17/07/2026
🌳 រួមគ្នាការពារ និងអភិរក្សព្រៃសហគមន៍
ក្រុមការងារបានចុះល្បាតទប់ស្កាត់បទល្មើសការកាប់រានដីក្នុងព្រៃសហគមន៍ ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងគណៈកម្មការព្រៃសហគមន៍ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងការពារធនធានព្រៃឈើ។
ជាមួយគ្នានេះ ក្រុមការងារក៏បានចូលរួមផ្តល់បច្ចេកទេសក្នុងការបោះបង្គោលកំណត់ព្រំប្រទល់ព្រៃសហគមន៍ ជូនដល់គណៈកម្មការព្រៃសហគមន៍ ដើម្បីពង្រឹងការគ្រប់គ្រង ការការពារ និងការប្រើប្រាស់ធនធានព្រៃឈើប្រកបដោយនិរន្តរភាព។
🤝 ការចូលរួមពីអាជ្ញាធរ សហគមន៍ និងភាគីពាក់ព័ន្ធ គឺជាកម្លាំងដ៏សំខាន់ក្នុងការការពារព្រៃឈើ និងអភិរក្សធនធានធម្មជាតិសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។
🌱 ព្រៃឈើរឹងមាំ សហគមន៍រីកចម្រើន។
#ព្រៃសហគមន៍ #ការពារព្រៃឈើ