29/03/2023
[English below]
មនុស្សគ្រប់រូបគួរទទួលបានការថែទាំដ៏ល្អ!
ថ្មីៗនេះស៊ីអេហ្វអាយ បានទទួលករណីការបញ្ជូនបន្ដពីអង្គការដៃគូក្នុង ស្រុកអំពីគ្រួសារដែលត្រូវការជំនួយ។ កុមារទាំងនោះរស់នៅជាមួយម្តាយ ប៉ុន្តែនាងមានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយនាងមិនអាច មើលថាកុមារឱ្យមានសុវត្ថិភាព និងសុខភាពល្អបានទៀតទេ ។ យើងបានរកវិធីដើម្បីឱ្យក្មេងៗបានរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេនៅពេលដែល ម្តាយរបស់ពួកគេសម្រាកព្យាបាលឱ្យជាសះស្បើយ។
ដោយមានជំនួយពីអាជ្ញាធរមូលដ្ឋាន យើងអាចរកឃើញឪពុក និងជីដូនរបស់កុមារដែលអាចមើលថែកូនបាន។ ស៊ីអេហ្វអាយ បានផ្តល់សម្ភារប្រើប្រាស់ក្នុងផ្ទះ និងជំនួយអាហារសង្គ្រោះបន្ទាន់រយៈពេល 3 ខែ។
ឥឡូវនេះ កុមារមានសុវត្ថិភាព និងមានសុខភាពល្អនៅពេលរស់នៅជាមួយគ្រួសារ ប៉ុន្តែបុគ្គលិកសង្គមកិច្ចរបស់យើងនៅតែធ្វើការតាមដានជារៀងរាល់ខែជាមួយពួកគេ ដើម្បីប្រាកដថាពួកគេមានសុខភាពល្អ។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការយូនីសេហ្វ ដែលបានជួយការពារកុមារទាំងនេះ!
Everyone deserves good care!
CFI recently received a referral from a local partner NGO about a family that needed support. The children were living with their mother, however her health had declined and she was no longer able to keep the children safe and healthy. We wanted to find a way for the children to stay with their own family while their mother recovers.
With help from local authorities, we were able to find the children’s father and grandparents who are able to take care of the children. CFI provided household materials and emergency food support for 3 months.
Now, the children are safe and healthy while living with their family, but CFI social workers are still doing monthly follow-ups with them to make sure they are doing well.
A huge thank you to UNICEF Cambodia for helping keep these children safe!