Kratie NGO Network - KNN

  • Home
  • Kratie NGO Network - KNN

Kratie NGO Network - KNN Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kratie NGO Network - KNN, Community Organization, .

សមាជិកគណៈកម្មការបណ្ដាញចំនួន៣រូប ដោយមានការដឹកនាំក្រុមដោយលោក សំរិទ្ធ តូណា ដែលជាប្រធានបណ្តាញបានរៀបចំ និងធ្វើបង្ហាញពីលទ្ធផលប...
02/12/2025

សមាជិកគណៈកម្មការបណ្ដាញចំនួន៣រូប ដោយមានការដឹកនាំក្រុមដោយលោក សំរិទ្ធ តូណា ដែលជាប្រធានបណ្តាញបានរៀបចំ និងធ្វើបង្ហាញពីលទ្ធផលប្រចាំ២០២៥ ដែលជំនួសមុខអោយអង្គការសង្គមស៊ីវិលខេត្តក្រចេះចំនួន ២៤អង្គការ។

សូមបញ្ជាក់ថាវគ្គសិក្ខាសាលាឆ្លុះបញ្ចាំងពីលទ្ធផលប្រចាំឆ្នាំធ្វើឡើងនៅនៅថ្ងៃទី២ ខែឆ្នូ ឆ្នាំ២០២៥ ដោយមានទាំងសមាជិកនិងប្រធានបណ្ដាញអង្គការសង្គមស៊ីវិលចំនួន ១៦ ខេត្ត។

វគ្គការសាលានេះគឺធ្វើឡើងចំនួន២ថ្ងៃដោយមានការគាំទ្រពីអង្គការCCC គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី ៣ខែធ្នូឆ្នាំ ២០២៥ នៅខេត្តកំពត។

🎓🇨🇳 អាហារូបករណ៍ចិន CSC ឆ្នាំ 2026-2027 ត្រូវបានបើកហើយ!សិស្ស–និស្សិតខ្មែរ មានឱកាសទៅសិក្សាកម្រិត Bachelor / Master / PhD ន...
27/11/2025

🎓🇨🇳 អាហារូបករណ៍ចិន CSC ឆ្នាំ 2026-2027 ត្រូវបានបើកហើយ!
សិស្ស–និស្សិតខ្មែរ មានឱកាសទៅសិក្សាកម្រិត Bachelor / Master / PhD នៅសាកលវិទ្យាល័យឈានមុខប្រទេសចិន សម្រាប់ឆ្នាំសិក្សា 2026–2027 🏫✨

✨ អត្ថប្រយោជន៍និស្សិត
✔️ អាហារូបករណ៍គ្រប់គ្រាន់លើថ្លៃសិក្សា
✔️ កន្លែងស្នាក់នៅ + ប្រាក់ឧបត្ថម្ភជារៀងរាល់ខែ
✔️ មានច្រើនជំនាញ

📚 ជំនាញសិក្សាច្រើន៖
🔹 វេជ្ជសាស្ត្រ – ពេទ្យ – ទន្តសាស្ត្រ – ឱសថ
🔹 Engineering • Technology • Business • Finance
🔹 Computer Science • AI • Logistics • Education
🔹 និងជំនាញពិសេសផ្សេងៗទៀត…

🧾 លក្ខខណ្ឌសំខាន់ៗ
👉 Bachelor: អាយុមិនលើស​ 30 ឆ្នាំ
👉 Master/PhD: អាយុមិនលើស​ 40 ឆ្នាំ
👉 លទ្ធផលសិក្សាល្អ + មិនមានប្រវត្តិព្រហ្មទណ្ឌ
👉 មានសុខភាពល្អ និងឯកសារ​ពេញលេញ

👉សូមអានសេចក្តីលម្អិតសំរាប់ការដាក់ពាក្យ

📍 សម្រាប់អ្នកចង់ ប្រឹក្សាលម្អិត ជាមួយ SAC ទាក់ទង តាមខាងក្រោមនេះ
📲 Telegram: t.me/centerstudyabroad
ឬ មកទីតាំងផ្ទាល់ ចាប់ពីម៉ោង 9ព្រឹក ដល់ 4 រសៀល
📍 ទីតាំង: House No. 79, Street 95 សង្កាត់បឹងត្របែក

ជួយឧបត្ថម្ភអង្គភាព WCV News
ABA ($): 010797735
ABA ( ៛ ): 600777703
☎️លេខទូរសព្ទ អង្គភាព☎️
👉0979886161(Metfone)
👉017848482(Cellcard)

🙏សូមអរគុណ🙏

#អាហារូបករណ៍ចិន #សិស្សនិស្សិតខ្មែរ

សិក្ខាសាលាថ្នាក់ជាតិ ស្តីពី កាតព្វកិច្ច និង នីតិវិធីក្នុងការធ្វើបច្ចុប្បន្នភាពពន្ធដារស្របតាមច្បាប់ស្តីពីសារពើពន្ធ សម្រាប...
19/11/2025

សិក្ខាសាលាថ្នាក់ជាតិ ស្តីពី កាតព្វកិច្ច និង នីតិវិធីក្នុងការធ្វើបច្ចុប្បន្នភាពពន្ធដារស្របតាមច្បាប់ស្តីពីសារពើពន្ធ សម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល”

National Workshop on "Obligations and Procedures for Updating Taxes in Accordance with the Tax Law for Associations and Non-Governmental Organizations

21 November 2025 in Camboyana Hotel.
Organized by CCC.

ប្រធាន និងអនុប្រធានបណ្តាញអង្គការសង្គមស៊ីវិលខេត្តក្រចេះបានចូលរូមវេទិកាអុីនធឺណិតភ្នំពេញនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋា...
31/10/2025

ប្រធាន និងអនុប្រធានបណ្តាញអង្គការសង្គមស៊ីវិលខេត្តក្រចេះបានចូលរូមវេទិកាអុីនធឺណិតភ្នំពេញនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារសណ្ឋាគារហីម៉ាវរី!

[English Below]
ក្រុមការងារសិទ្ធិឌីជីថលរៀបចំ #វេទិកាអុីនធឺណិតភ្នំពេញ លើកទីបី ក្រោមមូលបទ៖ “រួមគ្នាលើកកម្ពស់អនាគតឌីជីថលនៅកម្ពុជា ប្រកបដោយបរិយាបន្ន”

The Digital Rights Working Group (DRWG) organized the third Phnom Penh Internet Forum under the theme “Together, let's promote Cambodia's digital future with inclusivity and a foundation of respect for human rights."

#វេទិកាអុីនធឺណិត២០២៥ #សិទ្ធិឌីជីថល #សេរីភាពអុីនធឺណិត

អាជ្ញាធរខេត្តក្រចេះ ៖ អង្គការសង្គមស៊ីវិល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ និងគាំទ្រដល់សេវាសង្គម នៅតាមមូលដ្ឋានក្រចេះ ...
02/07/2025

អាជ្ញាធរខេត្តក្រចេះ ៖ អង្គការសង្គមស៊ីវិល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ និងគាំទ្រដល់សេវាសង្គម នៅតាមមូលដ្ឋាន

ក្រចេះ ៖ ឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្តក្រចេះ បានថ្លែងថា អង្គការសង្គមស៊ីវិលទាំងក្នុងស្រុក និងបរទេស បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ និងគាំទ្រដល់សេវាសង្គមនៅតាមមូលដ្ឋានជនបទ និងសហគមន៍ដាច់ស្រយ៉ាល។

ការលើកឡើងរបស់ ឯកឧត្តម ស្រេង សុភាព នាឱកាសអញ្ជើញជា តំណាង ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តក្រចេះ និងអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងខេត្តក្រចេះ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម ស្រេង សុភាព អភិបាលខេត្ត មានប្រសាសន៍ថា «អង្គការសង្គមស៊ីវិលទាំងក្នុងស្រុក និងបរទេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ និង គាំទ្រដល់សេវាសង្គមនៅតាមមូលដ្ឋានជនបទ និងសហគមន៍ដាច់ស្រយ៉ាល និងធ្វើសកម្មភាពនៅ ក្នុងវិស័យសំខាន់ៗ ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចសង្គម នៅក្នុងប្រទេសកម្ពុជា។ អង្គការសង្គមស៊ីវិល ក៏បានចូលរួមផងដែរក្នុងការតស៊ូមតិឱ្យមានកំណែទម្រង់នានា ដើម្បីលើកកម្ពស់សុខភាព ការអប់រំ អភិបាលកិច្ច សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ច្បាប់ សេវាសង្គម បរិស្ថាន សុខុមាលភាពស្ត្រី និងកុមារ»។

ឯកឧត្តម អភិបាលរងខេត្ត បានជំរុញ និងលើកទឹកចិត្តតាមគ្រប់រូបភាពទាំងអស់ដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើសកម្មភាព មនុស្សធម៌ ការផ្តល់សេវាសង្គមជូនប្រជាពលរដ្ឋក្រីក្រ ការរួមចំណែកជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ការលើកស្ទួយការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន។

ឯកឧត្តម អភិបាលរងខេត្ត បានបញ្ជាក់ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ផ្អែកតាមបញ្ជីគោល ដែលក្រសួងមហាផ្ទៃបានផ្តល់ជូន នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ គិតត្រឹមខែ មីនា ឆ្នាំ២០២៤ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីនៅក្រសួង មហាផ្ទៃ សរុបចំនួន ៤៩អង្គការ សមាគម ក្នុងនោះ សមាគមចំនួន២៧ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន២២ ។ ហើយ មន្ត្រីបង្គោលរដ្ឋបាលខេត្ត ក្រុង ស្រុក ដែលទទួលបានការបណ្តុះបណ្តាលពីក្រសួងមហាផ្ទៃ បានចុះធ្វើជំរឿនបំពេញព័ត៌មានលើសលាកបត្រ ដែលរៀបចំដោយក្រសួងមហាផ្ទៃ។ បានស្វែងរកឃើញសរុប ២៦ (សមាគម១៩ និងអង្គការ ៧), ស្វែងរកឃើញ មិនអាចផ្តល់សាលកបត្រ ព័ត៌មានសរុប០៤ (សមាគម ០៣ និងអង្គការ ០១), ស្វែងរកមិនឃើញ សរុប ១៩ (សមាគម ០៥ និង អង្គការ ១៤)។ ជារួមគិតត្រឹមខែមិថុនា ឆ្នាំ២០២៥ ខេត្តក្រចេះមានសមាគម និងអង្គការ បានធ្វើ សកម្មភាពក្នុងខេត្តក្រចេះ សរុបចំនួន៥៧ សមាគម អង្គការ ក្នុងនោះ សមាគម និងអង្គការជាតិ សរុប ចំនួន ៤៦ (សមាគម ៣០,អង្គការ ១៦) អង្គការអន្តរជាតិ ចំនួន១១ ។

ឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្ត ក៏បានស្នើឱ្យ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ចៀសវាងជាដាច់ខាតការពាក់ព័ន្ធ ឬគាំទ្រអំពើសម្អាតប្រាក់ ការចូលរួមជាមួយក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងប្រឆាំងរដ្ឋធម្មនុញ្ញ ព្រមទាំងបន្តចូលរួមដោយស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ ការថែរក្សាការពារធនធានធម្មជាតិនិងបរិស្ថាន ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបទល្មើសនេសាទ ដើម្បីពង្រឹងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

ប្រភព ៖ រដ្ឋបាលខេត្តក្រចេះ

Address


Website

Alerts

Be the first to know and let us send you an email when Kratie NGO Network - KNN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your organization to be the top-listed Non Profit Organization?

Share