19/10/2024
អង្គការIYF បានបង្ហាត់បង្រៀនយុវជន ៣ចំនុចសំខាន់ៗ
- ទី១ បង្រៀនឲ្យយុវជនមានសមត្ថភាពចេះគិតពិចារណា(Deep Thinking)
- ទី២ បង្រៀនឲ្យយុវជនចេះត្រួតត្រាខ្លួនឯង(Self-Control)
- ទី៣ បង្រៀនឲ្យយុវជនចេះផ្ដោះប្ដូរនិងបើកចិត្តជាមួយអ្នកដទៃ(Open Mind)។
និស្សិតស្ម័គ្រចិត្តជំនាន់ទី១០ បានកំពុងអានសៀវភៅនៃការអប់រំចិត្ត«ឯងជាអ្នកណាដែលអូសទាញចិត្តខ្ញុំ» និពន្ធដោយស្ថាបនិកអង្គការIYF បណ្ឌិត បាក់ អុកស៊ូ ក្ដីសុបិនដ៏ធំរបស់លោកគ្រូ គឺចង់អោយយុវជនគេងលក់ក្នុងសុភមង្គល ភ្ញាក់ឡើងក្នុងក្ដីសង្ឃឹម។
ក្នុងកំឡុងពេលអានសៀវភៅរួចហើយ ពួកគេបានគិតពិចារណា ហើយបង្ហាញចិត្តគ្នាទៅវិញទៅមក ដោយមិនអៀនខ្មាស់ឡើយ ចាប់ផ្ដើមបើកចិត្ត ចែករំលែកពីចិត្តលំបាក ចិត្តសុំទោស និងចិត្តអរគុណយ៉ាងមានសុភមង្គលជាមួយគ្នា។