19/08/2026
អ្នកស្រីសាស្រ្តាចារ្យ វ៉ន សាវៃ ជាទីគោរព,
សមាគម អរុណោទ័យ មានសេចក្តីរន្ធត់ ក្ដុកក្ដួល និងសោកស្តាយឥតឧបមា នៅចំពោះដំណឹងមរណភាព របស់លោកសាស្ត្រាចារ្យ មាស វ៉ាន់រឿន ដោយរោគាពាធ ។
នេះជាការបាត់បង់ដ៏ធំធេង នូវសមាជិកគ្រួសារជាទីស្រលាញ់, សាស្ត្រាចារ្យដ៏ឆ្នើម និងអ្នកថែរក្សាការពារដ៏រឹងមាំមួយរូប ដែលបានខិតខំអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការថែរក្សា និងលើកតម្កើងសិល្បះវប្បធម៌ខ្មែរ។
សមាគម អរុណោទ័យ សូមឲ្យដួងវិញ្ញាណក្ខន្ធលោកសាស្ត្រាចារ្យ បានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
សូមអ្នកស្រីសាស្ត្រាចារ្យ និងក្រុមគ្រួសារទទួលនូវការរំលែកទុក្ខដ៏សែនក្រៀមក្រំពីយើងខ្ញុំ។
ប្រធានសមាគម អរុណោទ័យ
កែវ ដាវុឌ្ឍា ( Keo Mono Davuthea )
------+------
À notre très respectée Professeure Savay Meas Voan ,
L'association Arunoatey a été profondément choquée, bouleversée et d'une tristesse incommensurable en apprenant la douloureuse nouvelle du décès de Monsieur le Professeur Meas Vanroeun, survenu des suites d'une maladie.
La disparition du Professeur représente la perte d'un membre de la famille bien-aimé, d'un enseignant exceptionnel et d'un fervent gardien qui a consacré toutes ses forces, son âme et son intellect à l'accomplissement de sa mission : contribuer à la préservation et au rayonnement de notre art et de notre culture khmère.
En cette douloureuse circonstance, l'association Arunoatey prie pour que l'âme du Professeur repose en paix et trouve la béatitude éternelle dans l'au-delà.
Nous vous prions d'accepter, Madame la Professeure, ainsi que l'ensemble de votre famille, nos condoléances les plus sincères et attristées de la part de nous tous.
Le Président de l'association Arunoatey,
Davuthea KEO.