Impact Hub Phnom Penh

Impact Hub Phnom Penh Nurturing impact makers for a more sustainable, inclusive & innovative Cambodia. Inspire.Connect.Enable. impact cannot happen in isolation.

Through our supportive programmes & incubations, workshops & events, mentorship, and valuable & resourceful networks, we are one of the pioneers of the ecosystem that focus our support on the idea-stage social entrepreneurs, to support them to learn more about starting a business and get access to the resources they need and feel part of the strong, diverse community that will help them achieve their goals. We give them access to role models, financial support, human resources and a like-minded community locally and globally. We also provide our productive and innovative space for change makers to come and connect and build up the dialogue around entrepreneurship as a way to make an impact by collaborating with one another and build entrepreneurial mindset. Come and join our programmes, events, or create the event of your own in our space! It requires collective action. Together, let’s make good things happen!

តស់! ចូលរួមលេង Levela Learning Challenge ទាំងអស់គ្នា ដើម្បីទទួលបានរង្វាន់! 🎁លក្ខខណ្ឌ ៣ ជំហានដែលទាំងអស់គ្នាអាចឈ្នះ ៖📱(1) ...
02/10/2026

តស់! ចូលរួមលេង Levela Learning Challenge ទាំងអស់គ្នា ដើម្បីទទួលបានរង្វាន់! 🎁

លក្ខខណ្ឌ ៣ ជំហានដែលទាំងអស់គ្នាអាចឈ្នះ ៖
📱(1) ទាញយកកម្មវិធី Levela រួចធ្វើការចុះឈ្មោះ
👉. App Store: https://apps.apple.com/kh/app/levela/id6774545620
👉. Play Store: https://play.google.com/store/apps/details?id=com.prudencefoundation.levela&pcampaignid=web_share

🙇🏽‍♀️(2) ចាប់ផ្តើមរៀនឱ្យបានគ្រប់ ៣ មេរៀន

🌟(3) បញ្ជាក់លទ្ធផលនៃការរៀនរបស់អ្នកដោយថតអេក្រង់ទូរស័ព្ទ រួចទម្លាក់រូបភាពនៅក្នុងខមមិនខាងក្រោម... ហើយប្រាប់ឈ្មោះ និងខេត្ត/ក្រុងដែលអ្នករស់នៅផងណា៎ (កុំភ្លេច Tag មិត្តភក្តិ ២-៣ នាក់ផង ដើម្បីចែករំលែកចំណេះដឹងពីលុយជាមួយគ្នា!)​

ថ្ងៃផុតកំណត់ ៖ ១២ តុលា ~ អ្នកឈ្នះ ២៥ រូបនឹងត្រូវបានជ្រើសរើស!

​

01/10/2026

១០ ឆ្នាំនៃទំនុកចិត្ត 🌱

កាលពី១០ឆ្នាំមុន ផ្សារអាលីម៉ង់/Aliments Market បានចាប់ផ្តើមឡើងជាមួយនឹងជំនឿមួយ៖ កសិពាណិជ្ជកម្មប្រកបដោយចីរភាព គឺចាប់ផ្តើមចេញពីកសិករដែលជាអ្នកដាំដុះរបស់យើង។

នាពេលបច្ចុប្បន្ន ជំនឿមួយនេះនៅតែបន្តដឹកនាំដំណើរការរបស់ពួកគេ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍កសិករ ដើម្បីពង្រឹងស្តង់ដារការអនុវត្តកសិកម្មល្អ (GAP) លើកកម្ពស់ការដាំដុះបែបសរីរាង្គ និងជួយឱ្យទីផ្សារយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃគុណភាព ចីរភាព និងការទទួលខុសត្រូវ។🥦

បង អេង សម្ភស្ស ដែលជាអគ្គនាយក បានចែករំលែកថា៖ «ទំនុកចិត្តត្រូវការពេលវេលាយូរដើម្បីកសាង ប៉ុន្តែវាអាចបាត់បង់ទៅវិញក្នុងមួយរំពេច។ អ្វីដែលយើងត្រូវធ្វើ គឺរក្សាគុណភាពឱ្យបានល្អ ឱ្យបានជាប់លាប់ជាប្រចាំ។»

សម្រាប់ផ្សារអាលីម៉ង់ ផលវិជ្ជមានដែលបង្កើតបាន និងចីរភាពអាជីវកម្ម គឺត្រូវដើរទន្ទឹមគ្នា។ សហគមន៍ដែលរឹងមាំ ផលិតផលដែលទទួលបានទំនុកចិត្ត និងដៃគូសហការរយៈពេលវែង គឺត្រូវបានកសាងឡើងរួមគ្នា។ 🌾

---------------------

10 Years of Trust 🌱

A decade ago, ផ្សារអាលីម៉ង់/Aliments Market began with one belief: sustainable agribusiness starts with the farmers who grow our food.

Today, that belief continues to guide their journey — working with farming communities to strengthen Good Agricultural Practice (GAP) standards, promote organic practices, and help the market understand why quality, sustainability, and responsibility matter.🥦

As CEO Samphors Eng shares:
“Trust takes time to build, but it can be lost in an instant. What we have to do is maintain good quality — consistently.”

For Aliments, impact and business sustainability go hand in hand. Strong communities, trusted products, and long-term partnerships are built together. 🌾

================

កម្មវិធីបណ្តុះធុរកិច្ចកសិកម្មខ្មែរសម័យថ្មី ​ត្រូវបានសហការផ្តល់មូលនិធិដោយសហគ្រិនខ្មែរ អង្គការហេក្សកម្ពុជា និង ការីតាសស្វីស​ ជាមួយនឹងមូលនិធិគាំទ្រពីទីភ្នាក់ងារស្វីសដើម្បីការអភិវឌ្ឍ​ និងសហប្រតិបត្តិការ (SDC) និងរៀបចំដោយ អ៊ីមផេកហាប់ភ្នំពេញ។

Khmer Agriculture for the Future Incubator is co-funded by Khmer Enterprise (KE), HEKS/EPER, and CARITAS Switzerland, with support from the Swiss Agency for Development and Cooperation (SDC), and organized by Impact Hub Phnom Penh.

អ្នកនាំសហគមន៍រៀនពីលុយនៃកម្មវិធី Levela ស្វែងរកឃើញហើយ...តើមានអ្វីបន្តទៀត? 🔦🌟ពួកយើងបានជូួបជុំជាមួយពួកគាត់ទាំង ២៥ នាក់មកពីម...
01/10/2026

អ្នកនាំសហគមន៍រៀនពីលុយនៃកម្មវិធី Levela ស្វែងរកឃើញហើយ...តើមានអ្វីបន្តទៀត? 🔦🌟

ពួកយើងបានជូួបជុំជាមួយពួកគាត់ទាំង ២៥ នាក់មកពីមកពីភ្នំពេញ សៀមរាប បន្ទាយមានជ័យ រតនគិរី ស្វាយរៀង​ បាត់ដំបង ព្រៃវែង និងពោធិ៍សាត់ ដើម្បីស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុឱ្យកាន់តែក្បោះក្បាយ និងលម្អិតជាមួយគ្នា ដោយមានការណែនាំផ្ទាល់ដោយបងៗក្រុមការងារ​ LuyBook ហើយពួកយើងបានបញ្ចាប់រយៈពេល ២៤ ម៉ោងនៃការជួបជុំដោយការចែករំលែកតិចនិកសាមញ្ញៗតែមានប្រសិទ្ធិភាពខ្លះៗក្នុងនាមជាអ្នកសម្របសម្រួល! 💡ℹ️

ដំណើរបន្ទាប់ គឺជាការចុះទៅតាមសហគមន៍ផ្ទាល់ ដើម្បីបង្កើនការសន្ទនា និងការគិតគូរពីលុយ តាមរយៈការប្រើប្រាស់កម្មវិធី Levela។

កុំភ្លេចរង់ចាំ និងតាមដានទាំងអស់គ្នា ថាតើបរិយាបន្នហិរញ្ញវត្ថុនៅក្នុងសហគមន៍អាចនឹងមានការផ្លាស់ប្តូរដូចម្តេចខ្លះបន្ទាប់ពីនេះ!​ 💰✨

[English 👇🏻]

🇰🇭✨ Recap | Cambodian Delegation to the AsiaBerlin Summit 2026 – Pitching Event20 startups. One stage. A step closer to ...
30/09/2026


🇰🇭✨ Recap | Cambodian Delegation to the AsiaBerlin Summit 2026 – Pitching Event

20 startups. One stage. A step closer to Berlin. 🇩🇪
Yesterday, 20 shortlisted Cambodian tech and green startups took the stage to pitch their businesses, share their ambitions, and demonstrate their potential to join the AsiaBerlin Summit 2026.

The day was about more than pitching. It was a chance to hear the stories behind Cambodia’s emerging solutions and see the ambition to grow beyond borders — while bringing Cambodian innovation to the global stage. 🌏

A big thank you to all 20 shortlisted startups for bringing your energy, stories, and ambitions to the stage.

Our appreciation also goes to our judging panel — Chenda Pen (Advisor), Jonas Herzing
DGI Project Lead, GIZ, and Sokhema Nara, Chief Innovation Officer, IHPP — for the thoughtful questions, insights, and conversations throughout the day. And to everyone behind the scenes who made the event happen — thank you! 🙌

What’s next? Stay tuned as we reveal the startups continuing their journey from Cambodia to Berlin. 🇰🇭✈️🇩🇪
_________
The AsiaBerlin Summit 2026 Cambodian Delegation is implemented by GIZ Cambodia and Impact Hub Phnom Penh with the support of the Digital and Green Innovation (DGI) Action, a program co-funded by the European Union (EU), the German Federal Ministry for Economic Cooperation and Development (BMZ), the Agence Française de Développement (AFD), and Expertise France (EF).

កុំភ្លេចចូលរួមលេង Challenge នេះទាំងអស់គ្នា! ​ថ្ងៃស្អែកពួកយើងបិទបញ្ចប់ការចូលរួមលេងហើយណា៎! 🤗
26/09/2026

កុំភ្លេចចូលរួមលេង Challenge នេះទាំងអស់គ្នា! ​ថ្ងៃស្អែកពួកយើងបិទបញ្ចប់ការចូលរួមលេងហើយណា៎! 🤗

រឿងលុយសំខាន់ និងពិេសេស...ពិសេសឡើងសូម្បីរៀនពីលុយក៏អាចទទួលបានរង្វាន់ដែរ! 💰🏅

អញ្ចឹង តស់! ចាប់ផ្តើមរៀនពីលុយជាមួយ ទាំងអស់គ្នាដើម្បីទទួលបានគូប៉ុង ៥ ដុល្លារ សម្រាប់អាហារ និងភេសជ្ជៈ។​ 📣

លក្ខខណ្ឌ ៣ ជំហានដែលទាំងអស់គ្នាអាចឈ្នះ៖
📱(1) ទាញយកកម្មវិធី Levela រួចធ្វើការចុះឈ្មោះ
👉. App Store: https://apps.apple.com/kh/app/levela/id6774545620
👉. Play Store: https://play.google.com/store/apps/details?id=com.prudencefoundation.levela&pcampaignid=web_share

🙇🏽‍♀️(2) ចាប់ផ្តើមរៀនឱ្យបានគ្រប់ ៣មេរៀន

🌟(3) បញ្ជាក់លទ្ធផលនៃការរៀនរបស់អ្នកដោយថតអេក្រង់ទូរស័ព្ទ រួចទម្លាក់រូបភាពនៅក្នុងខមមិនខាងក្រោម...ហើយប្រាប់ឈ្មោះ និងខេត្ត/ក្រុងដែលអ្នករស់នៅផងណា៎ (កុំភ្លេច Tag មិត្តភក្តិ ២-៣នាក់ ផង ដើម្បីចែករំលែកចំណេះដឹងពីលុយជាមួយគ្នា!)​

ថ្ងៃផុតកំណត់៖ ២៧ កញ្ញា ~ អ្នកឈ្នះ ១០ រូបនឹងត្រូវបានជ្រើសរើស!

​

ចង់មានសេរីភាពហិរញ្ញវត្ថុ ប៉ុន្តែបែរជាអត់ខ្វល់ពីការរៀបចំផែនការហិរញ្ញវត្ថុ... ហឹម! 🤔តាមពិតទៅ ការរៀបចំផែនការហិរញ្ញវត្ថុអត់ម...
25/09/2026

ចង់មានសេរីភាពហិរញ្ញវត្ថុ ប៉ុន្តែបែរជាអត់ខ្វល់ពីការរៀបចំផែនការហិរញ្ញវត្ថុ... ហឹម! 🤔

តាមពិតទៅ ការរៀបចំផែនការហិរញ្ញវត្ថុអត់មានអីស្មុគស្មាញទេ! គ្រាន់តែអង្គុយចុះបន្តិច ដើម្បីកំណត់គោលដៅឱ្យច្បាស់លាស់។ 🥅💰

ស្គាល់គោលដៅ អ្នកនឹងដឹងថាត្រូវការលុយប៉ុន្មាន ប្រើនៅពេលណា ហើយត្រូវធ្វើអ្វីខ្លះដើម្បីទៅដល់ចំណុចនោះ...ប៉ុណ្ណឹងរៀបចំផែនការហិរញ្ញវត្ថុបានស្រេច។ 🌟✅

[English 👇🏻]

...ចុះបើដើមចេកអាចច្នៃជារបស់ដែលមានប្រយោជន៍? អនុសារតម្បាញចេកខ្មែរ កំពុងកែច្នៃដើមចេកដែលគេបោះចោល ទៅជាកាបូប កន្ត្រក ប្រដាប់យួ...
24/09/2026

...ចុះបើដើមចេកអាចច្នៃជារបស់ដែលមានប្រយោជន៍?

អនុសារតម្បាញចេកខ្មែរ កំពុងកែច្នៃដើមចេកដែលគេបោះចោល ទៅជាកាបូប កន្ត្រក ប្រដាប់យួរដបទឹក និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗជាច្រើនទៀត។ 🌟♻️

📣 ស្វែងយល់បន្ថែមពីដំណោះស្រាយប្រកបដោយគំនិតច្នៃប្រឌិតមួយនេះ នៅលើគេហទំព័រ Solution Garage របស់ Impact Hub Phnom Penh!

💡🔗 https://phnompenh.impacthub.net/solution/banana-fiber-products-by-aknusar-tambanh-check-khmer/

🍃ការប្រែផ្លាស់បេតិកភណ្ឌខេត្តកំពង់ធំឱ្យក្លាយជាគោលដៅទេសចរណ៍ និងការជួយជ្រោមជ្រែងជីវភាពសហគមន៍។អ៊ីចឹង តើគួរធ្វើម៉េចដើម្បីទាក់...
23/09/2026

🍃ការប្រែផ្លាស់បេតិកភណ្ឌខេត្តកំពង់ធំឱ្យក្លាយជាគោលដៅទេសចរណ៍ និងការជួយជ្រោមជ្រែងជីវភាពសហគមន៍។

អ៊ីចឹង តើគួរធ្វើម៉េចដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកលេង ហើយតើមានអ្នកណាខ្លះកំពុងធ្វើរឿងហ្នឹង?🧐

នៅក្នុងអត្ថបទខ្លីនេះ ពួកយើងនឹងរៀបរាប់ពីភាពស្រស់ស្អាតនិងសក្តានុពលទេសចរណ៍ នៅខេត្តកំពង់ធំ និង ជួបជាមួយរទេះធួរដែលកំពុងចាប់ផ្តើមប្រែក្លាយទីនេះឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។

អានអត្តបទ៖ https://phnompenh.impacthub.net/the-tour-operator-who-wouldnt-drive-past-kampong-thom/

ប្រសិនបើអ្នកជាប្រតិបត្តិករទេសចរណ៍ ឬជាអ្នកសម្របសម្រួលធួរ សូមដាក់ពាក្យចូលរួមកម្មវិធី «ទេសចរណ៍ខ្មែរសម័យថ្មី ២០២៦» ឥឡូវនេះ ដើម្បីពង្រីកកញ្ចប់ទស្សនកិច្ចរបស់អ្នកនៅក្នុងខេត្តកំពង់ធំ។ 🌿

🔗ដាក់ពាក្យឥឡូវនេះ៖ https://forms.gle/ag1ysFqqX5ZyK7W18
⏳បិទទទួលពាក្យថ្ងៃទី៖ ២៥ កញ្ញា ២០២៦

-------------------

🍃Turning Kampong Thom's Heritage Into a Tourist Destination and Supporting Community Livelihoods.

So, how do we get tourists to visit, and who is currently doing this?🧐

In this short read, we take you through the beauty and untapped potential of Kampong Thom — and the people beginning to turn it into a destination.

Read the full article: https://phnompenh.impacthub.net/the-tour-operator-who-wouldnt-drive-past-kampong-thom/

If you're a tour operator or facilitator, apply now for Khmer Tourism for the Future 2026 to expand your tour packages in Kampong Thom. 🌿

🔗Apply now: https://forms.gle/ag1ysFqqX5ZyK7W18
⏳Closed by: 25 September 2026

…បន្ទាប់ពីវគ្គហ្វឹកហាត់ភាពជាអ្នកដឹកនាំនៃកម្មវិធី Changemakers 2026 តើមានអ្វីកើតឡើងបន្តទៀត? 🧐ពួកយើងបានទៅជួបអ្នករតនគិរី ស្...
22/09/2026

…បន្ទាប់ពីវគ្គហ្វឹកហាត់ភាពជាអ្នកដឹកនាំនៃកម្មវិធី Changemakers 2026 តើមានអ្វីកើតឡើងបន្តទៀត? 🧐

ពួកយើងបានទៅជួបអ្នករតនគិរី ស្ទឹងត្រែង សៀមរាប និងភ្នំពេញ ជើងទី ២! 💬🚌

ជើងទី​២ នេះ ពិេសេបន្តិច ពីព្រោះដំណោះស្រាយសហគមន៍ដែលយុវជនទាំង ៨ក្រុមរបស់ពួកយើងបានផ្តួចផ្តើម ឥឡូវនេះបានផុសចេញជាផែនការសកម្មភាព ដែលមានទាំងក្រុមគោលដៅ និងពេលវេលាកំណត់យ៉ាងជាក់លាក់ ដើម្បីយកទៅអនុវត្តនៅក្នុងសហគមន៍។

កុំភ្លេចបន្តតាមដានសកម្មភាព និងសមិទ្ធផលដែលក្រុមយុវជនយើងកំពុងបង្កើតសម្រាប់សហគមន៍ទាំងអស់គ្នា! ​✨📣

[English 👇🏻]

⏳ ឱកាសលើកទីពីរមិនមែនកើតឡើងញឹកញាប់ទេ ប៉ុន្តែវាអាចមានមែនដោយសារតែ….ពួកយើងបានសម្គាល់ឃើញថា អ្នក មិនទាន់បានដាក់ពាក្យចូលរួមកម្ម...
22/09/2026

⏳ ឱកាសលើកទីពីរមិនមែនកើតឡើងញឹកញាប់ទេ ប៉ុន្តែវាអាចមានមែនដោយសារតែ….

ពួកយើងបានសម្គាល់ឃើញថា អ្នក មិនទាន់បានដាក់ពាក្យចូលរួមកម្មវិធីទេសចរណ៍ខ្មែរសម័យថ្មី ២០២៦ នេះនៅឡើយ ដូច្នេះហើយយើងបានពន្យារពេលថ្ងៃបិទទទួលពាក្យ ត្រឹមថ្ងៃទី ២៥ កញ្ញា ២០២៦។ សូមកុំឱ្យឱកាសនេះរំលងផុតឱ្យសោះ ក្នុងការ ផ្សារភ្ជាប់ទំនាក់ទំនង ជាមួយទេសចរណ៍សហគមន៍ និងបើកឱកាសទីផ្សារថ្មីៗសម្រាប់កញ្ចប់ទស្សនកិច្ចរបស់អ្នក។🍃

ឱកាសនេះផ្តួចផ្តើមឡើងសម្រាប់ប្រតិបត្តិករទេសចរណ៍ និងអ្នកសម្របសម្រួលវិស័យទេសចរណ៍ទាំងអស់ ដែលបំណងចង់ពង្រឹងកញ្ចប់ទស្សនកិច្ចរបស់ខ្លួន និងចូលរួមចំណែកក្នុងកំណើនទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។🇰🇭

🔗 ដាក់ពាក្យឥឡូវនេះ មុនពេលផុតកំណត់ផ្លូវការ!
⏳បិទទទួលពាក្យថ្ងៃទី៖ ២៥ កញ្ញា ២០២៦
ℹ️ព័ត៌មានលម្អិត៖ https://phnompenh.impacthub.net/works/khmer-tourism-for-the-future-2026/
🔗ដាក់ពាក្យឥឡូវនេះ៖ https://forms.gle/ag1ysFqqX5ZyK7W18

================

⏳ Second chances don’t come around often!

We noticed that YOU haven’t submitted your application yet, so we’re extending the deadline. Don’t miss this opportunity to expand your reach, connect with community-based tourism initiatives, and unlock new market opportunities for your tour packages.🍃

This opportunity is open to all tour operators and tourism facilitators who want to strengthen their tour packages and contribute to the growth of tourism in Cambodia.🇰🇭

🔗 Apply now before time officially runs out!
⏳Deadline: 25 September 2026
ℹ️More info: https://phnompenh.impacthub.net/works/khmer-tourism-for-the-future-2026/
🔗Apply now: https://forms.gle/ag1ysFqqX5ZyK7W18

--------------------

កម្មវិធីបណ្ដុះបណ្ដាលទេសចរណ៍ធម្មជាតិកម្ពុជាឆ្នាំ ២០២៦ ត្រូវបានអនុវត្តដោយអុីមផេកហាប់ភ្នំពេញ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ និងក្រោមកិច្ចសហការជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Millennium Destinations។

The Khmer Eco-Tourism Incubator 2026 is implemented by Impact Hub Phnom Penh under the Khmer Tourism for the Future initiative, with support from Khmer Enterprise and in strategic partnership with Millennium Destinations.

Address

Phnom Penh

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00

Telephone

+85515674048

Alerts

Be the first to know and let us send you an email when Impact Hub Phnom Penh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Impact Hub Phnom Penh:

Shortcuts

Share