សមាគមរាជសីហ៍ Reachsey Association ថ្នាក់កណ្តាល

  • Home
  • Cambodia
  • Phnom Penh
  • សមាគមរាជសីហ៍ Reachsey Association ថ្នាក់កណ្តាល

សមាគមរាជសីហ៍ Reachsey Association ថ្នាក់កណ្តាល មនុស្សធម៍ កីឡា សិល្បៈ
Humanities Sports and Arts

សាធារណរដ្ឋកូរ៉េ.នៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និង ឯកឧត្តម ឃួន ផុនរតន: ឯកអគ្គរាជទូ...
20/09/2026

សាធារណរដ្ឋកូរ៉េ.នៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦

ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និង ឯកឧត្តម ឃួន ផុនរតន: ឯកអគ្គរាជទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ បានជួបសំណេះសំណាល សួរសុខទុក្ខ ពីការរស់នៅនិងការងារប្រចាំថ្ងៃនៅក្នុងរោងចក្រដែលបងប្អូនពលករខ្មែរ រស់នៅនិងធ្វើការនៅក្នុងតំបន់អុឹមសង់ និងបានរៀបចំអាហារសាមគ្គីជាមួយបងប្អូនពលករអោយមានការសប្បាយរីករាយនិងមានភាពស្និតស្នាលបំផុត។

សមាគមរាជសីហ៍សាខាខេត្តកោះកុង នាំយកថវិការបស់ក្រុមយុវជនកីឡាបាល់ទាត់យុវជនរាជសីហ៍ស្ទឹងវែង​ ជូនដល់វរៈសេនាតូចលេខ៣៣៧ ដើម្បីទិញសម...
20/09/2026

សមាគមរាជសីហ៍សាខាខេត្តកោះកុង នាំយកថវិការបស់ក្រុមយុវជនកីឡាបាល់ទាត់យុវជនរាជសីហ៍ស្ទឹងវែង​ ជូនដល់វរៈសេនាតូចលេខ៣៣៧ ដើម្បីទិញសម្ភារៈប្រើប្រាស់ក្នុងអង្គភាព(ប៉ុស្តិ៍យាមវរៈ៣៣៧)។

************************

នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦

លោក ស្លេះ រ៉ូនី ប្រធានក្រុមកីឡាបាល់ទាត់ យុវជនរាជសីហ៍ស្ទឹងវែង​ តំណាងលោក​ វ៉ែន យ៉ុន ប្រធានសមាគមរាជសីហ៍សាខាខេត្តកោះកុង បាននាំយកថវិការបស់ក្រុមយុវជនកីឡាបាល់ទាត់យុវជនរាជសីហ៍ស្ទឹងវែង​ ជូនដល់វរៈសេនាតូចលេខ៣៣៧ ដើម្បីទិញសម្ភារៈប្រើប្រាស់ក្នុងអង្គភាព(ប៉ុស្តិ៍យាមវរៈ៣៣៧)។

លោកអនុសេនីយ៍ឯក​ លី​ សុវណ្ណារ៉ា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមរាជសីហ៍ ដែលបានចូលរួមចំណែកសកម្មក្នុងកិច្ចការមនុស្សធម៌ និងជួយដល់ការងារសង្គមដោយមិនរើសអើង។ សូមជូនពរថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមរាជសីហ៍ទាំងអស់ មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តសកម្មភាពមនុស្សធម៌និងសប្បុរសធម៌ក្នុងសង្គម៕

សមាគមរាជសីហ៍សាខាខេត្តកោះកុង អញ្ជេីញសួរសុខទុក្ខ ចូលរួមអបអរ​ និងនាំយកអំណោយជូនដល់ភរិយាលោក​ ម៉ៅ ច័ន្ទ ប្រធានអនុសាខាសមាគមរាជស...
19/09/2026

សមាគមរាជសីហ៍សាខាខេត្តកោះកុង អញ្ជេីញសួរសុខទុក្ខ ចូលរួមអបអរ​ និងនាំយកអំណោយជូនដល់ភរិយាលោក​ ម៉ៅ ច័ន្ទ ប្រធានអនុសាខាសមាគមរាជសីហ៍ស្រុកគីរីសាគរ ដែលទេីបតែសម្រាលបុត្រ។

***************************

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦

លោក​ វ៉ែន យ៉ុន ប្រធានសមាគមរាជសីហ៍សាខាខេត្តកោះកុង បានដឹកនាំក្រុមការងារ អញ្ជេីញសួរសុខទុក្ខ ចូលរួមអបអរ​ និងនាំយកអំណោយជូនដល់ភរិយាលោក​ ម៉ៅ ច័ន្ទ ប្រធានអនុសាខាសមាគមរាជសីហ៍ស្រុកគីរីសាគរ នៅឯគេហដ្ឋានភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង ដែលទេីបតែសម្រាលបុត្រ។

លោក​ ម៉ៅ ច័ន្ទ និងភរិយា​ ព្រមទាំងគ្រួសារ​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់សមាគមរាជសីហ៍ ដែលតែងតែគិតគូរពីសុខទុក្ខរបស់សមាជិក និងជួយដល់ការងារសង្គមដោយមិនរើសអើង។ សូមជូនពរថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមរាជសីហ៍ទាំងអស់ មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តសកម្មភាពមនុស្សធម៌និងសប្បុរសធម៌ក្នុងសង្គម៕

‎‎សមាគម​រាជសីហ៍​សាខាខេត្តព្រះសីហនុ នាំយកអំណោយជូនដល់ក្មួយប្រុសឈ្មោះ ម៉ាហ្ស៊ី ដែលជាកូនកំព្រារស់នៅជាមួយជីដូន (ម៉ៃ)។​*******...
19/09/2026

‎‎សមាគម​រាជសីហ៍​សាខាខេត្តព្រះសីហនុ នាំយកអំណោយជូនដល់ក្មួយប្រុសឈ្មោះ ម៉ាហ្ស៊ី ដែលជាកូនកំព្រារស់នៅជាមួយជីដូន (ម៉ៃ)។​

*********************************
‎
‎នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ​២០២៦
‎
‎លោក យូប តៃយ៉េប ប្រធានសមាគមរាជសីហ៍ សាខាខេត្តព្រះសីហនុ លោក សុះ រ៉សិក អនុប្រធាន និងលោក មូ កូប ប្រធានអនុសាខាសង្កាត់អូរជ្រៅ ព្រមទាំងសហការី បានចុះសួរសុខទុក្ខ និង​នាំយកថវិកាចំនួន៣១០,០០០រៀល ជូនដល់ក្មួយប្រុសឈ្មោះ ម៉ាហ្ស៊ី ដែលជាកូនកំព្រារស់នៅជាមួយជីដូន (ម៉ៃ) ស្ថិតនៅភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។​
‎
លោកយាយនិង‎ក្មួយប្រុស​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមរាជសីហ៍ ដែលបានផ្ដល់អំណោយជួយសម្រួលទុក្ខលំបាករបស់គាត់ និងជួយដល់ការងារសង្គមដោយមិនរើសអើង។ សូមជូនពរថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមរាជសីហ៍ទាំងអស់ មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តសកម្មភាពមនុស្សធម៌និងសប្បុរសធម៌ក្នុងសង្គម៕

អាកាសយានដ្ឋានអន្តរជាតិតេជោរាជធានីភ្នំពេញ | យប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ អញ្ជើញដឹកន...
18/09/2026

អាកាសយានដ្ឋានអន្តរជាតិតេជោ
រាជធានីភ្នំពេញ | យប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ អញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ

នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តម ស៊ូម សារឿន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសមាគមរាជសីហ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅ សាធារណរដ្ឋកូរ៉េ អមដំណើរដោយ លោកមេធាវី លាង ណារិទ្ធ អនុប្រធានសមាគមរាជសីហ៍ និង លោក ម៉ូវ វណ្ណារិទ្ធ ទីប្រឹក្សាសមាគមរាជសីហ៍។
ជាមួយគ្នានេះ គណៈប្រតិភូនឹងជួបសួរសុខទុក្ខ ថ្នាក់ដឹកនាំសមាជិកសមាជិកា សមាគមរាជសីហ៍សាខាកូរ៉េ និងសិក្សាស្វែងយល់ជាក់ស្តែងអំពីជីវភាព រស់នៅ របស់ ពលករ និងការសិក្សារបស់សិស្ស និស្សិត និងសហគមន៍ខ្មែរ ដែលកំពុងរស់នៅ សាធារណរដ្ឋកូរ៉េ ព្រមទាំងស្វែងយល់ពីស្ថានភាព និងតម្រូវការជាក់ស្តែងរបស់សហគមន៍ខ្មែរនៅទីនោះ។

ខេត្តកំពង់ឆ្នាំង ,នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានអញ្ជើញចូលរួមក្នុ...
18/09/2026

ខេត្តកំពង់ឆ្នាំង ,នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែច្រវ៉ាក់ផលិតកម្មម៉ាក GAC ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

‎‎សមាគម​រាជសីហ៍​សាខាខេត្តបាត់ដំបង ចូលរួម​បុណ្យ​សពលោកយាយ ស៊ូឡៃ.ខ ត្រូវជាអ៊ំស្រីរបស់លោក​ ម៉ូត សុគីរីន អនុប្រធានសមាគមរាជសីហ...
18/09/2026

‎‎សមាគម​រាជសីហ៍​សាខាខេត្តបាត់ដំបង ចូលរួម​បុណ្យ​សពលោកយាយ ស៊ូឡៃ.ខ ត្រូវជាអ៊ំស្រីរបស់លោក​ ម៉ូត សុគីរីន អនុប្រធានសមាគមរាជសីហ៍សាខាខេត្តបាត់ដំបង។​

*********************************
‎
‎នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០២៦
‎
‎លោក អុី វណ្ណៈ ប្រធានផ្នែកមនុស្សធម៌ និងលោក ហៀត សៀត អនុប្រធានក្រុមបឹក្សាយោបល់អនុសាខាស្រុកសង្កែ នៃសមាគមរាជសីហ៍សាខាខេត្តបាត់ដំបង តំណាងលោក ជា សាវុធ ប្រធានសាខាខេត្តបាត់ដំបង បានចូលរួម​រំលែក​ទុក្ខ និង​នាំយក​បច្ច័យចូលបុណ្យសពលោកយាយ ស៊ូឡៃ.ខ ត្រូវជាអ៊ំស្រីរបស់​លោក ម៉ូត សុគីរីន អនុប្រធានសមាគមរាជសីហ៍សាខាខេត្តបាត់ដំបង​ ដែលបានទទួលមរណភាពកាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០២៦ ក្នុង​ជន្មាយុ​៧៦ឆ្នាំ​ ដោយ​រោគាពាធ​។​
‎
‎ថ្នាក់ដឹកនាំ​ និងសមាជិក​ សមាជិកាទាំងអស់នៃសមាគមរាជសីហ៍​ សូមសម្ដែងនូវក្ដីសោកស្ដាយ​ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព។

សមាគមរាជសីសាខាខេត្តព្រះវិហារ ចូលរួមវេទិកាសន្ទនាសង្គមស៊ីវិល ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័...
17/09/2026

សមាគមរាជសីសាខាខេត្តព្រះវិហារ ចូលរួមវេទិកាសន្ទនាសង្គមស៊ីវិល ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល»។

**************************

នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦

លោក ឆេង សុខម៉េង ប្រធានស្ដីទីសមាគមរាជសីហ៍សាខាខេត្តព្រះវិហារ បានចូលរួមវេទិកាសន្ទនាសង្គមស៊ីវិល ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» ដែលរៀបចំដោយ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្ត្រី សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ។

វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) តំណាងឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស.​ និងឯកឧត្តម វ៉ាត ប៉ារ៉ានីន អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ តំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ​ ដោយមានការចូលរួមពីតំណាងអង្គការ សមាគម សហគមន៍ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើននាក់។

វេទិកានេះដោយផ្តោតលើការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល ការបង្កើនកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងការចូលរួមជំរុញការអភិវឌ្ឍមូលដ្ឋាន និងសុខុមាលភាពប្រជាពលរដ្ឋ។​ ជាមួយគ្នានេះក៏មានការលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលបន្តគាំទ្រយុវជនឱ្យទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រមទាំងបន្តចូលរួមជួយដល់ប្រជាពលរដ្ឋដែលមានតម្រូវការចាំបាច់នៅមូលដ្ឋាន។

‎‎សមាគមរាជសីហ៍សាខាខេត្តបាត់ដំបង ចូលរួមក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍លើកទី១ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្...
17/09/2026

‎‎សមាគមរាជសីហ៍សាខាខេត្តបាត់ដំបង ចូលរួមក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍លើកទី១ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។

******************************
‎
‎នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
‎
‎លោក ជា សាវុធ ប្រធានសមាគមរាជសីហ៍សាខាខេត្តបាត់ដំបង បានចាត់តាំងលោក សុះ អាលីមុីន អនុប្រធានផ្នែកឥស្លាមកម្ពុជា នៃសាខាខេត្តបាត់ដំបង ជាតំណាង​ ចូលរួមក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍លើកទី១ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។
‎
‎កិច្ចប្រជុំប្រព្រឹត្តទៅនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង​ ក្រោមអធិបតីភាពឯកឧត្តម ធូ ភា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត អាជ្ញាធរក្រុង ស្រុក តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធមួយចំនួនទៀត។

សមាគមរាជសីហ៍សាខាខេត្តកោះកុង ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការដាក់និងទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយនិងអ្ន្...
17/09/2026

សមាគមរាជសីហ៍សាខាខេត្តកោះកុង ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការដាក់និងទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយនិងអ្ន្កកសង្កេតការណ៍បោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

*************************

នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦

ឯកឧត្តម​ សៅ សុឹនធួន ប្រធានប្រឹក្សាយោបល់សមាគមរាជសីហ៍សាខាខេត្តកោះកុង និងលោក​ សុះ ហ្វារីត អនុប្រធានអនុសាខាក្រុងខេមរភូមិន្ទ តំណាងលោក​ វ៉ែន យ៉ុន ប្រធានសាខាខេត្តកោះកុង បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការដាក់និងទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយនិងអ្ន្កកសង្កេតការណ៍បោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង​ ក្រោមអធិបតីភាពលោក​ ហាក់ ឡេង អភិបាលរងខេត្តកោះកុង តំណាងលោកជំទាវ​ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងលោក​ សេង​ ណេង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង។

Address

ផ្ទះលេខ៥ ផ្លូវលេខ ៤ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
Phnom Penh
12401

Alerts

Be the first to know and let us send you an email when សមាគមរាជសីហ៍ Reachsey Association ថ្នាក់កណ្តាល posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share