16/10/2026
📣 សេចក្កីជូនដំណឹង ស្តីពី យុទ្ធនាការប្រមូលកុមារចូលរៀន ក្នុងឃុំកំពង់ឃ្លាំង ឆ្នាំសិក្សាថ្មី
សហគមន៍ទេសចរណ៍កំពង់ឃ្លាំង សហការជាមួយមន្ត្រីភូមិ-ឃុំគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចមូលដ្ឋាន លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សូមគោរពជូនដំណឹងដល់ មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលមានកូនចៅអាយុ ៤ ឆ្នាំ ឬអាយុចាប់ពី ៦ ឆ្នាំ (៧០ខែ) ឡើងទៅ ឱ្យបានជ្រាបថា៖ ដើម្បីលើកកម្ពស់វិស័យអប់រំ និងធានាថាគ្រប់កុមារទាំងអស់ទទួលបានការរៀនសូត្រ ក្រុមការងារនឹងរៀបចំ យុទ្ធនាការជិះកាណូតផ្សព្វផ្សាយចល័ត (ចំនួន ៣ គ្រឿង) ចាប់ពីដើមភូមិរហូតដល់ចុងភូមិ ក្នុងឃុំកំពង់ឃ្លាំងទាំងមូល។
សូមលោកអ្នកនាំកូនចៅមកចុះឈ្មោះចូលរៀន ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ទី១ ដល់ទី៦ នៅតាមសាលារៀនទាំង ៣ ក្នុងមូលដ្ឋាន រួមមាន៖
1. សាលាបឋមសិក្សាវត្តទួលតាផ្លុង
2. សាលាបឋមសិក្សាវត្តល្វា
3. សាលាបឋមសិក្សាវត្តកំពង់ឃ្លាំង
កាលបរិច្ឆេទទទួលចុះឈ្មោះ៖ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី៣១ ខែតុលា ។
💡 សារអប់រំ និងការដាស់តឿន
• ការបញ្ជូនកុមារមកចូលរៀន គឺជាការសន្សំទ្រព្យឱ្យគាត់
• សាលារៀនជាថ្នាលបណ្ដុះនូវចំណេះដឹង និងចំណេះធ្វើ ឯចំណេះដឹងវិជ្ជា ជាទ្រព្យដែលមិនអាចកាត់ថ្លៃបាន។
• ការអប់រំសម្រាប់យើងទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ!
• មានធនធានមនុស្ស ទើបប្រទេសជាតិមានការអភិវឌ្ឍន៍។
• គ្រប់កុមារទាំងអស់ (កុមារក្រីក្រ កុមារកំព្រា) សុទ្ធតែមានសិទ្ធិទទួលបានការអប់រំស្មើៗគ្នា ព្រោះកុមារជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។
"រួមគ្នាអបអរសាទរយុទ្ធនាការប្រមូលកុមារចូលរៀន ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់កូនៗយើង!"