28/05/2026
🩸💬 ការមករដូវ មិនមែនជារឿងត្រូវខ្មាស់ ប៉ុន្តែគឺជាប្រធានបទមួយដែលយើងគួរនិយាយដោយបើកចំហ ដើម្បីឱ្យក្មេងស្រី និងស្ត្រីគ្រប់រូបទទួលបានការយល់ដឹងពីសុខភាពពេលមករដូវកាន់តែទូលំទូលាយ និងប្រកបដោយអារម្មណ៍សុវត្ថិភាព!
ដើម្បីអបអរទិវាអនាម័យពេលមករដូវនេះ ពួកយើងចង់បង្ហាញអ្នកទាំងអស់គ្នាពីដំណោះស្រាយសង្គមមួយ ដែលបង្កើតឡើងដោយក្រុម Neary Flow - នារីហ្ល្វូ ក្នុងការលើកម្ពស់ការយល់ដឹងពីសុខភាព និងការរក្សាអនាម័យពេលមករដូវសម្រាប់ក្មេងស្រី។ 👧🏼🌟
🚀🌟 នារីហ្ល្វូ បានបង្កើត “សៀវភៅកត់ត្រាវដ្តរដូវ” ដើម្បីជួយក្មេងស្រី និងស្រ្តីគ្រប់រូបតាមដានសុខភាព និងរក្សាអនាម័យរាល់ពេលមករដូវប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្ត! តាមរយៈ កម្មវិធីជំនាន់ថ្មី ២០២៥ ពួកគាត់បានទទួលថវិកាគាំទ្រជាង ៨០០ ដុល្លារ ហើយបានផលិត “សៀវភៅកត់ត្រាវដ្តរដូវ” ជាង ១៥០ ក្បាលដើម្បីចែកដល់ក្មេងស្រី និងជាពិសេសបានរៀបចំសំឡី និងសម្ភារៈអនាម័យនានាដាក់នៅសាលា ដើម្បីឱ្យក្មេងស្រីអាចប្រើប្រាស់បាននៅពេលចាំបាច់នានា។
💡🌟 តស់! ជាមួយ នារីហ្ល្វូ និយាយពីសុខភាពរដូវ ដើម្បីឱ្យក្មេងស្រី និងស្រ្តីគ្រប់រូបមានអារម្មណ៍សុវត្ថិភាពពិភាក្សាពីបញ្ហាប្រឈមដែលពួកគាត់បានជួបប្រទះក្នុងអំឡុងពេលមករដូវ “ទាំងអស់គ្នាដើម្បីពិភពលោកដែលគ្មានការរើសអើងចំពោះការមករដូវ”!
[English in Comment]