08/11/2025
អ្នកប្រហែលជាមិនបានចាប់អារម្មណ៍ ប៉ុន្តែពាក្យទាំងនេះគឺជាទម្រង់/ការបង្ហាញមួយនៃភាពជាបុរសពុល។
បុគ្គលភាគច្រើនតែងនិយាយថា "ធ្វើខ្លួនឱ្យសមជាមនុស្សប្រុសមើល៎" ដើម្បីចំអក ឬមើលងាយបុរស។ គោលបំណងគឺដើម្បីបង្អាប់គាត់និងដាក់សម្ពាធគាត់ឱ្យធ្វើតាមនិយមន័យនៃភាពជាបុរសរបស់បុគ្គលនោះ។ វាមានភាពអវិជ្ជមានព្រោះបុគ្គលនោះមិនអាចទទួលយកបានថាភាពជាបុរសមាននិយមន័យផ្សេងៗគ្នា។ ជាឧទាហរណ៍ ការដែលបុរសម្នាក់ចូលចិត្តការអារមនុស្សស្រី មិនផ្តល់ឱ្យអ្នកនូវសិទ្ធិក្នុងការប្រើប្រាស់ពាក្យទាំងនោះទេ។ ពួកវាមិនមែន "គ្រាន់តែជារឿងកំប្លែងឬការនិយាយលេង" ទេ។ ពាក្យសម្ដីអាចធ្វើឱ្យមនុស្សឈឺចាប់បាន។
ម្យ៉ាងទៀត នៅពេលដែលមនុស្សម្នាក់ចង់ប្រមាថបុរស ជាធម្មតាពួកគេនិយាយថា "អន់ម៉្លេះ"។ វាជារឿងអវិជ្ជមានរួចទៅហើយ ព្រោះវាសន្មតថាបុរសគ្រប់រូបត្រូវតែបំពេញតាមស្តង់ដារនៃភាពរឹងមាំតាមរបៀបជាក់លាក់មួយ។ វាជារឿងមិនសមហេតុផល ព្រោះបុរសមានកម្រិតកម្លាំងខុសៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនបានបន្ថែមពាក្យនៅចុងបញ្ចប់រហូតដល់ក្លាយចាការនិយាយថា"អន់ដូចមនុស្សស្រីចឹង"។ នេះមិនត្រឹមតែប្រមាថបុរសប៉ុណ្ណោះទេ ថែមទាំងឆ្លៀតប្រមាថស្ត្រីទៀតផង។ វាបង្កប់អត្ថន័យពីការស្អប់ស្ត្រីដែលបន្ទាបតម្លៃស្ត្រីថាស្ត្រីខ្សោយ។ ដូច្នេះបុរសខ្សោយគឺស្មើស្ត្រីចឹងដែលក្រុបទាំងពីរស្ថិតនៅក្នុងកម្រិតដូចគ្នាពោលគឺទាបជាង "បុរសពិត"។
ដូច្នេះ យើងគប្បីជៀសវាងការការប្រើប្រាស់ពាក្យសម្ដីទាំងនេះ!
You may not realize it, but these words are one of the forms/manifestations of toxic masculinity.
A person tends to say "ធ្វើខ្លួនឱ្យដូចមនុស្សប្រុសមើល៎" to taunt or mock a man. The purpose is to emasculate him and pressure him to follow the person's definition of masculinity. It's toxic because that person cannot accept that there are different definitions of what it means to be a man. Just because he is more emotional or more feminine, for example, does not give you the right to use those words. They are not "just jokes". Words can hurt people.
When a person wants to insult a man, they usually say, "អន់ម៉េះ". It is toxic already since it assumes that every man has to meet the standard of being strong in a certain way. It is ridiculous, as men have different levels of strength. However, people may also add words at the end, so it is now "អន់ដូចមនុស្សស្រីចឹង". This not only insults men but also women. It implies a hidden misogynistic meaning that women are weak. So, weak men are like women. Both are in the same tier and are inferior to "real men".
So, we should take a proactive step to avoid normalizing and using these sayings!