12/03/2025
រូបភាពទាំងស្រុងនៃដំណើរការកម្មវិធី " មូនិធិសប្បុរធម៍លើកទី១៥ ឆ្ពោះទៅកាន់ សហគមន៍ត្រាវកុដ្ឋ “ សរុបសិក្សានុសិស្សចំនួន ៥០ នាក់ ដែលប្រារព្ធកម្មវិធីចែកសម្ភារៈសិក្សា នៅក្នុងទីធ្លា Travkod Paradise ឋានសួគ៌ត្រាវកុដ្ឋ ដោយមានសហការពីក្រុមការងារ និងលោក អ៊ុយ វិចិត្រ និង អាជ្ញាធរមូលដ្ឋាន ចូលរួមសហការចែកសម្ភារៈសិក្សា និងថវិកា ជូនដល់ សិស្សានុសិស្ស ។
យើងខ្ញុំ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមពីសំណាក់សប្បុរសជនទាំងអស់ មិនថា ចូលរួមជាថវិកាក្តី ជាសម្ភារៈសិក្សាក្តី ដែលជាចំណែកធ្វើឲ្យកម្មវិធីនេះដំណើរការទៅមុខបាន បើគ្មានការចូលរួមពីពុកម៉ែបងប្អូន ក៏កម្មវិធី
មួយនេះមិនអាចកើតឡើងបានឡើយ ។ សមិទ្ធផលនេះជាចំណែករួមរបស់យើងអស់គ្នា ក្នុងការអភិវឌ្ឍន៍សហគមន៍យើង 🙏🏻
តាងនាមជាអ្នកដឹកនាំកម្មវិធី សូមថ្លែងអំណរគុណដល់ ក្រុមការងារទាំងអស់ ដែលចំណាយទាំងពេលវេលា ទាំងថវិកាផ្ទាល់ខ្លួន ចំណាយទាំងកម្លាំង ចូលរួមយ៉ាងសកម្មជាមួុយយើង ❤️🙏🏻
រៀបចំដោយ ៖
យុវជននិងអ្នកស្មគ្រ័ចិត្តសប្បុរសធម៌- Youth and Charity Volunteers
Cycling for Charity Travkod Paradise ឋានសួគ៌ត្រាវកុដ្ឋ
រូបភាពដោយ៖ Tola BouChan
ស្រុកប្រាសាទបាគង ៩ មីនា ២០២៥ 📌