19/09/2026
[English below] ផ្ទាំងប៉ាណូចំណេះដឹងអំពីគ្រាប់មិនទាន់ផ្ទុះ ត្រូវបានដំឡើងក្នុងសហគមន៍ ដើម្បីការពារ និងសង្គ្រោះជីវិតកុមារ និងប្រជាជនក្នុងតំបន់!
តាមរយៈភាពជាដៃគូជាមួយ ក្រុមហ៊ុន ស្មាត អាស្យាតា ( Smart Axiata ) អាជ្ញាធរមូលដ្ឋាន និង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា - CMAC អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំកម្ពុជា បានសកហការគ្នាដំឡើងផ្ទាំងប៉ាណូចំណេះដឹងអំពីគ្រាប់មិនទាន់ផ្ទុះ (UXO) នៅតាមទីតាំងសំខាន់ៗក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់សុវត្ថិភាពសហគមន៍។ ហើយកិច្ចសហការនេះជាផ្នែកមួយនៃ គម្រោងគាំទ្រ និងស្តារឡើងវិញសម្រាប់ប្រជាជនកម្ពុជា របស់ Smart ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការចូលរួមស្តារឡើងវិញរយៈពេលវែង ដើម្បីជួយសហគមន៍ និងគ្រួសារកម្ពុជាដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន ឱ្យមានជីវភាពរស់នៅល្អប្រសើរឡើងវិញ។
ផ្ទាំងប៉ាណូទាំងនេះត្រូវបានដាក់នៅតំបន់ដែលមានមនុស្សធ្វើដំណើរឆ្លងកាត់ជាញឹកញាប់ ដើម្បីធានាថា សារក្នុងការការពារសុវត្ថិភាព អាចត្រូវបានមើលឃើញ យល់ដឹង និងចងចាំបានយ៉ាងទូលំទូលាយ។ តាមរយៈការផ្សព្វផ្សាយព័ត៌មានសំខាន់ៗអំពីហានិភ័យនៃគ្រាប់មិនទាន់ផ្ទុះ យើងចូលរួមចំណែកក្នុងការការពារសុវត្ថិភាពប្រជាពលរដ្ឋ ជាពិសេសកុមារ ពីគ្រោះថ្នាក់ដែលអាចកើតមាន។
បន្ថែមពីលើផ្ទាំងប៉ាណូទាំងនេះ យុវជនស្ម័គ្រចិត្ត និងអ្នកសម្របសម្រួលសហគមន៍របស់យើងកំពុងបន្តការចុះផ្សព្វផ្សាយយ៉ាងសកម្ម ដើម្បីចែករំលែកចំណេះដឹង បង្កើនភាពធន់របស់សហគមន៍ ការពារក្រុមគ្រួសារ និងរួមកសាងអនាគតដែលមានសុវត្ថិភាពសម្រាប់កុមារ និងមនុស្សគ្រប់រូប។
An unexploded ordnance (UXO) awareness billboard has been installed in the community to protect and save the lives of children and residents.
In partnership with Smart Axiata, local authorities, and the Cambodian Mine Action Centre (CMAC), World Vision International Cambodia has supported the installation of new UXO awareness billboards at key locations across Choam Ksan District, Preah Vihear Province to help raise awareness and promote community safety. This initiative is part of Smart’s Relief and Recovery Project for the People of Cambodia, reflecting their commitment to supporting communities and families impacted by the border conflict through long-term recovery efforts that foster resilience, hope, and a brighter future.
Strategically placed in high-traffic areas, these billboards ensure that critical life-saving messages remain visible, memorable, and accessible to community members every day. By increasing awareness of the dangers posed by unexploded ordnance (UXO), we are helping protect lives and reduce the risk of accidents, especially among children.
Beyond the billboards, our dedicated youth volunteers and community facilitators continue to lead active awareness-raising activities, sharing vital safety information, strengthening community resilience, and helping families build a safer future.