United Nations Human Rights in Cambodia

United Nations Human Rights in Cambodia Welcome to the page of the oldest UN Human Rights field office ever! UN Human Rights Cambodia is headed by the Country Representative, Ms.
(3)

"Office of the United Nations High Commissioner for Human Rights (OHCHR) in Cambodia"

https://x.com/OHCHR_Cambodia
https://www.instagram.com/ohchr_cambodia/
https://www.youtube.com/ UN Human Rights Cambodia has been operating in Cambodia since 1993 and traces its origins back to the United Nations Transitional Authority in Cambodia (UNTAC). The office operates on the basis of successive United Nations resolutions and Memoranda of Understanding with the Royal Government of Cambodia. UN Human Rights Cambodia assists the government to comply with its obligations under international human rights standards that are binding on Cambodia through activities in a number of thematic areas, including: (1) the rule of law, particularly in the justice sector; (2) protection of victims and support to civil society; (3) prison reform; and (4) economic and social rights, including social security. Roueida El Hage.

03/10/2026
[English below | ភាសាអង់គ្លេសនៅខាងក្រោម] ​ការផ្ដល់​សារៈសំខាន់ដល់​សំឡេងសហគមន៍ដើម្បីដោះស្រាយអំពើហិង្សាលើយេនឌ័រដែលបង្កឡើងតា...
01/10/2026

[English below | ភាសាអង់គ្លេសនៅខាងក្រោម] ​ការផ្ដល់​សារៈសំខាន់ដល់​សំឡេងសហគមន៍ដើម្បីដោះស្រាយអំពើហិង្សាលើយេនឌ័រដែលបង្កឡើងតាមរយៈបច្ចេកវិទ្យា​ក្នុងប្រទេសកម្ពុជា
𝐂𝐞𝐧𝐭𝐞𝐫𝐢𝐧𝐠 𝐜𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐯𝐨𝐢𝐜𝐞𝐬 𝐭𝐨 𝐚𝐝𝐝𝐫𝐞𝐬𝐬 𝐭𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲-𝐟𝐚𝐜𝐢𝐥𝐢𝐭𝐚𝐭𝐞𝐝 𝐠𝐞𝐧𝐝𝐞𝐫-𝐛𝐚𝐬𝐞𝐝 𝐯𝐢𝐨𝐥𝐞𝐧𝐜𝐞 𝐢𝐧 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 🇰🇭

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ អង្គការ​នារី​ដើម្បី​សន្តិភាព​ ដោយ​មាន​ការ​គាំទ្រ​ពី​ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា🇺🇳🇰🇭 បានធ្វើបទបង្ហាញពី​របកគំហើញ​នៃការស្រាវជ្រាវរបស់ខ្លួន ជូន​​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ ស្តីពីផលប៉ះពាល់នៃអំពើហិង្សាលើយេនឌ័រ​ដែល​បង្កឡើងតាមរយៈបច្ចេកវិទ្យា មកលើ​​ស្ត្រី និងក្មេងស្រី ដែលជាជនជាតិភាគតិច និង​ជនជាតិដើម ភាគតិចនៅក្នុងប្រទេសកម្ពុជា 🇰🇭។ ការស្រាវជ្រាវនេះ​រកឃើញថា មានស្រ្តី និង​ក្មេងស្រី ជនជាតិ​ភាគតិច និង​​ជនជាតិ​ដើមភាគតិច ដែល​បាន​ចូលរួម​ឆ្លើយសំណួរ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវនេះ ចំនួន ៦១% ធ្លាប់មាន​បទពិសោធន៍​រង​ការយាយីតាមអនឡាញ និងការប្រមាថមាក់ងាយតាមអនឡាញ ។

ការធ្វើ​បទបង្ហាញនេះមានការចូលរួមពីអ្នកចូលរួមជាស្ដ្រី សរុបចំនួន ២០នាក់ ដែល​រួមមានទាំងតំណាងសហគមន៍ជនជាតិភាគតិច និងជនជាតិដើមភាគតិច និងតំណាងមកពី អង្គការសហប្រជាជាតិសិទ្ធិមនុស្សប្រចាំកម្ពុជា ការិយាល័យភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី (UN Women) មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) ប្រចាំកម្ពុជា និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA)។ អ្នកចូលរួមបានស្តាប់ដោយផ្ទាល់ពីតំណាងសហគមន៍នូវ​​បទពិសោធន៍ អាទិភាព និងអនុសាសន៍របស់ពួកគេក្នុងការធើ្វឱ្យលំហឌីជីថលកាន់តែមានសុវត្ថិភាព និងបរិយាបន្ន។

ការធ្វើ​បទបង្ហាញនេះ ផ្តោតសំខាន់ទៅលើទម្រង់​នៃអំពើហិង្សាលើយេនឌ័រដែលបង្កឡើងតាមរយៈបច្ចេកវិទ្យា ដែលត្រូវបាន​រាយការណ៍ច្រើន​បំផុត​ និង​ទម្រង់នៃអំពើហិង្សាលើយេនឌ័រដែលបង្កឡើងតាមរយៈបច្ចេកវិទ្យា​ដែល​ទើប​តែ​នឹងលេចចេញ​ថ្មីៗ​ វេទិកា​ឌីជីថល​ដែលប្រើ​ដើម្បី​ប្រព្រឹត្ត​​អំពើ​ហិង្សា​ទាំងនេះ​ ផល​ប៉ះពាល់​មក​លើ​ស្រ្តី និងក្មេងស្រី កត្តា​រួម​ចំណែក​ធ្វើ​​ឱ្យ​មិន​សូវ​មានការ​រាយការណ៍​ពីអំពើហិង្សា​ទាំងនេះ និង​អនុសាសន៍​ដើម្បី​បង្កើត​លំហ​ឌីជីថល​ដែល​មានសុវត្ថិភាព​សម្រាប់ស្រ្តី​ និង​ក្មេងស្រី។ ​

📗យោងតាមការស្រាវជ្រាវ មានអ្នកចូលរួម​ឆ្លើយសំណួរ​ប្រមាណ ៥១.៩% លើក​ឡើងថា​អត្តសញ្ញាណ​ជាតិ​ពន្ធុ ឬជនជាតិដើមភាគតិច​ រួមផ្សំនឹង​ទិដ្ឋភាព​ផ្សេងទៀត​នៃ​អត្តសញ្ញាណ​របស់ពួកគេ បង្កើន​ភាពងាយរងគ្រោះរបស់ពួកគេ ពី​ការ​វាយ​ប្រហារ​តាម​អនឡាញ។ មានអ្នកចូលរួមឆ្លើយចំនួន ៣៤.៦% ប៉ុណ្ណោះ​ដែល​ឆ្លើយ​ថា​ពួកគេ​មាន​អារម្មណ៍​មានសុវត្ថិភាព និង​ទំនុកចិត្ត​ក្នុងការ​ប្រើប្រាស់​អ៊ិនធឺណិត តែ​អ្នកចូលរួម​ឆ្លើយចំនួន ៥១.៩% ទៀត រាយការណ៍​ថា​ពួកគេ​គ្មានអារម្មណ៍សុវត្ថិភាព និង​ទំនុក​ចិត្ត​ក្នុង​ការ​ប្រើ​អ៊ីនធឺណិត​ទេ។ ជាការ​កត់សម្គាល់​ អ្នកចូលរួម​ឆ្លើយ​សំណួរ​ជាងពាក់កណ្ដាល (៥៥.៨%) ជឿជាក់ថាការបង្កគ្រោះថ្នាក់លើអនឡាញទាំងនេះ ផ្ដល់​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់ជីវិត​ប្រចាំថ្ងៃ​របស់ពួកគេ ដែលធ្វើឱ្យ​ពួកគេ​ដកខ្លួន​ចេញ​ពី​លំហ​អនឡាញ ឬ​ពេលខ្លះឈានដល់​​បោះបង់ការសិក្សា​ទៀតផង។

“ជា​ចំណុច​សំខាន់ដែលយើងត្រូវ​ប្រមូល​ព័ត៌មាន​អំពី​អំពើ​ហិង្សា​ប្រឆាំង​ស្រ្តី និង​ក្មេងស្រី ដែល​កើតមានលើ​ប្រព័ន្ធអ៊ីនធឺណិត​។ បើ​ទោះបីជាខ្ញុំបានដឹង​ថា​ការវាយប្រហារ​ទាំង​អស់​នេះ​កើត​មាន​ឡើង​ហើយ​ក៏ដោយ ប៉ុន្តែ​ខ្ញុំ​ចាប់អារម្មណ៍​ចំពោះ​ការរីករាលដាល​ និង​ចំនួន​ស្រ្តី និង​ក្មេងស្រី​ដែល​រង​ផល​ប៉ះពាល់ពី​អំពើហិង្សា​ទាំងនេះ។” ប្រសាសន៍របស់អ្នកស្រី ម៉ាធីលដា ប័ហ្គនើ តំណាង​ប្រចាំប្រទេស​នៃ OHCHR។

បទបង្ហាញនេះ យោង​លើលទ្ធផលនៃ​ការស្រាវជាវដែលត្រូវបានធ្វើឡើងក្រោមគម្រោង សកម្មភាពរួមគ្នាដើម្បីសិទ្ធិ និងសមភាពសម្រាប់ស្ត្រី និងក្មេងស្រីជនជាតិភាគតិច និងជនជាតិដើមភាគតិច។ គម្រោងនេះត្រូវបានអនុវត្តដោយអង្គការនារីដើម្បីសន្តិភាពតាមរយៈការផ្ដល់មូលនិធិពី​

🇺🇳🇰🇭​ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដោយ​មាន​ការ​គាំទ្រ​ផ្នែកហិរញ្ញវត្ថុ​ពី​សហភាពអឺរ៉ុប (EU)។ តាមរយៈសកម្មភាពដឹកនាំដោយសហគមន៍ គម្រោងនេះបានគាំទ្រដល់ភាពជាអ្នកដឹកនាំនៃស្រ្តី និង​ក្មេងស្រី ជាជនជាតិភាគតិច និងជនជាតិដើមភាគតិចស្ដីពី​សមភាព​យេនឌ័រ ការការពារ និងការទទួលបានសិទ្ធិ។ កម្មវិធី​នេះបញ្ជាក់សាជាថ្មីនូវសារៈសំខាន់នៃការផ្ដល់​តម្លៃដល់​សំឡេង និងបទពិសោធន៍របស់​អ្នកដែលទទួលរងផលប៉ះពាល់ ជាចំណុចស្នូល​នៃកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការ និងដោះស្រាយអំពើហិង្សាផ្អែកលើយេនឌ័រ។

🇺🇳🇰🇭ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានឹងបន្តធើ្វការជាមួយសហគមន៍ សង្គមស៊ីវិល អង្គការសហប្រជាជាតិ និងដៃគូផ្សេងៗទៀត និងភាគីពាក់ព័ន្ធនានាដើម្បីគាំទ្រដល់ការឆ្លើយតបប្រកបដោយបរិយាបន្ន និងផ្អែកលើសិទ្ធិដែលមិនទុកនរណាម្នាក់ចោល។

On 29 September, Women Peace Makers, with support from 🇺🇳🇰🇭​OHCHR Cambodia, presented finding to UN agencies on the impact of Technology-Facilitated Gender-Based Violence (TFGBV) on minority and Indigenous women and girls in Cambodia 🇰🇭. Their research found that online harassment and cyberbullying was experienced by more than 61% of minority and Indigenous women and girls who took part in the study.

The briefing brought together 20 women participants, including representatives of minority and Indigenous communities, and representatives of OHCHR, UN Women, UNICEF and UNFPA. Participants heard directly from community representatives about their experiences, priorities and recommendations for making digital spaces safer and more inclusive.

The briefing focused on the most common and emerging forms of TFGBV, the digital platforms through which these abuses are perpetrated, their impact on women and girls, the factors contributing to underreporting, and recommendations for creating safer digital spaces for women and girls.

📗According to the study, 51.9% of respondents reported that their ethnic or Indigenous identity, when combined with other aspects of their identity, increased their vulnerability to online abuse. Only 34.6% of respondents stated that they felt safe and confident using the internet, while 51.9% reported that they did not. Notably, more than half respondents (55.8%) believed that these online harms negatively affected their daily lives, resulting in their withdrawal from online spaces or school dropout.

“It is key to gather information about online violence against women and girls. Although I was aware of the existence of these forms of abuse, I was struck by their prevalence and the significant number of women and girls impacted.” said Ms. Matilda Bogner, OHCHR Country Representative.

The briefing was based on research carried out under a project on Collective Actions for Rights and Equality of Minority Women and Girls (CARE-Minority) Initiatives. The project has been implemented by Women Peace Makers through a grant from OHCHR Cambodia, with financial support from the European Union​🇪🇺. Through community led action, it has supported the leadership of minority and Indigenous women and girls on gender equality, protection and access to rights.
The exchange reaffirmed the importance of placing the voices and experiences of those affected at the center of efforts to prevent, and address gender-based violence.

🇺🇳🇰🇭OHCHR Cambodia will continue working with communities, civil society, UN and other partners and stakeholders to support inclusive, rights-based responses that leave no one behind.

23/09/2026
[English below | ភាសាអង់គ្លេសនៅខាងក្រោម] ការលើកកម្ពស់សិទ្ធិជនមានពិការភាពតាមរយៈចំណេះដឹង ការចូលរួម និងកិច្ចសន្ទនា𝐀𝐝𝐯𝐚𝐧𝐜𝐢𝐧𝐠...
19/09/2026

[English below | ភាសាអង់គ្លេសនៅខាងក្រោម] ការលើកកម្ពស់សិទ្ធិជនមានពិការភាពតាមរយៈចំណេះដឹង ការចូលរួម និងកិច្ចសន្ទនា
𝐀𝐝𝐯𝐚𝐧𝐜𝐢𝐧𝐠 𝐝𝐢𝐬𝐚𝐛𝐢𝐥𝐢𝐭𝐲 𝐫𝐢𝐠𝐡𝐭𝐬 𝐭𝐡𝐫𝐨𝐮𝐠𝐡 𝐤𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞, 𝐩𝐚𝐫𝐭𝐢𝐜𝐢𝐩𝐚𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐝𝐢𝐚𝐥𝐨𝐠𝐮𝐞

«ដើម្បីធ្វើឱ្យគោលនយោបាយ និងកម្មវិធីដែលជះឥទ្ធិពលដល់ជនមានពិការភាព កាន់តែមានប្រសិទ្ធភាព មានបរិយាបន្ន និងប្រកបដោយចីរភាព គឺគោលនយោបាយ និងកម្មវិធីដែលមានការពិគ្រោះយោបល់ប្រកបដោយអត្ថន័យជាមួយជនមានពិការភាព និងមានការរួមចំណែកចំណេះដឹង ចក្ខុវិស័យ និងបទពិសោធន៍រស់នៅរបស់ពួកគេ» នេះជាប្រសាសន៍របស់លោក អាណាន់ដឹស បាហាឌួរ ចន្ទ ប្រធានផ្នែកបង្ការ នៃអង្គការសហប្រជាជាតិសិទ្ធិមនុស្សប្រចាំកម្ពុជា អំឡុងនៃការថ្លែងសុន្ទរកថាបើកវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃ និងកិច្ចសន្ទនាជាមួយក្រសួងពាក់ព័ន្ធនៃប្រទេសកម្ពុជា។ គាត់ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ជាបន្តបន្ទាប់នៃគោលការណ៍ «គ្មានអ្វីអំពីយើង ដោយគ្មានយើង» ។

នៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជាបានអញ្ជើញតំណាងអង្គការតំណាងជនមានពិការភាព និងអង្គការសង្គមស៊ីវីលសរុប ៣១នាក់ (ស្ត្រី១០នាក់ និងបុរស២១នាក់) មកពីបណ្តាខេត្តចំនួន១២ និងរាជធានីភ្នំពេញមកចូលរួមវគ្គបណ្តុះបណ្តាលអំពីអនុសញ្ញាស្តីពីសិទ្ធិជនពិការ។ កិច្ចសន្ទនាប្រចាំឆ្នាំលើកទីពីរវាងអង្គការតំណាងជនមានពិការភាព និងតំណាងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ ត្រូវបានរៀបចំបន្ទាប់ពីវគ្គបណ្តុះបណ្តាល ។

តាមរយៈការចូលរួមយ៉ាងសកម្ម អ្នកចូលរួមបានរៀនសូត្រអំពីវិធីសាស្ត្រដែលពួកគាត់អាចប្រើប្រាស់ដើម្បីលើកកម្ពស់អនុសញ្ញាស្តីពីសិទ្ធិជនពិការ។ អ្នកចូលរួមក៏បានផ្លាស់ប្តូរបទពិសោធន៍ និងបានកំណត់ឧបសគ្គនៃបរិយាបន្នពិការភាព ផាសុកវត្ថុ និងការមិនរើសអើង និងលើកឡើងនូវអនុសាសន៍អំពីដំណើរបង្កលក្ខណៈងាយស្រួលនៃរដ្ឋបាល ការយល់ដឹងជាសាធារណៈ និងការការពារពីការរើសអើង។

បន្ទាប់ពីវគ្គបណ្តុះបណ្តាល សិក្ខាកាមបានចូលរួមក្នុងកិច្ចសន្ទនាប្រចាំឆ្នាំលើកទីពីររវាងអង្គការតំណាងជនមានពិការភាព ជាមួយតំណាងមកពីក្រុមប្រឹក្សាសកម្មភាពជនពិការ និងតំណាងរបស់ក្រសួងសុខាភិបាល និងក្រសួងផែនការ។ កិច្ចសន្ទនាបានផ្តល់លំហសន្ទនាប្រកបដោយការស្ថាបនាដើម្បីឱ្យពួកគាត់លើកពីកង្វល់ ធ្វើបទបង្ហាញអំពីអនុសាសន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធឆ្ពោះទៅកាន់គោលនយោបាយ និងសេវាកម្មផ្អែកលើសិទ្ធិមនុស្ស និងកាន់តែមានបរិយាបន្ន។

អំឡុងនៃការបិទកិច្ចសន្ទនា ឯកឧត្តម ហុក លី អគ្គលេខាធិការរង នៃក្រុមប្រឹក្សាសកម្មភាពជនពិការ បានគូសបញ្ជាក់អំពីវឌ្ឍនភាពមានដូចជា ការដាក់ជូនរបាយការណ៍ដំបូងទៅកាន់ស្ថាប័នសន្ធិសញ្ញាដំណើរការបញ្ចប់ សេចក្តីព្រាងច្បាប់ជាតិដែលផ្តល់និយមន័យពិការភាពឱ្យអនុលោមតាមវិធីសាស្ត្រផ្នែកលើសិទ្ធិមនុស្ស និងបង្កើនការយល់ដឹងអំពីសិទ្ធិ ដើម្បីលើកកម្ពស់សិទិ្ធជនមានពិការភាព។ ឯកឧត្តមក៏បានទទួលស្គាល់ពីកង្វល់ដែលបានលើកឡើង និងបញ្ជាក់សារជាថ្មីអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងការប្រែក្លាយទៅជាការពិតនៃសិទ្ធិជនមានពិការភាព។

អង្គការសហប្រជាជាតិសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) នឹងបន្តធើ្វការជាមួយអង្គការតំណាងជនមានពិការភាព ស្ថាប័នរដ្ឋ និងសង្គមស៊ីវិលដើម្បីគាំទ្រការចូលរួមប្រកបដោយអត្ថន័យ លើកកម្ពស់ការអនុវត្តនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងលើកកម្ពស់សង្គមឱ្យកាន់តែមានបរិយាបន្នដែលមិនទុកនរណាម្នាក់ចោលឡើយ ។

“Policies and programmes that affect persons with disabilities are more effective, inclusive and sustainable when persons with disabilities are meaningfully consulted and contribute their knowledge, perspectives and lived experiences.” said Anand Chand, Head of the Prevention Unit at OHCHR Cambodia, while opening a two day training and dialogue with authorities in Cambodia. He also emphasized the continuing importance of the principle, “Nothing about us without us.”

On 16 and 17 September 2026, OHCHR Cambodia brought together 31 representatives of organizations of persons with disabilities and civil society organizations, including 10 women and 21 men, from 12 provinces and Phnom Penh, for training on the Convention on the Rights of Persons with Disabilities (CRPD). The training was followed by the Second Annual Dialogue between organizations of persons with disabilities and representatives of relevant government institutions.Through interactive sessions, participants learnt about how they can use the CRPD to advance the rights of persons with disabilities.
Participants also exchanged experiences and also identified barriers to disability inclusion, accessibility and non-discrimination, and suggested recommendations on accessible administrative processes, public awareness, and protection from discrimination.

Following the training, participants joined the Second Annual Dialogue between organizations of persons with disabilities and representatives of the Disability Action Council, the Ministry of Health, and Ministry of Planning. The dialogue provided a constructive space for the organizations to raise concerns, present recommendations, and strengthen cooperation with relevant government institutions towards more inclusive and rights-based polices and services.

At the end of the dialogue, H.E. Hok Ly Deputy Secretary General of ,DAC highlighted progress such as submission of treaty body initial reporting, process of finalization of domestic law defining disability in line with human rights-based approach and increase on the awareness on the rights, made in advancing the rights of persons with disabilities. He also acknowledged the concerns raised and reaffirmed the Government’s commitment to advancing the implementation of the CRPD and the realization of the rights of persons with disabilities.

OHCHR Cambodia will continue working with organizations of persons with disabilities, State institutions and civil society to support meaningful participation, advance implementation of the Convention, and to promote a more inclusive society where no one is left behind.

02/09/2026

How can judicial actors protect freedom of expression and the safety of journalists in a rapidly changing information landscape?

UNESCO and the University of Oxford’s online course International Standards on Freedom of Expression and Safety of Journalists offers practical guidance.

Building on two previous editions that brought together nearly 11,000 judges, prosecutors, lawyers and civil society representatives from around the world, the course helps legal professionals deepen their understanding of international and regional standards while navigating emerging legal and digital challenges.

Developed by UNESCO and the Bonavero Institute of Human Rights at the University of Oxford through UNESCO’s Judges’ Initiative, the MOOC runs from 5 October to 9 November 2026 and is available in Arabic, Chinese, English, French, Portuguese, Russian and Spanish.

🔗 Enrol now: https://ow.ly/P7r050ZHi1y

Join a global community working to protect freedom of expression and the safety of journalists.

Faculty of Law, University of Oxford

02/09/2026
[English below | ភាសាអង់គ្លេសនៅខាងក្រោម]  លោកស្រី ម៉ាធីលដា ប័ហ្គនើ តំណាងប្រចាំប្រទេសនៃអង្គការសហប្រជាជាតិសិទ្ធិមនុស្សប្រច...
01/09/2026

[English below | ភាសាអង់គ្លេសនៅខាងក្រោម] លោកស្រី ម៉ាធីលដា ប័ហ្គនើ តំណាងប្រចាំប្រទេសនៃអង្គការសហប្រជាជាតិសិទ្ធិមនុស្សប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «ការប្រែប្រួលអាកាសធាតុបង្កនូវផលជះដោយផ្ទាល់ដល់ការទទួលបាននូវសិទ្ធិមនុស្ស រួមបញ្ចូលទាំងសិទ្ធិសុខភាព ចំណីអាហារ ទឹកស្អាត លំនៅឋាន ព្រមទាំងបរិស្ថានល្អប្រកបដោយផាសុកភាព និងចីរភាព។ ដូច្នេះ ការបែងចែកធនធានជាតិប្រកបដោយប្រសិទ្ធភាព និងសមធម៌សម្រាប់គាំទ្រដល់សកម្មភាពអាកាសធាតុ គឺចាំបាច់ដើម្បីការពារសិទ្ធិមនុស្ស ជាពិសេស អ្នកដែលងាយទទួលរងនូវផលប៉ះពាល់ខ្លាំងជាងគេបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ។ ការផ្តល់អំណាចដល់យុវជនដើម្បីឱ្យគេមានចំណេះដឹង និងជំនាញ នឹងជួយពង្រឹងការចូលរួមរបស់យុវជនក្នុងការសម្រេចចិត្តទាំងឡាយ ដែលប៉ះពាល់ដល់សិទ្ធិ និងអនាគតរបស់ពួកគេ» ។

កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៦ 🇺🇳 🇰🇭ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា បានចូលរួមធ្វើជាគណៈកម្មការផ្តល់ពិន្ទុនៅក្នុងវេទិកាជជែកដេញដោលជាសាធារណៈរបស់យុវជន ស្តីពីវិធីសាស្រ្តវិភាជន៍ថវិកាជាតិប្រកបដោយប្រសិទ្ធភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

💡កម្មវិធីជជែកដេញដោលដែលរៀបចំដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) នេះ បានផ្តល់នូវវេទិកាសម្រាប់យុវជនដើម្បីពង្រឹងការគិតបែបស៊ីជម្រៅ ជំនាញដេញដោលជាសាធារណៈ ព្រមទាំងការតស៊ូមតិផ្អែកលើភស្តុតាង។ កម្មវិធីនេះក៏បានផ្តល់ឱកាសផងដែរ ឱ្យយុវជនបានយល់ដឹងពីទំនាក់ទំនងគ្នារវាងសកម្មភាពអាកាសធាតុ ការវិភាជន៍ថវិកាជាតិ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

កម្មវិធីជជែកដេញដោលនេះមានអ្នកចូលរួមសរុបចំនួន ១០២ នាក់ (ក្នុងនោះមានស្ត្រី ៦២ នាក់) ដែលអញ្ជើញមកពីតាមសាកលវិទ្យាល័យនានា ព្រមទាំងសង្គមស៊ីវិល និងស្ថាប័នរដ្ឋាភិបាល។

គណៈកម្មការផ្តល់ពិន្ទុនៅក្នុងវេទិកាជជែកដេញដោលជាសាធារណៈនេះ មានតំណាងមកពីក្រសួងបរិស្ថាន អង្គការសហប្រជាជាតិសិទ្ធិមនុស្សប្រចាំកម្ពុជា និងគ្រូបង្គោល ។

“Climate change has direct implications for the enjoyment of human rights, including the rights to health, food, water, housing, and a clean, healthy and sustainable environment. Effective and equitable allocation of public resources for climate action is therefore essential to protecting human rights, particularly for those most affected by climate change. Empowering young people with knowledge and skills strengthens their participation in decisions that affect their rights and their future,” said Matilda Bogner, Representative of OHCHR Cambodia.

On 30 August 2026, 🇺🇳🇰🇭 OHCHR Cambodia joined a judging panel for a youth public debate on how to effectively use national budgets to respond to climate change.

The debate, organized by the Youth Resource Development Program, provided young people with a platform to strengthen their critical thinking, public speaking, and evidence-based argumentation skills. It also helped them explore the links between climate action, national budget allocation, and public financial management.

The event brought together 102 participants, including 62 women, from universities, civil society, and government.

The judging panel included representatives from the Ministry of Environment, OHCHR Cambodia, and a youth trainer.

27/08/2026

“Children should not have to wait for a lawsuit to be safe online. The design changes that Meta has now agreed to implement on its social media apps align with what my Office has been calling for. But we’re not there yet. Safe design should be applied across the industry. Governments need to step up rather than wait for courts and companies to act.”

UN Human Rights Chief Volker Türk

Address

Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85523993590

Alerts

Be the first to know and let us send you an email when United Nations Human Rights in Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to United Nations Human Rights in Cambodia:

Shortcuts

Share