CIESF Cambodia

CIESF Cambodia Cambodia International Education Support Foundation, founded in Japan.

For a future where Global Benefit is the norm.

・Quality of teacher
・Entrepreneur
・Educational Administration
・IT human resource

(English Below)វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់សៀវភៅជំនួយគ្រូផ្នែកវិទ្យាសាស្ត្រថ្នាក់ទី៥ នៅខេត្តស្វាយរៀងខេត្តស្វាយរៀង...
21/08/2026

(English Below)
វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់សៀវភៅជំនួយគ្រូផ្នែកវិទ្យាសាស្ត្រថ្នាក់ទី៥ នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះមូលនិធិCIESF បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់សៀវភៅជំនួយគ្រូផ្នែកវិទ្យាសាស្ត្រ ថ្នាក់ទី៥» នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តស្វាយរៀងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកខៀវ សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង លោកសាស្រ្តាចារ្យ SAKAKIBARA YASUSHI សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិ និងជាសាស្រ្តាចារ្យនៃសលកវិទ្យាល័យSHINSYUព្រមទាំងមានការអញ្ជើញចូលរួមពី លោក ជា វណ្ណៈ អនុប្រធានការិយាល័យនៃនាយកដ្ឋានបឋមសិក្សា លោក ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងស្វាយរៀង លោកសៅ ស៊ីថា នាយកនៃសាលាគរុកោសល្យនិងវិក្រឹតការខេត្តស្វាយរៀង លោកគ្រូ អ្នកគ្រូ និងសិក្ខាកាមជាច្រើនរូបទៀត។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង៖
・ពង្រឹងសមត្ថភាព៖ បំប៉ន និងលើកកម្ពស់សមត្ថភាពរបស់លោកគ្រូ-អ្នកគ្រូក្នុងការបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ ថ្នាក់ទី៥ ឱ្យកាន់តែមានប្រសិទ្ធភាព។
・ការប្រើប្រាស់សៀវភៅជំនួយគ្រូ៖ ណែនាំពីវិធីសាស្ត្រ និងការផលិតសម្ភារបង្រៀនដោយខ្លួនឯង ឬការច្នៃប្រឌិតប្រើប្រាស់សម្ភារដែលងាយស្រួលស្វែងរកនៅជុំវិញខ្លួន ដោយផ្អែកលើសៀវភៅជំនួយគ្រូ ដើម្បីជួយឱ្យការបង្រៀនមានភាពងាយស្រួល និងទាក់ទាញ។
・ការលើកកម្ពស់គុណភាពអប់រំ៖ ជំរុញការយល់ដឹងរបស់សិស្សានុសិស្សលើផ្នែកវិទ្យាសាស្ត្រតាមរយៈការពិសោធន៍ និងការគិតបែបវិទ្យាសាស្រ្ត។

តាមរយៈការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ពីគ្រូបង្គោល ដែលអញ្ជើញមកពី សាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រៃវែង និង សាលាគរុកោសល្យ និងវិក្រឹតការខេត្តស្វាយរៀង អំពីវិធីសាស្ត្របង្រៀន និងការធ្វើពិសោធជាក់ស្តែងលើខ្លឹមសារមេរៀន «អង្គធាតុចម្លង» «អ៊ីសូឡង់» និង «ភពនៅក្នុងប្រព័ន្ធព្រះអាទិត្យ»។
បន្ថែមពីនេះក៏មានបទបឋកថាពីសំណាក់ លោក/លោកស្រីសាស្ត្រាចារ្យជនជាតិជប៉ុន ដែលបានចែករំលែកអំពី៖
១. ភាពចាំបាច់នៃការធ្វើពិសោធ៖ ក្នុងការបណ្តុះស្មារតីស្រាវជ្រាវ និងការយល់ដឹងជម្រៅដល់សិស្សលើមុខវិជ្ជាវិទ្យាសាស្ត្រ។
២. ភាពច្នៃប្រឌិតរបស់គ្រូបង្រៀន៖ ក្នុងការគ្រប់គ្រង និងប្រើប្រាស់បន្ទប់ពិសោធន៍ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
នៅក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងបានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូទាំងអស់ ឱ្យយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់នូវបទបង្ហាញរបស់គ្រូឧទ្ទេស ដើម្បីនាំយកចំណេះដឹង និងបទពិសោធន៍ថ្មីៗទាំងនេះ ទៅអនុវត្តផ្ទាល់នៅក្នុងថ្នាក់រៀនឱ្យទទួលបានលទ្ធផលល្អប្រសើរ។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះអាចសម្រេចទៅបាន ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាង នាយកដ្ឋានបឋមសិក្សា, មូលនិធិស៊ីសេហ្វ (CIESF) និង សាលាគរុកោសល្យ និងវិក្រឹតការខេត្តស្វាយរៀង ដោយមានការគាំទ្រថវិកាពី មូលនិធិ EXPO។

(English)
On July 31, 2026, CIESF organized a training program for utilizing the Science Teacher’s Guidebook for Primary Schools at the Svay Rieng Provincial Teacher Training Center (PTTC).

The event was presided over by Mr. Khiev Sam Ol director of Svay Rieng MoEYS,Prof. Sakakibara Yasushi Board Member of CIESF Japan also Professor at Shinshu University. The workshop was also attended by Dr. Chea Vannak, Vice Chief of the Department of Primary Education (DPE) Mr. Sao Sitha principal of Svay Rieng PTTC; and primary school teachers.

Objectives
・Enhance and strengthen the capacity of Grade 5 science teachers to ensure more effective teaching.
・Introduce teaching methodologies, self-made teaching materials, and creative uses of readily available local resources based on the Teacher's Guidebook to make teaching easier and more engaging.
・Encourage students' understanding of science through hands-on experimentation and scientific thinking.

The workshop featured the sharing of knowledge and practical experience by key trainers from Prey Veng PTTC and Svay Rieng PTTC. Participants have joined practical experiments on lesson topics such as "Conductors," "Insulators," and "Planets in the Solar System."

Additionally, lectures were delivered by Japanese professors who shared insights on:
1) The Importance of Experiments for Students' Understanding of Science.
2) Efficiently managing and utilizing science laboratories to their maximum potential.

At the end of Training PTTC principle expressed his deep appreciation and high regard for the hard work of the team. He urged all participating teachers to pay close attention to the trainers' presentations and to apply these new skills and experiences directly in their classrooms for optimal results.

This program was made possible through close collaboration among DPE and CIESF, and Svay Rieng PTTC, with financial support from The Japan World Exposition 1970 Commemorative Fund.

មូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា«CIESF Cambodia» សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Westline Education Gr...
12/08/2026

មូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា«CIESF Cambodia»
សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Westline Education Group ដែលបានឧបត្ថម្ភគាំទ្រ សម្រាប់ការបោះពុម្ពសៀវភៅណែនាំគ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ សម្រាប់ថ្នាក់ទី៥។ សៀវភៅណែនាំដែលបាន បោះពុម្ពមួយចំនួនត្រូវបាននាំយកទៅប្រគល់ជូនដល់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (PTEC) ព្រមទាំង សាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រៃវែង និងខេត្តស្វាយរៀង (PTTC) ដែលបានសហការផ្តល់ទីតាំងរៀបចំ «វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់សៀវភៅណែនាំគ្រូបង្រៀន» នាពេលថ្មីៗកន្លងមកនេះ។

សូមធ្វើការណែនាំពីក្រុមហ៊ុន Westline Education Group ដូចខាងក្រោមនេះ៖
https://wegcambodia.com/
ដោយចាប់ផ្តើមជាមួយនឹងសាលារៀនដែលមានសិស្សចំនួន ៦០០ នាក់ និងគ្រូបង្រៀន ព្រមទាំងបុគ្គលិកចំនួន ៧០នាក់ ក្នុងឆ្នាំ២០០៨ ក្រុមហ៊ុនបាននិងកំពុងពង្រីកវិសាលភាពអប់រំរបស់ខ្លួនរហូតដល់ ៣៥សាខា បុគ្គលិកចំនួនជាង ១៥០០នាក់ និងមានសិស្សានុសិស្សចំនួនជាង ១៥០០០នាក់។ ចាប់តាំងពីការបង្កើតសាលារៀនដំបូងរបស់ខ្លួន ក្រុមហ៊ុននេះត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជា ក្រុមហ៊ុនអប់រំឈានមុខគេមួយ និងទទួលបាន សមិទ្ធិផលរំភើបចិត្តដល់ស្ថាប័នជាតិ និងអន្តរជាតិជាច្រើន។ រហូតមកដល់ពេលនេះ គ្រឹះស្ថាន​អប់រំ​ និង​បណ្តុះបណ្តាល ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនវេសឡាញមានដូចជា៖
សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ (ចាប់ផ្តើមដំណើរការឆ្នាំ ២០០៨, ១៧សាខា )
សាលារៀនណត្សឡាញន៍(ចាប់ផ្តើមដំណើរការឆ្នាំ ២០០៨, ៣សាខា)
វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ(ចាប់ផ្តើមដំណើរការឆ្នាំ ២០០៨, ១ទីតាំង)
សាលាអន្តរជាតិ ហ្វររ៉េសហៀល(ចាប់ផ្តើមដំណើរការឆ្នាំ ២០១៦, ១សាខា)
សាលាភាសាលីដឺលែន (ចាប់ផ្តើមដំណើរការឆ្នាំ ២០១៨, ២សាខា)
និងសាលារៀនសហគមន៍២១ (ចាប់ផ្តើមដំណើរការឆ្នាំ ២០២២, ១០សាខា)។
បច្ចុប្បន្ននេះ តាមរយៈកិច្ច​សហ​ប្រតិបត្តិការ​ដៃគូវិនិយោគ ក្រុមហ៊ុនវេសឡាញបាន​ចូលរួមចំណែកក្នុង​ការ​ អភិវឌ្ឍ​​​វិស័យអប់រំនៅ​តាមបណ្តា​ខេត្ត​បន្ថែម រួមមានខេត្តបាត់ដំបង ខេត្តកណ្តាល ​ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ហើយក្រុមហ៊ុនក៏នៅ​តែ​បន្តបេសកម្មក្នុងការកៀរគរ​ទុនវិនិយោគ ក្នុងគោលបំណងចូលរួម ចំណែកលើកកម្ពស់ វិស័យអប់រំ និងអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ស្របតាមយុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់​កាល​ទី១ ដើម្បី កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព​កសាង​មូលដ្ឋាន​គ្រឹះឈ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យកម្ពុជា​ឆ្នាំ ២០៥០។

យើងខ្ញុំសង្ឃឹមថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Westline Education Group និង CIESF Cambodia ក្នុងនាមជាស្ថាប័នដែលពាក់ព័ន្ធក្នុងវិស័យអប់រំដូចគ្នា ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នាពេលអនាគត។

អង្គការ CIESF បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ "សៀវភៅណែនាំគ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ" សម្រាប់គ្រូបង្រៀន...
07/08/2026

អង្គការ CIESF បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ "សៀវភៅណែនាំគ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ" សម្រាប់គ្រូបង្រៀនថ្នាក់ទី ៥ នៅបឋមសិក្សា ក្នុងគោលបំណងផ្សព្វផ្សាយសៀវភៅណែនាំដែលត្រូវបានរៀបចំឡើងក្រោមការគាំទ្រពី CIESF។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយកិច្ចសហការរវាងអង្គការ CIESF និងនាយកដ្ឋានបឋមសិក្សា (DPE) នៃក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្រោមជំនួយឧបត្ថម្ភពីមូលនិធិរំលឹកខួបពិព័រណ៌ពិភពលោកជប៉ុនឆ្នាំ ១៩៧០ (The Japan World Exposition 1970 Commemorative Fund)។

(សាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រៃវែង)៖ ដោយមានការជ្រោមជ្រែងពីនាយកដ្ឋានបឋមសិក្សា (DPE) វគ្គបណ្តុះបណ្តាលដ៏មានតម្លៃនេះបានចាប់ផ្តើមឡើងដោយការចែករំលែកទស្សនវិស័យអំពីអនាគតនៃការអប់រំវិទ្យាសាស្ត្រនៅកម្ពុជា។ បន្ទាប់មក គ្រូឧទ្ទេសមកពី PTTC បានដឹកនាំការបង្រៀនបង្ហាញ (Model Lesson) ផ្អែកលើកិច្ចតែងការបង្រៀនជាក់ស្តែង រួចបន្តដោយការអនុវត្តបង្រៀនផ្ទាល់យ៉ាងសកម្ម ដែលរួមបញ្ចូលការពិសោធន៍ និងការសង្កេតពីសំណាក់លោកគ្រូ-អ្នកគ្រូជាសិក្ខាកាម។ កម្មវិធីនេះក៏មានការចែករំលែកវិធីសាស្ត្របង្រៀនបែបជប៉ុន និងការបង្ហាញការពិសោធន៍ផ្ទាល់ពីសាស្ត្រាចារ្យជំនាញជនជាតិជប៉ុនចំនួនពីររូបផងដែរ។ តាមរយៈការយកចិត្តទុកដាក់ខ្ពស់ និងការផ្លាស់ប្តូរមតិយោបល់គ្នាយ៉ាងផុសផុលពីសិក្ខាកាមទាំងអស់ បានធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះទទួលបានជោគជ័យយ៉ាងផ្លែផ្កា ហើយយើងសង្ឃឹមថា បច្ចេកទេសទាំងនេះនឹងនាំយកភាពរីករាយនៃ "ការរៀនវិទ្យាសាស្ត្រតាមរយៈការពិសោធន៍ និងការសង្កេត" ទៅកាន់ថ្នាក់រៀននៅតាមសាលានានា។ 🌟✨

CIESF conducted a training workshop for Grade 5 primary school teachers to promote the practical use of the "Science Teacher's Guidebook," which was developed with support from us.

This workshop was co-hosted by CIESF and the Department of Primary Education (DPE) ,MoEYS, with financial support from The Japan World Exposition 1970 Commemorative Fund.

Among the three locations where the workshops were held—Phnom Penh, Prey Veng, and Svay Rieng—we would like to share highlights from the Prey Veng venue at this time.
(Prey Veng Provincial Teacher Training Center): Supported by the Department of Primary Education (DPE), this valuable training session began with insights on the future of science education in Cambodia. PTTC trainers led model lessons based on practical lesson plans, followed by active hands-on teaching practice with experiments and observations from participant teachers. The program also featured Japanese-style teaching methodologies and live experiment demonstrations by two expert professors from Japan. Thanks to the high level of engagement and lively exchanges among all participants, the session was a great success, and we hope these techniques will bring the joy of "learning science through experiments and observation" to classrooms across schools. 🌟✨

(English Below)មូលនិធិ CIESF បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ "សៀវភៅណែនាំគ្រូមុខវិជ្ជាវិទ្យាសាស្ត្រ" ថ្នាក់ទី...
04/08/2026

(English Below)
មូលនិធិ CIESF បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ "សៀវភៅណែនាំគ្រូមុខវិជ្ជាវិទ្យាសាស្ត្រ" ថ្នាក់ទី ៥ នៅបឋមសិក្សា ក្នុងគោលបំណងផ្សព្វផ្សាយសៀវភៅណែនាំដែលត្រូវបានរៀបចំឡើងក្រោមការគាំទ្រពី CIESF។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយកិច្ចសហការរវាងអង្គការ CIESF និងនាយកដ្ឋានបឋមសិក្សា (DPE) នៃក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្រោមជំនួយឧបត្ថម្ភពីមូលនិធិរំលឹកខួបពិព័រណ៌ពិភពលោកជប៉ុនឆ្នាំ ១៩៧០ (The Japan World Exposition 1970 Commemorative Fund)។

វគ្គបណ្តុះបណ្តាលនេះបានប្រារព្ធធ្វើនៅទីតាំងចំនួនបីរួមមាន រាជធានីភ្នំពេញ ខេត្តព្រៃវែង និងខេត្តស្វាយរៀង។
ជាដំបូងយើងសូមណែនាំអំពីទិដ្ឋភាពនៃវគ្គបណ្តុះបណ្តាលនៅទីតាំងរាជធានីភ្នំពេញ។
នៅដើមវគ្គបណ្តុះបណ្តាល តំណាងមកពីនាយកដ្ឋានបឋមសិក្សា (DPE) បានចែករំលែកអំពីអនាគតនៃការអប់រំវិទ្យាសាស្ត្រនៅកម្ពុជា។
បន្ទាប់មក គ្រូឧទ្ទេសមកពីសាលាគរុកោសល្យ និងវិក្រឹតការខេត្ត (PTTC) ដែលជាអ្នករៀបរៀងសៀវភៅណែនាំ បានធ្វើការបង្រៀនបង្ហាញ (Model Lesson) ផ្អែកលើកិច្ចតែងការបង្រៀន ហើយលោកគ្រូ-អ្នកគ្រូដែលជាសិក្ខាកាមបានអនុវត្តផ្ទាល់នូវការបង្រៀនដែលរួមបញ្ចូលការពិសោធន៍ និងការសង្កេត។

បន្ថែមពីនេះ គ្រូបង្រៀនមកពី Japan International CIESF Leaders Academy ក៏បានណែនាំអំពីចំណុចសំខាន់ៗ និងបច្ចេកទេសក្នុងការប្រើប្រាស់សៀវភៅណែនាំឱ្យមានប្រសិទ្ធភាព ដោយបានស្នើឡើងនូវគំនិតដើម្បីបង្កើតថ្នាក់រៀនដែលជំរុញឱ្យសិស្សសិក្សាដោយម្ចាស់ការ។

លោកគ្រូ-អ្នកគ្រូដែលបានចូលរួម មានការយកចិត្តទុកដាក់យ៉ាងខ្លាំងចាប់តាំងពីដើមរហូតដល់ចប់ ដោយបានចូលរួមក្នុងការពិសោធន៍យ៉ាងសកម្ម និងផ្លាស់ប្តូរមតិយោបល់គ្នាយ៉ាងផុសផុល ដែលធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។

យើងសង្ឃឹមថា ចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ នឹងត្រូវយកទៅអនុវត្តនៅតាមសាលារៀននីមួយៗ ដើម្បីនាំយកភាពរីករាយនៃ "ការរៀនវិទ្យាសាស្ត្រតាមរយៈការពិសោធន៍ និងការសង្កេត" ទៅដល់កុមារជាច្រើនរូប។

លោកអ្នកអាចចូលមើលសៀវភៅណែនាំគ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រថ្នាក់ទី ៥ បានតាមរយៈកម្មវិធី Primary Learning Program ខាងក្រោម៖ https://plp.moeys.gov.kh/book/302

(English)
CIESF conducted a training workshop for Grade 5 primary school teachers to promote the practical use of the "Science Teacher's Guidebook," which was developed with support from us.

This workshop was co-hosted by CIESF and the Department of Primary Education (DPE) ,MoEYS, with financial support from The Japan World Exposition 1970 Commemorative Fund.

Among the three locations where the workshops were held—Phnom Penh, Prey Veng, and Svay Rieng—we would like to share highlights from the Phnom Penh venue at this time.

The workshop began with a presentation by a representative from DPE regarding the future of science education in Cambodia. Following this, teacher trainers from the Provincial Teacher Training Center who were involved in writing the guidebook, conducted model lessons based on the lesson plans. Participating teachers actively experienced lessons that incorporated experiments and observations.

In addition, a teacher from the Japan International CIESF Leaders Academy shared key points and tips for effectively utilizing the guidebook, proposing ideas to foster student-centered learning in the classroom.

The participating teachers were extremely enthusiastic throughout the workshop, actively engaging in experiments and exchanging opinions, making it a highly productive event.

We hope that the knowledge gained during this training will be put into practice at each school, bringing the fun and joy of "learning science through experiments and observations" to many children.

You can access the Grade 5 Science Teacher's Guidebook through the Primary Learning Program here: https://plp.moeys.gov.kh/book/302

នាយកដ្ឋានបឋមសិក្សា ធ្វើការកែសម្រួលសៀវភៅជំនួយគ្រូមុខវិជ្ជាវិទ្យាសាស្ត្រថ្នាក់ទី៤ និងទី៦ ដើម្បីធ្វើឱ្យខ្លឹមសារមេរៀនកាន់តែម...
09/06/2026

នាយកដ្ឋានបឋមសិក្សា ធ្វើការកែសម្រួលសៀវភៅជំនួយគ្រូមុខវិជ្ជាវិទ្យាសាស្ត្រថ្នាក់ទី៤ និងទី៦ ដើម្បីធ្វើឱ្យខ្លឹមសារមេរៀនកាន់តែមានភាពល្អប្រសើរឡើង។ យើងរួមគ្នាដើម្បីពង្រឹង និងលើកស្ទួយគុណភាពអប់រំទាំងអស់គ្នា ឱ្យកាន់តែប្រសើរឡើង។

Department of Primary Education is reviewing and refining the Grade 4 and Grade 6 Science teacher guides to further enhance the lesson content. Let's improve and elevate the quality of education together!

កាលពីពេលថ្មីៗនេះ យើងខ្ញុំបានជួបពិភាក្សាការងារ ជាមួយលោកនាយក និងក្រុមការងារនៃមហាវិទ្យាល័យគរុកោសល្យរាជធានីភ្នំពេញ (PTEC)។បច...
08/06/2026

កាលពីពេលថ្មីៗនេះ យើងខ្ញុំបានជួបពិភាក្សាការងារ ជាមួយលោកនាយក និងក្រុមការងារនៃមហាវិទ្យាល័យគរុកោសល្យរាជធានីភ្នំពេញ (PTEC)។

បច្ចុប្បន្ននេះ CIESF កំពុងរៀបចំសិក្ខាសាលាមួយ ស្តីពីការចែករំលែកវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាពក្នុងការប្រើប្រាស់ «សៀវភៅណែនាំគ្រូ» ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

ដើម្បីឱ្យគម្រោងការងារនេះទទួលបានជោគជ័យ យើងខ្ញុំបានចូលជួបពិភាក្សាជាមួយ PTEC ដើម្បីស្នើសុំការគាំទ្រជាផ្លូវការ។

We recently had a very productive meeting with the Rector and team at PTEC.
CIESF is currently planning an upcoming workshop focused on sharing effective ways to utilize "Teacher's Guidebooks," aimed at further elevating the quality of education in Cambodia.
To make this initiative a success, we visited PTEC to formally request their support.

នៅថ្ងៃទី ១៨ ខែឧសភា មូលនិធិ CIESF បានចុះទៅសាលាបឋមសិក្សាត្រាំ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ ដើម្បីតាមដានវឌ្ឍនភាពនៃ "គម្...
29/05/2026

នៅថ្ងៃទី ១៨ ខែឧសភា មូលនិធិ CIESF បានចុះទៅសាលាបឋមសិក្សាត្រាំ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ ដើម្បីតាមដានវឌ្ឍនភាពនៃ "គម្រោងសៀវភៅព័ត៌មានត្រលប់" ដែលអនុវត្តដោយនាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងឱកាសនោះដែរ យើងបានចែកសៀវភៅសរសេរ ដល់សិស្សានុសិស្សសរុបចំនួន ១៦២ នាក់ ក្នុងកម្រិតថ្នាក់ទី ៤ ទី ៥ និងទី ៦ ដើម្បីលើកទឹកចិត្តដល់ទម្លាប់នៃការសរសេរ និងការឆ្លុះបញ្ចាំងពីគំនិតប្រចាំថ្ងៃរបស់ពួកគេ។ ជាមួយគ្នានេះដែរ លោកគ្រូអ្នកគ្រូបានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសារៈសំខាន់នៃ "គម្រោងសៀវភៅព័ត៌មានត្រលប់" ដោយបានកត់សម្គាល់ពីតម្លៃរបស់វា ក្នុងការជួយសិស្សឱ្យតាមដានការសិក្សា និងការអភិវឌ្ឍខ្លួនរបស់ពួកគេ។
សៀវភៅកំណត់ត្រាទាំងនេះ ត្រូវបានឧបត្ថម្ភតាមរយៈយុទ្ធនាការវិក្កយបត្រពណ៌លឿងរបស់ AEON (AEON Yellow Receipt Campaign)។
សូមអរគុណចំពោះការគាំទ្ររបស់អ្នក!

On May 18th, CIESF visited Tram Primary School in Doun Kaev Town, Takeo Province, to follow up "Review Notebook Project" implemented by Department of Primary Education, MoEYS. During the visit, we distributed notebooks to a total of 162 students in grades 4, 5, and 6 to encourage writing habits and reflecting on their daily thoughts . On that occasion, the teachers expressed great interest in the importance of "Review Notebook Project," noting its value in helping students track their studies and personal development.
These notebooks were donated through the AEON Yellow Receipt Campaign.
Thank you for your support.

(English Below)នៅថ្ងៃទី២៧ ខែមេសា លោក Okubo ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃ CIESF បានប្រគល់សៀវភៅណែនាំគ្រូបង្រៀនមុខ...
30/04/2026

(English Below)
នៅថ្ងៃទី២៧ ខែមេសា លោក Okubo ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃ CIESF បានប្រគល់សៀវភៅណែនាំគ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រថ្នាក់ទី៥ ដែលទទួលបានការគាំទ្រពី CIESF ជូនដល់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។

ឆ្នាំនេះ យើងកំពុងរៀបចំផែនការបណ្តុះបណ្តាលស្តីពីវិធីសាស្ត្របង្រៀនប្រកបដោយប្រសិទ្ធភាព ដោយប្រើប្រាស់សៀវភៅណែនាំនេះ។

យើងសង្ឃឹមថា សៀវភៅណែនាំនេះនឹងជួយដល់គ្រូបង្រៀនក្នុងការរៀបចំមេរៀន និងឱ្យកុមារទូទាំងប្រទេសកម្ពុជាទទួលបានការបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រប្រកបដោយគុណភាព។

On April 27, CIESF founder and chairman Okubo presented the Minister of Education, H.E. Dr. HANG Choun Naron with a Science Teacher's Guide for Grade 5, developed with the support of CIESF.

This year, we are planning training sessions on effective teaching methods utilizing this guide.

We hope that the guide will support teachers in designing their lessons, and that children across Cambodia will have access to quality science education.

ស្ថាបនិក និងជាប្រធានអង្គការ CIESF លោក Okubo បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រ...
28/04/2026

ស្ថាបនិក និងជាប្រធានអង្គការ CIESF លោក Okubo បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្លាស់ប្តូរយោបល់លើគំនិតផ្តួចផ្តើមគាំទ្រវិស័យអប់រំនានានាពេលអនាគត។ ដោយប្រកាន់ខ្ជាប់នូវសំឡេង និងតម្រូវការជាក់ស្តែងរបស់អ្នកនៅមូលដ្ឋាន អង្គការ CIESF នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា។

CIESF founder and chairman, Okubo, met with the Minister of Education, H.E. Dr. HANG Choun Naron, to exchange views on future educational support initiatives. Keeping the voices of those on the ground at heart, CIESF remains committed to supporting education in Cambodia.

(English translated below)ស្ថាបនិក និងជាប្រធានអង្គការ CIESF លោក Hideo Okubo បានរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ "ស្ថាប័នឬ...
27/04/2026

(English translated below)
ស្ថាបនិក និងជាប្រធានអង្គការ CIESF លោក Hideo Okubo បានរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ "ស្ថាប័នឬក្រុមហ៊ុនដែលទទួលបានជោគជ័យ"កាលពីថ្ងៃទី២៤ខែមេសាឆ្នាំ២០២៦។ សិក្ខាសាលានេះត្រូវបានសហការរៀបចំឡើងជាមួយលោកបណ្ឌិតអៀងសុធារ៉ាប្រធានគណៈកម្មាធិការប្រតិបត្តិនៃសមាគមអ្នកវិនិយោគកម្ពុជា-ជប៉ុន (CJBI)។
លោក Okubo បានលើកឡើងនូវសំណួរសំខាន់ៗ ដើម្បីឈានទៅរកភាពជោគជ័យ រួមមាន៖
"តើអ្វីទៅជាគោលបំណងខ្ពស់បំផុតរបស់ក្រុមហ៊ុន?"
"តើអ្វីទៅជាខ្លឹមសារពិតប្រាកដរបស់ក្រុមហ៊ុន?"
បន្ទាប់មក លោកបានចែករំលែកអំពី "របៀបក្លាយជាអ្នកដឹកនាំដ៏ត្រឹមត្រូវ"។
កម្មវិធីនេះមានអ្នកចូលរួមប្រមាណ ៧០ នាក់។ ការពិភាក្សាជាក្រុម និងវគ្គសំណួរ-ចម្លើយ បានបង្កើតឱ្យមានមតិយោបល់យ៉ាងទូលំទូលាយ។ វាគឺជាពេលវេលាដ៏មានតម្លៃសម្រាប់អ្នកគ្រប់គ្នាក្នុងការចែករំលែកគំនិត និងពង្រឹងការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីរបៀបកសាង "ស្ថាប័នដែលទទួលបានជោគជ័យ"។

CIESF founder and chairman Hideo Okubo held a seminar on the theme of "Successful Organization or Company​" on April 24, 2026. This seminar was co-hosted with Dr. IENG Sotheara, President of the Executive Committee of CJBI (Cambodia-Japan Association for Business & Investment).
Mr. Okubo posed key questions for achieving success:
"What is the highest purpose of a company?"
"What is the true essence of a company?"
He then spoke about HOW TO BE the proper kind of leader.
Approximately 70 people attended the event. The group discussions and Q&A session generated a wide range of opinions. It was a valuable time for everyone to share ideas and deepen their understanding of how to build a “Successful Organization”.

Address

3F, The ICON Professional Building, Norodom Boulevard, Tonle Bassac, Chamkarmon
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Alerts

Be the first to know and let us send you an email when CIESF Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share