09/06/2026
កម្មវិធីចែករំលែកចំណេះដឹងស្តីអំពី "ការយល់ដឹងអំពីលក្ខខណ្ឌអាហារូបករណ៍" របស់សមាគមទាយាទខ្មែរ
--------------------------------------------------------
ថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦
សមាគមទាយាទខ្មែរ បានរៀបចំកម្មវិធីស្ដីអំពី “ការយល់ដឹងអំពីលក្ខខណ្ឌអាហារូបករណ៍” ដែលបានប្រព្រឹត្តទៅនៅ សមាគមទាយាទខ្មែរ (KHA) ដោយចែករំលែកដោយ
លោក សាន បូរី សិស្សច្បង និងជាអតីតសមាជិកនៃសមាគមទាយាទខ្មែរ រួមទាំងមានការចូលរួមទទួលការចែករំលែកពីសមាជិកទាំងអស់នៃសមាគមទាយាទខ្មែរ។
កម្មវិធីផ្តោតសំខាន់ទៅលើតម្រូវការ លក្ខខណ្ឌនៃការជ្រើសរើស និងការកំណត់វិធីសាស្ត្រប្រកបដោយប្រសិទ្ធភាព។
ការចែករំលែកនេះពិតជាមានសារៈសំខាន់យ៉ាងខ្លាំងចំពោះសមាជិកទាំងអស់ ហើយបានផ្តល់នូវធាតុចូលនិងជម្រុញទឹកចិត្តដល់សមាជិកទាំងអស់រួមមានដូចជា៖
• តើអ្វីជាអាហារូបករណ៍?
• វិធីសាស្ត្រក្នុងការដាក់អាហារូបករណ៍
• របៀបក្នុងការសរសេរ Essay ឱ្យមានភាពទាក់ទាញ
• បញ្ហាប្រឈមក្នុងការដាក់អាហារូបករណ៍
• ផលប្រយោជន៍ពីអាហារូបករណ៍
• តើយើងដាក់អាហារូបករណ៍ដើម្បីអ្វី?
ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ឬប្រយោជន៍រួម?
• បទពិសោធន៍ និងការជម្នះឧបសគ្គក្នុងការសិក្សានៅក្រៅប្រទេស ជាដើម ។ល។
សមាជិកទាំងអស់ពិតជាមានសេចក្ដីសោមនស្សរីករាយ ព្រមទាំងអរគុណដល់លោក សាន បូរី ដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃរបស់លោកមកចែករំលែកចំណេះដឹង និងបទពិសោធន៍ដែលមិនអាចខ្វះបានទាំងនេះ។
នៅចុងបញ្ចប់នៃកម្មវិធីក៏មានការសាកសួរពីសំណាក់សមាជិក និងការពន្យល់យ៉ាងក្បោះក្បាយ រួមទាំងការថតរូបអនុស្សាវរីយ៍ផងដែរ។
--------------------------------------------------------
សូមអរគុណ!
fans
Facebook