12/17/2025
ថ្ងៃនេះញុំមានរឿងហួសចិត្តមួយញុំជាជនភៀសសឹកមកពីឧត្តរមានជ័យមកសៀមរាប មកនៅវត្តរុន ខេត្តសៀមរាប ញុំសរសេរផុសនេះគ្រាន់ចង់ឲមហាជនជួយពិចារណាតាមការគួរ រឿងអំណោយមិនដឹងថាបងៗជនភៀសសឹកនៅវត្តផ្សេងដូចញុំអត់មកនៅវត្តនេះបាន2ថ្ងៃដំបូងអំណោយចូលរាល់ថ្ងៃហើយអ្នកខ្លះគាត់អត់បានយកអីមកតេគាត់មកតែខ្លួន ពេលគាត់ទៅសួរឬសុំខាងអ្នកចាត់ចែងអំណោយគាត់មិនឲតេគាត់ថាគង់តែចែកតេអំណោយនឹង ហើយរឿងអំណោយនឹងបើម្ចាស់អំណោយមកដល់ចែកដល់ដៃផ្ទាល់បាន តែបើទុកនឹងអ្នកចាត់ចែងមិនងាយតេ ចាំស្អែកហើយស្អែកទៀតរហូតដល់បងប្អូនជនភៀសសឹកដែរគាត់គ្មានអីជាប់ខ្លួនគាត់ទៅតវា៉ថាអំណោយនឹងកាលចែកទៅមានណាថាឲគាត់ឡើងអ្នកខ្លះគាត់យំ😭កំសត់ពេកហើយជនភៀសសឹក គាត់ទៅតវ៉ាថាមិនចែកសោះអំណោយឃើញតែដឹកចេញ ទៅអ្នកគ្រប់គ្រងអំណោយគេថាខ្ញុំខ្លាចត្រូវភ្លៀងខ្ញុំដឹកទៅទុក ហើយថ្ងៃនឹងឈ្លោះគ្នាជាមួយជនភៀសសឹកឡើងផ្អើល និយាយត្រង់ញុំអាណិតម្ចាស់ជំនួយគ្រប់គ្នាណាស់ខំគិតថាជំនួយអាចដល់ដៃជនភៀសសឹកហើយមានណាត្រីស្រស់ៗបាត់ស្រមោលឈឹងមិនឃើញចែកឲតេ ហើយស្អែកឡើងបន្ទាប់ពីឈ្លោះគ្នាជាមួយជនភៀសសឹកហើយចែកឲមែនតែចំនួនដែរនៅក្នុងវត្តនឹងនៅច្រើនខ្លាំងណាស់ហើយថ្ងៃនឹងអត់ឃើញចែកឲតេ ញុំឃើញបារាំងដឹកប៊ីចេងចូលមកមានវន្លែដែរតែមិនឃើញចែកឲធ្វើម្ហូបសោះទុកឡើងយូរដូចថ្ងៃមុនអីទម្រាំតែចែកត្រីងៀតឡើងរលួយអស់ហូបអត់កើត😢ហើយថ្ងៃនឹងមានអ៊ំស្រីម្នាក់គាត់សួរញុំមីអូនមានបានស្លអត់ថ្ងៃនេះអ៊ំចង់សុំប្រឡាក់បាយឲកូនគាត់ហូបញុំឮហើយអណិតគាត់តែញុំអត់បានស្លតេ ព្រោះអត់មានបន្លែត្រីសាច់ និយាយរួមនំចំណីសម្លទឹកក្រូចបបរគ្រឿងអីទងអស់នឹង បានពីអ្នកភូមិនៅក្នុងខេត្តសៀមរាបតេ គាតមានទឹកចិត្តអណិតស្រណខ្មែរដូចគ្នាគាត់ធ្វើយកមកចែកឲជភៀសសឹកនៅនឹងវត្ត ហើយអ្នកដែរមកចែករពួកញគាត់ជាអ្នកលក់ទឹកក្រូចតាមម៉ូតូ ហើយអ្នកខ្លះគាត់យកលុយផ្ទាល់ខ្លួន2-3មុុឺនរៀលទិញនំមកចែកឲហូប😭 អ្នកភូមិនៅសៀមរាបចិត្តល្អណាស់ទោះគាត់ជីវភាពមិនធូធារក៏ដោយព្រោះគាត់ដឹងថានៅកនុងវត្តអត់សូវមានអីហូប ឡានអំណោយដឹកចូលឡើងអំណោយហូហៀមកក្រៅក៏មិនខ្ចីចែក បើបានៗតែអ្នកភូមិតេគាត់យកមកចែក ក្ុងវត្តទាល់តែតវ៉ាតវ៉ាហើយស្តីឲឡើងមានអ្នកយំ😭មិនដឹងទុកអំអោយធ្វើអីតេលោកអើយញុំអណិតម្ចាស់អំណោយ នឹងជនភៀសសឹកដែរគាត់អត់ជាងខ្ញុំ ហើយនឹងរំភើបចិត្តអ្នកភូមិនៅក្ុងខេត្តសៀមរាបដែរធ្វើម្ហូបបង្អែមនឹងនំមកចែកក្នុងវត្ត សូមបងប្អូនជួយពិចារណាតាមការគួរ ជម្រាបលា❤️🙏