Catalyste+ Cambodia

Catalyste+ Cambodia We're building a foundation for a greener and more resilient economy in Cambodia.

Our Accelerating Women’s Empowerment program helps to diversify the incomes of partners working in agriculture & tourism sectors that are important drivers of the economy.

14/04/2026
05/03/2026
អង្គការ កាតាលីសផ្លាស (Catalyste+) មានសេចក្តីសោមនស្សរីករាយស្វាគមន៍ ចំពោះ Solo Landscapes  ដែលជាដៃគូសហការណ៍ថ្មី ក្នុងបេសកក...
22/01/2026

អង្គការ កាតាលីសផ្លាស (Catalyste+) មានសេចក្តីសោមនស្សរីករាយស្វាគមន៍ ចំពោះ Solo Landscapes ដែលជាដៃគូសហការណ៍ថ្មី ក្នុងបេសកកម្មរួមចំណែកពន្លឿនដល់ការពង្រឹងភាពអង់អាចរបស់ស្ត្រីនៅកម្ពុជា ក្នុងវិស័យ ទេសចរណ៍ និង បដិសណ្ឋារកិច្ច។ គម្រោងកិច្ចការនេះត្រូវបានអនុវត្តក្រោមការគាំទ្រយុទ្ធសាស្ត្ររបស់ស្ថាប័នទទួលបន្ទុកសកល នៃប្រទេសកាណាដា (Global Affairs Canada) ជាមួយគោលបំណងលើកកម្ពស់សមត្ថភាពស្ថាប័នជាដៃគូ និងបង្កើតផលវិជ្ជមានប្រកបដោយចីរភាព។

អត្ថបទសង្ខេប៖
ការរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិការរយៈពេល ៥ឆ្នាំ (២០២៦-២០៣០)គឺជាគម្រោងកិច្ចការដំបូងនៃកិច្ចសហការរវាង អង្គការកាតាលីសផ្លាស (Catalyste+) និង Solo Landscapes។ គម្រោងនេះរួមមាន ការសិក្សារវាយតម្លៃស្ថានភាពលម្អិត ការបណ្តុះបណ្តាល និងការណែនាំតម្រង់ទឹសដោយផ្ទាល់ពីទីប្រឹក្សាឯកទេសជំនាញ លោក Bandula Abeysundara របស់អង្គការកាតាលីសផ្លាស (Catalyste+) ដោយជំហានទី១ គឺអនុវត្តតាមប្រព័ន្ធអនឡាញ។

ជំហានទី២ ជាការគាំទ្រ បណ្តុះបណ្តាល និងបង្វឹកដោយផ្ទាល់ រយៈពេល១ខែពេញនៅក្នុងប្រទេសកម្ពុជា ដោយចាប់ផ្តេីមពីថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២៦ នេះតទៅ។ ក្នុងគោលបំណងពង្រឹងគុណភាពផែនការយុទ្ធសាស្ត្រ និងធានាការប្រតិបត្តិប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងបង្កើតមូលដ្ឋានរឹងមាំសម្រាប់ការអភិវឌ្ឍរយៈពេលមធ្យម និងវែងប្រកបដោយចីរភាព។
Catalyste+

គម្រោងកិច្ចការស្តីពីដំណើរការរៀបចំគម្រោងថវិកា និងកៀរគរធនធានប្រកបដោយប្រសិទ្ធភាពបានផ្តល់ការបណ្តុះបណ្តាលដោយទីប្រឹក្សាជំនាញ ល...
10/12/2025

គម្រោងកិច្ចការស្តីពីដំណើរការរៀបចំគម្រោងថវិកា និងកៀរគរធនធានប្រកបដោយប្រសិទ្ធភាពបានផ្តល់ការបណ្តុះបណ្តាលដោយទីប្រឹក្សាជំនាញ លោកស្រីអ៊ីឡែន ពូរ៉ា Elaine Pura នៃអង្គការកាតាលីសផ្លាស (Catalyste+) ជូនដល់អង្គការ សាអូរី (SAORI Organization)។

ចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈកិច្ចគាំទ្រយុទ្ធសាស្ត្ររបស់ស្ថាប័នទទួលបន្ទុកសកលនៃប្រទេសកាណាដា (Global Affairs Canada) ទីប្រឹក្សាឯកទេសជំនាញ លោកស្រីអ៊ីឡែន ពូរ៉ា របស់អង្គការកាតាលីសផ្លាស (Catalyste+) បានផ្តល់នូវការសម្របសម្រួល និងធ្វើការបង្វឹកដល់បុគ្គលិក និងគណៈគ្រប់គ្រងរបស់អង្គការ សាអូរី (SAORI Organization) ដែលមានស្នាក់ការនៅក្នុងខេត្ត កំពង់ឆ្នាំង ដោយផ្តោតជាសំខាន់លើការបង្កើនសមត្ថភាពរបស់អង្គការ លើការអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍មូលនិធិបង្កើនប្រាក់ចំណូល។ ក្នុងនោះផងដែរ កិច្ចគាំទ្រពិភាក្សាពីចម្ងាយ ក៏បានអនុវត្តជាច្រើនសប្តាហ៍ដើម្បីពិនិត្យ វាស់វែង វាយតម្លៃ និងរៀបចំកញ្ចប់ឯកសារបណ្តុះបណ្តាលដែលមានលក្ខណៈសម្បូរបែប មុនពេលដែលទីប្រឹក្សាជំនាញរបស់កាតាលីសផ្លាសរូបនេះ មកអនុវត្តគម្រោងកិច្ចការដោយផ្ទាល់ជាមួយអង្គការ សាអូរី នៅកម្ពុជា។

Catalyste+
SAORI Organisation

ដើម្បីរួមចំណែកពន្លឿនដល់ការពង្រឹងភាពអង់អាចរបស់ស្ត្រីនៅកម្ពុជា លោកស្រី ជែន អ៊ីម៉ី នាយកគម្រោងសកលសម្រាប់សេវាកម្មអន្តរជាតិតំណ...
30/09/2025

ដើម្បីរួមចំណែកពន្លឿនដល់ការពង្រឹងភាពអង់អាចរបស់ស្ត្រីនៅកម្ពុជា លោកស្រី ជែន អ៊ីម៉ី នាយកគម្រោងសកលសម្រាប់សេវាកម្មអន្តរជាតិតំណាងអង្គការ កាតាលីសផ្លាស (Catalyste+) ចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) រវាងអង្គការកាតាលីសផ្លាស (Catalyste+) និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥។

អនុស្សរណៈយោគយល់គ្នានេះមានគោលបំណងជំរុញភាពជាដៃគូលើគម្រោង ពន្លឿនកិច្ចពង្រឹងភាពអង់អាចរបស់ស្ត្រីក្នុងវិស័យកសិកម្ម កសិ-ទេសចរណ៍ និងវិស័យបៃតង ដើម្បីជំរុញសមត្ថភាពស្រ្តីនៅសហគមន៍ទទួលបាន ឱកាសអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុក្នុងគ្រួសារ និងឱកាសអាជីវកម្ម ដើម្បីប្រែក្លាយជាស្រ្តីកសិករសហគ្រិនប្រកបដោយគុណភាព ។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB, តំណាងនៃសម្ព័ន្ធសហគមន៏កសិកម្មកម្ពុជា(C**A) អង្គការ Catalyste+ ប្រចាំកម្ពុជា និងថ្នាក់ដឹកនាំនៃនាយកដ្ឋាន ព្រមទាំងបុគ្គលិក ARDB TV សរុបចំនួន ៦០រូប។
Catalyste+ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា

អង្គការកាតាលីសផ្លាស (Catalyste+) សូមថ្លែងអំណរគុណដល់តំណាងម្ចាស់ជំនួយពីប្រទេសកាណាដា Global Affairs Canada (GAC)  ដែលបានបំព...
18/09/2025

អង្គការកាតាលីសផ្លាស (Catalyste+) សូមថ្លែងអំណរគុណដល់តំណាងម្ចាស់ជំនួយពីប្រទេសកាណាដា Global Affairs Canada (GAC) ដែលបានបំពេញដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីពិនិត្យនិងស្វែងយល់បន្ថែមលើការអនុវត្តគម្រោង កិច្ចពន្លឿនការបង្កើនភាពអង់អាចដល់ស្រ្តី (AWE) នៅក្នុងវិស័យកសិកម្ម និងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។

នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ អង្គការកាតាលីសផ្លាស (Catalyste+) អមដំណើរទស្សនកិច្ច លោកស្រី វីគី លឺក្លែរ (Vicky Leclair) អ្នកវិភាគជាន់ខ្ពស់នៃកម្មវិធីសហប្រតិបត្តិការស្ម័គ្រចិត្ត (Senior Analyst Volunteer Cooperation Program) របស់ Global Affairs Canada (GAC) ប្រចាំទីក្រុងអូតាវ៉ា ប្រទេសកាណាដា ជួបពិភាក្សាជាមួយ Solo Landscapes ដែលជាដៃគូមួយ របស់អង្គការកាតាលីសផ្លាស (Catalyste+) ទទួលបន្ទុកវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ដែលមានគោលដៅមុតស្រួចសំដៅបង្កើនការរីកលូតលាស់អាជីវកម្មក្នុងស្រុកលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ជាពិសេសស្រ្តីដែលជាម្ចាស់អាជីវកម្ម។

ក្នុងជំនួបនោះផងដែរ លោកស្រីក៏បានជួបជាមួយតំណាង Maya Garden ដែលម្ចាស់អាជីវកម្មជាស្រ្តី និងជាដៃគូរបស់ Solo Landscapes នៅខាងតំបន់ក្រុងអរិយ្យ៍ក្សត្រ ខេត្តកណ្តាល ដោយកំពុងពង្រឹងការផ្តល់សេវាកម្មស្នាក់នៅក្នុងផ្ទះឈើបែបខ្មែរបុរាណ និងលក់ផលិតផលដែលធ្វើពីចចូត (កក់មូល) ដែលក្រុមសហគមន៍ស្រ្តីបានធ្វើពីខេត្តទាំង៤៖ គឺខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង ដែលអាចធ្វើអោយសហគមន៍ស្រ្តីអាចបង្កើតប្រាក់ចំណូលបាន។

សូមបញ្ជាក់ថា៖ គោលបំណងនៃការអនុវត្តគម្រោង កិច្ចពន្លឿនការបង្កើនភាពអង់អាចដល់ស្រ្តី (AWE) គឺដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច និងសុខមាលភាពសង្គមរបស់ប្រជាជនក្រីក្រ និងងាយរងគ្រោះបំផុត ជាពិសេសស្ត្រី ក្នុងទូទាំង ២១ ប្រទេស រួមទាំងប្រទេសកម្ពុជា ផងដែរ ដើម្បីរួមចំណែកសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

អង្គការកាតាលីសផ្លាស (Catalyste+) អមដំណើរទស្សនកិច្ចរបស់ លោកស្រី វីគី លឺក្លែរ (Vicky Leclair) តំណាង Global Affairs Canada ...
16/09/2025

អង្គការកាតាលីសផ្លាស (Catalyste+) អមដំណើរទស្សនកិច្ចរបស់ លោកស្រី វីគី លឺក្លែរ (Vicky Leclair) តំណាង Global Affairs Canada (GAC) ក្នុងគោលបំណងពិនិត្យស្វែងយល់បន្ថែម អំពីដំណើរការអនុវត្តគម្រោងនៃកិច្ចពន្លឿនការបង្កើនភាពអង់អាចដល់ស្រ្តី (AWE) នៅកម្ពុជា។

នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៥ លោកស្រី វីគី លឺក្លែរ (Vicky Leclair) អ្នកវិភាគជាន់ខ្ពស់នៃកម្មវិធីសហប្រតិបត្តិការស្ម័គ្រចិត្ត (Senior Analyst Volunteer Cooperation Program) របស់ Global Affairs Canada (GAC) ប្រចាំទីក្រុងអូតាវ៉ា ប្រទេសកាណាដា បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ព្រមទាំងឆ្លៀតឱកាសចុះជួបប្រជុំជាមួយតំណាងពីសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (C**A) សហភាពសហគមន៍កសិកម្ម (ACU) និងតំណាងនៃសហគមន៍កសិកម្ម (AC) នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ជាមួយគ្នាផងដែរ លោកស្រីក៏បានចុះជួបផ្ទាល់ជាមួយក្រុមស្រ្តីកសិករដែលជាសមាជិករបស់សហគមន៍កសិកម្ម។ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (C**A) គឺជាដៃគូមួយក្នុងចំណោមដៃគូយុទ្ធសាស្ត្រផ្សេងទៀតរបស់អង្គការកាតាលីសផ្លាស (Catalyste+) ដែលទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាព និងបង្វឹកជំនាញដោយផ្ទាល់ ពីទីប្រឹក្សាជំនាញឯកទេសរបស់អង្គការកាតាលីសផ្លាស (Catalyste+ Advisors) ដែលមានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំក្នុងបណ្តាប្រទេសជាច្រើនក្នុងសកលលោក។

ជាការពិតណាស់បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល និងបង្វឹកជំនាញក្លាយជាគ្រូបង្គោល ក្រុមការងាររបស់សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (C**A) ក៏បានបន្តយកចំណេះដឹងទាំងនោះ ទៅបង្ហាត់បង្រៀនដល់កសិករ ពិសេសក្រុមកសិករស្ត្រី ជាសមាជិករបស់សហភាពសហគមន៍កសិកម្ម (ACU) និងសហគមន៍កសិកម្ម (AC) នៅទូទាំងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា៖ គោលបំណងនៃការអនុវត្តគម្រោង កិច្ចពន្លឿនការបង្កើនភាពអង់អាចដល់ស្រ្តី (AWE) គឺដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច និងសុខមាលភាពសង្គមរបស់ប្រជាជនក្រីក្រ និងងាយរងគ្រោះបំផុត ជាពិសេសស្ត្រី ក្នុងទូទាំង ២១ ប្រទេស រួមទាំងប្រទេសកម្ពុជា ផងដែរ ដើម្បីរួមចំណែកសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

09/08/2025

Today is the International Day of the World's Indigenous Peoples! Established by the United Nations in 1994, August 9 is a day to raise awareness about the rights, cultures, and invaluable contributions of Indigenous communities across the globe.

On this day, and every day, we honor the rich history, heritage, resilience, and diversity of Indigenous Peoples worldwide. 🌿

___

Aujourd'hui, c'est la Journée internationale des peuples Autochtones ! Instituée par les Nations Unies en 1994, la journée du 9 août est l'occasion de sensibiliser le public aux droits, aux cultures et aux contributions inestimables des communautés Autochtones à travers le monde.

En ce jour, et tous les autres jours, nous rendons hommage à la riche histoire, au patrimoine, à la résilience et à la diversité des peuples Autochtones du monde entier. 🌿

តាមរយៈកិច្ចគាំទ្រយុទ្ធសាស្ត្ររបស់ស្ថាប័នទទួលបន្ទុកសកលនៃប្រទេសកាណាដា (Global Affairs Canada) ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ន...
08/07/2025

តាមរយៈកិច្ចគាំទ្រយុទ្ធសាស្ត្ររបស់ស្ថាប័នទទួលបន្ទុកសកលនៃប្រទេសកាណាដា (Global Affairs Canada) ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងសេដ្ឋកិច្ចស្ត្រីក្នុងវិស័យកសិកម្ម សម្ព័ន្ធសហគមន៍ កសិកម្មកម្ពុជា (Cambodia Agricultural Cooperative Alliance)ទទួលបានការបណ្តុះបណ្តាលផ្ទាល់ពីទីប្រឹក្សាជំនាញឯកទេស របស់អង្គការកាតាលីសផ្លាស (Catalyste+) លោក Pierre Ahélo ក្នុងការបង្កើតនូវគេហទំព័រថ្មី និងរៀបចំបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ក្នុងគោលបំណង សំដៅពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ និងលើកកម្ពស់នូវរាល់សកម្មភាពសក្តានុពលរបស់សហគមន៍កសិកម្មទូទាំងប្រទេសកម្ពុជា។

Address

Phnom Penh
12415

Alerts

Be the first to know and let us send you an email when Catalyste+ Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Catalyste+ Cambodia:

Share