆ្លង និងកត្តាហានិភ័យដែលបណ្តាលមកពីឥរិយាបថរស់នៅ
🥗 របបអាហារសុខភាព និងអត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ
📝 ការតាមដានត្រួតពិនិត្យសុខភាព និងការរៀបចំផែនការថែទាំខ្លួនជាប្រចាំ

រួមគ្នាបង្ការជំងឺមិនឆ្លង យើងអាចធ្វើបានទាំងអស់គ្នា! 💪

---

To promote health awareness and prioritize well-being, HelpAge Cambodia organized a workshop on "Healthcare and Food Safety for Older People." This program aims to raise awareness about the importance of health—particularly during the aging process—and the key factors contributing to a healthy lifestyle for participants and the general public.

The workshop featured an insightful presentation by Dr. Chhuom Sophat, representative of the Battambang Provincial Health Department, on the topic of "Risk Factors of Non-Communicable Diseases (NCDs)" in celebration of World Health Day, April 7, 2026. ✨

Key highlights from the presentation included:
🩺 Types of NCDs and risk factors related to personal lifestyle and behavior.
🥗 Healthy diets and the vital benefits of daily physical exercise.
📝 Monitoring potential health risks and establishing routine self-care plans.

Together, we can prevent non-communicable diseases! 💪

🎉 សួស្ដី​ឆ្នាំ​ថ្មី ឆ្នាំ​មមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០🎊🎉Happy khmer New Year!🎉ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ សូ...
14/04/2026

🎉 សួស្ដី​ឆ្នាំ​ថ្មី ឆ្នាំ​មមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០🎊
🎉Happy khmer New Year!🎉

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ សូមប្រសិទ្ធពរជ័យ បវរសួស្តី ជូនដល់លោកតា​ លោកយាយ និងប្រជាជនខ្មែរទាំងអស់ មានសេចក្តីសុខសុភមង្គល សុខភាពល្អ និងសំណាងល្អជានិច្ច!🙏🪷

---

We wishing all our older and the entire Cambodian people a very Happy Khmer New Year! May this year bring you peace, joy, good health, and lasting prosperity. 🙏🪷

#2026

Address

Sr. 207, House No. 272, Kampong Krabei, Svay Poa, Battambang
Battamban
02000

Opening Hours

Monday 08:00 - 12:00
13:30 - 17:30
Tuesday 08:00 - 12:00
13:30 - 17:30
Wednesday 08:00 - 12:00
13:30 - 17:30
Thursday 08:00 - 12:00
13:30 - 17:30
Friday 08:00 - 12:00
13:30 - 17:30

Telephone

+85553953797

Alerts

Be the first to know and let us send you an email when HelpAge Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to HelpAge Cambodia:

Share