បណ្តាញយុវកសិករកម្ពុជា - Young Farmer Network in Cambodia

  • Home
  • Cambodia
  • Phnom Penh
  • បណ្តាញយុវកសិករកម្ពុជា - Young Farmer Network in Cambodia

បណ្តាញយុវកសិករកម្ពុជា - Young Farmer Network in Cambodia Empower youth to engage in sustainable and innovative agricultural development and contribute to the protection of natural resources.

In addition, to building communities through the sharing of knowledge, resources, means and better policy dialogue.

បងប្រុស ពៅ ម៉ាញ ជាយុវកសិករឆ្នើម រស់នៅភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ហើយសព្វថ្ងៃបងប្រុស ន...
24/05/2026

បងប្រុស ពៅ ម៉ាញ ជាយុវកសិករឆ្នើម រស់នៅភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ហើយសព្វថ្ងៃបងប្រុស និងគ្រួសារ គឺមានភាពមមាញឹកយ៉ាងខ្លាំងក្នុងការប្រកបរបរចិញ្ចឹមបង្កង កង្កែប ខ្យង និងដំណាំផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងតំបន់ និងក្រៅតំបន់ដែលគាត់រស់នៅ។
👩‍🌾🇰🇭🌱🐌🦐🐸
——————————————————-

បងប្រុស លួត ឡៃ ជាយុវកសិករឆ្នើមមកពីខេត្តបាត់ដំបង ដែលកំពុងតែមមាញឹកក្នុងការដាំដុះដំណាំដូចជា ពោត ត្រកួន ស្ពៃ នឹងចិញ្ចឹមសត្វម...
12/05/2026

បងប្រុស លួត ឡៃ ជាយុវកសិករឆ្នើមមកពីខេត្តបាត់ដំបង ដែលកំពុងតែមមាញឹកក្នុងការដាំដុះដំណាំដូចជា ពោត ត្រកួន ស្ពៃ នឹងចិញ្ចឹមសត្វមាន់ទាជាលក្ខណៈគ្រួសារដែលអាចរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គាត់បានយ៉ាងប្រសើរ 🙏🏻👩‍🌾🇰🇭🌱
———————————————

#បាត់ដំបង

យើងមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែករបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់បណ្តាញយុវកសិករនៅកម្ពុជា ដែលបង្ហាញពីសមិទ្ធផលសំខាន់...
28/04/2026

យើងមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែករបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់បណ្តាញយុវកសិករនៅកម្ពុជា ដែលបង្ហាញពីសមិទ្ធផលសំខាន់ៗ ភាពជាដៃគូ និងផលជះ ទៅលើកសិកម្មដឹកនាំដោយយុវជន។ សូមអានរបាយការណ៍ពេញលេញដើម្បីស្វែងយល់ពីរបៀបដែលយើងកំពុងកសាងប្រព័ន្ធចំណីអាហារដែលធន់ និងប្រកបដោយនិរន្តភាព។ 📘🌾
-----------------
We are pleased to share the Annual Report of our Young Farmer Network in Cambodia—highlighting key achievements, partnerships, and impact on youth-led agriculture.
Read the full report to learn how we are building resilient and sustainable food systems. 📘🌾
https://drive.google.com/drive/folders/1VRhafvnFWZNQalBfrUOdHmZNH4y0M7eR?usp=drive_link

23/04/2026

វីឌីអូខ្លីពីសកម្មភាពនៃការចិញ្ចឹមមាន់ទាជាលក្ខណៈគ្រួសាររបស់យុវកសិករ ណេត ណង់ 🙏🏻👩‍🌾🐓🐥🐓🐔

យុវកសិករ ណេត ណង់ គឺជាកសិករមកពីខេត្តកំពង់ស្ពឺ ដែលសព្វថ្ងៃប្រកបរបរចិញ្ចឹមមាន់ និងទា ជាលក្ខណៈគ្រួសារ។ គាត់បានចិញ្ចឹមយ៉ាងយកច...
26/03/2026

យុវកសិករ ណេត ណង់ គឺជាកសិករមកពីខេត្តកំពង់ស្ពឺ ដែលសព្វថ្ងៃប្រកបរបរចិញ្ចឹមមាន់ និងទា ជាលក្ខណៈគ្រួសារ។ គាត់បានចិញ្ចឹមយ៉ាងយកចិត្តទុកដាក់ ដោយបានទទួលចំណេះដឹងពីវគ្គបណ្តុះបណ្តាលផ្សេងៗដែលបានរៀបចំដោយ សមាគមសហព័ន្ធសហគមន៍ជំរុញសហគ្រាសកសិកម្មជាលក្ខណៈគ្រួសារនៅកម្ពុជា- FAEC នៅក្នុងមួយរដូវកាល គឺគាត់អាចរកចំណូលបាន ១លាន ទៅ ១.២ លានរៀល (250-300$)។ សម្រាប់ចំណូលនេះមួយផ្នែកធំ គាត់បានយកទៅផ្គត់ផ្គង់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មួយផ្នែកទៀតទុកសម្រាប់ពង្រីកការចិញ្ចឹមមាន់ និងទាបន្ថែម។
————————————————————-

#យុវកសិករ #កំពង់ស្ពឺ

យុវកសិករ គួន ម៉ុច ជាកសិករមកពីខេត្តតាកែវ ដែលកំពុងតែដាំដុះបន្លែជាច្រើនប្រភេទដូចជា៖ សាឡាដ, ស្លឹកខ្ទឹម, ស្ពៃ, សណ្តែកគួរ, សណ្...
24/03/2026

យុវកសិករ គួន ម៉ុច ជាកសិករមកពីខេត្តតាកែវ ដែលកំពុងតែដាំដុះបន្លែជាច្រើនប្រភេទដូចជា៖ សាឡាដ, ស្លឹកខ្ទឹម, ស្ពៃ, សណ្តែកគួរ, សណ្តែកដី និងបន្លែផ្សេងៗទៀត។ ក្រោយពីបានចូលរួមវគ្គបណ្តុះបណ្តាលដែលបានរៀបចំដោយ សមាគមសហព័ន្ធសហគមន៍ជំរុញសហគ្រាសកសិកម្មជាលក្ខណៈគ្រួសារនៅកម្ពុជា- FAEC នឹងគាំទ្រថវិការដោយ AFDI គាត់ទទួលបាននូវបច្ចេកទេសដាំដុះ, ការផលិតជីប៉ូកាឈិ, ការផលិតថ្នាំពុលធម្មជាតិ, ការធ្វើផែនការដាំដុះ និងការផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម ដែលធ្វើអោយគាត់អាចរកប្រាក់ចំណូលជាមធ្យម ១លានរៀលក្នុងមួយខែ (250$) ដែលអាចផ្គត់ផ្គង់ជីវភាពរបស់រស់នៅបានល្អប្រសើរ។
——————————————————

#យុវកសិករ #តាកែវ

យុវកសិករ ស៊ូ សម្បត្តិ ជាកសិករមកពីខេត្តកំពង់ស្ពឺ ដែលកំពុងតែមមាញឹកនៅក្នុងការដាំដុះបន្លែចំរុះមានដូចជា៖ ត្រកួន, ស្លឹកខ្ទឹម, ...
18/03/2026

យុវកសិករ ស៊ូ សម្បត្តិ ជាកសិករមកពីខេត្តកំពង់ស្ពឺ ដែលកំពុងតែមមាញឹកនៅក្នុងការដាំដុះបន្លែចំរុះមានដូចជា៖ ត្រកួន, ស្លឹកខ្ទឹម, ត្រឡាច, តាសក់, សាឡាដ, ប៉េងប៉ោះតូច ធំ, ននោងជ្រុង និងបន្លែផ្សេងៗទៀត។ ក្រោយពីបានចូលរួមវគ្គបណ្តុះបណ្តាលដែលបានរៀបចំដោយ សមាគមសហព័ន្ធសហគមន៍ជំរុញសហគ្រាសកសិកម្មជាលក្ខណៈគ្រួសារនៅកម្ពុជា- FAEC នឹងគាំទ្រថវិការដោយ AFDI គាត់ទទួលបាននូវបច្ចេកទេសដាំដុះ, ការផលិតជីប៉ូកាឈិ, ការផលិតថ្នាំពុលធម្មជាតិ, ការធ្វើផែនការដាំដុះ និងការផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម ដែលធ្វើអោយគាត់អាចរកប្រាក់ចំណូលជាមធ្យម ៨០ម៉ឺនរៀលក្នុងមួយខែ (200$) ដែលអាចផ្គត់ផ្គង់ជីវភាពរបស់គាត់បានល្អប្រសើរ។
——————————————————

#យុវកសិករ #កំពង់ស្ពឺ

យុវកសិករវ័យក្មេង វ៉ិន សុខស្រីនាង ជាសមាជិករបស់សហគមន៍កសិកម្មបន្លែចំរុះជាយក្រុងកំពង់ស្ពឺ ដែលកំពុងតែដាំដុះបន្លែសម្រាប់ផ្គត់ផ...
09/03/2026

យុវកសិករវ័យក្មេង វ៉ិន សុខស្រីនាង ជាសមាជិករបស់សហគមន៍កសិកម្មបន្លែចំរុះជាយក្រុងកំពង់ស្ពឺ ដែលកំពុងតែដាំដុះបន្លែសម្រាប់ផ្គត់ផ្គង់ដល់សហគមន៍ផ្ទាល់។ បន្ទាប់ពីការសិក្សា ប្អូនស្រីតែងតែជួយកិច្ចការងារកសិកម្មជាមួយឳពុកម្តាយ ដោយក្តីស្រឡាញ់វិស័យនេះ 👩‍🌾🇰🇭🌱
—————————————————-
#យុវកសិករ #កំពង់ស្ពឺ

សៀមរាប៖ កាលពីថ្ងៃទី២៦-២៧ ខែកុម្ភះ ឆ្នាំ២០២៦ យុវកសិករដែលជាសមាជិកបណ្តាញរបស់យើងបានចូលរួមវគ្គបណ្តុះបណ្តាលស្តីអំពី « ប្រព័ន្ធ...
04/03/2026

សៀមរាប៖ កាលពីថ្ងៃទី២៦-២៧ ខែកុម្ភះ ឆ្នាំ២០២៦ យុវកសិករដែលជាសមាជិកបណ្តាញរបស់យើងបានចូលរួមវគ្គបណ្តុះបណ្តាលស្តីអំពី « ប្រព័ន្ធធានាដោយមានការចូលរួម » រយៈពេល២ថ្ងៃនៅក្នុងខេត្តសៀមរាប ដែលមានអ្នកចូលរួមសរុប ៤២នាក់ ស្រី១៦នាក់។
គោលបំណង:
- ដើម្បីអោយយុវកសិករទទួលបាននូវចំណេះដឹងអំពីស្តង់ដារដែលមានការចូលរួម PGS
- ការផលិតជី និងថ្នាំពុលធម្មជាតិ
- ការធ្វើកិច្ចការងារជាក្រុម។
——————————————————
#យុវកសិករ

23/01/2026

👏🏻👏🏻👏🏻

Address

#69H
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Website

Alerts

Be the first to know and let us send you an email when បណ្តាញយុវកសិករកម្ពុជា - Young Farmer Network in Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share