18/09/2026
[English Below]
🏆សាលារៀនចំនួន៦ចូលរួមប្រកួតប្រជែងការអនុវត្តគម្រោងសុវត្ថិភាពចរាចរណ៍នៅកម្ពុជា!
តើមានអ្វីកើតឡើងនៅពេលដែលយុវជនទទួលបានឱកាសមើលឃើញផ្លូវជុំវិញសាលារៀនពួកគេ រកមើលបញ្ហាដែលពួកគេជួបរាល់ថ្ងៃ និងបង្កើតដំណោះស្រាយដោយខ្លួនឯង?
នេះជាសកម្មភាពដែលគម្រោងសុវត្ថិភាពចរាចរណ៍អនុវត្ត។ ដោយទទួលបានការគាំទ្រពីមូលនិធិ TotalEnergies និងអនុវត្តដំបូងគេក្នុងប្រទេសកម្ពុជាដោយអង្គការស៊ីប៉ា កម្មវិធីនេះប្រមូលសិស្សវិទ្យាល័យដែលជាទូតសុច្ឆន្ទៈគម្រោងសុវត្ថិភាពចរាចរណ៍មកអនុវត្តសកម្មភាពដើម្បីសុវត្ថិភាពចរាចរណ៍នៅក្នុងសាលារៀននិងសហគមន៍របស់ពួកគេផ្ទាល់។🚸
👉ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ សិស្សពីវិទ្យាល័យខេត្តកំពត កែប ស្វាយរៀង មណ្ឌលគិរី កណ្ដាល និងតាកែវ បានបង្កើតក្លឹបនៃគម្រោងសុវត្ថិភាពចរាចរណ៍និងអនុវត្តសកម្មភាពជាក់ស្ដែងតាមរយៈការបង្កើតល្បែងកម្សាន្តនិងសិក្ខាសាលា ការផលិតវីដេអូបង្កើនការយល់ដឹង ការសម្ដែង ការធ្វើការជាមួយអាជ្ញាធរក្នុងតំបន់ ការជួយកុមារតូចៗឆ្លងផ្លូវដោយសុវត្ថិភាព ព្រមទាំងការកំណត់ដឹងបញ្ហាសុវត្ថិភាពនៅលើដងផ្លូវដែលនៅជុំវិញខ្លួន។
នៅសប្ដាហ៍នេះ ក្នុងរាជធានីភ្នំពេញ ក្លឹបទាំង៦បានមកជួបជុំគ្នាដើម្បីប្រកួតប្រជែងការអនុវត្តគម្រោងសុវត្ថិភាពចរាចរណ៍ថ្នាក់ជាតិ វគ្គផ្ដាច់ព្រ័ត្រ។ ក្រុមនីមួយឡើងចែករំលែកសកម្មភាពដែលពួកគេបានអនុវត្ត បញ្ហាដែលពួកគេបានកំណត់ឃើញ និងដំណោះស្រាយដែលពួកគេជឿថាអាចនាំទៅរកការកែលម្អជាក់ស្ដែងនៅជុំវិញសាលារៀននិងសហគមន៍របស់ពួកគេ។
លទ្ធនៃការប្រកួតប្រជែងនេះគឺ៖
🥇 ចំណាត់ថ្នាក់លេខ១ – វិទ្យាល័យចរិយាវង្ស ខេត្តកែប
🥈 ចំណាត់ថ្នាក់លេខ២ – វិទ្យាល័យអង្គរកា ខេត្តតាកែវ
🥉 ចំណាត់ថ្នាក់លេខ៣ – វិទ្យាល័យហ៊ុន សែន កោះញែក ខេត្តមណ្ឌលគិរី
ក្លឹបជ័យលាភីទទួលបានរង្វាន់ជាទឹកប្រាក់៥០០០អឺរ៉ូ ដើម្បីប្រែក្លាយដំណោះស្រាយដែលពួកគេលើកឡើងឱ្យទៅជាសកម្មភាពជាក់ស្តែង។
សូមថ្លែងអំណរគុណដល់លោកជឹម ឈឿន អនុប្រធាននៃនាយកដ្ឋានអប់រំយុវជននិងកុមារ ក្រសួងអប់រំ យុវជន និងកីឡា
លោកស្រីឡាយ នីដា អនុប្រធាននៃនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការនិងដឹកជញ្ជូន និងលោកជីវ លីហុក អនុប្រធានប្រតិបត្តិការនៅក្រុមហ៊ុន TotalEnergies Cambodia ចំពោះការចូលរួមជាមួយសិស្សានុសិស្សក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ។
🌏ហើយក្លឹបជ័យលាភីនៅមានការប្រកួតប្រជែងបន្តទៀត! នៅថ្ងៃទី៣ខែធ្នូ ទូតសុច្ឆន្ទៈគម្រោងសុវត្ថិភាពចរាចរណ៍ពីវិទ្យាល័យចរិយាវង្សនឹងតំណាងឱ្យកម្ពុជានៅក្នុងការប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រថ្នាក់តំបន់ ជាមួយនឹងក្រុមមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌា និងរ៉ូម៉ានី។
អបអរសាទរដល់ក្លឹបគម្រោងសុវត្ថិភាពចរាចរណ៍ទាំង៦!👏👏
----
🏆 𝗦𝗶𝘅 𝘀𝗰𝗵𝗼𝗼𝗹𝘀 𝗰𝗼𝗺𝗽𝗲𝘁𝗲 𝗳𝗼𝗿 𝘀𝗮𝗳𝗲𝗿 𝗿𝗼𝗮𝗱𝘀 𝗶𝗻 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮!
What happens when young people are given the chance to look at the roads around their own school, spot the problems they see every day, and come up with their own solutions?
That’s what the VIA Safe Mobility Program is about. Supported by the TotalEnergies Foundation and implemented for the first time in Cambodia by Sipar, the program brings high school students together as VIA Ambassadors to take action for safer mobility in their schools and communities. 🚸
👉Over the past few months, students from Kampot, Kep, Svay Rieng, Mondulkiri, Kandal and Takeo formed VIA Clubs and got to work: creating games and workshops, making awareness videos, performing plays, working with local authorities, helping younger children cross the road safely and, along the way, identifying the road safety issues closest to them.
🎤This week in Phnom Penh, the six clubs came together for the VIA National Final Competition. Each team took the stage to share what they had done, the problem they had identified, and the solution they believed could make a real difference around their school and community. 🇰🇭
The final results were:
🥇 1st place – Chariyavong High School, Kep
🥈 2nd place – Angroka High School, Takeo
🥉 3rd place – Hun Sen Koh Nheaek High School
𝗧𝗵𝗲 𝘄𝗶𝗻𝗻𝗶𝗻𝗴 𝗰𝗹𝘂𝗯 𝗿𝗲𝗰𝗲𝗶𝘃𝗲𝗱 𝗮 𝟱,𝟬𝟬𝟬€ 𝗽𝗿𝗶𝘇𝗲 𝘁𝗼 𝘁𝘂𝗿𝗻 𝘁𝗵𝗲𝗶𝗿 𝗽𝗿𝗼𝗽𝗼𝘀𝗲𝗱 𝘀𝗼𝗹𝘂𝘁𝗶𝗼𝗻 𝗶𝗻𝘁𝗼 𝗮𝗰𝘁𝗶𝗼𝗻!
A big thank you to Mr. CHIM Chhoeun, Deputy Director at the MoEYS Cambodia; Ms. LAY Nida, Deputy Director of the Road Traffic Safety Department, General Department of Land Transport, ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT ; and Mr. CHIV Lyhok, Vice President for Operations at TotalEnergies Cambodia, for joining the students for the final.
🌏 And they’re not done yet! On 3 December, the VIA Ambassadors from Chariyavong High School will represent Cambodia at the VIA Regional Final, alongside teams from Malaysia, India and Romania.
Congratulations to all six VIA Clubs! 👏👏