Rotary Club of Phnom Penh Central - ភ្នំពេញសេនត្រល

Rotary Club of Phnom Penh Central - ភ្នំពេញសេនត្រល Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rotary Club of Phnom Penh Central - ភ្នំពេញសេនត្រល, Charitable organisation, Phnom Penh.

𝗥𝗼𝘁𝗮𝗿𝘆 𝗖𝗹𝘂𝗯 𝗼𝗳 𝗣𝗵𝗻𝗼𝗺 𝗣𝗲𝗻𝗵 𝗖𝗲𝗻𝘁𝗿𝗮𝗹 កំពុង​ធ្វើសកម្មភាពដើម្បីជួយសង្គម ដូចជា បង្កើតសន្តិភាព ធ្វើឲ្យប្រជាជនមានសុខភាពល្អ មានទឹកស្អាត អប់រំល្អ ជីវភាពល្អ និងបរិស្ថានស្អាត

  to the Rotary Family 💛💙សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រីRtn. keo Rindarath ដែលបានចូលរួមជាសមាជិកថ្មីនៃ Rotary Club Ph...
17/08/2026

to the Rotary Family 💛💙

សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រីRtn. keo Rindarath

ដែលបានចូលរួមជាសមាជិកថ្មីនៃ Rotary Club Phnom Penh Central ក្នុងអាណត្តិ RY122 (2026–2027)។

យើងមានសេចក្តីរីករាយក្នុងការស្វាគមន៍លោកស្រី ដែលមានឆន្ទៈក្នុងការបម្រើសហគមន៍ ចែករំលែកមិត្តភាព និងរួមចំណែកបង្កើតផល
វិជ្ជមានដល់សង្គម។

សូមជូនពរឱ្យដំណើររបស់លោកស្រីជាមួយគ្រួសារ Rotary ពោរពេញដោយការរៀនសូត្រ ការដឹកនាំ មិត្តភាព និងឱកាសថ្មីៗ ក្នុងការបម្រើសង្គមជាមួយគ្នា។

Create Lasting Impact

❤️ ចែករំលែកក្តីស្រឡាញ់ បង្កើតក្តីសង្ឃឹម និងស្នាមញញឹម ❤️កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៦ ក្លឹបរ៉ូតារីភ្នំពេញសេនត្រល (Rot...
16/08/2026

❤️ ចែករំលែកក្តីស្រឡាញ់ បង្កើតក្តីសង្ឃឹម និងស្នាមញញឹម ❤️

កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៦ ក្លឹបរ៉ូតារីភ្នំពេញសេនត្រល (Rotary Club of Phnom Penh Central) ក្រោមការដឹកនាំរបស់ លោកប្រធាន ឧកញ៉ា ឆោម សំបូរ រួមជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្លឹប ព្រមទាំងភ្ញៀវ បានរៀបចំកម្មវិធី សេវាសហគមន៍ ចុះសួរសុខទុក្ខ ចែករំលែកក្តីស្រឡាញ់ និងផ្តល់ការលើកទឹកចិត្តជូនដល់កុមារ និងយុវជននៅ អង្គការសង្គ្រោះ និងអភិវឌ្ឍន៍កុមារ-ស្ត្រីមេម៉ាយ។ 💙💛

ក្នុងឱកាសដ៏មានអត្ថន័យនេះ ក្លឹបបាននាំយកសម្ភារៈ និងអំណោយចាំបាច់មួយចំនួនប្រគល់ជូនមណ្ឌល រួមមាន៖

១. ទូដាក់សម្លៀកបំពាក់ ចំនួន ២ ទូ
២. កុំព្យូទ័រ (Computer) ចំនួន ២ គ្រឿង
៣. ឈុតសៀវភៅ ចំនួន ៥០ ឈុត
៤. កង្ហារជាប់ជញ្ជាំង ចំនួន ៤ គ្រឿង
៥. មី ចំនួន ២០ កេស
៦. សាប៊ូលាងមុខ ចំនួន ២០
៧. កាបូប ចំនួន ៨០
៨. ទឹកដោះគោ ចំនួន ១០ កេស
៩. នំ ចំនួន ១ កេស
១០. ទឹក kangen water 10 x5L bag and 10L x 10 bottles)

កម្មវិធីនេះ មិនមែនគ្រាន់តែជាការផ្តល់ជំនួយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែជាការចែករំលែកនូវ ភាពកក់ក្តៅ កម្លាំងចិត្ត ក្តីសង្ឃឹម និងការលើកទឹកចិត្ត ដល់កុមារ និងយុវជន ឱ្យបន្តខិតខំសិក្សា អភិវឌ្ឍខ្លួន និងកសាងអនាគតដ៏ល្អប្រសើរ។ 🌱✨

ស្នាមញញឹម និងភាពសប្បាយរីករាយរបស់កុមារ និងយុវជន គឺជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់គ្រួសាររ៉ូតារី ក្នុងការបន្តបេសកកម្ម
“Service Above Self – បម្រើអ្នកដទៃជាអាទិភាព” ❤️

🙏 សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា សប្បុរសជន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកទាំងកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងធនធាន ដើម្បីធ្វើឱ្យកម្មវិធីសេវាសហគមន៍នេះប្រព្រឹត្តទៅដោយជោគជ័យ និងពោរពេញដោយអត្ថន័យ។

❤️ រួមគ្នាបង្កើតស្នាមញញឹម
🌱 រួមគ្នាបង្កើតក្តីសង្ឃឹម
🤝 រួមគ្នាបង្កើតផលវិជ្ជមាន និងការអភិវឌ្ឍន៍យូរអង្វែងក្នុងសហគមន៍




រីករាយថ្ងៃកំណើត Rtn. Go Zhong Goi 🎂🎉ក្នុងឱកាសដ៏ពិសេសនេះ ក្លឹបរ៉ូតថារីភ្នំពេញសេនត្រល សូមគោរពជូនពរ Rtn. Go Zhong Goi ឲ្យជួ...
15/08/2026

រីករាយថ្ងៃកំណើត Rtn. Go Zhong Goi 🎂🎉

ក្នុងឱកាសដ៏ពិសេសនេះ ក្លឹបរ៉ូតថារីភ្នំពេញសេនត្រល សូមគោរពជូនពរ Rtn. Go Zhong Goi ឲ្យជួបតែសេចក្តីសុខ សុខភាពល្អ កម្លាំងមាំមួន សុភមង្គលក្នុងគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច។

សូមជូនពរឲ្យឆ្នាំថ្មីនៃជីវិតនេះ នាំមកនូវឱកាសថ្មីៗ ក្តីសង្ឃឹម ភាពរីកចម្រើន និងសមិទ្ធផលជាច្រើន ព្រមទាំងបន្តរួមចំណែកក្នុងការបម្រើសហគមន៍ តាមស្មារតី “Service Above Self” ដើម្បីបង្កើតផលវិជ្ជមានដល់សង្គម។

🎁 សូមឲ្យថ្ងៃកំណើតឆ្នាំនេះ ពោរពេញដោយស្នាមញញឹម ក្តីស្រឡាញ់ និងអនុស្សាវរីយ៍ដ៏ស្រស់ស្អាតជាមួយក្រុមគ្រួសារ មិត្តភក្តិ និងគ្រួសារ Rotary។

រីករាយថ្ងៃកំណើត! សូមជូនពរឲ្យសំណាងល្អ និងជោគជ័យជានិច្ច។ 💙💛

13/08/2026

❤️ ចែករំលែកក្តីស្រឡាញ់ បង្កើតក្តីសង្ឃឹម និងស្នាមញញឹម😊

#រួមគ្នាបង្កើតស្នាមញញឹម ❤️
រួមគ្នាបង្កើតក្តីសង្ឃឹម 🌱
រួមគ្នាបង្កើតផលវិជ្ជមានយូរអង្វែងក្នុងសហគមន៌

13/08/2026
មិត្តរ៉ូតថារីនិងរ៉ូតថារ៉ាក់បានធ្វើទស្សនកិច្ចសិក្សាទៅសាលាអប់រំកុមារពិសេសដែលមានទីតាំងនៅក្រុងតាខ្មៅកាលពីថ្ងៃទី៧ ខែសីហានេះ
10/08/2026

មិត្តរ៉ូតថារីនិងរ៉ូតថារ៉ាក់បានធ្វើទស្សនកិច្ចសិក្សាទៅសាលាអប់រំកុមារពិសេសដែលមានទីតាំងនៅក្រុងតាខ្មៅកាលពីថ្ងៃទី៧ ខែសីហានេះ

10/08/2026

🇰🇭 ភាសាខ្មែរ [English below]

🤝 "ការរួមចំណែក មិនមែនមានតែការបរិច្ចាគថវិកាប៉ុណ្ណោះទេ" 💙⚙️
នៅក្នុង 𝗥𝗢𝗧𝗔𝗥𝗬 លោកអ្នកគ្រប់រូបអាចរួមចំណែកតាមសមត្ថភាពរបស់ខ្លួន។ ការផ្តល់ពេលវេលា កម្លាំងកាយ ជំនាញ គំនិត និងការជួយគ្នា សុទ្ធតែជាអំណោយដ៏មានតម្លៃក្នុងការបម្រើសហគមន៍។

🇬🇧 English
🤝 "Giving Is More Than Money" 💙⚙️
In 𝗥𝗢𝗧𝗔𝗥𝗬, everyone can make a difference. Your time, talents, skills, ideas, and helping hands are just as valuable as financial contributions. Every act of service creates a lasting impact.

10/08/2026

🇰🇭 ភាសាខ្មែរ [English below]

⭐️ "តើអ្វីជាចំណុចសំខាន់ជាងគេក្នុងការកសាងម៉ាកយីហោ?"
ចម្លើយគឺ "ទំនុកចិត្ត"
ម៉ាកយីហោដ៏រឹងមាំ មិនត្រូវបានកសាងដោយការផ្សព្វផ្សាយតែមួយមុខទេ ប៉ុន្តែកើតចេញពីភាពស្មោះត្រង់ គុណភាព និងការរក្សាពាក្យសន្យាជានិច្ច។

🇬🇧 English
⭐️ "What Is the Most Important Element in Building a Brand?"
The answer is "Trust."
A strong brand is built not only through marketing, but through integrity, consistent quality, and keeping your promises every day.

🤝 Rotary Business Visit | ISF Cambodia-អង្គការផ្កាយសមុទ្រ 📅 ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៦ក្លឹបរ៉ូតារីភ្នំពេញសេនត្រល បានរៀបច...
08/08/2026

🤝 Rotary Business Visit | ISF Cambodia-អង្គការផ្កាយសមុទ្រ

📅 ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៦

ក្លឹបរ៉ូតារីភ្នំពេញសេនត្រល បានរៀបចំ ដំណើរទស្សនកិច្ចអាជីវកម្ម ទៅកាន់ មូលនិធិផ្កាយសមុទ្រ-ISF Cambodia ដែលជាស្ថាប័នផ្តោតលើការអប់រំ សុខភាព និងកីឡា ដើម្បីផ្តល់ឱកាស និងអនាគតល្អប្រសើរដល់កុមារកម្ពុជាដែលខ្វះខាត។

ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយ លោកប្រធាន P. Sambo និងមានការចូលរួមដ៏មានកិត្តិយសពី៖
▫️RID Jennifer Scott
▫️Mr. Andrew Best
▫️PDG Jason Lim
▫️AG CP Jacky
▫️ប្រធានក្លឹបរ៉ូតារីភ្នំពេញខេភីថល P Annie
🌟 ព្រមទាំងសមាជិករ៉ូតារី និងភ្ញៀវកិត្តិយសជាច្រើនរូប។

ក្នុងឱកាសនេះ យើងបានស្វែងយល់កាន់តែច្បាស់អំពីបេសកកម្ម និងសកម្មភាពរបស់ ISF ជាពិសេសការងារលើ ការអប់រំ ការថែទាំសុខភាព និងកម្មវិធីកីឡាបាល់ទាត់សម្រាប់កុមារ។ ISF មានគោលបំណងផ្តល់ឱកាសដល់កុមារដែលជួបការលំបាក ឱ្យទទួលបានការអប់រំ និងការអភិវឌ្ឍជំនាញ ដើម្បីកសាងអនាគតរបស់ពួកគេ។

🙏 សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកស្រី Chourp Vicheka និងក្រុមការងារ ISF ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការចែករំលែកនូវបទពិសោធន៍ដ៏មានតម្លៃ។

🤝 Rotary មិនមែនគ្រាន់តែជាការជួបជុំទេ ប៉ុន្តែជាការភ្ជាប់មនុស្ស គំនិត និងធនធាន ដើម្បីបង្កើតការផ្លាស់ប្តូរដែលមានអត្ថន័យសម្រាប់សង្គម។

❤️ Together, we connect, collaborate and create lasting impact.




រីករាយថ្ងៃកំណើត Rtn. Moung Sela 🎂🎉ក្នុងឱកាសដ៏ពិសេសនេះ ក្លឹបរ៉ូតថារីភ្នំពេញសេនត្រល សូមគោរពជូនពរ កញ្ញា Rtn. Moung Sela ឲ្យ...
08/08/2026

រីករាយថ្ងៃកំណើត Rtn. Moung Sela 🎂🎉

ក្នុងឱកាសដ៏ពិសេសនេះ ក្លឹបរ៉ូតថារីភ្នំពេញសេនត្រល សូមគោរពជូនពរ កញ្ញា Rtn. Moung Sela ឲ្យជួបតែសេចក្តីសុខ សុខភាពល្អ កម្លាំងមាំមួន សុភមង្គលក្នុងគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច។

សូមជូនពរឲ្យឆ្នាំថ្មីនៃជីវិតនេះ នាំមកនូវឱកាសថ្មីៗ ក្តីសង្ឃឹម ភាពរីកចម្រើន និងសមិទ្ធផលជាច្រើន ព្រមទាំងបន្តរួមចំណែកក្នុងការបម្រើសហគមន៍ តាមស្មារតី “Service Above Self” ដើម្បីបង្កើតផលវិជ្ជមានដល់សង្គម។

🎁 សូមឲ្យថ្ងៃកំណើតឆ្នាំនេះ ពោរពេញដោយស្នាមញញឹម ក្តីស្រឡាញ់ និងអនុស្សាវរីយ៍ដ៏ស្រស់ស្អាតជាមួយក្រុមគ្រួសារ មិត្តភក្តិ និងគ្រួសារ Rotary។

រីករាយថ្ងៃកំណើត! សូមជូនពរឲ្យសំណាងល្អ និងជោគជ័យជានិច្ច។ 💙💛

Address

Phnom Penh

Telephone

+85595678929

Website

Alerts

Be the first to know and let us send you an email when Rotary Club of Phnom Penh Central - ភ្នំពេញសេនត្រល posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Rotary Club of Phnom Penh Central - ភ្នំពេញសេនត្រល:

Shortcuts

Share