Journeys Within Our Community អង្គការសហគមន៍យើង

Journeys Within Our Community អង្គការសហគមន៍យើង Young people aged 15-30 make up 30% of Cambodia’s population, but many still lack the skills needed to be successful.

We believe that by partnering with youth and investing in their education, we can close this gap and build the leaders of tomorrow. Journeys Within Our Community (JWOC) is a 501(c)(3) non-profit organization dedicated to youth development. Since 2005, we have partnered with low-income young women and men in Siem Reap, Cambodia, supporting over 2,000 students to break free from the cycle of poverty

. Our work has empowered these individuals to contribute meaningfully to their families, communities, and country.

[English Below]: កិច្ចប្រជុំសំណេះសំណាលក្នុងភាពជាដៃគូ!ថ្មីៗនេះ អង្គការសហគមន៍យើងបានទទួលស្វាគមន៍ថ្នាក់ដឹកនាំសាលាមកពី ១៣ វិទ...
16/07/2026

[English Below]: កិច្ចប្រជុំសំណេះសំណាលក្នុងភាពជាដៃគូ!

ថ្មីៗនេះ អង្គការសហគមន៍យើងបានទទួលស្វាគមន៍ថ្នាក់ដឹកនាំសាលាមកពី ១៣ វិទ្យាល័យ ដែលដាច់ស្រយាលពីក្រុងសៀមរាប ក្នុងគោលបំណងជួបជជែកសំណេះសំណាល និងពង្រឹងភាពជាដៃគូរវាងអង្គការសហគមន៍យើង និងសាលាវិទ្យាល័យគោលដៅ នៅក្នុងការផ្សព្វផ្សាយ និងចែករំលែកឱកាសសិក្សា និងកិច្ចសហការផ្សេងៗ ដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត។

អង្គការសហគមន៍យើង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់ថ្នាក់ដឹកនាំសាលា និងលោកគ្រូអ្នកគ្រូដែលបានចំណាយពេលដ៏មានតម្លៃចូលរួមជាមួយយើង។

Recently, Journeys Within Our Community (JWOC) was honored to welcome school principal and representatives from 13 remote high schools in Siem Reap province.

The purpose of this meeting was to strengthen the partnership between JWOC and the target high schools, focusing on promoting and sharing educational opportunities and various collaborations for underprivileged students.

We would like to express our deepest gratitude to all school principal and teachers for dedicating their valuable time to join us in this meaningful event.

15/07/2026

[English Below]: ឱកាសអាហារូបករណ៍ ១០០%! 🤩📣

សម្រាប់ប្អូនៗ ដែលចាប់អារម្មណ៍ អាចទាញយកពាក្យក្នុងតំណភ្ជាប់ខាងក្រោម៖

📆 ផុតកំណត់ទទួលពាក្យ៖ ថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦
📌 ចំណាំ៖ អង្គការសហគមន៍យើង បម្រើការងារជារៀងរាល់ថ្ងៃអាទិត្យដល់ថ្ងៃព្រហស្បតិ៍។
📎 ទាញយកពាក្យអាហារូបករណ៍៖ https://drive.google.com/drive/folders/1fYbbBjUA6aWbYZKTLdVSnoHcfccg5_yP
📲 ចុចតំណភ្ជាប់ក្រុមតេលេក្រាមសម្រាប់ព័ត៌មានបន្ថែម៖ https://t.me/+yY4COke0ECc4NGE1

Scholarship Opportunity! 🤩📣

Interested applicants please click on the link attached below for the application;

📆 Application Deadline: Sunday, August 30, 2026
📌 Note: JWOC operates from Sunday to Thursday.
📎 Download the Application Form here: https://drive.google.com/drive/folders/1fYbbBjUA6aWbYZKTLdVSnoHcfccg5_yP
📲 Join the telegram group for more information: https://t.me/+yY4COke0ECc4NGE1

[English Below]: សេចក្តីប្រកាសស្វាគមន៍សមាជិកក្រុមប្រឹក្សាភិបាលថ្មីនៃអង្គការសហគមន៍យើង! យើងខ្ញុំពិតមានសេចក្តីសោមនស្សរីករាយ...
08/07/2026

[English Below]: សេចក្តីប្រកាសស្វាគមន៍សមាជិកក្រុមប្រឹក្សាភិបាលថ្មីនៃអង្គការសហគមន៍យើង!

យើងខ្ញុំពិតមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការស្វាគមន៍លោក Neil Sibbald មកកាន់គ្រួសារអង្គការសហគមន៍យើងក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលក្នុងស្រុកថ្មីរបស់យើង។

បច្ចុប្បន្ន លោក Neil គឺជាអគ្គនាយកប្រតិបត្តិក្រុមប្រឹក្សាភិបាល នៅក្រុមហ៊ុន MaSet Group និងជាអនុប្រធាននៃសមាគមស្ប៉ា និងសុខុមាលភាពកម្ពុជា។ លោកនាំមកនូវបទពិសោធន៍អាជីវកម្មជាសកលជាង ២០ ឆ្នាំ ជូនដល់ក្រុមប្រឹក្សាភិបាលរបស់យើង ជាមួយនឹងជំនាញឯកទេសខាងការពិគ្រោះយោបល់អាជីវកម្មអន្តរជាតិ ទូរគមនាគមន៍ កម្មវិធីវិស្វកម្មកុំព្យូទ័រ បដិសណ្ឋារកិច្ច និងសុខុមាលភាព។

យើងខ្ញុំទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយលោក Neil ដើម្បីរួមគ្នាបង្កើតសមិទ្ធផល និងផលជះវិជ្ជមានពិតប្រាកដដល់សហគមន៍របស់យើង។

We are delighted to welcome Neil Sibbald to the JWOC family as our newest Local Board Member.

Neil currently serves as Group Chief Executive Officer at the MaSet Group and is the Vice President of the Cambodia Spa & Wellness Association. He brings more than 20 years of global business experience to our board, with expertise in International Business Consultancy, telecommunications, software, engineering, hospitality, and wellness.

We look forward to working alongside Neil to drive local impact where it matters most.

[English Below]: Inspiring Next-Gen Changemakers!ថ្មីៗ នេះ សិស្សនិស្សិត របស់យើងបានធ្វើដំណើរទៅកាន់ហ្វារពន្លឺសិល្បៈ និងអង្...
05/07/2026

[English Below]: Inspiring Next-Gen Changemakers!

ថ្មីៗ នេះ សិស្សនិស្សិត របស់យើងបានធ្វើដំណើរទៅកាន់ហ្វារពន្លឺសិល្បៈ និងអង្គការពិព័រណ៍សន្តិភាពកម្ពុជាក្នុងខេត្តបាត់ដំបង។

នេះមិនមែនគ្រាន់តែជាដំណើរទស្សនៈកិច្ចធម្មតានោះទេ ប៉ុន្តែវាដំណើរនៃការស្វែងយល់ បំផុសគំនិត និងការត្រៀមខ្លួនសម្រាប់ការបង្កើត និងអនុវត្តគម្រោងសហគមន៍របស់ពួកគេនាពេលខាងមុខ។

យើងពិតជាទន្ទឹងរង់ចាំមើលថាតើពួកគេនឹងយកការបំផុសគំនិតទាំងនេះ ទៅច្នៃប្រឌិតបង្កើតជាគំនិតផ្តួចផ្តើមផ្ទាល់ខ្លួនរបស់ពួកគេយ៉ាងណាខ្លះ!

Recently, our students embarked on a field trip to Phare Ponleu Selpak and the Cambodia Peace Gallery in Battambang province.

This wasn’t just an ordinary visit, it was a journey of discovery, inspiration, and preparation for designing and implementing their upcoming community projects.

We can’t wait to see how they channel this inspiration into their own creative initiatives!

[English Below]: Thank you Tim for visiting us! លោក Tim Williams គឺជាសប្បុរសជនដ៏មានចិត្តទូលាយ និងបានគាំទ្រពួកយើងអស់រយៈពេ...
02/07/2026

[English Below]: Thank you Tim for visiting us!

លោក Tim Williams គឺជាសប្បុរសជនដ៏មានចិត្តទូលាយ និងបានគាំទ្រពួកយើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ការមកបំពេញទស្សនកិច្ចរបស់ Tim នៅឆ្នាំនេះ គឺពិតជាពិសេសខ្លាំងណាស់។ លោកបានឆ្លៀតឱកាសជួបជុំជាមួយនិស្សិតដែលលោកបានឧបត្ថម្ភ ព្រមទាំងបានចែករំលែកព័ត៌មានថ្មីៗក្នុងជីវិត និងជជែកលេងយ៉ាងស្និទ្ធស្នាល ដើម្បីបង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត!

ដោយសារតែមានការគាំទ្រពីសប្បុរសជនដ៏លះបង់ដូចជា Tim ទើបធ្វើឱ្យសិស្សានុសិស្សរបស់យើងអាចបន្តស្រមៃឱ្យបានខ្ពស់ និងសម្រេចបាននូវគោលដៅរបស់ពួកគេ។ សូមអរគុណ Tim សម្រាប់ទឹកចិត្តសប្បុរសធម៌ដ៏ស្មោះស្ម័គ្រ និងការចូលរួមចំណែកជាផ្នែកមួយដ៏សំខាន់នៃគ្រួសារ JWOC!

Mr. Tim Williams is one of our long-standing and incredibly generous donors. Tim has been standing by the JWOC community for years, and this year’s visit was extra special. He got the chance to catch up with the student he sponsors, sharing some wonderful life updates and enjoying plenty of chit-chat to build an even closer relationship!

It’s because of dedicated supporters like Tim that our students can continue to dream big and achieve their goals. Thank you, Tim, for your unwavering generosity and for being such an important part of the JWOC family!

01/07/2026

[English Below]: ឱកាសអាហារូបករណ៍សិក្សាក្នុងកម្មវិធីអនាគតប្រសើរសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ បានមកដល់ទៀតហើយ!

អង្គការសហគមន៍យើងមានសេចក្ដីសោមនស្សរីករាយក្នុងការជូនដំណឹងដល់ប្អូនៗដែលចាប់អារម្មណ៍ និងត្រូវតាមលក្ខខណ្ឌជ្រើសរើសអាចមកចុះឈ្មោះចូលរៀននៅការិយាល័យអង្គការសហគមន៍យើង ដោយផ្ទាល់រៀងរាល់ថ្ងៃ និងម៉ោងធ្វើការចាប់ពី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។

ចំណាំ៖ សូមភ្ជាប់អត្តសណ្តាណប័ណ្ណ/សំបុត្រកំណើត និង សញ្ញាបត្រទុតិយភូមិ (ប្រសិនបានប្រឡងជាប់ថ្នាក់ថ្នាក់ទី 12) នៅពេលមកចុះឈ្មោះចូលរៀន។

Better Futures Program is currently recruiting potential students for the 2026-2027 academic year!

Journeys Within Our Community (JWOC) is pleased to announce that our registration for the Better Futures Program is opened from 01-July to 15-Septemeber 2026. Students interested and meet our recruitment criteria are welcomed to enroll at JWOC office during working hours.

Note: Please bring your ID card/birth certificate and High School Diploma (if you have passed) when you come to register for classes.

Young people aged 15-30 make up 30% of Cambodia’s population, but many still lack the skills needed to be successful. We believe that by partnering with youth and investing in their education, we can close this gap and build the leaders of tomorrow.

[English Below]: Our Scholarship Team Building! 🤩រយៈពេលមួយថ្ងៃពេញ ដែលពោរពេញទៅដោយស្នាមញញឹម ភាពស្និទ្ធស្នាល និងការបង្កើតទំ...
30/06/2026

[English Below]: Our Scholarship Team Building! 🤩

រយៈពេលមួយថ្ងៃពេញ ដែលពោរពេញទៅដោយស្នាមញញឹម ភាពស្និទ្ធស្នាល និងការបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធ! ក្រុមនិស្សិតអាហារូបករណ៍ និងបុគ្គលិករបស់យើង បានចំណាយពេលជាមួយគ្នាក្នុងសកម្មភាពកសាងក្រុម ការផ្សារភ្ជាប់ទំនាក់ទំនង និងការបង្កើតការចងចាំថ្មីៗ ដែលធ្វើឱ្យយើងកាន់តែមានៅភាពជិតស្និទ្ធគ្នាជាសហគមន៍តែមួយ។

A full day filled with smiles, warmth, and building close connections! Our scholarship students and staff spent time together in team-building activities, bonding, and creating new memories that bring us closer together as one community.

Congratulations to all the selected applicants! 🥳Together, we are empowering women in digital transformation in Cambodia...
30/06/2026

Congratulations to all the selected applicants! 🥳Together, we are empowering women in digital transformation in Cambodia!🇰🇭🤩

[English Below]: ទស្សនៈកិច្ចសិក្សា!នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ សិស្សានុសិស្សរបស់យើងបានធ្វើទស្សនកិច្ចសិក្សាទៅកាន់វ...
24/06/2026

[English Below]: ទស្សនៈកិច្ចសិក្សា!

នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ សិស្សានុសិស្សរបស់យើងបានធ្វើទស្សនកិច្ចសិក្សាទៅកាន់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប-RPITSSR ដើម្បីស្វែងយល់បន្ថែមអំពីជំនាញវិជ្ជាជីវៈ និងជួយអោយពួកគេអាចធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ។

សូមអរគុណដល់ថ្នាក់គ្រប់គ្រង និងលោកគ្រូអ្នកគ្រូនៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប-RPITSSR ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅដល់សិក្សានុសិស្សរបស់យើង។

On Monday, June 22, 2026, our students conducted a study tour to the Regional Polytechnic Institute Techo Sen Siem Reap. The purpose of this visit was to gain a deeper understanding of vocational skills and to help them make confident and informed decisions for their future after graduating from high school.

We would like to express our sincere gratitude to the management team, faculty, and staff at the Regional Polytechnic Institute Techo Sen Siem Reap for providing our students with such a warm and gracious welcome.

[English Below]: អបអរសាទរព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មា...
17/06/2026

[English Below]: អបអរសាទរព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល។

អង្គការសហគមន៍យើង សូមជម្រាបជូនដំណឹងថា យើងនឹងឈប់សម្រាកនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ ហើយនឹងបើកដំណើរការធម្មតាវិញនៅថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦។

Celebrating the Birthday Anniversary of Her Majesty Queen Norodom Monineath Sihanouk, the Queen Mother of the Khmer Nation in Freedom, Dignity, and Happiness.

Journeys Within Our Community (JWOC) would like to inform you that our office will be closed on Thursday, June 18, 2026, and will resume regular operations on Sunday, June 21, 2026.

Address

Krong Siem Reap

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+8550636784000

Alerts

Be the first to know and let us send you an email when Journeys Within Our Community អង្គការសហគមន៍យើង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Journeys Within Our Community អង្គការសហគមន៍យើង:

Shortcuts

Share