ងន់ យ៉េង-Ngon Yeng

ងន់ យ៉េង-Ngon Yeng ចិត្តសាស្ត្រ • ទស្សនវិជ្ជា • បញ្ញាមនុស្សជាតិ
https://t.me/+0CcJ-U8G1aViNDFl I want to share my knowlage
(1)

05/08/2026

វិធីដែលល្អបំផុតក្នុងការអភិវឌ្ឍន៍ខ្លួន គឺព្យាយាមនៅក្បែរមនុស្សដែលពូកែៗ។

05/08/2026

ប្រសិនបើអ្នកបង្កើតទម្លាប់មិនបន្ទោសអ្នកដទៃ នោះអ្នកនឹងមានអារម្មណ៍ថា សមត្ថភាពក្នុងការស្រឡាញ់នៅក្នុងព្រលឹងរបស់អ្នកកំពុងរីកចម្រើន ហើយអ្នកនឹងឃើញភាពល្អកំពុងរីកលូតលាស់នៅក្នុងជីវិតរបស់អ្នក។

05/08/2026

នៅក្បែរមនុស្សបែបណា យូរៗទៅអ្នកនឹងស្រូបយកចរិតលក្ខណៈបែបនោះ បើចង់ពូកែ ចង់រីកចម្រើន ត្រូវនាំខ្លួនឯងទៅនៅក្បែរមនុស្សដែលត្រឹមត្រូវ។

គតិ​បណ្ឌិត
24/07/2026

គតិ​បណ្ឌិត

រឿងនិទាន «ចោរ និងព្រះសង្ឃ»[ ប្រភពប្រទេសជប៉ុន ប្រាជ្ងាដ៏ជ្រាលជ្រៅ មេត្តាធម៌អាចផ្លាស់ប្តូរមនុស្សបាន ]យប់មួយ ខណៈលោកគ្រូហ្សេ...
08/07/2026

រឿងនិទាន «ចោរ និងព្រះសង្ឃ»

[ ប្រភពប្រទេសជប៉ុន ប្រាជ្ងាដ៏ជ្រាលជ្រៅ មេត្តាធម៌អាចផ្លាស់ប្តូរមនុស្សបាន ]

យប់មួយ ខណៈលោកគ្រូហ្សេន ស៊ីឈីរ៉ូ (Shichiri) កំពុងអង្គុយសូត្រធម៌ មានចោរម្នាក់លួចចូលមកក្នុងបន្ទប់ ហើយដកដាវចេញមកគំរាម៖

«ប្រគល់ប្រាក់ទាំងអស់របស់អ្នកមកឱ្យខ្ញុំភ្លាម! បើមិនដូច្នោះទេ ខ្ញុំនឹងសម្លាប់អ្នក!»

លោកគ្រូស៊ីឈីរ៉ូមិនមានការភ័យខ្លាចឡើយ។ លោកនិយាយដោយស្ងប់ស្ងាត់ថា៖

«លុយនៅក្នុងថតតុ។ អ្នកអាចយកទៅបាន ប៉ុន្តែសូមទុកខ្លះសម្រាប់ខ្ញុំបង់ពន្ធ និងទិញអាហារផង»។

ចោរមានការភ្ញាក់ផ្អើល ប៉ុន្តែបានយកប្រាក់ស្ទើរតែទាំងអស់ ហើយត្រៀមរត់ចេញ។

ស្រាប់តែស៊ីឈីរ៉ូស្រែកប្រាប់ថា៖

«នៅពេលអ្នកទទួលរបស់ពីនរណាម្នាក់ អ្នកគួរតែចេះនិយាយអរគុណផង»។

ចោរភ្ញាក់ផ្អើល ហើយឆ្លើយថា៖
«អរគុណ» រួចរត់គេចខ្លួនបាត់។

ប៉ុន្មានថ្ងៃក្រោយ ចោរនោះត្រូវបានចាប់ខ្លួនពីបទលួចនៅកន្លែងផ្សេង ហើយបានសារភាពថាធ្លាប់មកលួចពីលោកស៊ីឈីរ៉ូផងដែរ។

ប៉ូលិសបាននាំគាត់មកសួរលោកគ្រូ។ ប៉ុន្តែលោកស៊ីឈីរ៉ូបាននិយាយថា៖

«បុរសនេះមិនបានលួចប្រាក់ពីខ្ញុំទេ។ ខ្ញុំជាអ្នកប្រគល់ប្រាក់ទៅឱ្យគាត់ ហើយគាត់ក៏បានអរគុណខ្ញុំរួចហើយដែរ»។

ក្រោយពីដោះលែង ចោរនោះមានការរំជួលចិត្តយ៉ាងខ្លាំងចំពោះមេត្តាធម៌របស់លោកគ្រូ។ គាត់បានមកកាន់វត្ត ហើយសុំធ្វើជាកូនសិស្ស ដើម្បីរៀនធម៌ពីលោកស៊ីឈីរ៉ូ។

សារអប់រំ៖
មេត្តាធម៌អាចផ្លាស់ប្តូរមនុស្សបាន។ ពេលយើងឆ្លើយតបនឹងអំពើអាក្រក់ដោយប្រាជ្ញា និងសេចក្តីស្រឡាញ់ អ្នកដែលវង្វេងអាចរកឃើញផ្លូវត្រឡប់មកវិញ។

ប្រែសម្រួលដោយ លោក ងន់ យ៉េង
ចុះថ្ងៃទី៨ កក្កដា ២០២៦

រឿងនិទាន អញ្ចឹងឬ? (Is That So?)[ ប្រភពពីប្រទេសជប៉ុន ទស្សនវិជ្ជាដ៏ស្រស់បំព្រង បញ្ញាវន្តស្នេហាប្រាជ្ញា គួរអាន និងគួរស្វែងយ...
07/07/2026

រឿងនិទាន អញ្ចឹងឬ? (Is That So?)
[ ប្រភពពីប្រទេសជប៉ុន ទស្សនវិជ្ជាដ៏ស្រស់បំព្រង បញ្ញាវន្តស្នេហាប្រាជ្ញា គួរអាន និងគួរស្វែងយល់ ]

គ្រូសេន ហាក់គូអ៊ីន (Hakuin) ត្រូវបានអ្នកជិតខាងកោតសរសើរថា ជាបុគ្គលដែលរស់នៅប្រកបដោយភាពបរិសុទ្ធ និងសីលធម៌ខ្ពង់ខ្ពស់។
នៅក្បែរលំនៅរបស់គាត់ មាននារីជនជាតិជប៉ុនដ៏ស្រស់ស្អាតម្នាក់ រស់នៅជាមួយឪពុកម្តាយ ដែលជាម្ចាស់ហាងលក់អាហារ។ ថ្ងៃមួយ ដោយគ្មានសញ្ញាប្រាប់ជាមុន ឪពុកម្តាយរបស់នាងបានដឹងថា នាងមានផ្ទៃពោះ។

ដំណឹងនេះបានធ្វើឱ្យពួកគេខឹងសម្បារយ៉ាងខ្លាំង។ ទោះបីជាពួកគេបានសួរនាងម្តងហើយម្តងទៀតក៏ដោយ នាងនៅតែមិនព្រមប្រាប់ថា បុរសដែលជាឪពុករបស់ទារកជានរណា។ លុះក្រោយពីរងសម្ពាធ និងការគាបសង្កត់យ៉ាងខ្លាំង ទីបំផុតនាងក៏បាននិយាយឈ្មោះថា ហាក់គូអ៊ីន។
ដោយកំហឹងយ៉ាងក្រៃលែង ឪពុកម្តាយរបស់នាងបានទៅជួបគ្រូសេន។ ប៉ុន្តែ អ្វីដែលហាក់គូអ៊ីនបានឆ្លើយ មានតែពាក្យខ្លីមួយប៉ុណ្ណោះ៖

«អញ្ចឹងឬ?»

បន្ទាប់ពីទារកកើតមក ឪពុកម្តាយរបស់នាងបានយកទារកនោះទៅប្រគល់ឱ្យហាក់គូអ៊ីន។ នៅពេលនោះ កេរ្តិ៍ឈ្មោះរបស់គាត់ត្រូវបានបំផ្លាញអស់ទៅហើយ ប៉ុន្តែគាត់មិនបានបង្ហាញការខ្វល់ខ្វាយ ឬតវ៉ាអ្វីឡើយ។ ផ្ទុយទៅវិញ គាត់បានទទួលយក និងថែទាំទារកនោះដោយក្តីមេត្តា។ គាត់បានស្វែងរកទឹកដោះគោពីអ្នកជិតខាង និងផ្គត់ផ្គង់អ្វីៗគ្រប់យ៉ាងដែលទារកត្រូវការ។

មួយឆ្នាំក្រោយមក ម្តាយរបស់ទារកមិនអាចទ្រាំនឹងការលាក់បាំងការពិតបានទៀតឡើយ។ នាងក៏បានសារភាពប្រាប់ឪពុកម្តាយរបស់នាងថា ឪពុកពិតប្រាកដរបស់ទារក គឺជាយុវជនម្នាក់ដែលធ្វើការនៅផ្សារលក់ត្រី។
ភ្លាមនោះ ឪពុកម្តាយរបស់នាងបានទៅជួបហាក់គូអ៊ីន ដើម្បីសុំការអភ័យទោស និងសម្ដែងការសោកស្តាយចំពោះការចោទប្រកាន់ខុសឆ្គង។ ពួកគេក៏បានសុំយកទារកត្រឡប់ទៅចិញ្ចឹមវិញផងដែរ។

ហាក់គូអ៊ីនបានយល់ព្រមដោយស្ងប់ស្ងាត់។ នៅពេលប្រគល់ទារកទៅវិញ អ្វីដែលគាត់និយាយ មានតែពាក្យដដែលថា៖

«អញ្ចឹងឬ?»

សារអប់រំ៖ «កេរ្តិ៍ឈ្មោះ និងពាក្យចចាមអារ៉ាមពីខាងក្រៅ មិនអាចអង្រួនចិត្តរបស់អ្នកដែលមានធម៌ស្ងប់ពិតប្រាកដបានឡើយ។ ការមិនតបតដោយកំហឹងទៅលើការចោទប្រកាន់ខុស និងការរក្សាចិត្តមេត្តាជួយដោះស្រាយបញ្ហា គឺជាគុណធម៌ដ៏ខ្ពង់ខ្ពស់ដែលអាចរំលាយរាល់ការយល់ច្រឡំទាំងពួងបាន»។

ប្រែសម្រួលដោយ លោក ងន់ យ៉េង
អង្គារ ៧ កក្កដា ២០២៦

15/06/2026

សម្ដេចធិបតី ៖ ការកែច្នៃប្រជាជនកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្រ ឱ្យភ្លឺចិញ្ចាច។

វិធីជ្រើសរើស កូនប្រុស៥យ៉ាង ជាដៃគូរជីវិត ៖........
04/05/2026

វិធីជ្រើសរើស កូនប្រុស៥យ៉ាង ជាដៃគូរជីវិត ៖
........

តម្លៃមនុស្សមាន៣   ងន់ យ៉េង-Ngon Yeng
04/05/2026

តម្លៃមនុស្សមាន៣

ងន់ យ៉េង-Ngon Yeng

Address

Phnom Penh

Telephone

+85514664566

Website

Alerts

Be the first to know and let us send you an email when ងន់ យ៉េង-Ngon Yeng posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share