សមាគមធនធានមនុស្សកម្ពុជា-Human Resources Association of Cambodia

  • Home
  • Cambodia
  • Phnom Penh
  • សមាគមធនធានមនុស្សកម្ពុជា-Human Resources Association of Cambodia

សមាគមធនធានមនុស្សកម្ពុជា-Human Resources Association of Cambodia Think People, Think HRAC

21/08/2026

Are you ready to become an Effective HR Business Partner in your organization?

Join our 1-Day “Becoming an Effective HR Business Partner” Training Workshop with our HRAC Trainer and learn how to:

✅ Think strategically and align HR with business goals
✅ Build trusted partnerships with business leaders
✅ Strengthen your business acumen and consulting skills
✅ Deliver practical HR solutions that create measurable impact
✅ Develop an actionable HR Business Partner plan for your organization

Whether you’re an HR Officer, HR Executive, HR Supervisor, HR Manager, New HR Business Partner, or aspiring HR Business Partner, this workshop will equip you with the practical knowledge, tools, and confidence to elevate your HR career.

📅 Date: Saturday 26 September 2026
⏰Time: 8:00am – 5:00pm
📜 Certificate of Completion will be awarded to all participants.
🎉Inclusion: Refreshments, lunch and learning materials.

Think People, Think HRAC

21/07/2026

📖ប្រភេទទាំង ១២ នៃឥរិយាបទអវិជ្ជមាន
វគ្គសិក្សាពិសេសនេះត្រូវបានរចនាឡើងដើម្បី៖
-បង្កើនប្រសិទ្ធភាព និងគុណភាពការងារប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
- រឹតចំណងមិត្តភាព និងភាពជិតស្និទ្ធរវាងបុគ្គលិក និងបុគ្គលិក។
-កសាងវប្បធម៌ការងារដ៏ល្អ ព្រមទាំងបរិយាកាសការងារប្រកបដោយទំនុកចិត្ត។
#បណ្តុះបណ្តាលបុគ្គលិក #អភិវឌ្ឍន៍ធនធានមនុស្ស #ការទំនាក់ទំនង
#ឥរិយាបទការងារ

19/07/2026

🧘‍♀️📖ការយល់ដឹងអំពីឥរិយាបទនៅកន្លែងធ្វើការ
វគ្គសិក្សាពិសេសនេះត្រូវបានរចនាឡើងដើម្បី៖
-បង្កើនប្រសិទ្ធភាព និងគុណភាពការងារប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
- រឹតចំណងមិត្តភាព និងភាពជិតស្និទ្ធរវាងបុគ្គលិក និងបុគ្គលិក។
-កសាងវប្បធម៌ការងារដ៏ល្អ ព្រមទាំងបរិយាកាសការងារប្រកបដោយទំនុកចិត្ត។
#បណ្តុះបណ្តាលបុគ្គលិក #អភិវឌ្ឍន៍ធនធានមនុស្ស #ការទំនាក់ទំនង
#ឥរិយាបទការងារ

[🎉 អបអរសាទរ និងមោទនភាពរបស់ HRAC! 🎉]ថ្ងៃនេះ សមាគមធនធានមនុស្សកម្ពុជា (HRAC) មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការស្វ...
18/07/2026

[🎉 អបអរសាទរ និងមោទនភាពរបស់ HRAC! 🎉]
ថ្ងៃនេះ សមាគមធនធានមនុស្សកម្ពុជា (HRAC) មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការស្វាគមន៍ដៃគូអាជីវកម្មថ្មីមួយបន្ថែមទៀត គឺក្រុមហ៊ុន Shukaku Inc. ដែលជាក្រុមហ៊ុនមួយតែងតែយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍសមត្ថភាពបុគ្គលិក។
ជាក់ស្តែង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រុមហ៊ុន Shukaku Inc. បានសហការជាមួយ HRAC រៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយ ស្តីពី «ឥរិយាបទនៅកន្លែងធ្វើការ និងការកសាងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព»។ វគ្គសិក្សាពិសេសនេះត្រូវបានរចនាឡើងដើម្បី៖
* បង្កើនប្រសិទ្ធភាព និងគុណភាពការងារប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
* រឹតចំណងមិត្តភាព និងភាពជិតស្និទ្ធរវាងបុគ្គលិក និងបុគ្គលិក។
* កសាងវប្បធម៌ការងារដ៏ល្អ ព្រមទាំងបរិយាកាសការងារប្រកបដោយទំនុកចិត្ត។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ទទួលបានចំណេះដឹង និងជំនាញសំខាន់ៗដូចជា៖
* 🎯 យល់ច្បាស់ពីតួនាទី ភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈ
* 🤝 របៀបទំនាក់ទំនង ការដោះស្រាយបញ្ហា និងការគ្រប់គ្រងជម្លោះ
* 💪 ការពង្រឹងសាមគ្គីភាព និងការរក្សាការងារសម្ងាត់
ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមសមាគមធនធានមនុស្សកម្ពុជា (HRAC) នាយកដ្ឋានបណ្តុះបណ្តាល សូមសម្តែងនូវការដឹងគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ថ្នាក់ដឹកនាំ និងម្ចាស់ក្រុមហ៊ុន Shukaku Inc. ដែលបានផ្តល់ទំនុកចិត្តខ្ពស់ និងសហការជាមួយសមាគមយើងខ្ញុំ ក្នុងការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីបង្កើនផលិតភាពប្រកបដោយសក្តានុពល និងប្រសិទ្ធភាព។

#បណ្តុះបណ្តាលបុគ្គលិក #អភិវឌ្ឍន៍ធនធានមនុស្ស #ការទំនាក់ទំនង
#ឥរិយាបទការងារ

តើអ្វីទៅជា KRA និង អ្វីទៅដែលហៅថា KPI តើវាមានន័យយ៉ាងដូចម្ដេច និងគេប្រើប្រាស់វាទាំងពីរបានយ៉ាងដូចម្តេច?
08/07/2026

តើអ្វីទៅជា KRA និង អ្វីទៅដែលហៅថា KPI តើវាមានន័យយ៉ាងដូចម្ដេច និងគេប្រើប្រាស់វាទាំងពីរបានយ៉ាងដូចម្តេច?

21/06/2026
01/06/2026
តាងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមធនធានមនុស្សកម្ពុជា យើងខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ...
01/06/2026

តាងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមធនធានមនុស្សកម្ពុជា យើងខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា និងភរិយា ដែលបានផ្តល់កិត្តិយសអញ្ជើញក្រុមការងារនៃសមាគមទៅធ្វើទស្សនកិច្ចសិក្សានៅរមណីយដ្ឋាន ភូមិសុខារ៉ាវី (ខេត្តព្រៃវែង) កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ទោះបីជាក្រុមការងារទៅដល់យឺតជាងកាលកំណត់ក៏មហាឧបាសក សន្តោសប្រណី មិនប្រកាន់ខឹង (អភ័យទាន) ។ យើងខ្ញុំពិតជាមានក្តីរំភើប និងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបានរៀបចំនូវអាហារថ្ងៃ និងភេសជ្ជៈផ្សេងៗ (អាមីសទាន) ដ៏មានឱជារស ។

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានបន្តធ្វើ អាមីសទាន និងធម្មទាន ជាបន្តទៀត នៅ CJCC មួយថ្ងៃពេញដល់ក្រុមការងារ HRAC ។

យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីសួស្តី វិបុលសុខគ្រប់ប្រការ ជូនចំពោះ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា និងភរិយា ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ។

ជោគជ័យថ្មីមួយទៀត! វគ្គបណ្តុះបណ្តាលពិសេសសម្រាប់វីរៈបុរសនៅពីក្រោយខ្នងរបស់ថ្នាក់ដឹកនាំ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ កន្លង...
16/05/2026

ជោគជ័យថ្មីមួយទៀត!
វគ្គបណ្តុះបណ្តាលពិសេសសម្រាប់វីរៈបុរសនៅពីក្រោយខ្នងរបស់ថ្នាក់ដឹកនាំ

កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ សមាគមធនធានមនុស្សកម្ពុជា (HRAC) បានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយ ស្តីពី «ឥរិយាបទនៅកន្លែងធ្វើការ និងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព» ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់បងៗអង្គរក្ស និងអ្នកបើកបររថយន្តជូនថ្នាក់ដឹកនាំក្រុមហ៊ុន Alex Corporation Co., Ltd.

វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែពង្រឹងសមត្ថភាពលើការប្រកបការងារប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតយ៉ាងខ្លាំងទៅលើ៖
🎯 សីលធម៌ និងឥរិយាបទវិជ្ជាជីវៈ៖ ក្នុងនាមជាតំណាងមុខមាត់របស់ថ្នាក់ដឹកនាំ។
🤝 ជំនាញទំនាក់ទំនង និងការដោះស្រាយស្ថានការណ៍៖ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
🔒 ការយល់ដឹងពីតួនាទី៖ ក្នុងការរក្សាការសម្ងាត់ និងការបង្កើតបរិយាកាសការងារប្រកបដោយទំនុកចិត្ត។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ក្នុងឱកាសដ៏វិសេសវិសាលនេះ សមាគមធនធានមនុស្សកម្ពុជា (HRAC) សូមសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ថ្នាក់ដឹកនាំក្រុមហ៊ុន ដែលតែងតែផ្តល់នូវ៖
✨ ទំនុកចិត្តយ៉ាងមុតមាំ មកលើសមាគមរបស់យើងខ្ញុំក្នុងការវាយតម្លៃ និងអភិវឌ្ឍន៍ធនធានមនុស្ស។
✨ ការគាំទ្រយ៉ាងពេញទំហឹង ទាំងស្មារតី និងថវិកា ដើម្បីឱ្យវគ្គបណ្តុះបណ្តាលនេះលេចចេញជារូបរាងឡើង។
ការវិនិយោគលើចំណេះដឹងរបស់បុគ្គលិកគ្រប់លំដាប់ថ្នាក់ពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន គឺជាសក្ខីភាពបញ្ជាក់ពីចក្ខុវិស័យដ៏វែងឆ្ងាយ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះវប្បធម៌ស្ថាប័នឱ្យកាន់តែមានភាពរឹងមាំ។🏆✨



#បណ្តុះបណ្តាលបុគ្គលិក
#អភិវឌ្ឍន៍ធនធានមនុស្ស
#ការទំនាក់ទំនង
#ឥរិយាបទការងារ

Address

មហាវិថី ម៉ៅសេទុង, ភូមិ ៤, សង្កាត់ទំនប់ទឹក, ខណ្ឌបឹងកេងកង, រាជធានីភ្នំពេញ
Phnom Penh

Website

Alerts

Be the first to know and let us send you an email when សមាគមធនធានមនុស្សកម្ពុជា-Human Resources Association of Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share