02/08/2026
📍តាកែវ
🗓 ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦
ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅ និងកិច្ចសហការយ៉ាងល្អប្រសើរពីអាជ្ញាធរមូលដ្ឋាន សមាគម SOS Cambodian Kids Association សហការជាមួយ អាជ្ញាធរជាតិសកម្មភាពកម្ចាត់មីន (CMAA) និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តខ្មែរ-បារាំង រួមជាមួយក្រុមគ្រូពេទ្យមកពី មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងនិស្សិតឱសថសាស្ត្រមកពី សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានចុះបំពេញបេសកកម្មមនុស្សធម៌ ដើម្បីផ្តល់សេវាពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ។
ក្នុងបេសកកម្មនេះ ក្រុមគ្រូពេទ្យបានផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋសរុប ៤៣០ នាក់ ហើយសមាគមក៏បានចែករំលែកអំណោយជាច្រើនដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងជនមានពិការភាព រួមមាន៖
✅ ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ៤៣០ នាក់
🎒 ចែកសម្ភារៈសិក្សាជូនសិស្សានុសិស្ស ៣០០ នាក់
👓 ចែកវ៉ែនតា ៦០០ គូ
👕 ចែកអាវយឺត ៤៣០ និងមួក ៤៣០
🖨 ប្រគល់ម៉ាស៊ីនថតចម្លងឯកសារ (Photocopier) ១ គ្រឿង ជូនប៉ុស្តិ៍រដ្ឋបាល
👕 ចែកសម្លៀកបំពាក់កុមារ ២៨ កេស
🧸 ចែកតុក្កតាសម្រាប់កុមារ ២៤០
♿️ ប្រគល់រទេះរុញសម្រាប់ជនមានពិការភាព ៣ គ្រឿង
🚽 ប្រគល់កៅអីអនាម័យ ១ គ្រឿង
🦯 ប្រគល់ឈើច្រត់ ១១ ដើម
🚶♂️ ប្រគល់រទេះជំនួយដើរ ៤ គ្រឿង
បេសកកម្មមនុស្សធម៌នេះ គឺជាការបង្ហាញពីស្មារតីនៃការចែករំលែក ក្តីស្រឡាញ់ និងក្តីមេត្តា ដើម្បីលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកដែលរស់នៅតំបន់ជនបទ និងអ្នកដែលកំពុងត្រូវការជំនួយ។
🙏 សមាគម SOS Cambodian Kids Association សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន ដៃគូសហការ និងអង្គការនានា ជាពិសេសសប្បុរសជននៅប្រទេសបារាំង ដែលបានផ្តល់ជំនួយជាសម្ភារៈ ថវិកា និងការគាំទ្រដ៏មានតម្លៃ ដើម្បីឱ្យបេសកកម្មមនុស្សធម៌នេះអាចប្រព្រឹត្តទៅដោយជោគជ័យ និងនាំមកនូវស្នាមញញឹម ក្តីសង្ឃឹម និងការយកចិត្តទុកដាក់ជូនដល់ប្រជាពលរដ្ឋកម្ពុជា។
រួមគ្នាចែករំលែកក្តីស្រឡាញ់ បង្កើតក្តីសង្ឃឹម និងកសាងអនាគតដ៏ប្រសើរសម្រាប់កុមារ និងសហគមន៍កម្ពុជា។
Bati 2 August 2026
With the warm welcome and excellent cooperation of the local authorities, SOS Cambodian Kids Association, in collaboration with the Cambodian Mine Action Authority (CMAA), the Khmer-French Volunteer Medical Team, doctors from Calmette Hospital, Khmer-Soviet Friendship Hospital, Preah Ang Duong Hospital, Kantha Bopha Hospital, and pharmacy students from the University of Puthisastra, carried out a humanitarian medical mission to provide free medical consultations, treatment, and medicines to the local community.
During this mission, the medical team provided free healthcare services to 430 patients. In addition, the Association distributed a wide range of humanitarian assistance to community members, schoolchildren, and persons with disabilities, including:
Free medical consultations and treatment for 430 patients
🎒 School supplies for 300 students
👓 600 pairs of eyeglasses
👕 430 T-shirts and 430 caps
🖨 1 photocopy machine donated to the local administrative office
👕 28 boxes of children's clothing
🧸 240 toys for children
♿️ 3 wheelchairs for persons with disabilities
🚽 1 commode chair
🦯 11 walking canes
🚶 4 walking frames (walkers)
This humanitarian mission reflects our shared commitment to compassion, solidarity, and service, with the goal of improving the health and well-being of Cambodian communities, especially those living in rural areas and those most in need.
🙏 SOS Cambodian Kids Association extends its deepest gratitude to our generous donors, partners, and supporters, especially our friends and benefactors in France, whose kindness and generosity made this mission possible. Their invaluable support has brought hope, care, and essential assistance to hundreds of Cambodian families.
Together, we are making a meaningful difference—bringing hope, improving lives, and building a brighter future for the children and people of Cambodia.
Thank you for your continued support and compassion.
: