18/09/2026
🎉🎂 រីករាយថ្ងៃកំណើត 𝗥𝘁𝗻. Thorn Vandong 🎂🎉
ក្នុងឱកាសដ៏ពិសេសនៃថ្ងៃកំណើតនេះ ក្លឹបរ៉ូតថារីភ្នំពេញសេនត្រល សូមគោរពជូនពរ 𝗥𝘁𝗻. Thorn Vandong សូមឱ្យជួបប្រទះតែសេចក្តីសុខ សុខភាពល្អ កម្លាំងមាំមួន សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចទាំងអស់។
លោកជា អនុប្រធានទទួលបន្ទុកបណ្តុះបណ្តាលរ៉ូតថារីដែលមានការប្តេជ្ញាចិត្តខ្ពស់ និងបានបង្ហាញពីស្មារតី Rotary យ៉ាងពិតប្រាកដ តាមរយៈមិត្តភាព ការចែករំលែក ការសហការ និងការបម្រើសហគមន៍ដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន។
ក្នុងឆ្នាំថ្មីនៃជីវិតនេះ សូមឱ្យលោកទទួលបានសុភមង្គល វិបុលភាព ភាពរីកចម្រើនក្នុងអាជីព និងបន្តក្លាយជាកម្លាំងវិជ្ជមាន ក្នុងការបម្រើ Rotary និងសហគមន៍ ដើម្បីរួមចំណែកបង្កើតផលវិជ្ជមានល្អប្រសើរដល់សង្គមជាបន្តបន្ទាប់។
💙💛 Service Above Self
🥳 សូមរីករាយថ្ងៃកំណើត! សូមឱ្យសុខភាពល្អ អាយុយឺនយូរ និងសម្រេចបានជោគជ័យគ្រប់បំណងប្រាថ្នា។