NMR TV News ព័ត៌មានថ្មីៗ

NMR TV News ព័ត៌មានថ្មីៗ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NMR TV News ព័ត៌មានថ្មីៗ, Community Center, P. O. Box 601, Ojai, CA.

ឃាត់ខ្លួនជនបរទេសជាង៣០០នាក់​...កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែង នៅក្រុងបាវិត ខេ...
04/08/2026

ឃាត់ខ្លួនជនបរទេសជាង៣០០នាក់​...

កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែង នៅក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនបរទេសជាង៣០០នាក់

ស្វាយរៀង ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ក្រុមប្រតិបត្តិការចម្រុះ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯកហែម សុវត្ថិ អគ្គស្នងការរងទទួលដឹកនាំការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងមានការដឹកនាំសម្របសម្រួលនីតិវិធីពី លោក ខាំ សុផារី ព្រះរាជអាជ្ញា និងលោក ដូរ៉ាអង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងដោយមានការចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបង្ក្រាបទីតាំងចំនួន៩ ពាក់ព័ន្ធការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់ (Online Scams) ក្នុងនោះ មាន២ទីតាំង ជាកាស៊ីណូ និង៧ទីតាំង ជាប្រភេទផ្ទះល្វែង។

ប្រតិបត្តិការនេះ ធ្វើឡើងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងគត់ម៉ត់បំផុតពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាប្រតិបត្តិករដឹកនាំការអនុវត្តយ៉ាងយកចិត្តទុកដាក់។

ជាលទ្ធផលនៃប្រតិបត្តិការ កម្លាំងជំនាញរកឃើញជនបរទេសសរុបចំនួន ៣១២នាក់ ស្រី៦១នាក់ មានចំនួន៥សញ្ជាតិ។ វត្ថុចាប់យក រួមមាន៖ កំព្យូទ័រលើតុ ALL IN ONE ចំនួន១៥០គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន១គ្រឿង, MONITOR ចំនួន១គ្រឿង; ទូរស័ព្ទដៃចម្រុះម៉ាក ចំនួន៥០៥គ្រឿង, រថយន្ត ចំនួន៤គ្រឿង។

យោងតាមលទ្ធផល នៃការត្រួតពិនិត្យកំព្យូទ័រលើតុ និងកុំព្យូទ័រយួរដៃរបស់ជនសង្ស័យ រកឃើញមានសកម្មភាពពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តនីតិវិធី ដោយមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ចំណែកជនបរទេសដទៃទៀតលួចស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញចេញពីប្រទេសកម្ពុជា៕

គួរបញ្ជាក់ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ហ្គោដិនហ្គាឡាក់ស៊ីកាស៊ីណូ នៅក្រុងបាវិត នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រោយរកឃើញពាក់ព័ន្ធនឹងបទល្មើស Online Scams៕

04/07/2026

អនាមិកជនដែលបម្រើការងារក្នុងអគារអនឡាញស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៍មានខ្មែរជាយដែន នាយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ថា មេស្កែមអនឡាញធំៗជាជនជាតិបរទេសបានរត់ចេញពីអគារនេះ ជាបន្តបន្ទាប់ នៅសល់តែបុគ្គលិកអនឡាញកំពុងភ័យស្លន់ស្លោរត់ប្រសេកប្រសាចក្នុងបរិវេណអគារ ខណៈសន្តិសុខជាជនបរទេសបង់ក្លាដិស ចិន និងឥណ្ឌាមានកាន់អាវុធ (កាំភ្លើង) មិនបើកទ្វារ និងមិនអនុញ្ញាតឲ្យចេញមកក្រៅឡើយ។ បើទោះមានការអះអាងបែបនេះក្តី ក៏សារព័ត៌មានខ្មែរជាយដែនពុំអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបានទេ ដោយមិនអាចទាក់ទងម្ចាស់អគារ និងថៅកែអនឡាញបាន។

សូមរំលឹកថាកន្លងមកជនរងគ្រោះ ក្រុមហ៊ុនអនឡាញនៅក្នុងអគារនេះ ត្រូវបានដកហូតលិខិតឆ្លងដែនកំឡុងចូលធ្វើការ រួចហើយពួកគេត្រូវបង្ខំឲ្យឆបោក និងមិនអនុញ្ញាតិឲ្យចេញក្រៅអគារសោះឡើយ។ ជនរងគ្រោះ បន្តអះអាងថាក្នុងករណីពួកគេ ឆបោកមិនបានសម្រេចទេ ពួកគេនឹងត្រូវលក់បន្តពីក្រុមហ៊ុនអនឡាញមួយ ទៅកន្លែងមួយទៀត ហើយលុយជំពាក់ក្រុមហ៊ុននឹងកើនឡើងជាបន្តបន្ទាប់។ មានជនបរទេសជាច្រើនបានផ្ញើរូបអគារនេះមកអង្គភាពខ្មែរជាយដែនម្តងហើយម្តងទៀតដូចៗគ្នា និងបានរាយការណ៍ថា មិត្តភក្តិ និងបងប្អូនរបស់ពួកគេ កំពុងរងគ្រោះក្នុងអគារនេះ (ពួកគេបានផ្ញើរូបភាពឈ្មោះ និងទីតាំង)។ ពួកគេបន្តសុំអន្តរាគមន៍ពីអាជ្ញាមានសមត្ថកិច្ចឲ្យជួយយកលិខិតឆ្លងដែន សៀវភៅការងារ និងស្នើសុំជួយសង្គ្រោះមិត្តភក្តិ បងប្អូនរបស់ពួកគេចេញពីអគារនេះ។

04/07/2026

🚨🔥BREAKING! 😭RIP 🙏 មុននេះបន្តិចមានករណីឃាតកម្មបា-ញ់ស-ម្លា-ប់អតីតប្រពន្ធ រួចបា-ញ់ស-ម្លា-ប់ខ្លួនតាមក្រោយ ដោយសារតែបញ្ហាមួយនេះ...

មន្ត្រីនគរបាលក្រុងប៉ោយប៉ែត កំពុងចុះបង្ក្រាបទីតាំងអគារមួយកន្លែងនៅក្បែររង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានជនបរទេសដឹកសម្...
04/07/2026

មន្ត្រីនគរបាលក្រុងប៉ោយប៉ែត កំពុងចុះបង្ក្រាបទីតាំងអគារមួយកន្លែងនៅក្បែររង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានជនបរទេសដឹកសម្ភារៈចូលកាស៊ីណូរីច(Casino Rich)​នៅភូមិក្បាលស្ពាន១សង្កាត់អូជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ការចុះដល់ទីតាំងនេះធ្វើឡើង បន្ទាប់សារព័ត៌មានខ្មែរជាយដែនផ្សព្វផ្សាយនូវការរាយការណ៍របស់ពលរដ្ឋមូលដ្ឋាន នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦។

ជនបរទេសធ្វើការឆបោកអនឡាញ បានបង្ហើបប្រាប់ថា នៅពេលដែលពួកគេរត់រួចពីកម្លាំងបង្រាបរបស់អាជ្ញាធរមានសមត្ថកិច្ច ឬបានដឹងថាអាជ្ញាធរន...
03/26/2026

ជនបរទេសធ្វើការឆបោកអនឡាញ បានបង្ហើបប្រាប់ថា នៅពេលដែលពួកគេរត់រួចពីកម្លាំងបង្រាបរបស់អាជ្ញាធរមានសមត្ថកិច្ច ឬបានដឹងថាអាជ្ញាធរនៅក្នុងតំបន់ខេត្តព្រះសីហនុ ឬខេត្តផ្សេងៗទៀត ត្រៀមរៀបចំផែនការបោសសំអាតក្រុមឆបោកអនឡាញពួកគេតែងភិតភ័យ និងព្រួយបារម្ភ ខណៈដែលថៅកែរបស់ពួកគេតែងជម្លៀសពួកគេមកកាន់ទីក្រុងប៉ោយប៉ែតជាជម្រើសអាទិភាព។

រូបភាពមន្ត្រីនគរបាលខេត្តព្រះសីហនុ ឆ្មក់ចូលសណ្ឋាគារមួយដែលក្រុមឆបោកអនឡាញស្នាក់នៅ កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៦ កន្លងមក។

កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនា បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័...
03/23/2026

កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនា បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅសណ្ឋាគារជីនបៀនមេនឌូ ផ្លូវ១០១៩ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយបានឃាត់ខ្លួនមនុស្ស៤៩នាក់ ។

ក្រុមឆបោកអនឡាញ (Online Scams) នៅក្នុងអគារជាប់ KTV K1 ស្ថិតនៅ ភូមិក្បាលស្ពាន១សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ...
03/22/2026

ក្រុមឆបោកអនឡាញ (Online Scams) នៅក្នុងអគារជាប់ KTV K1 ស្ថិតនៅ ភូមិក្បាលស្ពាន១សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានផ្លាស់ទីចេញពីទីតាំងនេះស្ទើទាំងស្រុងហើយ ខណៈជនរងគ្រោះអះអាងថា មិនទាន់ទទួលបានលិខិតឆ្លងដែន និងសៀវភៅការងារជនបរទេសដែលថៅកែជនជាតិចិនរឹបអូសនៅឡើយទេ។ នេះបើតាមជនរងគ្រោះ បានបញ្ជាក់ប្រាប់សារព័ត៌មានខ្មែរជាយដែននៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។
ជនរងគ្រោះជនជាតិឥណ្ឌូនេស៊ីអះអាងថា ម្ចាស់អគារដែលជួលឲ្យជនជាតិចិនបើកអាជីវកម្ម Online Scams ឈ្មោះ សៅ អាចជាមន្ត្រីប៉ូលីសប្រចាំក្រុងប៉ោយប៉ែត ជាប់ពាក់ព័ន្ធយ៉ាងស៊ីជម្រៅជាមួយថៅកែចិនអនឡាញ។
ជនរងគ្រោះជនជាតិឥណ្ឌូនេស៊ីស្នើសុំឲ្យដោយទទួចដល់ លោកសៅ ជាម្ចាស់ផ្ទះ ដែលមានទំនាក់ទំនងស្អិតរមួតជនជាតិចិន និងជាអ្នកនៅពីក្រោយ Online Scams មេត្តាជួយយកលិខិតឆ្លងដែន និងសៀវភៅការងារជនបរទេស ពីជនជាតិចិនឲ្យប្រគល់ដល់ពួកគេវិញផង។
ជុំវិញការលើកឡើង បុគ្គលឈ្មោះសៅ ជាម្ចាស់ផ្ទះ និងអាចជាមន្ត្រីនគរបាលឈរការពារ នៅពីក្រោយ ក្រុមឆបោកអនឡាញ (Online Scams) សារព័ត៌មានខ្មែរជាយដែនមិនអាចសុំការបំភ្លឺបានទេគិតមកដល់ពេលនេះ។ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ម្ចាស់ផ្ទះឈ្មោះសៅ តែមានតួរនាទីជាមន្ត្រីនគរបាលឬអត់លោកមិនដឹងនោះទេ។
សូមបញ្ជាក់ថា មានក្រុមជនរងជនជាតិឥណ្ឌូនេស៊ីប្រមាណជាង៤០នាក់ត្រូវបានបង្ខាំង ក្នុងអគារស្ថិតនៅក្បែរកន្លែងកម្សាន្ត (KTV K1) គ្រប់គ្រងដោយជនជាតិចិន។ ជនរងគ្រោះអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយសង្គ្រោះ ឲ្យកាន់តែឆាប់ កាន់តែល្អដើម្បីសុវត្ថិភាព។

កូនអភិបាលស្រុកម្នាក់និងជាមន្ត្រីរាជការផងនោះបានបេីកឡានស្រវឹបុកក្មេងបោះពាក្យថាងាប់សង2មុឺនដុល្លារប្រជាពលរដ្ឋខឹងសម្បាប្រេីហិ...
03/19/2026

កូនអភិបាលស្រុកម្នាក់និងជាមន្ត្រីរាជការផងនោះបានបេីកឡានស្រវឹបុកក្មេងបោះពាក្យថាងាប់សង2មុឺនដុល្លារប្រជាពលរដ្ឋខឹងសម្បាប្រេីហិង្សាម្នាក់មួយដៃបែកក្បាល

គ្រោះថ្នាក់​ចរាចរណ៍​ បង្កជា​ហិង្សា​ ខណ:ប្រជាពលរដ្ឋ​ខឹងសម្បារ​និងម្ចាស់រថយន្ត​ បន្តាប់​ពី​បេីក​រថយន្ត​មួយគ្រឿង​ម៉ាក​FORTHING ពាក់​ផ្លាក​លេខ​ កម្ពុជា​ P.YEAN.7 បានបេីក​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ HONDA TODAY ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 1J-4604​បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ​ ភ្លាមៗនោះប្រជាពលរដ្ឋបានហាមមិនឲ្យសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្តទៅប៉ុស្តិ៍នោះទេឲ្យនៅរង់ចាំខាងក្រុមគ្រួសារមកសិនទើបឲ្យទៅ​ ។

ហេតុការណ៍​នេះ​បាន​កេីត​ឡើង​កាល​ពី​វេលាម៉ោង​៨:៥០នាទី​យប់​ត្រូវ​និង​ថ្ងៃ​ទី​១៨​ ខែ​មិនា​ ឆ្នាំ​២០២៦​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ១៧១១​ ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ៦​ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​។

ក្រោយកេីតហេតុ​ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌឫ​ស្សីកែវ​ បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។

03/19/2026

#ព័ត៌មានបឋម៖ ប្រជាពលរដ្ឋនៅក្រុងបានលុង សំណូមពរឱ្យអាជ្ញាធរខេត្តរតនគិរី បង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំមួយកន្លែង កំពុងបើកលេងយ៉ាងរលូន
[ក្រុងបានលុង, ខេត្តរតនគិរី] – យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅមូលដ្ឋាន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពបើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកំពុងរីករាលដាល និងដំណើរការយ៉ាងអនាធិបតេយ្យនៅក្នុងភូមិសាស្ត្រក្រុងបានលុង។
ព័ត៌មានលម្អិតនៃទីតាំង៖
ទីតាំងជាក់ស្តែង៖ ស្ថិតនៅក្នុងភូមិគ្រឹះមួយកន្លែង ក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ម្ចាស់ទីតាំង៖ ត្រូវបានគេស្គាល់ឈ្មោះ ងួន សុណ្ណា (ហៅអូនធំ)។
ប្រភេទល្បែង៖ មានបើកលេង បៀរ, អាប៉ោង និងការភ្នាល់ជល់មាន់តាមអនឡាញ។
ពេលវេលា៖ ចាប់ផ្តើមលេងពីម៉ោង ៩:០០ ព្រឹក រហូតដល់ម៉ោង ៦:០០ ល្ងាច ជាហូរហែររៀងរាល់ថ្ងៃ។
ក្តីបារម្ភរបស់ប្រជាពលរដ្ឋ៖
សកម្មភាពល្បែងស៊ីសងនេះ មិនត្រឹមតែល្មើសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងបង្កឱ្យមានបញ្ហាសង្គមជាច្រើនដូចជា៖
អំពើចោរកម្ម និងអំពើហិង្សាក្នុងគ្រួសារ។
ការបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។
ប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។
មហាជនក្នុងមូលដ្ឋាន បានលើកឡើងថា ទីតាំងនេះបានដំណើរការអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែពុំទាន់ឃើញមានវិធានការបង្ក្រាបឱ្យមានប្រសិទ្ធភាពពីសំណាក់អាជ្ញាធរនៅឡើយ ដែលធ្វើឱ្យពួកគាត់មានការមន្ទិល និងបាត់បង់ទំនុកចិត្តលើការគ្រប់គ្រងរបស់មន្ត្រីមូលដ្ឋាន។
សំណូមពរ៖
តំណាងប្រជាពលរដ្ឋក្នុងក្រុងបានលុង សូមគោរពស្នើសុំយ៉ាងទទូចដល់ ឯកឧត្តមអភិបាលខេត្ត ក៏ដូចជា មន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តរតនគិរី មេត្តាជួយពិនិត្យ និងមានវិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះឱ្យបានឆាប់រហ័ស ដើម្បីពង្រឹងសន្តិសុខ និងផ្តល់ភាពកក់ក្តៅជូនបងប្អូនប្រជាពលរដ្ឋឡើងវិញ។
ប្រភព៖ សារព័ត៌មាន ខេមបូឌាប៉ុស្តិ៍ (Cambodia Post)
កាលបរិច្ឆេទ៖ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦

06/28/2022

Address

P. O. Box 601
Ojai, CA
93024

Website

Alerts

Be the first to know and let us send you an email when NMR TV News ព័ត៌មានថ្មីៗ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share