15/02/2023
[English below…]
កាលពីថ្ងៃ ០៩ ខែកុម្ភៈ ឆ្នាំ ២០២៣ គម្រោងសម្ព័ន្ធគ្រឿងយន្តកសិកម្មសមស្របសម្រាប់ប្រពលវប្បកម្មប្រកបដោយនិរន្តរភាព (ASMC) បានរៀបចំសិក្ខាសាលាស្តីពី មូលដ្ឋានគ្រឹះនៃការរចនាប្លង់ឧបករណ៍កសិកម្មខ្នាតតូចសម្រាប់បច្ចេកទេសកសិកម្មអភិរក្ស ដោយសាស្ត្រាចារ្យជំនាញស្រាវជ្រាវនិងផលិតឧបករណ៍កសិកម្មមានបទពិសោធន៍ជាង ២០ ឆ្នាំ អញ្ជើញមកពីសហរដ្ឋអាមេរិចជាវាគ្មិន។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ចែករំលែកចំណេះដឹង បទពិសោធន៍ និងផ្សព្វផ្សាយអំពីគ្រឿងយន្តកសិកម្មសមស្របសម្រាប់ប្រព័ន្ធកសិកម្មអភិរក្សនិងអត្ថប្រយោជន៍ ព្រមទាំងប្រវតិ្តកសិកម្មអភិរក្សនៅសហរដ្ឋអាមេរិចផងដែរ។ សិក្ខាសាលានេះមានសិក្ខាកាមអញ្ជើញចូលរួមប្រមាណ ៤០ នាក់ មកពីបណ្តាក្រុមហ៊ុនឯកជន រោងជាងផលិតនិងជួសជុលឧបករណ៍កសិកម្មក្នុងស្រុក នាយកដ្ឋានជំនាញ ស្ថាប័នស្រាវជ្រាវ និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ព្រមទាំងនិស្សិតដែលជាអនាគតនៃអ្នកបន្តវេនសិក្សាស្រាវជ្រាវនិងផលិតឧបករណ៍កសិកម្ម និងគ្រឿងយន្តកសិកម្មផងដែរ។
On February 09, 2023 ASMC project organized a workshop on “the Fundamental of Conservation Agriculture Production System Small Machinery Design” provided by a more than 20 years experiences in mechanization design and development from USDA, National Soil Dynamics Lab conservation agriculture implementation, USA. The workshop aimed to share findings, knowledges, experiences and promote conservation agriculture machinery as well as background of CA cropping system in the US. There were about 40 participants in the workshop, come from relevant private companies, local manufacturing and service of agricultural mechanization workshops, research institutes, governmental departments, and the RUA including students for future engineers for the research and development of agricultural machineries.