គណនេយ្យភាពសង្គម ខេត្តបន្ទាយមានជ័យ

  • Home
  • Cambodia
  • Sisophon
  • គណនេយ្យភាពសង្គម ខេត្តបន្ទាយមានជ័យ

គណនេយ្យភាពសង្គម ខេត្តបន្ទាយមានជ័យ យើងរួមគ្នា...ធ្វើឱ្យសេវាសាធារណៈកាន់តែប្រសើរតាមរយៈការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម។

26/04/2023
26/04/2023
05/04/2023

យោងតាមការស្ទង់មតិបឋម(ចន្លោះខែកញ្ញា និងវិច្ឆិកា ឆ្នាំ២០២២) របស់អង្គការមូលនិធិអាស៊ីបានបង្ហាញថា៖ “ រដ្ឋបាលថ្នាក់ក្រោមជាតិ ស្នើសុំការគាំទ្របន្ថែមពីថ្នាក់ជាតិ ក្នុងការពង្រឹងការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម(ISAF)នៅទូទាំងប្រទេស ដោយបង្កើនចំនួនមន្ត្រី និងថវិកាសម្រាប់ការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម(ISAF) ព្រោះនេះជាមូលដ្ឋានគ្រឹះនៃការចូលរួមរបស់ប្រជាពលរដ្ឋ និងពង្រឹងគណនេយ្យភាព និងតម្លាភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។”

According to a preliminary survey (between September and November 2022) by The Asia Foundation, “Sub-national administration’s request additional national support to strengthen the implementation of the Social Accountability Framework (ISAF) across the country by increasing the number of officials and the budget for the implementation of the Social Accountability Framework (ISAF), as this is the foundation of citizen participation and strengthens the accountability and transparency of sub-national administrations.”
#គណនេយ្យភាពសង្គម #រួមគ្នាធ្វើឱ្យសេវាសាធារណៈកាន់តែប្រសើរ

29/03/2023
អរគុណបងប្អូនខាងបន្ទាយមានជ័យ ☺🙏
29/03/2023

អរគុណបងប្អូនខាងបន្ទាយមានជ័យ ☺🙏

27/03/2023

ចាប់ពីសាលាបឋមសិក្សា ឯកលីផល ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង អនុវត្តគម្រោង គណនេយ្យភាពសង្គម-Isaf អាណាព្យាបាលរបស់សិស្សានុសិស្ស មានភាពក្លាហាន ហ៊ានបញ្ចេញមតិ ហ៊ានលើកឡើងនូវសំណូមពរ និង ចូលរួមសកម្មភាពសាលាច្រើនជាងមុន។

លោក មៀន វណ្ណរ៉ា នាយកសាលា ៖ “ប្រជាពលរដ្ឋចាប់ផ្តើមមើលឃើញថា សាលារៀនមានបរិស្ថានស្អាត កន្លែងលេងល្អ មានស្តង់ដារត្រឹមត្រូវ និង មានផែនការច្បាស់លាស់។ ថ្មីៗនេះសាលាបានកសាងរបងបន្ថែម ចាក់ដីបំពេញទីធ្លាសាលាចំនួន១៥៥ឡាន និងសង់ខ្ចុសអង្គុយស្វ័យសិក្សាសម្រាប់សិស្សានុសិស្សចំនួន២កន្លែង ដែលថវិកាទាំងនេះសុទ្ធសឹងបានពីការចូលរួមពីសហគមន៍ទាំងអស់។”

គម្រោង គណនេយ្យភាពសង្គម-Isaf លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ សិទ្ធិរបស់កុមារដែលនឹងត្រូវទទួលបានសម្រាប់ការអប់រំនៅកម្រិតបឋមសិក្សា។

តាមដានផេក គណនេយ្យភាពសង្គម-Isaf ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីសិទ្ធិប្រជាពលរដ្ឋ ស្តង់ដារការបំពេញការងារ និងកញ្ចប់ថវិការបស់សេវារដ្ឋបាលមូលដ្ឋាន។
#គណនេយ្យភាពសង្គម #រួមគ្នាធ្វើឱ្យសេវាសាធារណៈកាន់តែប្រសើរ

24/03/2023

Address

Banteaymeanchey
Sisophon

Alerts

Be the first to know and let us send you an email when គណនេយ្យភាពសង្គម ខេត្តបន្ទាយមានជ័យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share