Social Action for Community and Development

Social Action for Community and Development Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Social Action for Community and Development, Non-Governmental Organization (NGO), Phnom Penh.

We are a young women social group aiming to bring about critical discussion among youth and communities in Cambodia and support advocacy efforts for social justice. Our pages of United Sisterhood Alliance:

Worker's Information Center:
https://www.facebook.com/WorkersInformationCenter/

Women's Network for Unity:
https://www.facebook.com/WNUCambodia

The Messenger Band:
https://www.facebook.com/themessengerband/

លោក ប៉ិក សម្បត្តិ តំណាងសហគមន៍ បាននិយាយថា៖ «បុណ្យពូជលើកទឹកចិត្តប្រជាពលរដ្ឋក្នុងសហគមន៍ ឲ្យយល់ដឹងពីការធ្វើកសិកម្មតាមបែបធម្ម...
04/04/2026

លោក ប៉ិក សម្បត្តិ តំណាងសហគមន៍ បាននិយាយថា៖ «បុណ្យពូជលើកទឹកចិត្តប្រជាពលរដ្ឋក្នុងសហគមន៍ ឲ្យយល់ដឹងពីការធ្វើកសិកម្មតាមបែបធម្មជាតិ ជាអាទិ៍ ការធ្វើកសិកម្មដោយមិនចាំបាច់ចំណាយថវិកា។ កម្មវិធីបុណ្យ មានបញ្ចូលការចែករំលែកបទពិសោធន៍ពីកសិករទៅកសិករ ស្តីពីបច្ចេកទេសកសិកម្មតាមបែបធម្មជាតិ ដូចជាការស្តារដី របៀបធ្វើជីធម្មជាតិ និងថ្នាំបណ្តេញសត្វល្អិតចង្រៃ និងផ្សព្វផ្សាយពូជបុរាណ នៅក្នុងសហគមន៍ត្រពាំងស្វាយរបស់យើងខ្ញុំ»។

ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ - ដង្ហែក្បួនពូជ ទៅកាន់រោងបុណ្យពូជសហគមន៍ត្រពាំងស្វាយ ❤️🇰🇭
04/04/2026

ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ - ដង្ហែក្បួនពូជ ទៅកាន់រោងបុណ្យពូជសហគមន៍ត្រពាំងស្វាយ ❤️🇰🇭

03/04/2026

សកម្មភាពលើកទង់ ដើម្បីបញ្ជាក់អំពីទីតាំងនៃបុណ្យពូជសហគមន៍ត្រពាំងស្វាយ។

រសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ - បុណ្យពូជសហគមន៍ត្រពាំងស្វាយ ៖ ពិធីក្រុងពាលី។
03/04/2026

រសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ - បុណ្យពូជសហគមន៍ត្រពាំងស្វាយ ៖ ពិធីក្រុងពាលី។

ខេត្តកំពង់ឆ្នាំង៖ មហាសន្និបាតបូកសរុបប្រចាំឆ្នាំ របស់សហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី—————————នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២...
25/03/2026

ខេត្តកំពង់ឆ្នាំង៖ មហាសន្និបាតបូកសរុបប្រចាំឆ្នាំ របស់សហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី
—————————
នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ #សហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី បានប្រារព្ធរៀបចំកម្មវិធី អបអរសាទរ មហាសន្និបាតបូកសរុបប្រចាំឆ្នាំលើកទី១២ ស្ថិតក្នុងភូមិអណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសមាជិកសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី សហគមន៍កសិកម្មខេត្តពោធិ៍សាត់ អាជ្ញាធរដែនដី និងអង្គការដៃគូរ
ប្រមាណ១២៥នាក់។

តំណាងសហគមន៍បានលើកឡើងនៅវឌ្ឍនភាពលើការងារអភិវឌ្ឍក្នុងសហគមន៍ដូចជា៖ សេវាទឹកស្អាត ការផលិតមាន់នឹងពងមាន់ ការផលិតស្រូវ ការដាំដុះបន្លែ និងឥណទានក្នុងសហគមន៍។
តាមការលើកឡើងរបស់អ្នកតំណាងសហគមន៍បានបញ្ជាក់ថា សហគមន៍មានផែនការអភិវឌ្ឍបន្តរទៀតលើការងារដែលមានស្រាប់ និងពង្រីកការងារបន្ថែម ដើម្បីជួយដល់សមាជិកសហគមន៍ថ្មីៗបន្ថែមទៀត ក៏ដូចជាផ្តល់ជំនាញមុខរបរក្នុងគ្រួសារ និងការចិញ្ចឹមមាន់-ការដាំដុះក្នុងគ្រួសារ ដើម្បីជួយដោះស្រាយជីវភាពដល់សមាជិកដែលខ្វះខាត។

24/03/2026

ពលរដ្ឋនៅសៀមរាបជំរុញអាជ្ញាធរដោយះស្រាយករណីជនខិលខូចទន្ទ្រានយកដីឃ្លាំងទឹក៧៨ធ្វើកម្មសិទ្ធិ: https://shorturl.at/8uh6Q

📰 តំណរភ្ជាប់សារព័ត៌មានដែលបានចុះផ្សាយអំពី"សហគមន៍ភ្នំក្រោម ក្នុងការស្នើរសុំចេញបណ្ណកម្មសិទ្ធិដីធ្លី និងការការពារទប់ស្កាត់កា...
18/03/2026

📰 តំណរភ្ជាប់សារព័ត៌មានដែលបានចុះផ្សាយអំពី"សហគមន៍ភ្នំក្រោម ក្នុងការស្នើរសុំចេញបណ្ណកម្មសិទ្ធិដីធ្លី និងការការពារទប់ស្កាត់ការជីកដីទន្ទ្រានដីទំនប់ឃ្លាំងទឹក៧៨"
-------------
១. អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា៖ https://shorturl.at/D2Osz
២. Post News- សៀមរាបប៉ុស្ដិ៍៖ https://shorturl.at/l6tVt
៣. ព័ត៌មានពលរដ្ឋ - CJ News https://shorturl.at/SVoTm

18/03/2026
ពិធីរំលឹកគុណ ប្រសីទ្ធីគ្រាប់ពូជបុរាណ និងចែករំលែកពូជ។
08/03/2026

ពិធីរំលឹកគុណ ប្រសីទ្ធីគ្រាប់ពូជបុរាណ និងចែករំលែកពូជ។

កសិករ នឹម ឈៀង សហគមន៍នេសាទស្តីក្រោមរហាសួង ខេត្តបាត់ដំបង“ការធ្វើកសិកម្មតាំងពីបុរាណកាល/សម័យមហានគរមក បានជួយអោយប្រជាពលរដ្ឋរស់...
08/03/2026

កសិករ នឹម ឈៀង សហគមន៍នេសាទស្តីក្រោមរហាសួង ខេត្តបាត់ដំបង

“ការធ្វើកសិកម្មតាំងពីបុរាណកាល/សម័យមហានគរមក បានជួយអោយប្រជាពលរដ្ឋរស់នៅដោយមានជីវភាពប្រសើរ និងមានសុខភាពល្អ។ ដោយឡែក នាពេលបច្ចុប្បន្នកសិករយើងរងគ្រោះដោយទំនើបកម្ម គ្រឿងចក្រកសិកម្ម ការប្រើប្រាស់គីមីច្រើនលើសលប់ ដែលបានបំពុលទឹក ដី ខ្យល់យ៉ាងខ្លាំង។ ជាក់ស្តែក នៅក្នុងឆ្នាំ២០០៥ ខ្ញុំ និងគ្រួសារមានជីវភាពលំបាកជាខ្លាំង និងធ្លាក់ខ្លួនក្នុងស្ថានភាពបំណុលដែលមួយផ្នែកធំមកពីការចំណាយលើធាតុចូលកសិកម្ម ជី ថ្នាំ ពូជ ជាដើម។ ឧត្តមភរិយាខ្ញុំ ក៏ទទួលរងនូវផលប៉ះពាល់ផងដែរ តាមការហូបចុកបន្លែ ត្រី អង្ករ ដែលមានជាតិគីមីបណ្តាអោយគាត់កើតជំងឺទឹកនោមផ្អែម។
ក្រោយស្ថានភាពនេះកើតឡើង ខ្ញុំនឹងគ្រួសារបានចាប់ផ្តើមផ្លាស់ប្តូរទម្លាប់ពីការប្រើគីមី ចាប់ផ្តើមផលិតជី ថ្នាំធម្មជាតិ រក្សាទុកពូជ និងដាំដុះបន្លែដំណាំចម្រុះ/ឆ្លាស់តាមរដូវកាល ជីកស្រះរក្សាទុកត្រីធម្មជាតិឡើងវិញ។

ជាលទ្ធផល ឧត្តមភរិយាខ្ញុំ បានរស់នៅជាមួយខ្ញុំ៣១ឆ្នាំហើយតាមរយៈការដាំដុះ និងហូបចុកបន្លែដែលដាំដុះផ្ទាល់ដៃ។ ចំណូលខ្ញុំបានតិច តែខ្ញុំបានកាប់កោះ ដាំដុះដោយប្រើកម្លាំងខ្លួនឯង ជាហេតុចំណាយតិច និងពេលខ្លះមិនចំណាយថវិការ ដែលខ្ញុំអាចសន្សំនិងអាចដោះស្រាយបំណុលបានជាបន្តរបន្ទាប់។”

Address

Phnom Penh

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:30 - 17:30
Friday 08:00 - 17:30

Alerts

Be the first to know and let us send you an email when Social Action for Community and Development posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Social Action for Community and Development:

Share