សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង - UYFC StungTreng Province

  • Home
  • Cambodia
  • Stung Treng
  • សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង - UYFC StungTreng Province

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង - UYFC StungTreng Province Human and social dues to promote the well being to beyond up the poverty line and living with hope and humanization!

សកម្មភាពប្អូនៗសមាជិកក្លិប នៃគម្រោងមនសិកាពលរដ្ឋល្អខេត្តស្ទឹងត្រែង ចូលរួមកម្មវិធី “អបអរសាទរ ទិវាជាតិបណ្តុះបណ្តាលបច្ចេកទេស ...
15/06/2026

សកម្មភាពប្អូនៗសមាជិកក្លិប នៃគម្រោងមនសិកាពលរដ្ឋល្អខេត្តស្ទឹងត្រែង ចូលរួមកម្មវិធី “អបអរសាទរ ទិវាជាតិបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវះ”. ១៥ មិថុនា ឆ្នាំ២០២៦

#សហភាពសហព័ន្ធយុវជនកម្ពុជា
#មនសិកាពលរដ្ឋល្អ
#យុវជនកម្ពុជា

15/06/2026

៨ថ្ងៃ ឆ្ពោះទៅការរំឭកខួបលើកទី៤៩ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៦)

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ គឺជាកាលបរិច្ឆេទប្រវត្តិសាស្ត្រដ៏មានអត្ថន័យជ្រាលជ្រៅចំពោះជាតិ និងប្រជាជនកម្ពុជា។ ក្នុងស្ថានភាពដែលប្រទេសជាតិកំពុងស្ថិតក្រោមរបបប្រល័យពូជសាសន៍ ប៉ុល ពត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមជាមួយយុទ្ធមិត្ត ៤រូបផ្សេងទៀត បានធ្វើការសម្រេចចិត្តដ៏អង់អាច ដើម្បីស្វែងរកមាគ៌ារំដោះជាតិ និងសង្គ្រោះប្រជាជនកម្ពុជា ចេញពីមហាវិនាសកម្មដ៏ឃោរឃៅនោះ។

ការសម្រេចចិត្តនេះ បានក្លាយជាចំណុចចាប់ផ្ដើមនៃដំណើរតស៊ូប្រកបដោយការលះបង់ និងឆន្ទៈមោះមុត ដែលបាននាំទៅដល់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា ឆ្ពោះទៅរកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ការរំឭកខួបលើកទី៤៩ នៃទិវានេះ គឺជាការរំឭកដល់ស្មារតីលះបង់ ភាពក្លាហាន និងការប្ដេជ្ញាចិត្តក្នុងបុព្វហេតុជាតិ ព្រមទាំងជាការបន្តថែរក្សាការចងចាំប្រវត្តិសាស្ត្រ ដើម្បីលើកកម្ពស់តម្លៃសន្តិភាព និងការពារសមិទ្ធផលដែលប្រជាជនកម្ពុជាទទួលបាននាពេលបច្ចុប្បន្ន។

#២០មិថុនា
#ទិវានៃការចងចាំ

15/06/2026

ក្នុង​ស្មារតី​ចងចាំ​វីរភាព និង​ពលិកម្ម​ដ៏ធំ​ធេង នៃ​ការ​ចាកចេញ​ទៅ​ស្វែង​រក​ការ​សង្រ្គោះ​ជាតិ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន​ និង​យុទ្ធមិត្ត​ទាំង​ ៤​រូប ​ក្រុម​បាល់​ទាត់ពិធីករ​កីឡាកម្ពុជា ដោយ​មាន​ការ​សហការគាំទ្រពី​សហភាព​សហព័ន្ធយុវជនកម្ពុជា ក្រសួង​-ស្ថាប័ន ព្រមទាំង​វិស័យ​ឯកជន​បាន​ផ្តួច​ផ្ត៊ើម​រៀបចំ​ព្រឹត្តិការណ៍​ «បរិច្ចាគ​ឈាម ចងចាំ​រីវ​ភាព​​»​​ ដែល​នឹងប្រព្រឹត្តទៅ​នៅ​តាម​កម្មវិធី​ដូច​ខាងក្រោម​៖
🗓កាលបរិច្ឆេទ៖ ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២៦
⏰ពេលវេលា៖ ពី​ម៉ោង ០៧:០០​នាទី​ព្រឹក​ ​ដល់​ម៉ោង ០៥:៣០ ល្ងាច
📍ទីតាំង៖ មជ្ឈមណ្ឌល​សន្និបាត​​កោះ​ពេជ្រ (អគារ K &L)
ចូលរួម​ទាំង​អស់​គ្នា!

🙏🙏🙏
15/06/2026

🙏🙏🙏

15/06/2026
15/06/2026

អបអរសាទរ ខួប៦៤ឆ្នាំ នៃសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ដែលបានប្រគល់អធិបតេយ្យភាពលេី​ប្រាសាទព្រះវិហារ​ ដល់​ប្រទេសកម្ពុជា។

១៥ មិថុនា ១៩៦២ - ១៥ មិថុនា ២០២៦

Celebrating the 64th anniversary of the International Court of Justice (ICJ) ruling, which found that the Preah Vihear Temple is situated in territory under the sovereignty of Cambodia.

June 15, 1962 - June 15, 2026

15/06/2026
14/06/2026

ឯកឧត្តម ហ៊ុន ម៉ានី ៖ «ស.ស.យ.ក. ប្រៀបដូចជាសាកលវិទ្យាល័យមួយដែលផ្តល់ឱកាសឲ្យយើងរៀនសូត្រពីគ្នាទៅវិញទៅមក ហើយរៀនសូត្រមិនចេះចប់»

តំណតេលេក្រាម៖ 👉 https://t.me/uyfc_pp

Address

Stung Treng

Website

Alerts

Be the first to know and let us send you an email when សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង - UYFC StungTreng Province posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share