YSA Cambodia 2026

YSA Cambodia 2026 «រួមគ្នាដើរជាមួយព្រះគ្រីស្ទ» Together, Walk with Christ

កម្រងរូបភាពអនុស្សាវរីយ៍នៃសកម្មភាពរបស់យុវមជ្ឈិមវ័យទាំងអស់ចូលរួមលេងកម្សាន្តជាមួយគ្នា  ជាមួយស្នាមញញឹម ភាពរីករាយ និងពោរពេញដោ...
28/09/2026

កម្រងរូបភាពអនុស្សាវរីយ៍នៃសកម្មភាពរបស់យុវមជ្ឈិមវ័យទាំងអស់ចូលរួមលេងកម្សាន្តជាមួយគ្នា ជាមួយស្នាមញញឹម ភាពរីករាយ និងពោរពេញដោយក្តីស្រឡាញ់ និងការញាំអាហារសម្រន់ជាមួយគ្នាយ៉ាងសប្បាយរីករាយ។

#យុវមជ្ឈិមវ័យនៅលីវ #សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ឋថ្ងៃចុងក្រោយ

[អាល់ប៊ុមទី១] កម្រងរូបភាពអនុស្សវរីយ៍ក្នុងការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវមជ្ឈិមវ័យនៅលីវ កាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ...
28/09/2026

[អាល់ប៊ុមទី១] កម្រងរូបភាពអនុស្សវរីយ៍ក្នុងការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវមជ្ឈិមវ័យនៅលីវ កាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ ២០២៧ ដើម្បីទទួលបានការដឹកនាំ ពង្រឹងសេចក្តីជំនឿ និងការបំផុសគំនិត តាមរយៈការស្តាប់សារលិខិតនៃព្រះយេស៊ូវគ្រីស្ទ និងបទពិសោធន៍មកពីថ្នាក់ដឹកនាំជាទីស្រលាញ់របស់ពួកយើង។

#យុវមជ្ឈិមវ័យនៅលីវ #សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ឋថ្ងៃចុងក្រោយ

🎉 ត្រៀមខ្លួនហើយឬនៅ? សន្និសីទយុវមជ្ឈិមវ័យ (YSA) ជិតមកដល់ហើយ! 🎉​ឱកាសដ៏ល្អសម្រាប់យុវវ័យក្នុងការជួបជុំ បង្កើតមិត្តភាពថ្មីៗ ន...
27/09/2026

🎉 ត្រៀមខ្លួនហើយឬនៅ? សន្និសីទយុវមជ្ឈិមវ័យ (YSA) ជិតមកដល់ហើយ! 🎉

​ឱកាសដ៏ល្អសម្រាប់យុវវ័យក្នុងការជួបជុំ បង្កើតមិត្តភាពថ្មីៗ និងសិក្សារៀនសូត្រជាមួយគ្នា នៅរមណីយដ្ឋាន វីគិរីរម្យ (vKirirom Pine Resort)!

​📌 លក្ខខណ្ឌចូលរួម៖

•​អាយុចាប់ពី ១៨ ដល់ ៣៥ ឆ្នាំ (នៅលីវ)
•​ជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ

​🗓 កាលបរិច្ឆេទ៖ ថ្ងៃទី ២៣ ដល់ ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ (២ យប់ ៣ ថ្ងៃ)
📍 ទីតាំង៖ រមណីយដ្ឋាន វីគិរីរម្យ
⚠️ ចំនួនកំណត់៖ ទទួលត្រឹមតែ ២៨០ នាក់ ប៉ុណ្ណោះ!

​📝 ការចុះឈ្មោះនឹងបើកជូនឆាប់ៗនេះ!

សូមបន្តតាមដានដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមមុនគេ!

សូមអញ្ជើញចូលរួម ការប្រជុំ YSA Fireside Devotional ខាងមុខនេះ។ដើម្បីទទួលបានការដឹកនាំ ពង្រឹងសេចក្តីជំនឿ និងការបំផុសគំនិត តា...
11/09/2026

សូមអញ្ជើញចូលរួម ការប្រជុំ YSA Fireside Devotional ខាងមុខនេះ។

ដើម្បីទទួលបានការដឹកនាំ ពង្រឹងសេចក្តីជំនឿ និងការបំផុសគំនិត តាមរយៈការស្តាប់សារលិខិតនៃព្រះយេស៊ូវគ្រីស្ទ និងបទពិសោធន៍មកពីថ្នាក់ដឹកនាំជាទីស្រលាញ់របស់ពួកយើង។

•អ្នកចូលរួមមានអាយុចាប់ពី18ឆ្នាំ ឡើងទៅដែរនៅលីវ

•ទីតាំង: នៅអគារស្ទឹងមានជ័យ (សម្រាប់អ្នកនៅរាជធានីភ្នំពេញ) https://maps.app.goo.gl/y4cVNNEQDHK7AA8L8 និង តាមរយៈ ZOOM (សម្រាប់អ្នកតាមបណ្តាខេត្ត)

•កាលបរិច្ឆេទ: ថ្ងៃ​អាទិត្យ ទី27 ខែកញ្ញា ឆ្នាំ2026

•ម៉ោង: 5:30 ដល់ 7:00 យប់

មានការសួរសំណួរចម្លើយ និងអាហារសម្រន់ញ៉ាំជុំគ្នា!

📢 សេចក្តីជូនដំណឹងស្តីពីការកែសម្រួលកម្មវិធីប្រជុំធម្មនិដ្ឋានយុវមជ្ឈិមវ័យនៅលីវសូមជំរាបជូនដំណឹងដល់ យុវមជ្ឈិមវ័យនៅលីវជាទីស្រ...
09/08/2026

📢 សេចក្តីជូនដំណឹងស្តីពីការកែសម្រួលកម្មវិធីប្រជុំធម្មនិដ្ឋានយុវមជ្ឈិមវ័យនៅលីវ

សូមជំរាបជូនដំណឹងដល់ យុវមជ្ឈិមវ័យនៅលីវជាទីស្រឡាញ់ទាំងអស់ ឱ្យបានជ្រាបថា កម្មវិធីប្រជុំធម្មនិដ្ឋាននៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៦ មានការកែសម្រួលព័ត៌មានមួយចំនួន។

📅 ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៦
⏰ ម៉ោង ៣:០០ ដល់ ៤:០០ រសៀល

កម្មវិធីនេះនឹងប្រព្រឹត្តទៅជាមួយ អែលឌើរ ហ្គែរិត ដាបិលយូ ហ្គង និងភរិយារបស់លោក ស៊ីស្ទើរ សូសាន ហ្គង។

សូមជម្រាបថា បន្ទាប់ពីកម្មវិធីប្រជុំបានបញ្ចប់ នឹងមិនមានកម្មវិធីចូលទស្សនាព្រះវិហារបរិសុទ្ធទេ។ ទោះជាយ៉ាងណា អ្នកចូលរួមអាចសុំការអនុញ្ញាតដើម្បី ថតរូបជាមួយអែលឌើរ ហ្គង និងស៊ីស្ទើរ ហ្គង ទុកជាអនុស្សាវរីយ៍ ដែលពួកគាត់បានមកទស្សនៈកិច្ចព្រះវិហារបរិសុទ្ឋ និងមកដល់ប្រទេសកម្ពុជារបស់យើង។

📌 សូមកត់សម្គាល់៖
• សូមអញ្ជើញមកដល់មុនពេលកម្មវិធីចាប់ផ្តើម ៣០ នាទី។
• សូមស្លៀកពាក់សម្លៀកបំពាក់ទៅព្រះវិហារ ឬសម្លៀកបំពាក់ដែលមានភាពសមរម្យ និងគួរសម។
• សូមរក្សាបរិយាកាសស្ងប់ស្ងាត់ គោរព និងត្រៀមខ្លួនខាងវិញ្ញាណសម្រាប់កម្មវិធីដ៏ពិសេសនេះ។

សូមអញ្ជើញយុវមជ្ឈិមវ័យនៅលីវទាំងអស់ចូលរួមឱ្យបានគ្រប់ៗគ្នា។

សូមអរគុណ 🙏

#សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ
#ការប្រជុំធម្មនិដ្ឋានយុវមជ្ឈិមវ័យនៅលីវ
#ព្រះវិហារបរិសុទ្ធភ្នំពេញកម្ពុជា

ការអញ្ជើញចូលរួមការប្រជុំធម្មធិដ្ឋានពិសេស! 🙏✨សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សូមគោរពអញ្ជើញបងប្អូនយុ...
28/07/2026

ការអញ្ជើញចូលរួមការប្រជុំធម្មធិដ្ឋានពិសេស! 🙏✨

សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សូមគោរពអញ្ជើញបងប្អូនយុវមជ្ឈិមវ័យនៅលីវ បងប្អូនសមាជិក មិនមែនសមាជិក ព្រមទាំងមិត្តភក្តិទាំងអស់ ចូលរួមក្នុងឱកាសដំណើរទស្សនកិច្ចពិសេសរបស់ អែលឌើរ ហ្គេរិត ដាបិលយូ ហ្គង (ក្រុមរ៉ូមនៃពួកសាវកដប់ពីរនាក់) និងភរិយារបស់លោក ស៊ីស្ទើ ស៊ូសាន ហ្គង មកកាន់ប្រទេសកម្ពុជារបស់យើង។

លោកទាំងពីរមានបំណងជួបសំណេះសំណាលជាមួយបងប្អូនទាំងអស់គ្នាក្នុងការប្រជុំដូចខាងក្រោម៖

🙌 ១. ការប្រជុំធម្មធិដ្ឋានជាមួយយុវមជ្ឈិមវ័យនៅលីវ (YSA)

👥 សម្រាប់៖ បងប្អូនដែលមានអាយុ ១៨ - ៣៥ ឆ្នាំ

📅 កាលបរិច្ឆេទ៖ ថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦

⏰ ពេលវេលា៖ ម៉ោង ៣:០០ - ៤:០០ រសៀល

📍 ទីតាំង៖ អគារខាងក្រោយព្រះវិហារបរិសុទ្ធ

💡 ចំណាំពិសេស៖ បន្ទាប់ពីការប្រជុំចប់ បងប្អូនយុវមជ្ឈិមវ័យដែលបានចូលរួម នឹងទទួលបានឱកាសពិសេសក្នុងការចូលទស្សនាខាងក្នុងអគារព្រះវិហារបរិសុទ្ធជាក្រុមដំបូងគេបង្អស់!

👨‍👩‍👧‍👦 ២. ការប្រជុំធម្មធិដ្ឋានជាមួយសមាជិកទូទៅ

👥 សម្រាប់៖ បងប្អូនសមាជិក មិនមែនសមាជិក ព្រមទាំងមិត្តភក្តិទាំងអស់

📅 កាលបរិច្ឆេទ៖ ថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦

⏰ ពេលវេលា៖ ម៉ោង ៦:០០ - ៧:០០ យប់

📍 ទីតាំង៖ អគារស្តេកខាងជើងភ្នំពេញកម្ពុជា

📌 ព័ត៌មានបន្ថែម៖

⏰ សូមអញ្ជើញមកដល់មុនកម្មវិធីចាប់ផ្តើម ៣០ នាទី

👔 សូមស្លៀកពាក់រៀបរយសមរម្យសម្រាប់ទៅព្រះវិហារ

សូមអញ្ជើញមកចូលរួមឱ្យបានច្រើនកុះករ និងចែករំលែកដំណឹងនេះទៅកាន់មិត្តភក្តិបងប្អូនទាំងអស់គ្នា! ❤️

#ព្រះវិហារបរិសុទ្ឋភ្នំពេញកម្ពុជា #សាសនាចក្រនៃព្រះយេស៊ូវគ្រីស្តពួកបរិសុទ្ធថ្ងៃចុងក្រោយ

(English below)  នៅក្នុងក្រុមគ្រួសារ ក៏ជាកន្លែងសំខាន់មួយដែលតម្រូវឱ្យមានទំនាក់ទំនងល្អ ការយោគយល់ ការគោរព និងការយកចិត្តទុកដ...
16/06/2026

(English below)

នៅក្នុងក្រុមគ្រួសារ ក៏ជាកន្លែងសំខាន់មួយដែលតម្រូវឱ្យមានទំនាក់ទំនងល្អ ការយោគយល់ ការគោរព និងការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ដើម្បីបង្កើតភាពកក់ក្តៅ និងសុភមង្គលក្នុងការរស់នៅជាមួយគ្នា។ ព្រះវរបិតាសួគ៌ក៏ចង់ឱ្យពួកយើងព្យាយាមបង្កើតទំនាក់ទំនងល្អ ដែលប្រកបដោយសេចក្ដីស្រឡាញ់ ភាពផ្អែមល្ហែម និងការអភ័យទោសនៅក្នុងក្រុមគ្រួសារ ដើម្បីឱ្យគ្រួសាររស់នៅដោយសុខសាន្ត និងពោរពេញដោយព្រះពរ។

Within the family, it is important to build good relationships through mutual understanding, respect, and care for one another in order to create warmth and happiness in living together. Heavenly Father also wants us to strive to build good relationships filled with love, kindness, and forgiveness within the family so that families may live in peace and be filled with blessings.

📩 សាកសួរព័ត៌មានបន្ថែមបានតាមរយៈ:
- ទំព័រហ្វេសប៊ុកផ្លូវការរបស់
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ឋថៃ្ងចុងក្រោយ - ប្រទេសកម្ពុជា
🔗 https://www.facebook.com/share/1JCtvhXEw5/?mibextid=wwXIfr

16/06/2026
(English Below)គ្រួសារគឺជាចំណុចកណ្ដាលនៃផែនការសង្រ្គោះរបស់ព្រះវរបិតា។ ទ្រង់មានគោលបំណងឲ្យយើងម្នាក់ៗរៀនស្រឡាញ់ និងមានភាពស្ម...
15/06/2026

(English Below)

គ្រួសារគឺជាចំណុចកណ្ដាលនៃផែនការសង្រ្គោះរបស់ព្រះវរបិតា។ ទ្រង់មានគោលបំណងឲ្យយើងម្នាក់ៗរៀនស្រឡាញ់ និងមានភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក ដោយអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត តាមរយៈការរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងការបង្រៀនរបស់ទ្រង់។

ជាពិសេស គឺការធ្វើជាគំរូល្អឲ្យគ្នាទៅវិញទៅមក ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ដោយផ្អែកលើសេចក្តីស្រឡាញ់ និងភាពស្មោះត្រង់ ព្រះនឹងប្រទានពរ និងអព្ភូតហេតុជាច្រើនដល់សមាជិកម្នាក់ៗក្នុងគ្រួសារ។

📩 សាកសួរព័ត៌មានបន្ថែមបានតាមរយៈ:
- ទំព័រហ្វេសប៊ុកផ្លូវការរបស់
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ឋថៃ្ងចុងក្រោយ - ប្រទេសកម្ពុជា
🔗 https://www.facebook.com/share/1JCtvhXEw5/?mibextid=wwXIfr

The family is at the center of Heavenly Father’s plan of salvation. His purpose is for each of us to learn to love and be faithful to one another with all our strength and heart through living the gospel of Jesus Christ and following His teachings. In particular, we are to be good examples to one another, even in difficult circumstances, through love and faithfulness. God will bless each member of the family and grant many miracles.

Address

Posenchey
Phnom Penh
12000

Telephone

+85516513703

Website

Alerts

Be the first to know and let us send you an email when YSA Cambodia 2026 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to YSA Cambodia 2026:

Shortcuts

Share