12/12/2025
🇹🇭មហិច្ឆតាដ៏អាក្រក់សាមានរបស់ក្សត្រីមហាចក្រី សារិនថន (កូនរាមាទី9 ប្អូនស្រីរាមាទី10) មកលើសិល្បៈវប្បធម៌ ប្រាសាទបុរាណជាតិខ្មែរ រាប់ទ.សវ
មហាចក្រី សារិនថន គឺជាអ្នកប្រាជ្ញមួយរូប ចេះអានទាំងសិលាចារិក និងអក្សរខ្មែរយ៉ាងផ្ទាត់ជំនាញ ជាពិសេស ធ្លាប់រៀនទាំងសិល្បៈ មន្តអាគមបុរាណខ្មែរថែមទៀតផង ។ គ្រាប្រទេសកម្ពុជាមានសង្គ្រាមស៊ីវិល ជាបន្តបន្ទាប់សារិនថន បានអោយបក្សពួកធ្វើកលមកជួយខ្មែរតាមការពិតមកឆ្លៀតឱកាស ជីក រុករក វត្ថុបុរាណ វត្ថុសាកសិទ្ធ (ខេត្តកំពង់ធំ និងសៀមរាប ព្រះខ័នរាជ្យព្រះបាទជ័យវរ្ម័នទី 7) និងអោយគ្រូបារមីសៀមដើរចងបារមីខ្មែរគ្រប់ទីកន្លែងមិនអោយងើបរួច។
ដោយការស្រឡាញ់ស្រុកខ្មែរជាពន់ពេក ក្សត្រីមហាចក្រី សារិនថន ក៏បាននិពន្ធ សៀវភៅជាច្រើនពាក់ព័ន្ធនិងប្រទេសកម្ពុជា និងមានរឿងអាស្រូវ ស្រឡាញ់ព្រះញាតិវង្សកម្ពុជាមិនបាន ក្រោយមកស្រីឡាញ់លោកគ្រូម្នាក់នៅសាលាសិល្បៈខ្មែរ (ផ្នែកតន្ត្រីបុរាណ) ប៉ុន្តែត្រូវបាន រាជវង្សក្រុងបាងកកបដិសេធ ធ្វើអោយសារិនថន មិនយកព្រះស្វាមីដល់សព្វថ្ងៃ។
យើងជឿជាក់យ៉ាងមុតមាំថា ក្សត្រីមហាចក្រី សារិនថន ក៏ជាអ្នកនៅពីក្រោយនៃការកម្ទេច «ប្រាសាទព្រះវិហារ» និង «ប្រាសាទតាក្របី» ផងដែរ៕ អត្តបទដោយ :វប្បធម៌ខ្មែរ Khmer culture